ប្រទេសកម្ពុជា ៖ គេចាត់ទុកថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) នៅទីក្រុងភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ ។ មន្ត្រីរៀបចំការប្រកួតកីឡាស៊ីហ្គេមបានព្យាយាមធ្វើយ៉ាងណា ដោះស្រាយផ្ទះស្នាក់របស់កីឡាករបរទេសឱ្យទាន់ពេលវេលា ដែលពួកគេនឹងធ្វើដំណើរមកចូលរួមប្រកួតកីឡាក្នុងប្រទេសរបស់យើង ។

តាមផែនការគ្រោងទុករបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម គឺនឹងសាងសង់ផ្ទះស្នាក់នៅឱ្យរួចរាល់នៅចុងខែមីនា ឆ្នាំ២០២៣ និងអាចទទួលឱ្យកីឡាករស្នាក់នៅចាប់ពី៦.០០០នាក់ ទៅ៧.០០០នាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ផែនការសាងសង់ផ្ទះស្នាក់នៅមិនអាចសម្រេចតាមផែនការគ្រោងទុកទេ ។ ហេតុនេះ ប្រទេសកម្ពុជាបានសាងសង់ផ្ទះបែប town house ដែលមានកម្ពស់៣ជាន់ត្រៀមទុកទទួលកីឡាករ ក្នុងនោះផ្ទះ១ល្វែងនឹងឱ្យកីឡាករស្នាក់នៅចំនួន១៤នាក់ ហើយមានតម្រៀបគ្រែតាំងពីជាន់ទី១ ឡើងទៅ ។May be an image of 4 people, people standing, outdoors and text

ទាក់ទងនឹងបញ្ហាផ្ទះស្នាក់នៅនេះ ខាងមន្ត្រីថៃបានសម្តែងការព្រួយបារម្ភ និងលើកឡើងថា រហូតមកដល់ពេលនេះ នៅសល់រយៈពេលត្រឹមតែ៣១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញ ប៉ុន្តែការសាងសង់ផ្ទះស្នាក់នៅមិនទាន់រួចរាល់ ។ លោក Thana Chaiprasit ប្រធានអត្តពលិកប្រទេសថៃ បាននិយាយថា ៖ «ការបារម្ភខ្លាំងរបស់យើង គឺរឿងផ្ទះស្នាក់នៅរបស់កីឡាករ» ។

លោក Thana Chaiprasit បន្តថា ៖ «បើតាមព័ត៌មានចុះផ្សាយ ផ្ទះស្នាក់នៅរបស់កីឡាករមិនទាន់សង់រួចរាល់ទេ ប៉ុន្តែប្រទេសកម្ពុជាក៏បានព្យាយាមសាងសង់វាឱ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៣នេះ ។ ដូច្នេះ បើសាងសង់ផ្ទះស្នាក់នៅមិនទាន់ទេ កម្ពុជានឹងនាំកីឡាករទៅស្នាក់នៅក្នុងសណ្ឋាគារជំនួស ប៉ុន្តែខាងថៃនៅតែបារម្ភរឿងការធ្វើដំណើរ ព្រោះវានៅឆ្ងាយពីទីលានប្រកួត ។ ខ្ញុំសង្ឃឹមថា នឹងចំណាយពេលធ្វើដំណើរពីកន្លែងស្នាក់នៅទៅកាន់ទីលានប្រកួតប្រមាណ១ម៉ោងកន្លះ» ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានការប្រកួតកីឡាសរុបចំនួន៣៦ប្រភេទ និងដណ្តើមមេដាយមាសចំនួន៦០៨ ។ គេចាត់ទុកថា វាជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ាន៕May be an image of 7 people and outdoors ប្រភព ៖ sanook