អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋសិក្សាថ្មីមួយបន្ថែមទៀតកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣។ សាលាបឋមសិក្សាជោគជ័យ ដែលទើបតែត្រូវវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ មានទីតាំងស្ថិតនៅ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយនេះក៏អគារសាលាបឋមសិក្សាទី២ហើយ ដែលអង្គការនេះបានផ្ដល់ជំនួយសាងសង់នៅក្នុងខេត្តជាប់ព្រំប្រទល់ថៃមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rsTZVzb724s_BQXHtBGBq-C1NQcadGyHRPItSEUlCM2Pt3FnEv41pV0YMIcGcCeSBZjDsi_blAODpO35J7_-8CPzMgqzbC1HhAKeQmMgCH3uf1FeuPRXgWaoYTdpdraqDQ385ZEAYs7gIL7k83j4zuzrlrxLObdPFptU-xcmnwtiujl2a4Qy3EPZ/s7260/T2501434.JPG
បើតាមលោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានអះអាងថា ចាប់តាំងពីបានចាប់ផ្ដើមសកម្មភាពសង្គម និងមនុស្សធម៌តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានសាងសង់អគារសិក្សាសរុបចំនួន ៨ហើយ នៅក្នុងខេត្តចំនួន៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ដោយបានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារអាមេរិក។ ជាមធ្យម អគារសិក្សាមួយខ្នងត្រូវការចំណាយថវិកាអស់ប្រមាណ ៧ម៉ឺន១ពាន់ដុល្លារអាមេរិក និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន៧ខែ។ លោក បណ្ឌិត ព្រំ វិសុទ្ធ បានបន្ថែមថា សម្រាប់អគារបឋមសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ និងបានប្រគល់ជូនសហគមប្រើប្រាស់ហើយនោះ បច្ចុប្បន្នមានសិស្សកំពុងសិក្សាសរុបជាង១ពាន់នាក់។ យ៉ាងណាមិញ នៅឆ្នាំ២០២៣ អង្គការមនុស្សធម៌មួយនេះកំពុងសាងសង់អគារសិក្សាចំនួន ៣ខ្នងបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7DFTyWYtpoZQCg-BS6CL1lMJwOKolRvmQE7D2E_kWu2V9oSYnESkqpnMvHvjzRUQrCpjqoprbjW-kE7HQnR170sW4tuWPsf8d-Br-W6hIwGskn4ZvXFaCtr-lxHMS1bg1orqbzte_7fU0FbqBUbLTnXCDekIec5W1gV8Z2I-dTEihP0D0SEjSUPiT/s6964/T2501486.JPG
ឯកឧត្តម សុខ សាន្ដភារ៉ា អភិបាលរងខេត្តព្រះវិហារបានលើកឡើងថា អគារសាលាបឋមសិក្សាថ្មី ប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាត ដែលជាជំនួយរបស់អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ខេត្ដសិស្សានុសិស្សនៅក្នុងខេត្តព្រះវិហារនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់សិស្សានុសិស្សក្នុងស្រុកឆែប ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ល្អប្រសើររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9epNPfvqvp-YDOcLd0jRU5_qVsw13lHqqy0YFHmcYbooIGvF0m_i8cWeYM-IrYZT3EovBwEE0cyMDRMoJfLstIPVLARuzBvoTFEm-t7As3iyChACT7uL929Fs5nf4py0EWdJYzMeZ3MN2-IwyufUgfpU2wC99-N3i33K5SKSY1NQ8HRtdf2nuZOTS/s7952/T2500782.JPG
ជាមួយគ្នានេះ លោកស្រី ឡូ រ៉ា នាយិកា ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសល បានលើកឡើងដែរថា ការអប់រំ គឺមានសារសំខាន់បំផុតដើម្បីជោគជ័យក្នុងជីវិត។ លោកស្រីជឿជាក់យ៉ាងម៉ុតមាំថា ការអប់រំ ដែលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ គឺពិតជាអាចជួយឲ្យយើងសម្រេចបានគ្រប់កិច្ចការសំខាន់ៗជាច្រើន។ ដូច្នេះ លោកស្រី មានក្ដីរំភើបចំពោះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការសាងសង់អគារសិក្សានៅក្នុងសហគមន៍ និងបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនព្រូដិនសល ចូលរួមក្នុងការសាងសង់អគារមួយនេះ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ សរុបចំនួន ១២០នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr6IjVLCVG5oj6uaWuyA0zF1figLwL3TGDNQOk-ZM5zrsKuHbCTIT5HOvIhNOgc-CbAQK1c2EqxzpndxGh_dqn-ZT4eKo9IX-BI2KmhsD8H03-CXLRvS-n8Czh2aSnzq2qYmOTAwrZmOh21U0EQv0XZiaLmLS7cs5y4EthZ6CeOtLrFLSDcUOzEht7/s7194/T2501598.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNJlt_nf0LpQVqGUOTQ7zrK1RCOZF8HilrRmx5gALfuBfKvr-k1kzQo42Bkr4-JypEbcHfMwrpdtOKq5Hinhppl-gjQYdlFl6BKeyiCZrYCm7xegJtQ4p-XwSLbizdHmFep9vyGtsxrxcaXRy5sMhXayCv-mbf_UWikqDwO7GnXzvi16eYYXtxZAc/s7952/T2501627.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5r4XWBLHC4fezEX4RlWmIeEQBTd1Kd6aKHstSg3qy9K7MViz7ORm9znSD_cxRlPcwOF3agsyOVJBq258P4cXSiJJkdK7q1NSG3uX1jbUC7baRIJrOw0guw-0H5DR6IjV1xMX0iPYSPf1E9_nJ5vBtH7nHgwcDTCetbUAIEZTld6LnfkGpnHGjsUq0/s7822/T2501668.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgonAHmml6j-IGPl90hmO3CUxcAnc151RKFvLc8qwD0-apnUMsAG35CwvFwZWrKWfx0PsFKueMh8o_0_HpEx_iUUyaWnvnGc5RLRUEEKDAw0HXxmg8EwepNdwYfnf3hiGBn2pSVwAVeD8BWn6-NJM5MyTMbmiQ209YVPbCG6T9NzZFH7HVT-cE4SHMf/s7952/T2501884.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFmmC0kXcDipDkpgeiy3UsN9qrwruNPi9dC0bORQW0EXUMu164u5xnDQM9B7Df-6oxgLSsPRu1Ceq61ETOFg1b1_lGZ7NXezp9WUPhGU6l85OONd0BoS-K3fki5P1WiYTXbQZ_DTTCHDSImZQu4uDM_t3rjiXRvbefPj5Ia8mG46OrI7nm8RDi0cTJ/s7952/T2500718.JPG