Home ព័ត៌មានអន្តរជាតិ សាលារៀននៅជប៉ុនបិទទ្វារដោយសារអត្រាកំណើតធ្លាក់ចុះ

សាលារៀននៅជប៉ុនបិទទ្វារដោយសារអត្រាកំណើតធ្លាក់ចុះ

86
0

ប្រទេសជប៉ុន ៖ តាមព័ត៌មានពីមន្ត្រីជប៉ុនបង្ហាញថា សាលារៀនប្រមាណ៤៥០កន្លែងនៅទូទាំងប្រទេសបានបិទទ្វារជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០២០ មានសាលាជិត៩.០០០កន្លែងបានបិទទ្វារជាផ្លូវការ ។ វាជារឿងពិបាកក្នុងការទាក់ទាញឱ្យពលរដ្ឋចំណូលថ្មី ឬពលរដ្ឋមានអាយុតិចមករស់នៅក្នុងតំបន់ឆ្ងាយៗ ដោយសារអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុនលើសពីការរំពឹងទុក ហើយការបិទទ្វារសាលារៀនកើនឡើងយ៉ាងឆាប់រហ័ស ។Japan's low birth rate crisis deals knockout blow to schools as closures  mount | South China Morning Post

នៅភូមិ Ten-ei ស្ថិតនៅលើភ្នំក្នុងខេត្តហ្វូគូស៊ីម៉ា ដែលមានពលរដ្ឋរស់នៅចំនួន៥.០០០នាក់ គឺជាភូមិមួយដែលជួបបញ្ហាការបិទទ្វារសាលារៀន ។ ជាក់ស្តែង អនុវិទ្យាល័យយូម៉ូតូនៅភូមិនេះ មានកូនសិស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ។ ពលរដ្ឋរស់នៅក្នុងភូមិបានផ្លាស់ប្តូរទីលំនៅ ស្របពេលអត្រាកំណើតធ្លាក់ចុះ ខណៈពលរដ្ឋមានអាយុច្រើនកាន់តែកើនឡើង ។ នៅពេលគ្មានកូនសិស្សមកចុះឈ្មោះចូលរៀន សាលារៀនដែលបានដំណើរការអស់រយៈពេល៧៦ឆ្នាំក្នុងភូមិនេះ បានបិទទ្វារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។

បច្ចុប្បន្ន ភូមិ Ten-ei មានពលរដ្ឋអាយុក្រោម១៨ឆ្នាំត្រឹមតែ១០%ប៉ុណ្ណោះ ។ កាលពីឆ្នាំ១៩៥០ ភូមិនេះធ្លាប់មានពលរដ្ឋរស់នៅជាង១ម៉ឺននាក់ ដែលពួកគេប្រកបរបរកសិកម្ម និងធ្វើការរោងចក្រ ប៉ុន្តែការខ្វះភាពងាយស្រួល ហើយភូមិនេះស្ថិតនៅឆ្ងាយពីគេនោះបានធ្វើឱ្យពលរដ្ឋក្នុងភូមិផ្លាស់ប្តូរទីលំនៅជាបន្តបន្ទាប់ ។Japan's birth rate plunges to a record low in seventh year of decline | The  Star

ក្រៅពីនេះ ចំនួនពលរដ្ឋក្នុងភូមិបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីកើតគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima មានទីតាំងស្ថិតនៅឆ្ងាយពីភូមិ១០០គីឡូម៉ែត្រជួបបញ្ហាការចម្លងរោគវិទ្យុសកម្ម ។

សារព័ត៌មាន Reuters រាយការណ៍ថា អត្រាកំណើតធ្លាក់ចុះ គឺជាបញ្ហាក្នុងតំបន់នៅអាស៊ី ខណៈការចាយវាយលើការចិញ្ចឹមកូនបានធ្វើឱ្យអត្រាកំណើតនៅប្រទេសជិតខាងដូចជា កូរ៉េខាងត្បូង និងចិនធ្លាក់ចុះផងដែរ ប៉ុន្តែនៅជប៉ុនមានសភាពធ្ងន់ធ្ងរជាងគេ ។ អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះនៅក្រោម៨០ម៉ឺននាក់នៅឆ្នាំ២០២២ ហើយវាជាការធ្លាក់ចុះដែលមិនធ្លាប់ជួបពីមុនមក និងលឿនជាងរដ្ឋាភិបាលរំពឹងទុករយៈពេល៨ឆ្នាំទៅទៀត ។School's out in much of the world, but Japanese teachers are happy to  return | The Japan Times

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាថា នឹងប្រើប្រាស់វិធានការថ្មីដើម្បីបង្កើនអត្រាកំណើត រួមទាំងបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារផងដែរ ។ លើសពីនេះ លោក Fumio Kishida ក៏បានផ្តោតសំខាន់លើការថែរក្សាបរិស្ថានអប់រំ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គោលនយោបាយនេះជួយបានតែបន្តិចបន្តួចប៉ុណ្ណោះ ៕ ប្រភព ៖ TNN World