Home ព័ត៌មានអន្តរជាតិ ចូលរួមអបអរ! ប្រទេសកកម្ពុជាបានដកចេញពី«បញ្ជីប្រផេះ» ពីប្រទេសមានហានិភ័យលាងលុយកខ្វក់

ចូលរួមអបអរ! ប្រទេសកកម្ពុជាបានដកចេញពី«បញ្ជីប្រផេះ» ពីប្រទេសមានហានិភ័យលាងលុយកខ្វក់

38
0

ប្រទេសកម្ពុជាបានជាប់ក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ឆ្នាំ២០២៣ អង្គការឃ្លាំមើលការលាងលុយ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ Financial Action Task Force (FATF) បានសម្រេចចិត្តដកកម្ពុជាចេញពីបញ្ជីនេះហើយ។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុង មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។ ការប្រកាសដកចេញនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។Cambodia is no longer on the FATF's Grey List. - The Better Cambodia

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ជាមួយគ្នានេះនេះ ក្រោយពីអង្គការឃ្លាំមើលការលាងលុយ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ FATF ដកកម្ពុជាចេញពី «បញ្ជីប្រផេះ» គឺជាសមិទ្ធផលមួយ ដែលនឹងរួមចំណែក ដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្ម នៅប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3B2uDEpXUv_dmZIkEoMoOkhmL_-39C8fRHa2RRA27j_cVsc7MYi_j8AFlvTRitZiaj_qFniQAC-CSC2Y3kVpgu7nQu9k6uT44o-KwVtSfPIhCwkZoHqs1rxwImvhP7TIubmN8Nem9E7DcLkS9XNW8QNrTOoFrZN20m0rB-_BCJIInYw--QGwkMDUD/s1280/2023-02-24-18-42-35-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinj6dpeL1LHQr_CIARcpe2f6TNMDcfNdGsQCbH6y-siQ1tAgGdohptSsi_M4NH_02dxbhX-O5visLHvKOLkNc_M0ezgVft0UDGh_rYBOY4vX7Nrz0gJlhRqlcjiWO3LTtYnDCBsqMOkaF7ylstSfJ99qJcLGe8ita7N_unNuOH_Vti4PQT11VIlFAb/s1280/fn-2023-02-24-18-28-13-0.jpg