Home Blog Page 1837

អត្ថប្រយោជន៍របស់គ្រាប់ខ្នុរ

0

តើលោកអ្នកបានស្គាល់ពីអត្ថប្រយោជន៍នៃ គ្រាប់ខ្នុរ ដែររឺទេ? វាក៏អាចយកទៅធ្វើម្ហូបបានច្រើនមុខ រួមទាំងជាអាហារសម្រន់ផងដែរ ។ តោះមកមើលអត្ថប្រយោជន៍នៃគ្រាប់ខ្នុរទាំងអស់គ្នា!!


ស្វែងយល់ពីគ្រាប់ខ្នុរ
គ្រាប់ខ្នុរ ជាអាហារូបត្ថម្ភដែលមានតម្លៃខ្ពស់ និងចាំបាច់សម្រាប់សុខភាព មិនងាយប្រតិកម្មឡើយ។ លើសពីនេះទៀត វាក៏អាចយកទៅធ្វើម្ហូបបានទាំងរសជាតិ និងផ្អែមផងដែរដូចជា សម្លម្ជូរត្រីគ្រាប់ខ្នុរ ការីបៃតងជាមួយគ្រាប់ខ្នុរ សម្លការីដូងជាមួយគ្រាប់ខ្នុរ គ្រាប់ដូងខ្ចី គ្រាប់ខ្នុរស្ងោរ។ល។


តម្លៃអាហារូបត្ថម្ភ
គ្រាប់ខ្នុរ 28 ក្រាម មានតម្លៃអាហារូបត្ថម្ភដូចខាងក្រោម៖
ថាមពល 53 កាឡូរី
កាបូអ៊ីដ្រាត ១១ ក្រាម
ប្រូតេអ៊ីន 2 ក្រាម
0.5 ក្រាមនៃជាតិសរសៃ
វីតាមីន B2 8%
Thiamine 7%
ម៉ាញ៉េស្យូម 5% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
ផូស្វ័រ 4% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់គ្រាប់ខ្នុរ
គ្រាប់ខ្នុរមានគុណតម្លៃអាហារូបត្ថម្ភដែលមានប្រយោជន៍ដល់សុខភាពរាងកាយដូចខាងក្រោម៖

១-ប្រឆាំងមហារីក
គ្រាប់ខ្នុរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាពិសេសសមាសធាតុ flavonoid (Flavonoid), saponin (Saponin) និង phenolic (Phenolic) ដែលសមាសធាតុទាំងនេះអាចប្រឆាំងនឹងការរលាក សម្រួលប្រព័ន្ធការពាររាងកាយ និងជួសជុលផ្នែកដែលខូចនៃ DNA ជាពិសេសកាត់បន្ថយអត្រាកើតមហារីកក្នុងសរសៃឈាមបាន 61% (នៅក្នុងការសិក្សាលើសត្វប៉ុណ្ណោះ)។

២-ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព
គ្រាប់ខ្នុរមានជាតិសរសៃខ្ពស់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព បំបាត់ការទល់លាមក ការធូរស្បើយពីជំងឺឬសដូងបាត និងការពារជំងឺរលាកពោះវៀន។ លើសពីនេះទៅទៀតជាតិសរសៃក៏ត្រូវបានគេចាត់ទុកថាជាសារធាតុ prebiotic ដែលមានលក្ខណៈសម្បត្តិជួយដល់ការលូតលាស់នៃបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន។

៣-អង់ទីប៊ីយ៉ូទិក
គ្រាប់ខ្នុរមានសកម្មភាពប្រឆាំងនឹងបាក់តេរី និងអាចការពារជំងឺដែលបណ្តាលមកពីការបរិភោគដូចជារាគជាដើម។
ការប្រុងប្រយ័ត្នចំពោះការបរិភោគគ្រាប់ខ្នុរ
ថ្វីត្បិតតែ គ្រាប់ខ្នុរ មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែការទទួលទានគ្រាប់ខ្នុរ ត្រូវមានការប្រុងប្រយ័ត្នផងដែរដូចជាការទទួលទានគ្រាប់ខ្នុរជាមួយនឹងថ្នាំមួយចំនួន វាអាចបង្កហានិភ័យនៃការហូរឈាម ដូច្នេះលោកអ្នកគួរចៀសវាងការទទួលទានគ្រាប់ខ្នុរ។

កំណើនមនុស្សចាស់នៅពាសពេញប្រទេសជាបញ្ហាថ្មីរបស់ចិន

0

ប្រទេសចិន ៖ បើគេក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ចិនជាប្រទេសមានដើមទុនផលិតទំនិញទាបជាងប្រទេសជាច្រើនក្នុងពិភពលោក រហូតធ្វើឱ្យចិនមានឈ្មោះថា ជារោងចក្ររបស់ពិភពលោក ព្រោះចិនមានប្រៀបដោយសារមានពលរដ្ឋក្នុងវ័យធ្វើការច្រើន ហើយតម្លៃកម្លាំងពលកម្មថោក ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងឈានមកដល់សង្គមមួយមានមនុស្សចាស់ច្រើន អត្រាកំណើតធ្លាក់ចុះ ហើយថ្លៃកម្លាំងពលកម្មខ្ពស់ ដែលធ្វើឱ្យមានការប្រៀបពីមុនរបស់ចិននោះ កំពុងតែបាត់បង់បន្តិចម្តងៗ ។ តើចិននឹងដោះស្រាយបញ្ហានេះរបៀបណា ?

