ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តផ្តល់ជំនួយមនុស្សធម៌ពីវិស័យឯកជន ក្នុងទឹកប្រាក់ចំនួន២៤ម៉ឺនលានវ៉ុនដល់កូរ៉េខាងជើង ។ គេចាត់ទុកថា វាជាការផ្តល់ជំនួយលើកដំបូងនៅឆ្នាំ២០២៣នេះ របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទៅឱ្យរដ្ឋាភិបាលកូរ៉េខាងជើង ។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ អំពីការអនុម័តជំនួយមនុស្សធម៌ពីវិស័យឯកជន ក្នុងទឹកប្រាក់ចំនួន២៤ម៉ឺនលានវ៉ុនទៅឱ្យកូរ៉េខាងជើង ។ គេចាត់ទុកថា វាជាការផ្តល់ជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូងដល់រដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូងក្នុងឆ្នាំ២០២៣ និងជាលើកទី៦ ចាប់តាំងពីប្រធានាធិបតី លោក Yoon Seok Yeol បានក្លាយជាមេដឹកនាំប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២ ។Yoon Suk-Yeol: South Korea's President Yoon Suk-Yeol's foul-mouthed  criticism of the US Congress has gone viral - The Economic Times

ការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង គឺក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានទទួលយកឯកសារស្នើសុំពីភ្នាក់ងារឯកជននៅកូរ៉េខាងត្បូង កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក ដែលឯកសារនេះនិយាយពាក់ព័ន្ធនឹងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កូរ៉េខាងជើង ។ នៅក្នុងឯកសារបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពិចារណា ហើយបន្តអនុម័តឯកសារប្រភេទនេះ ដរាបណាវាស្របតាមលក្ខណៈវិនិច្ឆ័យ ។ ជំនួយមនុស្សធម៌នេះនឹងបញ្ជូនទៅឱ្យកូរ៉េខាងជើង តាមរយៈប្រទេសចិន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងចំនួន១២លើក ក្នុងទឹកប្រាក់ចំនួន៥.៥២០លានវ៉ុន ។ ទោះយ៉ាងណា មិនទាន់មានការបង្ហាញជាផ្លូវការពីភាគីណាមួយថា នៅពេលជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតនៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ កូរ៉េខាងជើងទទួលបានជំនួយពីកូរ៉េខាងត្បូងក្នុងផ្នែកណាខ្លះទេ ៕Humanitarian Aid Is Price of Peace - The Korea Times ប្រភព ៖ TNN World