ក្រសួងសុខាភិបាល បានបង្ហាញពីសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើនដែលសម្រេចបាននៅ កម្ពុជា នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ដោយកម្ពុជាបានចូលជាសមាជិកអង្គការនេះក្នុងឆ្នាំ១៩៥០ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXfHq6hywykYC8qVGrqcr7bcLKXM6QFKx7c608aE5xQdAibRxjyoqCRdeNt10gQ11zj0hd0D6D_1Rm4eH8zNJEdik29YxuB-cztj-Z-Kq-X_-jE1bM-UyUkIX5dkSg-T39QgjH7fgA9ST9uFdf8Sn6jXQ3I-TOtZXHWPqGDIcRTQaa1H-feZ0gCljxA/s1280/2023-04-07%2010.39.54.jpg

ក្នុងសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងវិស័យសុខាភិបាលរយៈពេលប៉ុន្មានទសវត្ស

ចុងក្រោយនេះរួមមាន៖ 

  អាយុវែងរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំគិតត្រឹមឆ្នាំ២០២១-២០២២។ 

  ស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ បើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រី៣នាក់ ប៉ុណ្ណោះដែលសម្រាល កូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlw3mIbfpR43uRhhmTd-WlhzJt4Xx7cYGJAAm2sB4dwRGwvTnviM4zAGDL5y5bmGJOwUxsMrLKpC2cJSDSQ0F7Xw1GI4R4xJil1UUwfRtX8KcUyaK3C44Nuv2YrxuvWinH9iC76Y6T_E3xRG2xtfd-WIH7w4nitKVPXklTE5uzhGgJQJ6hzNeZx6oWQ/s1280/2023-04-07%2010.39.39.jpg

  អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ។

  អត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះ ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ 

  លុបបំបាត់ជំងឺស្វិតដៃជើងដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ 

  ជំងឺគ្រុនចាញ់គឺមានកម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើងរយៈពេល ប្រាំឆ្នាំចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់ចុងក្រោយ នៅឆ្នាំ២០១៨។ 

  អត្រាឆ្លង និង អត្រាមរណភាពដោយជំងឺរបេងបានថយចុះប្រមាណ ៥០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជាសម្រេច បាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់។

  កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្ដល់ជំនួយគាំពារសុខភាពផ្លូវចិត្ត និងចិត្ត-សង្គម ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និងវិបត្តិកើតឡើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSMQIaoUBlT8m7wUi2XafTe0BjiMv4yTy6GgtvvVDlJvD4_h6KsA1c0y1Hvb1z5wFojBu5u63uJSNviUlzK4gBez1-BMmRfHDlwHfiJJSVFLrVs9GvK3J5p_R5u9nRVPX5YTVD3w7O9C4u4ZHNfsrEXvu9XZHDM47Kx1xzZqCMVJMlZ2OayHyNL_3UQ/s1280/2023-04-07%2010.39.47.jpg

ការសម្រេចសមិទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់ទាំងនេះលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍មោទកភាពដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវភាពជោគជ័យនេះដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅ “សុខភាព សម្រាប់ទាំងអស់គ្នា”៕