ដូចយើងឃើញស្រាប់ហើយ ស្ថានការណ៍បច្ចុប្បន្ន ចិនកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលចំនួនពលរដ្ឋ ។ ជាក់ស្តែង នៅឆ្នាំ២០២២ ចំនួនពលរដ្ឋចិនស្មើ១,៤១១លាននាក់ ធ្លាក់ចុះ៨៥ម៉ឺននាក់ពីឆ្នាំ២០២១ ។ ចំណែកអត្រាកំណើត ក៏ធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយនៅសល់តែ៦,៧៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ហើយវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យឥណ្ឌានាំមុខចិន ហើយឥណ្ឌាបានក្លាយជាប្រទេសមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោក ។

គេឃើញថា ចំនួនមនុស្សចាស់មានអាយុច្រើននៅចិនបានកើនឡើងយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ២០២០ ចំនួនមនុស្សចាស់ស្មើ១៧,៨% ហើយគេរំពឹងថា នៅឆ្នាំ២០៣០ ឬ៧ឆ្នាំទៀត ចំនួនមនុស្សចាស់នឹងកើនឡើងដល់២៦,២% ។ ជាច្រើនឆ្នាំកន្លងមក ចិនក៏បានមើលឃើញពីបញ្ហានេះ ដូច្នេះហើយ ចិនព្យាយាមចេញវិធានការផ្សេងៗធ្វើឱ្យពលរដ្ឋមានកូនកាន់តែច្រើន មិនថាលុបចោលវិធានការមានកូនតែម្នាក់តាំងពីឆ្នាំ២០១៦ ឬកាត់បន្ថយការចំណាយពេលមានផ្ទៃពោះ ការសម្រាលកូន ការថែទាំកូន និងថ្លៃសិក្សាក្តី ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាបាន ។

ពិតណាស់ អត្រាកំណើតធ្លាក់ចុះ ខណៈចំនួនមនុស្សចាស់កើនឡើង ធ្វើឱ្យកម្លាំងពលកម្មផលិតរបស់ចិនធ្លាក់ចុះជាបន្តបន្ទាប់ ដែលបានប្រឈមនឹងកំណើនសេដ្ឋកិច្ចជាខ្លាំងក្នុងរយៈពេលយូរ ព្រោះថា ចិនបានរួមចំណែកក្នុងការផលិតផ្នែកឧស្សាហកម្មទូទាំងពិភពលោកប្រមាណ៣០% ។ ហេតុនេះ ការធ្លាក់ចុះកម្លាំងពលកម្មចិនក្នុងវិស័យផលិតកម្ម រួមទាំងថ្លៃកម្លាំងពលកម្មកើនឡើងខ្ពស់ តាមការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យដើមទុនផលិតទំនិញកើនឡើងខ្ពស់ ។ ដូច្នេះ ការមានប្រៀបរបស់ចិនជាប្រទេសមានដើមទុនផលិតកម្មទាប ដែលចិនធ្លាប់ប្រើដើម្បីជំរុញសេដ្ឋកិច្ចជាច្រើនទសវត្សមកនោះ ក៏អាចបាត់បង់នៅទីបំផុត ។

វិធីដោះស្រាយបញ្ហា គឺការលើកកម្ពស់កម្រិតពលកម្ម ជាពិសេស ផ្តោតលើការបង្កើតសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាខ្ពស់ ។ ចិនមានផែនការអភិវឌ្ឍន៍កម្លាំងជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនជាបន្តបន្ទាប់ ដែលផែនការនេះបានដំណើរការតាំងពីឆ្នាំ២០០០ មក ឬ២០ឆ្នាំមុន ដែលធ្វើឱ្យបច្ចុប្បន្ន ចិនអាចបង្កើតធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាងអាមេរិករហូតដល់៨ដង ។ លើសពីនេះ ចិនបានលើកទឹកចិត្តដោយការផ្តល់សិទ្ធិពិសេសផ្សេងៗជាច្រើនសម្រាប់ទាក់ទាញកម្លាំងពលកម្មពីក្រៅប្រទេសផងដែរ ជាពិសេស ក្រុមអ្នកវិទ្យាសាស្ត្រនាំមុខ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងអ្នកទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ។

ខណៈចិនបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តាមរយៈការលើកកម្ពស់ពលកម្មក្នុងស្រុក រួមទាំងការទាក់ទាញកម្លាំងពលកម្មមានជំនាញពីបរទេសចូលមក តើវានឹងជួយចិនអាចជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនជាបន្តបន្ទាប់ដូចពេលកន្លងមកឬអត់ ។ ហេតុនេះ ការដែលចិនមានប្រៀបរឿងមានចំនួនពលរដ្ឋក្នុងវ័យធ្វើការច្រើន និងកម្លាំងពលកម្មថោក ចិនមិនអាចយកមកប្រើប្រាស់បានទៀតទេនាថ្ងៃអនាគត ៕ ប្រភព ៖ longtunman

ថៃរកឃើញរោងចក្រធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់

0

ប្រទេសថៃ ៖ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមក មានក្មេងចំនួន៦នាក់មានអាការៈក្អួតចង្អោរ ឈឺក្បាល ដកដង្ហើមញាប់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគេហូបសាច់ក្រកគ្មានម៉ាកសញ្ញា ។ ហេតុនេះ ប៉ូលិសក៏បានស៊ើបអង្កេតរកប្រភពសាច់ក្រក និងបានចុះពិនិត្យរោងចក្រមួយកន្លែងនៅខេត្តឈុនបុរី កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានរឹបអូសយកផលិតផល៣២មុខ ក្នុងតម្លៃ៧០ម៉ឺនបាត ។

