សារព័ត៌មាន Reuters បានចុះផ្សាយព័ត៌មានមួយគួរឱ្យភ្ញាក់ផ្អើលថា បុគ្គលិករបស់ក្រុមហ៊ុននេះអាចមើលឃើញវីដេអូ និងរូបភាពទាំងអស់របស់អតិថិជន ដែលកាមេរ៉ាបំពាក់ក្នុងរថយន្តថតបាន ហើយថែមទាំងចែកចាយរូបភាពទាំងនេះក្នុងក្រុមហ៊ុនទៀតផង ។

សារព័ត៌មាន Reuters បានសម្ភាសន៍ជាមួយអតីតបុគ្គលិកក្រុមហ៊ុន Tesla ជាច្រើននាក់ ដោយពួកគេរៀបរាប់ថា ព័ត៌មានដែលត្រូវគេចែកចាយជាច្រើន គឺជាវីដេអូ និងរូបភាពថតបានដោយកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន ចាប់ពីឆ្នាំ២០១៩-២០២២ ។ ក្នុងនោះគេឃើញមានរូបភាពផ្ទាល់ខ្លួន រូបភាពគ្រោះថ្នាក់ចរាចរណ៍ និងវីដេអូមិនសមរម្យជាច្រើនទៀត ហើយក៏មានរូបភាពអតិថិជនម្នាក់ដោះសម្លៀកបំពាក់ក្នុងរថយន្តផងដែរ ។

https://blogger.googleusercontent.com/img/a/AVvXsEhkQk7Ucsu-frB9DvLAFJ94H_3-FSsjqxZC1agFIm7Pq7RIbDci1sKCFQ_VHti3WCkcUAKYNMJ2XVNLlym0kppk8TnvG11-QlyezN3E0cUK1F2tuANgzcJDpUBjo7D-KFOn5hQrLmtnHvNUyNAAcIv4tElPpdeF5jMMHLkVnwfMIpyMHDRhkC4PkhWq

អតីតបុគ្គលិកក្រុមហ៊ុន Tesla បន្តថា ជាញឹកញាប់ វីដេអូគ្រោះថ្នាក់ចរាចរណ៍នានានៅតាមផ្លូវ និងវីដេអូផ្ទាល់ខ្លួនរបស់អតិថិជនជាច្រើនទៀត ត្រូវបានគេចែកចាយក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Tesla ។ លើសពីនេះ វីដេអូមួយចំនួនត្រូវបានគេចែកចាយទៅខាងក្រៅទៀតផង ។
https://blogger.googleusercontent.com/img/a/AVvXsEglP17_2csZzuTwTS_YpzELUKC2Hn2K4Cg_atAyn9Z1P_eK11ibXPFblTS5B_9RV4brZHr7eLSaay-gjTAkpXwS8H3u4Rpghp16v6tATThDFn9-VnJcxFNnH7UO52tQAW_snb5BgApddiCGnjs2ooEQ-vl18NsZcOFjSssMwz9LmsLVK0f7tfP2VYuv

អតីតបុគ្គលិកក្រុមហ៊ុន Tesla បានរៀបរាប់ឱ្យសារព័ត៌មាន Reuters ស្តាប់ថា កម្មវិធីកុំព្យូទ័ររបស់បុគ្គលិកធ្វើការក្នុងក្រុមហ៊ុន វាអាចប្រាប់បានថា គេថតវីដេអូនេះនៅកន្លែងណា ។ ការលួចមើលវីដេអូផ្ទាល់ខ្លួនតាមកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន គឺវាខុសពីគោលការណ៍ក្រុមហ៊ុន ខណៈក្រុមហ៊ុន Tesla ប្រកាសថា ការថតវីដេអូ ឬរូបភាពរបស់កាមេរ៉ាបំពាក់ក្នុងរថយន្ត នឹងមិនផ្សព្វផ្សាយជាសាធារណៈ និងមិនបញ្ចេញឈ្មោះអតិថិជនទេ ។

អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀត គឺអតីតបុគ្គលិកក្រុមហ៊ុន Tesla មិនបញ្ចេញឈ្មោះម្នាក់និយាយថា បើទោះជារថយន្តពន្លត់ម៉ាស៊ីនអស់ក៏ដោយ ក៏កាមេរ៉ាបំពាក់ក្នុងរថយន្តអាចថតវីដេអូបានទាំងអស់ ហើយត្រូវបានបុគ្គលិកក្រុមហ៊ុនយកមកចែកចាយតៗគ្នា ។
https://blogger.googleusercontent.com/img/a/AVvXsEhxYgcb19P6Z5gPZ8uJ_FEXjR_lqscevpMdVrRypwTPXWUrVnAMFoHk6bqNOAvy4n0OdLK6ZyYaBzlyqp-mfDK5yPVU0__K0t4Flrj-Vo-QbSGf8wKD1foQDQHtYTLB8iej8Vj8xJGTp5PzQHR2wU8QPEJtb-2MOP6iuaBkah25o8U_M615miaM4x1u

ចំណែកក្រុមហ៊ុន Tesla មិនទាន់បានបកស្រាយអ្វីទេ ហើយគេនឹងតាមដានបន្តថា ខាងក្រុមហ៊ុន និងមហាសេដ្ឋីជាម្ចាស់ក្រុមហ៊ុននេះ លោក Elon Musk នឹងឆ្លើយតបថាម៉េចវិញ ចំពោះការចុះផ្សាយរបស់សារព័ត៌មាន Reuters ៕ ប្រភព ៖ The standardth