ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមេសា កន្លងមក លោក Nirat Pongsitthaworn អភិបាលខេត្តឈៀងម៉ៃ បានចេញសេចក្តីប្រកាសមួយសុំកិច្ចសហការពីរដ្ឋាភិបាល និងផ្នែកឯកជនឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះរបស់ខ្លួន (work from home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ខណៈខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់កាន់តែធ្ងន់ធ្ងរ ។ លើសពីនេះ លោកអភិបាលខេត្តក៏បានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ការពារធូលីផងដែរ នៅពេលចេញទៅក្រៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQfMpobGxWuC4GnHK0YP9-ObIL9X4rK2dlmId6NKuXyIRnfL9pFrx_wry1D0QM-pMSDNTrr_5JUN_HjdNTSBf5L2bqt9Y32YYcSMS8ExthVRUNc_-99Bey5q2hHIhoGUKGQo7eNufpiQIHgdR5PhTiA2HuIHdjHyP2Sg7tnFZ6xp4wJ7pNP_R5R-dzTA/s300/2023-04-07%2013.07.52.jpg
នៅក្នុងសេចក្តីប្រកាសនេះ លោក Nirat Pongsitthaworn បានថ្លែងថា ៖ «សូមមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់រៀបចំប្រព័ន្ធការងារធ្វើការពីផ្ទះ សម្រាប់ការងារណាមិនទាក់ទងនឹងការផ្តល់សេវាកម្មសាធារណៈ ហើយបើរៀបចំការប្រជុំ គឺត្រូវតែប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក» ។

លោកអភិបាលខេត្តបន្តថា ៖ «សូមកិច្ចសហការជាមួយក្រុមហ៊ុន ហាង និងគ្រឹះស្ថាននានា ពិចារណាអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ ឬធ្វើការតាមបណ្តាញអនឡាញសម្រាប់ផ្នែកមិនប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយការចេញក្រៅផ្ទះ» ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbGjvNc56AnzfWNjoxE9Hqzd0mq6LoI2CdOrF6eNo5LlZ6INrndUZfM6HXhPrzbyxqGGJq_kfbcK43bRT-9vZ6tPAr-4gHKctroHTdvVI30H6mwQ7kQsmi9aAW0rDseR2c7E67CaDjP3Fj5yxVSTWn5g_Twh_-pPrP3wqX6MixsxyAgruuBz1fyTv7Vw/s850/2023-04-07%2013.07.42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia8HOn4nTM3TDidgMtJRiEx0jGkCSQbOhu_usXTuupW2GjQ2JOa82cmlIwzjYrPr1GAAxEHQ8R5nqI6LJQKOil0Kt4W2GC6Dm2QF3ap41fGO90HJFpd6Y5UlHpLFie5vk-kJm9rFJXPG50vfwmOfAaTz0tyPiefTMlT31J4hjdeO7zCaDC9UedMGI0jQ/s700/c1_1886415_200326064358_700.jpg

ក្នុងសេចក្តីប្រកាសនេះ ក៏មានវិធានការផ្សេងៗផងដែរ គឺការណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីការពារធូលីកខ្វក់ និងស្នើឱ្យពលរដ្ឋងាយឆ្លងរោគ (មានមនុស្សចាស់ និងកុមារ) ត្រូវកាត់បន្ថយ ឬមិនចេញក្រៅផ្ទះ ។ ការស្នើសុំហាមចេញពីផ្ទះនេះមានរយៈពេល១ថ្ងៃ គឺថ្ងៃទី៧ ខែមេសា ហើយសេចក្តីប្រកាសនេះបញ្ជាក់ថា បើបរិយាកាសនៅតែកខ្វក់មិនធូរស្រាលទេ ខេត្តឈៀងម៉ៃនឹងចេញសេចក្តីប្រកាសបន្ថែមទៀត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQYhuVbZKScjtAJv0hUR9GMl8czgQfKVfWTwaAZ3-DbsAtzQC7Qt5raMmL0QWrMIFELghW3lj20H9MOB_Asy3v6o8SwoS8JwW6kjjPisFA1XyuYnzRF7vDOifPpJhuBEuYSKV38EKG846O5VTLTOQX1G3vp_cvRtUaMircxGO5_E9crI2MkDle5vxNQ/s300/2023-04-07%2013.07.52.jpg

នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសថៃបានប្រឈមនឹងបរិយាកាសកខ្វក់អស់ជាច្រើនខែមកហើយ ហើយកាលពីពេលថ្មីៗនេះ បរិយាកាសកាន់តែអាក្រក់លើសដើមទៀត ។ បញ្ហាធូលីកខ្វក់បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងខេត្តនេះប្រឈមនឹងការប៉ះពាល់សុខភាពជាខ្លាំង រីឯភ្ញៀវទេសចរបរទេស ក៏មិនចង់មកកម្សាន្តនៅខេត្តនេះដែរ ដោយពួកគេទៅកម្សាន្តនៅតំបន់មាត់សមុទ្រវិញ ៕ ប្រភព ៖ sanook
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEoG0WCtBo4b8T6RdZpJs-4sEP7DDLFeL3RVyL7J4vZEl0i3tNy6axis0DUkLehSWymRImtSRb6xm7Q5aLwwoB9WVVxWRLwUixlzcnkjRw9iA-QpSnx8kgVrsBS2AegJ7gmf2_knTFT8dBMZa2LMfCo4Q_0hl5motgcQqy2cOi4VQwTa8K599hNBLH7Q/s620/c1_1643388.jpg