ដោយឡែក មន្ត្រីប៉ូលិសមកពីនាយកដ្ឋានបង្ក្រាបបទល្មើស និងការពារអ្នកប្រើប្រាស់ សហការជាមួយការិយាល័យចំណីអាហារ និងឱសថ បានរកឃើញរោងចក្រមួយកន្លែងទៀតធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់ ស្ថិតនៅឃុំខ្លងហ្លួង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដោយប៉ូលិសបានរឹបអូសផលិតផលជាង២០មុខផងដែរ ។ ការចុះពិនិត្យទីតាំងរោងចក្រនេះឃើញថា គេបានយកឃ្លាំងចាស់មកធ្វើជារោងចក្រប្រហិត ក្នុងនោះលោក សំរិទ្ធ អះអាងថា ជាម្ចាស់រោងចក្រ ។ មន្ត្រីប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធបានបញ្ជាឱ្យបិទរោងចក្រនេះ ដោយដកហូតប្រហិតធ្វើពីសាច់សត្វ វត្ថុផ្សំផ្សេងៗ និងឧបករណ៍ផលិត ។

គេរកឃើញថា រោងចក្របានដំណើរការធ្វើប្រហិតសាច់ជ្រូកគ្មានអនាម័យ មិនត្រូវតាមលក្ខខណ្ឌដែលច្បាប់កំណត់ ខណៈប្រហិតសាច់ជ្រូកត្រូវបានផ្សព្វផ្សាយថា ធ្វើពីសាច់ជ្រូកនោះ ប៉ុន្តែការពិត ម្ចាស់រោងចក្របានលួចយកសាច់មាន់មកផ្សំជាមួយសាច់ជ្រូក ដើម្បីកាត់បន្ថយថ្លៃដើមផលិត ធ្វើឱ្យអ្នកទទួលទានយល់ខុស និងទិញទៅបរិភោគ ។ លើសពីនេះ រោងចក្រខាងលើគ្មានការគ្រប់គ្រងផលិតកម្មត្រឹមត្រូវ ខណៈគេបានយកធាតុផ្សំមកពិនិត្យឃើញថា មានសារធាតុបូរ៉ាក់នៅក្នុងប្រហិត ។ ដូច្នេះ គេសន្និដ្ឋានថា ប្រហិតទាំងអស់ដែលរោងចក្រនេះធ្វើមានសារធាតុបូរ៉ាក់ ។

ម្ចាស់រោងចក្រសារភាពថា ការធ្វើប្រហិតទាំងអស់គ្មានលិខិតអនុញ្ញាតណាមួយទេ ហើយសាច់ជ្រូក និងសាច់មាន់ដែលយកមកធ្វើប្រហិត ខ្លួនបានទិញពីទីផ្សារនានា ចំណែកសារធាតុប្រើសម្រាប់រក្សាទុកឱ្យបានយូរ ខ្លួនបានទិញពីហាងមួយកន្លែងនៅតំបន់ចាក់តុចាក់ ក្រុងបាងកក ។ បន្ទាប់មក ក៏បានយកវត្ថុផ្សំទាំងអស់មកធ្វើប្រហិតមិនស្របតាមស្តង់ដារ ហើយបញ្ជូនទៅលក់ឱ្យអតិថិជនតាមផ្សារនានានៅក្រុងបាងកក ខេត្តប៉ាធុមថានី ណុនថៈបុរី និងសមុទ្រប្រាកាន ចំនួន៤១កន្លែង ។ ម្ចាស់រោងចក្របន្តថា បានប្រកបអាជីវកម្មនេះអស់រយៈពេល២ឆ្នាំហើយ ដោយចែកចាយប្រហិតប្រមាណ៣០០-៨០០គីឡូក្រាមក្នុង១ថ្ងៃ ។

តាមការពិនិត្យបន្ថែមទៀតលើឈ្មោះអតិថិជនទិញប្រហិត គេបានរកឃើញវិក្កយបត្រមួយបញ្ជាក់ពីការលក់ប្រហិតទៅឱ្យសាលារៀនអន្តរជាតិមួយកន្លែងនៅខេត្តប៉ាធុមថានី ក្នុងចំនួន៦៥គីឡូក្រាម ដូច្នេះ មន្ត្រីប៉ូលិសបានទំនាក់ទំនងទៅខាងសាលារៀន ដើម្បីហាមយកប្រហិតនេះមកធ្វើម្ហូបឱ្យក្មេងៗ ៕ ប្រភព ៖ topnews

ស្រីលង្ការប្រកាសហាមប្រើប្រាស់ផ្លាស្ទិក

0

ប្រទេសស្រីលង្ការ ៖ រដ្ឋាភិបាលប្រទេសស្រីលង្ការបានត្រៀមចេញបញ្ជាហាមប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោល (Single use plastic) បន្ទាប់ពីមានការរាយការណ៍ថា ដំរីព្រៃ និងក្តាន់ជាច្រើនក្បាលត្រូវងាប់ ដោយសារវាស៊ីសារធាតុពុលពីសំរាមផ្លាស្ទិក ។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី និងជាមន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មស្រីលង្ការបង្ហាញថា ការផលិត និងចែកចាយវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិកប្រើប្រាស់តែម្តងបោះចោល រួមទាំងផ្កាជ័រផ្លាស្ទិក រដ្ឋាភិបាលនឹងហាមប្រើប្រាស់ចាប់ពីខែមិថុនា ឆ្នាំ២០២៣ តទៅ ។ បម្រាមនេះ ជាការស្នើសុំពីគណៈកម្មការដែលរៀបចំឡើងកាលពី១៨ខែមុន ដើម្បីសិក្សាពីផលប៉ះពាល់ដោយសារសំរាមផ្លាស្ទិកទៅលើបរិស្ថាន និងជីវិតសត្វព្រៃ ។

