ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រថយន្តក្រុងចំនួន ៣៤៥គ្រឿង នឹងបម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមេសា អនុវត្តតាមប្រសាសន៍រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ។
ក្នុងនោះ រថយន្តក្រុងចំនួន ៧០គ្រឿងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងរថយន្តក្រុងចំនួន ២៧៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញដែលមានគោលដៅតាមបណ្តាខេត្តផ្សេងៗដែលឆ្លងកាត់តាមបណ្តាផ្លូវជាតិ ១,២,៣,៤,៥,៦,៧,៨ និង ផ្លូវជាតិលេខ១៣។
ចំពោះទីតាំង និងម៉ោងចេញដំណើរសូមមើលសេចក្តីលម្អិតខាងក្រោម៖
.jpg)










