Home ព័ត៌មានអន្តរជាតិ អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ចូលកាន់តែជិតព្រំដែនរបស់អង្គការណាតូ

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ចូលកាន់តែជិតព្រំដែនរបស់អង្គការណាតូ

120
0

រដ្ឋធានីមីនស្ក៍(Minsk)៖ ក្រោយពេលអ្នកធ្វើអត្ថាធិប្បាយនយោបាយរបស់បេឡារុស បានប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដ គំរាមកម្ទេច ដល់បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូណាមួយ បង្កជម្លោះដល់ក្រុងមីនស្ក៍ នោះមក ឥឡូវនេះ ប្រេសិតរបស់រុស្ស៊ី បានអះអាង អំពីអាវុធនុយក្លេអ៊ែរ នឹងត្រូវបញ្ជូនទៅដល់ប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ បើទោះជាសហរដ្ឋអាមេរិក និង អឺរ៉ុប បានបង្ហាញនូវការព្រួយបារម្ភយ៉ាងណាក្ដី។Russia stops sharing information about nuclear forces with the U.S.

សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែមេសា ថា លោក បូរីស ហ្គ្រីស្លូវ (Boris Gryzlov) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅប្រទេសបេឡារុស បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយ នៅជិតព្រំដែនប្រទេសបេឡារុស ជាប់ជាមួយនឹងព្រំដែនរបស់អង្គការណាតូ។ ការលើកឡើងរបស់ប្រេសិត រុស្ស៊ី រូបនេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាង រុស្ស៊ី និង លោកខាងលិច ជុំវិញសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន។

លោកឯកអគ្គរដ្ឋទូត រូបនេះ បានធ្វើអត្ថាធិប្បាយ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អំពីផែនការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅលើទឹកដីប្រទេសជិតខាង និង ជាសម្ពន្ធមិត្តរបស់រុស្ស៊ី។ សេចក្តីប្រកាសនេះបានកត់សម្គាល់ អំពីការប៉ុនប៉ងថ្មីមួយទៀតរបស់មេដឹកនាំរុស្ស៊ី ដើម្បីកាត់បន្ថយនូវការគំរាមកំហែងនុយក្លេអ៊ែរ សម្រាប់ការបំបាក់ទឹកចិត្តរបស់លោកខាងលិច មិនឱ្យគាំទ្រដល់ប្រទេសអ៊ុយក្រែន។Why does Russia want tactical nuclear weapons in Belarus? - ABC News

លោក ពូទីន បានបញ្ជាក់ ថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស នឹងបញ្ចប់ នៅត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ រុស្ស៊ី នឹងជួយធ្វើឲ្យយន្តហោះចម្បាំងរបស់បេឡារុស កាន់តែទំនើប អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន។

រុស្ស៊ី និង បេឡារុស ជាប្រទេសជិតខាង ហើយក៏ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នា បានបង្កើតនូវកិច្ចព្រមព្រៀងមួយ មានទំនាក់ទំនងយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា។ ទន្ទឹមគ្នានេះ រុស្សី បានប្រើប្រាស់ទឹកដីបេឡារុស ជាទីតាំងឈរជើង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ បច្ចុប្បន្ន រុស្ស៊ី នៅតែបន្ដរក្សាកម្លាំងទាហាន និង អាវុធ នៅក្នុងប្រទេសជាសម្ពន្ធមិត្តនឹងគ្នាមួយនេះ។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ី គ្រីស្លូវ កាលពីថ្ងៃអាទិត្យ បានធ្វើអត្ថាធិប្បាយមួយ ត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍របស់បេឡារុស ដោយបានលើកឡើង ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងត្រូវរំកិលខ្លួនទៅជិតព្រំដែនខាងលិច នៃរដ្ឋសហភាពរបស់យើង។ សកម្មភាពបែបនេះ នឹងពង្រីកនូវសមត្ថភាពការពារជាតិរបស់យើង ហើយនឹងធ្វើឡើង ដោយមិនគិត អំពីការរិះគន់ ពីទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក។START treaty: Russia stops sending nuclear arms info to US | Nuclear  Weapons News | Al Jazeera

បេឡារុស មានព្រំដែនរួមគ្នា ប្រវែង ១២៥០គីឡូម៉ែត្រ ជាប់ជាមួយនឹងប្រទេសចំនួន៣ ជាសមាជិករបស់អង្គការណាតូ រួមមាន ឡាតវី (Latvia) លីទុយអានី (Lithuania) និង ប៉ូឡូញ។

អាវុធនុយក្លេអ៊ែរតាក់ទិកនេះ មានគោលបំណងបំផ្លាញកងទ័ពរបស់សត្រូវ និង គ្រឿងសព្វាវុធ នៅលើសមរភូមិ ហើយអាចបាញ់បាន រយៈចម្ងាយខ្លី។ ប៉ុន្ដែផលប៉ះពាល់របស់វា នៅមានកម្រិតទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរ បំពាក់ជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រ បាញ់រយៈចម្ងាយឆ្ងាយ ដោយវាមានសមត្ថភាព អាចកម្ទេចទីក្រុងទាំងមូល។ ដោយឡែក ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី នៅលើទឹកដីរបស់ប្រទេសបេឡារុស នឹងកាន់តែខិតជិតគោលដៅ ដែលមានសក្តានុពល នៅក្នុងអ៊ុយក្រែន និង សមាជិកណាតូ នៅអឺរ៉ុបខាងកើត និង កណ្តាល។

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) មេដឹកនាំផ្ដាច់ការរបស់បេឡារុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់រុស្ស៊ី អាចនឹងត្រូវដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស រួមជាមួយនឹងផ្នែកមួយ នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ផងដែរ៕