កាលពីឆ្នាំ២០១៧ ប្រទេសស្រីលង្ការធ្លាប់បានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកផងដែរ ដោយសារវាមិនអាចរលាយងាយៗ និងហាមនាំចូលវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិក ។ លើសពីនេះ របស់ក្មេងលេងធ្វើពីផ្លាស្ទិកដែលនាំចូលពីក្រៅប្រទេស ក៏ត្រូវហាមឃាត់ដែរ ។ ការហាមឃាត់ប្រើប្រាស់ផ្លាស្ទិក ខណៈកាលពី២ឆ្នាំមុន មានដំរី និងក្តាន់ងាប់បន្តបន្ទាប់គ្នា ដោយសារវាស៊ីអាហារក្នុងធុងសំរាមដែលមិនបានបិទគំរប ហើយតាមលទ្ធផលពិនិត្យឃើញថា សត្វព្រៃទាំងនេះបានងាប់ដោយសារវាស៊ីផ្លាស្ទិកផ្សំជាមួយកាកសំណល់អាហារ ។

គួរបញ្ជាក់ថា មិនមែនមានតែប្រទេសស្រីលង្ការមួយទេ ដែលបានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិក ក្នុងនោះប្រទេសមួយចំនួនក៏មានយុទ្ធនាការកាត់បន្ថយការប្រើផ្លាស្ទិកផងដែរ ដើម្បីជួយរក្សាបរិស្ថានពិភពលោក ដូចជា អង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកកាន់តែធ្ងន់ធ្ងរ ៕ ប្រភព ៖ TNN Earth

រដ្ឋាភិបាលហុងកុងប្រកាសពីការខ្វះខាតអ្នកមានជំនាញមកធ្វើការ

0

ហុងកុង ៖ ការិយាល័យស្ថិតិ និងជំរឿនពលរដ្ឋរបស់រដ្ឋាភិបាលហុងកុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរាយការណ៍ជាបណ្តោះអាសន្នពីចំនួនពលរដ្ឋហុងកុងថា នៅចុងឆ្នាំ២០២២ ស្មើប្រមាណ៧.៣៣៣.២០០នាក់ ធ្លាក់ចុះ៦៨.៣០០នាក់ ឬ០,៩% ពីចំនួន៧.៤០១.៥០០នាក់នៅចុងឆ្នាំ២០២១ ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសថា ហុងកុងកំពុងតែខ្វះខាតអ្នកមានជំនាញពីបរទេសមកធ្វើការផងដែរ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ការធ្លាក់ចុះចំនួនពលរដ្ឋតាមធម្មជាតិនៅចុងឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២២ ស្មើប្រមាណ២៩.៥០០នាក់ និងមានអត្រាកំណើតថ្មីចំនួន៣២.៥០០នាក់ ហើយមានពលរដ្ឋស្លាប់ចំនួន៦២.១០០នាក់ ។Hong Kong Travel Guide

អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបានឱ្យដឹងថា ជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់ការមករស់នៅហុងកុងរបស់អ្នកមានទេពកោសល្យ ជាពិសេស អ្នកកាន់ទិដ្ឋាការការងារ ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ខណៈចំនួនពលរដ្ឋបានធ្លាក់ចុះនៅឆមាសទី២ ឆ្នាំ២០២២ គឺតិចជាង បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃចំនួនពលរដ្ឋហុងកុងត្រឡប់មកសភាពធម្មតាឡើងវិញបន្តិចម្តងៗ ។

គេសង្កេតឃើញថា មានកត្តាជាច្រើនបានជះឥទ្ធិពលដល់លំហូរចូលរបស់អ្នកមានជំនាញកាន់តែតិចទៅៗ នៅពេលសង្គម និងសេដ្ឋកិច្ចរបស់ហុងកុងត្រឡប់មករកសភាពធម្មតាវិញ ខណៈហុងកុងបានបើកឱ្យមានការធ្វើដំណើរជាធម្មតារវាងពលរដ្ឋហុងកុងជាមួយប្រទេសចិន និងប្រទេសនានាទូទាំងពិភពលោក ។Hong Kong Panduan Wisata | Aktivitas di Hong Kong | Jetstar

អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបន្ថែមថា រដ្ឋាភិបាលហុងកុងមានគោលដៅទទួលយកអ្នកមានជំនាញយ៉ាងតិចចំនួន៣៥.០០០នាក់ក្នុង១ឆ្នាំ ដោយអនុញ្ញាតឱ្យពួកគេអាចរស់នៅហុងកុងយ៉ាងតិច១២ខែ តាមរយៈផែនការទទួលយកអ្នកមានជំនាញមករស់នៅហុងកុង រវាងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ៕

ប្រភព ៖ newpapertoday

CEO របស់យូធូបប្រកាសលាលែងពីតំណែង

0

លោកស្រី Susan Wojcicki ជា CEO របស់យូធូប (YouTube) បានប្រកាសលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពីលោកស្រីបានបំពេញតួនាទីជា CEO អស់រយៈពេល៩ឆ្នាំ ប៉ុន្តែលោកស្រីនៅតែបំពេញតួនាទីជាទីប្រឹក្សារបស់ YouTube និង Alphabet ជាក្រុមហ៊ុនមេបន្តទៀត ។

