Home ព័ត៌មានអន្តរជាតិ ប្រទេសអ៊ីតាលីហាមឃាត់ការប្រើប្រាស់កម្មវិធី ChatGPT

ប្រទេសអ៊ីតាលីហាមឃាត់ការប្រើប្រាស់កម្មវិធី ChatGPT

48
0

ប្រទេសអ៊ីតាលី ៖ ស្ថាប័នការពារទិន្នន័យរបស់ប្រទេសអ៊ីតាលីបានប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធី ChatGPT គឺជាបញ្ញាសិប្បនិមិត្តទំនើបចុងក្រោយបង្អស់ ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង និងមានអ្នកប្រើប្រាស់កម្មវិធីនេះចំនួនជាង២៥លាននាក់នៅទូទាំងពិភពលោក ។

កម្មវិធីបញ្ញាសិប្បនិមិត្តទំនើបនេះមានសមត្ថភាពជាច្រើនផ្នែកដូចជា វាអាចឆ្លើយតបគ្រប់សំណួរទាំងអស់បានយ៉ាងច្បាស់លាស់ ក្នុងករណីអ្នកប្រើប្រាស់កម្មវិធីនេះសួរសំណួរទៅកាន់វា ហើយវាអាចស្វែងរកទិន្នន័យ អត្ថបទ និងការស្រាវជ្រាវផ្សេងៗ ដែលកម្មវិធីនានារកមិនឃើញ ។ លើសពីនេះ វាអាចជួយពិនិត្យមើលអត្ថបទ ឬលេខកូដរបស់កុំព្យូទ័រផ្សេងៗ រហូតដល់ការបញ្ចេញគំនិតក្នុងផ្នែកអាជីវកម្មទៀតផង ។Italy Chatgpt Ban News: Italy temporarily bans ChatGPT over privacy  concerns - The Economic Times

ប្រទេសអ៊ីតាលីបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តទំនើបនេះ ដោយស្ថាប័នការពារទិន្នន័យអ៊ីតាលីលើកហេតុផលថា ប្រព័ន្ធដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft បានលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ហើយយកទិន្នន័យទាំងនេះទៅអភិវឌ្ឍន៍ដើម្បីបង្កើតចម្លើយរបស់បញ្ញាសិប្បនិម្មិត្ត ។

ជាមួយគ្នានេះ OpenAI ជាក្រុមហ៊ុនផលិតកម្មវិធី ChatGPT ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ឈប់ការផ្តល់សេវាកម្មរបស់ខ្លួននៅប្រទេសអ៊ីតាលីដូចគ្នាដែរ ។ ក្រុមហ៊ុនមានរយៈពេល២០ថ្ងៃក្នុងការដោះស្រាយការចោទប្រកាន់នេះ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងត្រូវគេពិន័យជាប្រាក់ចំនួន២០លានយូរ៉ូ ៕Chat GPT AI banned in Italy over privacy concerns ប្រភព ៖ ????ono News