Home ព័ត៌មានអន្តរជាតិ ពលរដ្ឋបារាំងមិនចូលចិត្តជិះម៉ូតូអគ្គិសនីទេ បើទោះជាល្អសម្រាប់បរិស្ថានក្តី

ពលរដ្ឋបារាំងមិនចូលចិត្តជិះម៉ូតូអគ្គិសនីទេ បើទោះជាល្អសម្រាប់បរិស្ថានក្តី

44
0

ប្រទេសបារាំង ៖ បើទោះជាមន្ត្រីបារាំងព្យាយាមជំរុញឱ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់យានជំនិះដើម្បីកាត់បន្ថយការបំពុលបរិយាកាសដូចជា ម៉ូតូអគ្គិសនី (electric scooter) ប៉ុន្តែពលរដ្ឋបារាំងជាច្រើននាក់បានប្រឆាំងនឹងការប្រើប្រាស់ម៉ូតូអគ្គិសនីនេះ ព្រោះគិតថា ភាគច្រើនវារំខានដល់ការធ្វើដំណើរ និងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ។

គេសង្កេតឃើញថា មានការបោះឆ្នោតជាផ្លូវការពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ូតូអគ្គិសនី និងមានសំឡេងគាំទ្រលើសលប់ជិត៩០% លើកឡើងថា ប្រទេសបារាំងត្រូវតែហាមឃាត់អាជីវកម្មជួលម៉ូតូអគ្គិសនីនៅទីក្រុងប៉ារីស ពីព្រោះមូលហេតុចម្បង គឺចំនួនអ្នករងរបួស និងស្លាប់ដោយសារការប្រើប្រាស់ម៉ូតូអគ្គិសនីបានកើនឡើងនៅទីក្រុងប៉ារីស ។New moped category in traffic code created in France

គេចាត់ទុកថា ប៉ារីស គឺជាទីក្រុងដំបូងគេនៅលើពិភពលោកដែលបាននាំចូល និងប្រើប្រាស់ម៉ូតូអគ្គិសនីតាំងពីឆ្នាំ២០១៨ ដោយសាររដ្ឋាភិបាលបារាំងចង់ជំរុញឱ្យពលរដ្ឋប្រើប្រាស់យានជំនិះជាមិត្តជាមួយបរិស្ថាន ។ ដូច្នេះ ក្រោយពីបារាំងបាននាំចូលម៉ូតូអគ្គិសនីមកប្រើប្រាស់ មានមតិមួយចំនួននិយាយថា ការជិះម៉ូតូអគ្គិសនីមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ ព្រោះអ្នកជិះម៉ូតូអគ្គិសនីភាគច្រើនតែងរំលោភច្បាប់ចរាចរណ៍ និងមិនគោរពអ្នកថ្មើរជើងនៅតាមផ្លូវទេ ។

លើសពីនេះ អ្នកជិះម៉ូតូអគ្គិសនីបានប្រើប្រាស់ល្បឿនលឿនខ្លាំងប្រមាណ២៧គីឡូម៉ែត្រក្នុង១ម៉ោង ហើយអ្នកជិះភាគច្រើនមិនពាក់មួកសុវត្ថិភាព ដែលធ្វើឱ្យនៅឆ្នាំ២០២២ មានអ្នកស្លាប់ដោយសារការជិះម៉ូតូអគ្គិសនីទាំងអស់៣នាក់ និងរងរបួសរហូតដល់៤៥៩នាក់ ។Electric scooters on the side walks: How can electric scooter tech reduce  collisions?

ទោះយ៉ាងណា ក្រុមហ៊ុនផ្តល់សេវាកម្មជួលម៉ូតូអគ្គិសនីលើកឡើងថា វាគ្រាន់តែជាបញ្ហាតិចតួចប៉ុណ្ណោះរបស់គ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស ហើយនៅទីក្រុងប៉ារីសមានម៉ូតូអគ្គិសនីសម្រាប់ជួលប្រមាណ១៥.០០០គ្រឿង ៕ ប្រភព ៖ Tnn earth