លោកស្រីបញ្ជាក់ថា ពេលនេះ ជាពេលសមស្របបំផុតក្នុងការសម្រេចចិត្តលាឈប់ពីការងារ ពីព្រោះយូធូបមាននាយកគ្រប់គ្រងពូកែៗជាច្រើននាក់ទៀត ។ ចំណែកហេតុផលនៃការលាឈប់ពីតំណែង CEO របស់យូធូបនោះ គឺដោយសារតែលោកស្រីត្រូវការចាប់ផ្តើមជីវិតថ្មី ដោយផ្តល់ភាពសំខាន់ដល់ក្រុមគ្រួសារ សុខភាព និងរឿងផ្ទាល់ខ្លួន រួមទាំងគម្រោងនានាដែលលោកស្រីចាប់អារម្មណ៍ផងដែរ ។YouTube CEO Susan Wojcicki says she's stepping down

ចំណែកអ្នកនឹងបំពេញមុខតំណែងជា CEO ថ្មី គឺ Neal Mohan កាន់តំណែងជា Chief Product Office របស់យូធូប ដែលបានមករួមការងារជាមួយ Google តាំងពីឆ្នាំ២០០៧ រួមទាំងសហការការងារជាមួយលោកស្រី Susan Wojcicki អស់រយៈពេលជាច្រើនឆ្នាំ ។

បច្ចុប្បន្ន លោកស្រី Susan Wojcicki មានអាយុ៥៤ឆ្នាំ ជានាយកគ្រប់គ្រងម្នាក់ក្នុងចំណោមនាយកគ្រប់គ្រងស្ត្រីដ៏សំខាន់លើការងារបច្ចេកវិទ្យា ក្នុងចំណោមនាយកគ្រប់គ្រងជាបុរស ។ លើសពីនេះ លោកស្រីក៏ជាបុគ្គលិកត្រួសត្រាយផ្លូវរបស់ Google តាំងពីឆ្នាំ១៩៩៨ និងជាបុគ្គលិកលំដាប់ទី១៦ របស់ក្រុមហ៊ុនទៀតផង ។Who is YouTube's new CEO Neal Mohan? | Daily Mail Online

ក្រៅពីនេះ លោកស្រីក៏បានចូលរួមចំណែកជំរុញស្ថាបនិកទាំងពីររបស់ Google ដូចជា Larry Page និង Sergey Brin ដែលបានសម្រេចចិត្តទិញយកអាជីវកម្មយូធូបសម្រាប់វីដេអូកាលពីឆ្នាំ២០០៦ ក្នុងទឹកប្រាក់ជាង១.៦៥០លានដុល្លារអាមេរិក ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍បំផុត ហើយមនុស្សភាគច្រើនមិនទាន់ដឹងនោះ គឺលោកស្រី Susan Wojcicki ត្រូវបានគេចាត់ទុកថា ជា «Landlord» មនុស្សដំបូងរបស់ Google ដោយសារលោកស្រីបានអនុញ្ញាតឱ្យស្ថាបនិក Google ទាំងពីរជួលយានដ្ឋានក្នុងលំនៅឋានរបស់លោកស្រី ក្នុងតម្លៃ១.៧០០ដុល្លារអាមេរិកក្នុង១ខែសម្រាប់ធ្វើជាការិយាល័យដំបូងរបស់ Google មុននឹងផ្លាស់ចេញទៅជួលការិយាល័យថ្មី ៕YouTube CEO Susan Wojcicki | Full interview | Code 2019 - YouTube

ប្រភព ៖ MarketThink

ប្រវត្តិរឿង កូរសមុទ្រទឹកដោះ បុរាណខ្មែរបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត

0

រឿងកូរសមុទ្រទឹកដោះ មានកំណើតឡើងនៅរវាងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថបាពួន។

ចំពោះប្រវត្តិរឿងកូរសមុទ្រទឹកដោះនេះដែរ បុរាណខ្មែរយើង បានឆ្លាក់រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន ៨៨អង្គ។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។របាំ​កូរ​សមុទ្រ​ទឹក​ដោះ និង​​បារាម្បារ្យា អបអរ​ទិវា​សំស្រ្កឹត | ភ្នំពេញ  ប៉ុស្ដិ៍

បើតាមទេវកថារឿងកូរសមុទ្រទឹកដោះនេះមានតំនាលរៀបរាប់ថា ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃ និងរាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយពួកទេវៈមួយចំនួន នាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធ ប្រឆាំង តបតនឹងពួកអសុរៈ វិញអស់រយៈពេលជាច្រើនឆ្នាំ។

ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដី តែពុំមានអ្នកចាញ់ឈ្នះ។ សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗ ត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំង ក៏នាំគ្នាផ្អាកចំបាំង ហើយក៏ហោះហើរកាត់ផ្ទៃពពក សំដៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជ ឱ្យជួយដោះស្រាយបញ្ហាផ្សះផ្សាគំនុំសងសឹករវាងពួកអសុរៈនិងពួកទេវៈក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយ អំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយ ព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅក្រោយមកទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖” ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀម តាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និងដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នា ឱ្យមានសេរីភាពសុខសាន្តនោះ យើងមានមធ្យោបាយមួយអោយអ្នកគិត គឺថា អ្នកត្រូវនាំគ្នា កូរសមុទ្រទឹកដោះ” ដើម្បីស្វែងរកទឹកអម្រឹត ដែលធ្វើអោយ ជីវិតអមតៈ!! ។អានច្រើន ចេះច្រើន: ពស់អានន្នក្នុងទេវកថាកូរសមុទ្រទឹកដោះនិងនិមិត្តរូប

