ដើម្បីចូលរួមអបអរសាទរការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ រួមជាមួយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រសួងទេសចរណ៍ សូមផ្សព្វផ្សាយអំពីរសជាតិម្ហូបអាហារ នៅតាមតំបន់ និងគោលដៅនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកសារផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ» បានបង្ហាញម្ហូបអាហារខ្មែរ ផ្សារភ្ជាប់ជាមួយគោលដៅទេសចរណ៍សំខាន់ៗជាអាទិ៍ តំបន់ទំនាបកណ្ដាល តំបន់ភូមិភាគខាងជើង តំបន់ទន្លេសាប និងតំបន់ឆ្នេរ រួមទាំងបង្អែម ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។
ការធ្វើបែបនេះនឹងធ្វើឱ្យអត្តពលិកដែលមកពីក្រុមប្រទេសនៃសមាជិកអាស៊ាន បានសិក្សាស្វែងយល់ អំពីម្ហូបខ្មែរដ៏មានឱជារស តាមក្រុមតំបន់ នៃបណ្តាលខេត្តកម្ពុជា៕










