ស្ងាត់ៗលេចមុខ ទុំ សុវត្ថិ ក្នុងផលិតកម្មមួយចេញបទចម្រៀងចូលឆ្នាំខ្មែរបាត់!
មហាជនភាគច្រើនស្គាល់មកហើយថា ទុំ សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលទទួលបានការអាណិត និងស្រលាញ់ចូលចិត្តច្រើន ក្រោយពីធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។
យ៉ាងណា បន្ទាប់ពីធ្លាក់ពីកម្មវិធីប្រលងចម្រៀង ទុំ សុវត្ថិ ទទួលបានការងារសិល្បៈជាហូរហែ ក្លាយជាទូតសុឆន្ទៈ ឱ្យម៉ាកទូរសព្ទមួយ រួមទាំងលេចមុខតាមកម្មវិធីច្រើនគួរឱ្យកត់សម្គាល់។ ដ្បិត កន្លងមកការងារសិល្បៈរបស់អតីតបេក្ខជនរូបនេះមានភាពមាញឹកតែគេសង្កេតឃើញថាលោកនៅមិនទាន់រកទ្រនំកក់ក្តៅសម្រាប់ខ្លួននៅឡើយទេ ទើបតែកាលពីយប់ថ្ងៃទី៦ ខែមេសា គេឃើញ ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្ម សាន់ដេ ។
ទន្ទឹមនឹងការលេចវត្តមានក្នុងផលិតកម្មនេះ ទុំ សុវត្ថិ បានផ្តល់បទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់អូនតាំងពីសក់ក្រញ៉ាញ់ដល់សក់ត្រង់ » ដល់អ្នកគាំទ្រដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ បន្ថែមពីលើនេះ តារាចម្រៀងមានដើមកំណើតមកពីខេត្តស្ទឹងត្រែងរូបនេះបានសរសេរថា «បទចម្រៀងដំបូងរបស់ខ្ញុំ ដែលបានចេញក្នុងផលិតកម្មសាន់ដេ កុំភ្លេចជួយគាំទ្រផង» រួមទាំងសំណូមពរឱ្យមហាជនផ្តល់ជាមតិយោបល់ទៅលើបទចម្រៀងថ្មីនេះដើម្បីអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់លោកឱ្យបានល្អបន្ថែមទៀត ។
ងាកទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីឃើញវត្តមាន ទុំ សុវត្ថិ ជ្រកក្នុងទ្រនំសាន់ដេ បានសម្រុកចូលខំមិនអបអរសាទរ និងជូនពរឱ្យលោកកាន់តែជោគជ័យលើវិថីសិល្បៈដោយមិនភ្លេចសរសើរថាបទថ្មីខាងលើនេះពីរោះ។
គួរបញ្ជាក់ផងដែរថា មុនពេល ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្មសាន់ដេ លោកធ្លាប់បានចេញបទចម្រៀងមានចំណងជើងថា «ឈឺទេពេលឮពេញត្រចៀក» និងបទ «បានត្រឹមគិតម្នាក់ឯង«។




ការបញ្ចុះសពនៅក្រោមដើមឈើ គេបានប្រើប្រាស់កោដ្ឋដែលអាចរលាយបាន ហើយសាច់ញាតិអ្នកស្លាប់អាចជ្រើសរើសដើមឈើណាដែលពួកគេពេញចិត្ត ដើម្បីយកកោដ្ឋទៅកប់ក្រោមដើមឈើនោះ និងបណ្តោយឱ្យកោដ្ឋរលាយក្នុងដីតាមធម្មជាតិ ។ ហេតុនេះ ដើមឈើនីមួយៗនឹងក្លាយជាផ្នូរសព ។
តាមសេចក្តីរាយការណ៍បញ្ជាក់ថា ប្រទេសចិនមានផ្ទៃដីបញ្ចុះសពនៅក្រោមដើមឈើប្រមាណ១២,៤ហិកតា និងមានដើមឈើចំនួន២៤.០០០ដើម ។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន គេបានបញ្ចុះសពចំនួន១.១២៦សពនៅក្រោមដើមឈើទាំងនេះ ៕ ប្រភព ៖ environman






























យោងតាមលោក Saydam រឿងសំខាន់ដំបូងនៅពេលបង្កើតអាណានិគម Martian នៅលើភពអង្គារ គឺទឹក ហើយទឹកអាចទាញយកចេញពីទឹកកក និងសារធាតុរ៉ែដែលមានជាតិសំណើម។ លោកគិតថា ទឹកនឹងជួយលើកកម្ពស់វិស័យកសិកម្ម និងសមត្ថភាពដាំដុះអាហារនៅលើភពអង្គារ។ ទន្ទឹមនឹងនេះ អ៊ីដ្រូសែនពីទឹកកក និងសារធាតុរ៉ែអាចត្រូវបានគេប្រើប្រាស់ដើម្បីផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែត។