រាត្រីកាលក៏ចូលមកដល់ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា រួចហើយ ក៏ត្រិះពិចារណ៍ រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះ ទៅលើពួកអសុរៈ ព្រោះថា បើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមាន សមត្ថភាព និង កំលាំង គ្រប់គ្រាន់ក្នុងការ យកជ័យជំនះ លើហ្វូងអសុរៈ បានងាយៗឡើយ។ មធ្យោបាយល្អ មានតែម្យ៉ាងគត់ គឺប្រើល្បិច ដើម្បី យកឈ្នះ ។ គិតគ្នារួចហើយ ទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏យល់ព្រមជួយដល់ពពួកទេវតា ។

ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកព្រះអាទិទេព ពួកទេវៈ និងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈ តាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង) និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។sothearak: ទេវកថាកូរសមុទ្រទឹកដោះ

ពួកទេវៈ និងអសុរៈ ក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈ ចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ ដោយមើលឃើញនូវស្ថានភាពបែបនេះហើយ ព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួន ធ្វើជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផុតផ្ទៃទឹក។ នៅចុងបំផុត ថូទឹកអម្រឹតក៏បានផុសឡើង ហើយពួកអសុរៈក៏ដណ្តើមយកបានមុន ពួកទេវតា ។

ព្រះវិស្ណុឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើសិនជា ពួកអសុរះទាំងអស់នោះ បានផឹកទឹកអម្រឹតជីវិតអមតៈនោះ ពួកគេកាន់តែមានកំលាំង កាន់តែខ្លាំងពូកែ គ្មាននរណា ម្នាក់អាចយកឈ្នះពួកគេនោះទេ ។ គិតរួចហើយ ព្រះវិស្ណុក ក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយ ចូលទៅលួងលោមប្រលោម ពួកអសុរៈ ដើម្បីអោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈនោះចោល។sothearak: ទេវកថាកូរសមុទ្រទឹកដោះ

ដោយសារតែ ចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះ មេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ។ ពពួកទេវៈឃើញហើយ ក៏នាំគ្នារើសយកមកចែកគ្នាក្រេប បានគ្រប់ៗអង្គពុំមានខាន ។ តែគ្រានោះមានយក្សមួយម្នាក់ ព្រះនាម « រាហ៊ូ» ក៏បន្លំខ្លួននៅក្នុងចំណោមពួកទេវតា ហើយក៏បានផឹកទឹកអម្រឹតនោះផងដែរ ។ ពេលនោះ ព្រះអាទិត្យ និងព្រះច័ន្ទបានដឹងរឿងនេះ ហើយក៏បានទូលថ្វាយដល់ ព្រះវិស្ណុ ភ្លាមៗ ។ ក្រោយមក រាហ៊ូ ក៏បានប្រែក្រឡាជា យក្សាវិញ ហើយរត់ចេញពី ទីកន្លែងនោះ ។ ព្រះវិស្ណុកើតសេចក្តី ខឹងយ៉ាងខ្លាំង ក៏ទាញ កងចក្រគប់តម្រង់ទៅ រាហ៊ូ ដាច់ត្រឹមក ។

ដោយសាតែរាហ៊ូ បានផឹកទឹកអម្រឹតជីវិតអមតៈ ទើបធ្វើអោយ រាហ៊ូ មិនស្លាប់ហើយនៅនៅរស់ត្រឹមក្បាល ។ រាហ៊ូ កើតខឹង ហើយ ចងគំន៊ំ ជាមួយព្រះអាទិត្យ និង ព្រះច័ន្ទជាខ្លាំង ក៏បានសន្យាថា កាលណា ខ្លួនបានជួបនឹង ព្រះអាទិត្យនិង ព្រះច័ន្ទកាលណា គឺនឹង ចាប់លេប ជាមិនខាន ។នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័ន គេក៏សង្កេតឃើញមានរូបបដិមាជាច្រើន មានមាឌធំៗ តម្រៀបគ្នាជាជួរ ទាញដងខ្លួនពស់នាគរាជវ៉ាសុគី ឈរនៅអមសងខាងផ្លូវ ក្នុងភាពជានិមិត្តរូបមួយនៃអាទិទេពក្នុងរឿងកូរសមុទ្រទឹកដោះនោះដែរ។ រឿង “កូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹតជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ៕ផ្ទាំងកូរសមុទ្រទឹកដោះ - Reaksmey Furniture

បុគ្គលិកអាកាសយានដ្ឋានអាល្លឺម៉ង់ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម

0

ប្រទេសអាល្លឺម៉ង់ ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអស់រយៈពេល២៤ម៉ោង នៅអាកាសយានដ្ឋានធំៗចំនួន៧កន្លែងទូទាំងប្រទេសអាល្លឺម៉ង់ ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាក និងប៉ះពាល់ដល់អ្នកដំណើរប្រមាណ៣០ម៉ឺននាក់ ។

