ប្រទេសចិន ៖ ពលរដ្ឋចិនបាននាំគ្នាទៅឆេងម៉េងនៅក្នុងព្រៃដែលមានដើមឈើផ្តល់ម្លប់ត្រជាក់ ពីព្រោះពួកគេបានបញ្ចុះសពនៅក្រោមដើមឈើទាំងនេះ ។ បើគេធ្វើដំណើរទៅកាន់ជាយក្រុង Liaoyuan ខេត្ត Jilin ភាគឦសានប្រទេសចិន គេនឹងបានឃើញមនុស្សម្នាជាច្រើននាក់ធ្វើដំណើរមកសំពះបុព្វបុរសដែលបានចែកឋានទៅ ដោយសារគេបានយកសពមកកប់នៅក្រោមដើមឈើ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XyKOtVK3AYPbppUNPFKip6nXBdWwjmpvrSly1FYcpbUk4GsztjGQR0O8Ehiv4sCLHlbRL1bMrlMcl8Q5c1AcXNik-OXxI6XfrAXMZk6iiAAvkkb-_ommhftczIAp6irwPjlz6k4EfdYelit1fTupsQJ2eOIrYv4EjJ9EBi6n0itg-qZgRCCjGG2beA/s1280/2023-04-07%2014.46.46.jpg

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តំបន់ជាច្រើនរបស់ប្រទេសចិនបានបង្កើតគំនិតបញ្ចុះសពបែបថ្មីមួយគឺ «ជីវិតត្រឡប់ទៅរកផែនដីវិញ ហើយឆ្អឹងមនុស្សនឹងត្រឡប់ទៅធម្មជាតិវិញ» ។ ដូច្នេះ មានវិធីជាច្រើនដែលពលរដ្ឋចិនអាចជ្រើសរើសដើម្បីបញ្ចុះសព រួមទាំងការបញ្ចុះសពនៅក្រោមដើមឈើផងដែរ ដែលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើ ។

នាយករងការិយាល័យរៀបចំពិធីបុណ្យសពនៅទីក្រុង Liaoyuan លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋចិនជាច្រើននាក់មានបំណងប្រាថ្នាឱ្យកប់សពរបស់ខ្លួនតាមធម្មជាតិ នៅពេលពួកគេស្លាប់ទៅ ។ ហេតុនេះហើយ ទើបទីក្រុង Liaoyuan បានរៀបចំកន្លែងបញ្ចុះសពនៅក្រោមដើមឈើ ហើយស្របនឹងគំនិតការពារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សធនធានធម្មជាតិ ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5vKoSw9swRE4lkJY0gezAJ0N3QojFiWB1EDOEabC8qMsy-VCezV4Gd5SjPkcF2zIwmT52I-gxDRJiOzpamBxA7-yx3P1Vklo7oL7kWrn4hJGcnqf_eshQzU6pJbM3oby-UAZCIocuP1RvXz-0uf2XXSru5T9zLCCu2s1c-z-fmqdDHZSj1KhjPGyIg/s1280/2023-04-07%2014.46.52.jpgការបញ្ចុះសពនៅក្រោមដើមឈើ គេបានប្រើប្រាស់កោដ្ឋដែលអាចរលាយបាន ហើយសាច់ញាតិអ្នកស្លាប់អាចជ្រើសរើសដើមឈើណាដែលពួកគេពេញចិត្ត ដើម្បីយកកោដ្ឋទៅកប់ក្រោមដើមឈើនោះ និងបណ្តោយឱ្យកោដ្ឋរលាយក្នុងដីតាមធម្មជាតិ ។ ហេតុនេះ ដើមឈើនីមួយៗនឹងក្លាយជាផ្នូរសព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_XQzmw9CfK3fPFfmqHKhFta1sXsQBE-TgN3iWpKNpREbSkBx-FSr9Pnt-fVXgTn5E_pUSSlj4pZg2KR3Kba_guYcnJCt3RJ8p2seVq39oH5Z3I8ffVwyV_nNlNT4G8M650Y7IodaJaBd03E9_xp2WjGLNnXPJcHx--BgO1su-roHkKL7UNcADDUebQ/s600/2023-04-07%2015.23.43.jpgតាមសេចក្តីរាយការណ៍បញ្ជាក់ថា ប្រទេសចិនមានផ្ទៃដីបញ្ចុះសពនៅក្រោមដើមឈើប្រមាណ១២,៤ហិកតា និងមានដើមឈើចំនួន២៤.០០០ដើម ។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន គេបានបញ្ចុះសពចំនួន១.១២៦សពនៅក្រោមដើមឈើទាំងនេះ ៕ ប្រភព ៖ environman