មនុស្សកាលពីសម័យមុនជឿជាក់ថាឋាននរកស្ថិតនៅខាងក្រោមដី ហើយពីឋានមនុស្សទៅឋាននរកសុទ្ធតែមានជ្រកចូល ដូច្នេះហើយបានជាមនុស្សជាច្រើនមានជំនឿទៅកាន់កន្លែងទាំងនោះនៅលើពិភពលោក ថាជាកន្លែងដែលអាចធ្វើដំណើរទៅកាន់ឋាននរកបាន ដែលកន្លែងទាំង៤នោះមានដូចជា៖
១.ប្រសាទ Hierapolis ប្រទេសទួរគី៖ Hierapolis គឺជាប្រាសាទដ៏ចំណាស់មួយ ដែលត្រូវបានគេរកឃើញវិញនៅឆ្នាំ១៩៦៥ នៅត្រង់ប្រាសាទមួយនេះមានភាយចេញនៅឧស្ម័នចម្លែកមួយដែលមានកម្តៅក្តៅនិងមានជាតិពុលផងដែរ។ មានអ្នកស្រាវជ្រាវមួយក្រុម បានចូលទៅក្នុងរូងប្រាសាទនេះ ដើម្បីឱ្យដឹងថាផ្សែងពុលមួយនេះមានប្រភពមកពីណា។ អស់រយះ៧ថ្ងៃដែលគាត់បានចូលទៅ គេមិនបានឃើញគាត់ត្រឡប់មកវិញនោះទេ ដូច្នេះហើយគេសន្មត់ថាគាត់បានស្លាប់នៅក្នុងឋាននរកបាត់ទៅហើយ។
២.ទីក្រុង Fengdu ប្រទេសចិន៖ ទីក្រុងនេះមានអាយុកាលជាង២០០០ឆ្នាំមកហើយ ដើមឡើយប្រជាជនជំនាន់មុនតែងតែយកខ្មោចទៅកប់នៅទីនោះរហូតមកដល់ពេលបច្ចុប្បន្ន។ នៅពេលសព្វថ្ងៃទីក្រុងFengduគឺសំបូរទៅដោយវត្តព្រះពុទ្ធសាសនា រឿងដែលចម្លែកនោះគឺថា មនុស្សដែលឆ្លងកាត់ទីក្រុងនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងFengduហាក់ដូចជាខ្ពស់ចម្លែកខុសពីគេ ដូច្នេះហើយទើបប្រជាជននៅទីនោះ បាននិយាយថាកន្លែងនេះអាចជាច្រកទៅឋាននរក ឬជាច្រកទៅរកសេចក្តីស្លាប់ពិតមែន។
៣.ភ្នំភ្លើងMasaya៖ ប្រជាជនដែលរស់នៅក្បែតំបន់ភ្នំភ្លើងMasaya គេនិយាយថា នេះគឺជាទីលំនៅឋាននៃមនុស្សដែលចេះមន្តអាគមអូមអាមជាច្រើននាក់ ដូច្នេះហើយមិនសូវជាមានប្រជាជនចូលទៅក្បែរភ្នំភ្លើងនេះទេ។ កន្លងទៅមានអ្នកសិក្សាស្រាវជ្រាវមួយក្រុមបានទៅស្វែងរកអាថ៍កំបាំងនៅទីនោះ ដោយសារតែប្រជាជននៅទីនោះបាននិយាយថាភ្នំភ្លើងMasaya គឺជាច្រកទៅឋាននរក ប៉ុន្តែជាលិទ្ធផលអ្នកស្រាវជ្រាវមួយក្រុមនោះបានបាត់ខ្លួនដោយមិនដឹងមូលហេតុ ហើយប្រជាជននៅក្បែរតំបន់ភ្នំភ្លើងMasaya បានរកឃើញត្រឹមតែកាបូបនិងស្បែកជើងតែប៉ុណ្ណោះ។
៤.ទន្លេរ Acheron៖ Acheron គឺជាទន្លេរដែលស្ថិតនៅប្រទេសក្រិក ដែលគេជឿថាទន្លេរនេះគឺជាច្រកទៅឋាននរក ព្រោះទឹកទន្លេរនេះហូរឆ្ពោះទៅកាន់រូងមួយ ដែលគេមិនដឹងថារូងនោះមានទីបញ្ចប់ទៅកាន់ទីណានោះទេ ទើបគេសន្និដ្ឋានថាអ្នកដែលបានចូលរូងនោះសុទ្ធតែស្លាប់ និងគ្មានថ្ងៃវិលមកវិញឡើយ៕