សមាគមអាកាសយានដ្ឋានអាល្លឺម៉ង់បង្ហាញថា មានជើងហោះហើរចំនួន២.៣៤០ជើងត្រូវបានលុបចោល ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរចំនួន២៩ម៉ឺន៥ពាន់នាក់ ដោយសារតែបុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានចំនួន៧កន្លែងមិនព្រមបំពេញធ្វើការរបស់ខ្លួន ហើយប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK220SMFkrBzAXereTUoNouJ20awNYtjGr89mvw0RlHyfO4pwBjwq4aiLyyAAMStjjeQzh_KMI9vCDF7lBCxsPusaN5v9-6wnsW4sEV9SC5QAg-Z2Cu3PHSgNjKrBUW6LGPJwlcNdbB9fZ5mK2IlHnTRDzpqXdfXgre_iP3yq9URxBukTAmdoeyVmo/s1280/photo_2023-02-18_11-12-25.jpg

អាកាសយានដ្ឋានរងផលប៉ះពាល់រួមមាន អាកាសយានដ្ឋាននៅក្រុង Frankfurt និង Munich ខណៈអាកាសយានដ្ឋានទាំងពីរកន្លែងនេះជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការហោះហើរ និងមានអ្នកដំណើរច្រើនបំផុតរបស់អាល្លឺម៉ង់ បានលុបចោលជើងហោះហើររបស់ខ្លួនទាំងអស់ ។ បុគ្គលិកបម្រើការក្នុងអាកាសយានដ្ឋានដែលរួមគ្នាធ្វើបាតុកម្មភាគច្រើនមកពីក្រុង Bremen, Dortmund, Hamburg, Hannover និង Stuttgart ។ ជើងហោះហើរអន្តរជាតិភាគច្រើនបានផ្លាស់ប្តូរតារាងហោះហើរជាថ្មី ហើយគេបានកក់សំបុត្ររថភ្លើងជំនួសវិញសម្រាប់អ្នកដំណើរក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-AfBML4Qm3f9V0iV4z91ENtmhg_BZleXjuL8tGzSKg7g76u312O93R0kvRg4-opfyz8kuoBA5OksWXCXyDQGCepywA1whElkmuGOvbObMskZV1QsoI6_XUwIa2srUZUURRN570lHjZMKJGkhNhH30AlmRWWpa9cohWouZIPGT1bGXEVPr40wup9J/s1280/photo_2023-02-18_11-12-26%20(2).jpg

ការរួមគ្នាធ្វើបាតុកម្មរបស់បុគ្គលិកបម្រើការក្នុងអាកាសយានដ្ឋាន គឺជាសមាជិករបស់សហភាពការងារ Verdi ដោយពួកគេអំពាវនាវឱ្យដំឡើងប្រាក់ខែ១០,៥% ឬដំឡើងប្រាក់ខែយ៉ាងតិច៥០០យូរ៉ូក្នុង១ខែ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាកើនឡើង ខណៈតម្លៃថាមពល និងម្ហូបអាហារក៏បានកើនឡើងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT_Ngg8EXwpdeWqyMy1-Ohh8mE2BGU2wTtOueYtwFWwmfS42hYDAuhPVryFk2_hGLS3920nCvbq_8pQxUw1bH7vf4FCZbNp4T97pDxko69tlBEAgt9IJZFPbHXDjL4JzEdoft_GJKi3ZQubk83NkTtI0OJdkywZd1CPWmqvDOO3MkiBg_WUXCYfVhj/s1280/photo_2023-02-18_11-12-26%20(3).jpg

ការធ្វើបាតុកម្មនេះកើតឡើង ស្របពេលមានកិច្ចប្រជុំស្តីពីសន្តិសុខនៅក្រុង Munich ដែលគេសង្ឃឹមថា នឹងមានមេដឹកនាំជាង៤០ប្រទេស និងរដ្ឋមន្ត្រី៦០រូបទៀតមកពីបណ្តាប្រទេសទូទាំងពិភពលោកចូលរួម ។ គេរាយការណ៍ថា ការលុបចោលជើងហោះហើរនានាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសរូម៉ានី ដែលនឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWaEIZNAT-ubIOQvQW34PKgMNbYaqjt8mOYcGo1B9lmrVsCIn1lrRaG12ouztrgdfeY_zj189JKY0CypLQGrSqWLoUV-qtNC8mudHyJ2MuR_WKRuMOGQIP1zpqmZ45G5PZz1uDklNDXaKH5fkvG4SiuU8IYEAqOqFptpcLX3CVqWWlv0QWXbAN6K6/s1280/photo_2023-02-18_11-12-26.jpg

ប្រភព ៖ NationWorldNews

នៅចាំទេ ទូក ង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ពេលនេះ តាំងតម្កល់ក្នុងរោងថ្មីហើយ!

0

ភ្នំពេញ៖ បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែ ថ្ងៃនេះរោងតម្កល់ទូក ត្រូវបានសាងសង់បាន៨៥% និងបានរំកិលទូកង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ដាក់តាំងបង្ហាញជាផ្លូវការក្នុងរោងថ្មីដ៏ស្រស់ស្អាតនេះហើយ។ នេះបើយោងតា មការឲ្យដឹងតាមរយៈហ្វេសប៊ុក លោក ស សុខា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiVkyqr2gXtntd-6SCFyrcmkYuTrUgoqKszPSBf2HI-A3BsiphZa6fD5PPqPkT-ZRvIC-Cf2TKxizoGs_y4jQcXl8bM-gyub1ar67a65i_7F0fJra1ZbNSCiVKavmxi6LHnqas82i33lskLCAUeP3klBFunOl8WDgj0Hii8xBt8Pb4sfkmU_VQyzGc/s1280/photo_2023-02-18_09-33-27.jpg

