Wow មិនធម្មតាឡើយ ខួរក្បាលអ្នកជំនួញចឹង មកលឿនៗ ចំនួនមានកំណត់ មិនចេះតែបានប្រើប្រាស់ឡើយ ហើយនេះគឺជាលិខិតឆ្លងដែនពិសេសដែលមានរូបលោក Donald Trump!
.jpg)
វាជាប្រវត្តិសាស្ត្រថ្មីសម្រាប់សហរដ្ឋអាមេរិកហើយ! លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ក្រោយពីបានប្រកាសបង្ហាញគំរូលិខិតឆ្លងដែនសហរដ្ឋអាមេរិកប្រភេទពិសេសមួយ ដែលមានបោះពុម្ពរូបភាពរបស់លោកនៅទំព័រខាងក្នុង។.jpg)
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានបង្ហាញលិខិតឆ្លងដែនពិសេសនេះ ដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំ នៃថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលនឹងមកដល់ក្នុងខែកក្កដា ខាងមុខ។ ដោយនៅទំព័រខាងក្នុង មានបង្ហាញរូបលោក Trump ក្នុងទឹកមុខម៉ឺងម៉ាត់ ឈរអមសេចក្តីប្រកាសឯករាជ្យឆ្នាំ១៧៧៦ និងទង់ជាតិសហរដ្ឋអាមេរិក រួមជាមួយផ្ទាំងគំនូរប្រវត្តិសាស្ត្រ និងអក្សរ «United States of America 250»។.jpg)
Wow លោក Trump បានបង្ហោះលើ Truth Social ថា លិខិតឆ្លងដែនថ្មីនេះ បង្កប់នូវពាក្យស្លោកដ៏មានឥទ្ធិពលគឺ «Welcome, but be good!» ឬ «ស្វាគមន៍ ប៉ុន្តែត្រូវធ្វើខ្លួនឱ្យល្អ!»។ សៀវភៅពិសេសនេះ នឹងត្រូវបោះពុម្ពក្នុងចំនួនកំណត់ត្រឹមតែ ២៥ម៉ឺនច្បាប់ប៉ុណ្ណោះ ហើយផ្តល់ជូនតែពលរដ្ឋណាដែលទៅដាក់ពាក្យស្នើសុំផ្ទាល់នៅទីភ្នាក់ងារលិខិតឆ្លងដែនប្រចាំទីក្រុងវ៉ាស៊ីនតោន។

ខណៈសេតវិមានបានហៅវាថាជា «លិខិតឆ្លងដែនអ្នកស្នេហាជាតិ» វាក៏បានធ្វើឱ្យលោក Trump ក្លាយជាប្រធានាធិបតីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានរូបភាពខ្លួនឯងនៅលើលិខិតឆ្លងដែនរបស់ពលរដ្ឋបែបនេះ។ ទោះជាយ៉ាងណា គេនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយថា នេះជាការរចនាចុងក្រោយបង្អស់សម្រាប់ការប្រើប្រាស់ជាផ្លូវការឬយ៉ាងណា ព្រោះកន្លងមក ការសម្រេចចិត្តរបស់លោក ពិបាកនឹកស្មានដល់ តើលោកអ្នកយល់ថា ជាការសាកល្បង ឬក៏ជាការពិតដែរទេ?










