រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជាផ្លូវការ៤ចំណុចស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងនោះការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមិនត្រូវបានអនុញ្ញាតិឡើយ។រដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាសហាមឃាត់ដាច់ខាតការលេងបាញ់ទឹក ជះទឹក ប៉ាតម្ស៉ៅ លើអ្នកធ្វើដំណើរ អំឡុងពេលពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ...

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមេសា នេះមាន៤ចំណុចសំខាន់ៗដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ។
១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ។
២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេង់នៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។
៤- ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតល្បាតផ្សេងៗ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ៕ការលេងជះទឹក ប៉ាតម្សៅ នឹងជះឥទ្ធិពលអាក្រក់ដល់វប្បធម៌ខ្មែរបើគ្មានការ​ទប់ស្កាត់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2CNHD3LyhtST_bSNZhqXpKc76L5EsX-dhY_WG1wsGi_beWG7oFLXb2zqtbnNLEry-l3zdSYEpTCy45fW890QR5ram0aOLBe4jIV8Kx2JR7P-SGI_MY4GlIoeWKqQkFPo_gVI3o7ke-n4Mc08tHMFOF2HmQBmeBA2Nu_gjOPxz4FUR7g7jsukLssbz/s2048/339138895_1936064683409884_6020564172429978006_n.jpg