រោងតម្កល់ទូកង វែងជាងគេលើពិភពលោកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMHR8209xZccTgGUutus5Lgidiecc_1tqSAWsqrtvdhnjQ9ATuxKDq-s71hUAxyIZctDv9JiYoU6ETpODau-0hUzOtneWMvJwFXugB556AInGC-BetZFMCPjQRDx_M7KspHE_O2ORRmaT-GkgPZ4u_N-2M3jjO-SHYJ5rmur1p_Sdr7-5_bAvTLX87/s960/photo_2023-02-18_09-33-28.jpg

លោក ស សុខា បានលើកឡើងថា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រហែលជាមិនទាន់ភ្លេចទេ ទូក ង ខ្មែរដ៏អស្ចារ្យ និងជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw4SyYUbx9SXK0jGGQK9GHrbe88F5yIihPLqzgzWD8GQEPKw--XFAWedMUAoi0xVM3gPmJmV9ttJUXooR8BhkTqgNcpsOwhguFTVvHaKUfJjpwKtyjMVVKg0BX0b4ImyVaTazAIxt9RE9LLFhH-RsBR9Y8CYRCjwdtErVEpmmUiOs1wUhepmz9qr_R/s1280/photo_2023-02-18_09-33-29%20(2).jpg

លោកបន្តថា ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw540jI2Xej5q8rL8ceDp8dwDwlqzg2tS-8Pc9PLt9Cu3_8OfEvrxuU_m3ECgAiT_gJYGkYNF7zjaQ_T-CNAp2X1E6owG0LtYwyLF6hBcOyDYQKk9yHHRGo0VeX3ZYZ1WLiPIEJsEtZbmOnhc_IDpFS7DxSOCsngfmtiftNScmF8I0he6cCkqLK4rC/s960/photo_2023-02-18_09-33-29.jpg

ទីក្រុងក្រោមទឹកដ៏អស្ចារ្យ លិចរាប់រយឆ្នាំនៅតែមានសម្រស់ស្រស់ស្អាត

0

ស៊ីន ឆេង (Shicheng)ជាទីក្រុងក្រោមទឹកបុរាណមួយ ស្ថិតក្រោមបឹង ខ្វីន ដៅ (Qiandao) ក្នុងក្រុង ហាង ហ្ស៊ូ(Hangzhou) ខេត្ត សុីន ជាំង(Zhejiang) ប្រទេសចិន និងពីមុននៃជាដែនដីប្រទេស ស៊ុយ អាន (Sui an)។Shi Cheng (Lion City), an ancient town that has been submerged at the bottom of Qiandao Lake since 1959, China : r/papertowns

ទីក្រុងនេះ បានបង្កើតឡើងក្នុងឆ្នាំ ២០៨ (គ.ស.៧៥១) ក្នុងកំឡុងរាជវង្សហានខាងកើត ទីក្រុងនេះមានភាពល្បីល្បាញ និងលេចធ្លោជាងគេដោយសារតែវាស្ថិតនៅក្នុង ជម្រៅទឹក ២៦-៤០ ម៉ែត្រ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៥៧៣ គីឡូម៉ែត្រ ខណៈទីក្រុងនេះត្រូវបានទឹកគ្របដណ្តប់អស់រយៈពេលជាង ៦៣ ឆ្នាំមកហើយ ក្នុងនោះមូលហេតុដែលធ្វើឱ្យទីក្រុងនេះស្ថិតនៅក្រោមទឹក ព្រោះតែរដ្ឋាភិបាលចិនបានសម្រេចសាងសង់រោងចក្រវារីអគ្គិសនីក្នុងឆ្នាំ១៩៥៩ ដែលតម្រូវឱ្យមានការបង្ហូរទឹកស្តុកទុកក្នុងតំបន់នេះជាច្រើន ដែលបានធ្វើឱ្យលិចលង់ នឹងប៉ះពាល់ជីវិតមនុស្ស៣០មុឺននាក់ បាត់បង់ទីជម្រក។The Sunken City of Shicheng

បន្ទាប់ពីបានលិចទឹកនៅក្នុងតំបន់នេះរួចមកវាបានបង្ហាញនូវសម្រាស់ដ៏ទាក់ទាញបំផុត ភ្នំនៅទីនេះបានក្លាយជាកោះតូចៗដ៏ខៀវស្រងាត់ជាច្រើនPHOTOS: China's own Atlantis, an Ancient City Preserved Beneath a Man-Made Lake – Thatsmags.com

ក្រោយកប់ក្នុងទឹកអស់រាប់រយឆ្នាំ នៅឆ្នាំ២០០១ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​បេសកកម្ម​រុករក​អដ្ឋិធាតុ​នៃ​ទីក្រុងក្រោមទឹកនេះ ហើយក៏បានប្រែក្លាយទីក្រុងនេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។The China's Atlantis – 'Shi Cheng', An Ancient Underwater Lost City

លុះដល់ឆ្នាំ២០១១ រូបភាពពីសំណង់ដ៏អស្ចារ្យនេះ ត្រូវបានបោះពុម្ពផ្សាយ ដោយភូមិសាស្ត្រជាតិចិន ដែលធ្វើឱ្យមានការចំណាប់អារម្មណ៍ជាខ្លាំង ដល់បុរាណវិទូជុំវិញពិភពលោក មកសិកស្សាស្វែងយល់ពីទីក្រុងនេះ៕The mystery behind China's lost underwater cityShi Cheng: China's Underwater Lion City - Jetset Times