Home Blog Page 1822

វៀតណាមដាក់គោលដៅទទួលចំណូលខ្ពស់ពីការនាំចេញដូង

0

ប្រទេសវៀតណាម ៖ កាសែតរបស់វៀតណាមបានរាយការណ៍ថា វៀតណាមនឹងដាក់គោលដៅទទួលប្រាក់ចំណូលពីការនាំចេញផលិតផលដូងចំនួន១ពាន់លានដុល្លារអាមេរិក/១ឆ្នាំ ក្នុងនោះនឹងនាំចេញដូងពាក់កណ្តាលកែច្នៃ និងដូងកែច្នៃ ដើម្បីឱ្យដូងរបស់វៀតណាមកាន់តែមានតម្លៃបន្ថែមទៀត ។

សមាគមផ្លែដូងវៀតណាមបញ្ជាក់ថា វៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញដូង និងផលិតផលផ្សេងៗចំនួន៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ កន្លងមក ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញធំមួយស្ថិតក្នុងលំដាប់ទី៤ នៅភូមិភាគអាស៊ីប៉ាស៊ីហ្វិច ។Coconut farming languishing

Cao Ba Dang Kwa លេខាធិការស្តីទីនៃសមាគមបានថ្លែងថា ឧស្សាហកម្មនៅក្នុងស្រុកបានអភិវឌ្ឍន៍អាហារធ្វើពីដូងបានប្រមាណ២០០មុខ ។ Cao Ba បន្ថែមថា ក្រៅពីផលិតផលដូងហើយ ក្រុមហ៊ុនកែច្នៃបានស្វែងរកទីផ្សារនាំចេញសម្រាប់ផលិតផលដូងផ្សេងទៀត ដូចជា ត្រឡោកដូង និងស្រកីដូង ជាពិសេស ដើមដូងដែលមានសក្តានុពលបន្ថែមប្រាក់ចំណូលការនាំចេញយ៉ាងខ្លាំង ហើយវាជាឈើមួយប្រភេទក្នុងចំណោមឈើមានតម្លៃខ្ពស់បំផុតរបស់វៀតណាម ។

សមាគមផ្លែដូងបង្ហាញថា សមាគមនឹងបន្តសហការជាមួយភ្នាក់ងារក្នុងស្រុកដើម្បីពង្រីកការផលិត និងជំរុញផលិតផលដូងរបស់វៀតណាមសម្រាប់លក់ក្នុងប្រទេស និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeIB7ig-hWKECKYBCh-Ljyw_I7cVzann1s5t2AHSxII1G8drRpVxmoNfpD2Hg94N2lPx5JzpFFtxXRf1ThCp-dprFogEDs9MN-OTZwDu0Aipoc8UactO4P9zB-EnD3gjLnpbEZ52HXVBeA_puh3e2B5tQ8RVK2iRT1-M6veqJ0wGBjEyaoajwWcOYV/s900/photo_2023-03-01_11-24-41.jpg

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផលិតផលិតផលដូងធំបំផុតក្នុងពិភពលោក ដោយការផលិតស្មើ១,៨៧លានតោននៅឆ្នាំ២០២១ ហើយវៀតណាមមានផ្ទៃដីដាំដូងចំនួន១៧ម៉ឺន៥ពាន់ហិកតា ហើយផ្ទៃដីដាំដុះភាគច្រើនស្ថិតនៅបរិវេណដីសណ្តទន្លេមេគង្គ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggufsVnF7f10RICYFMzgKbe9CMgmvkvnTFMV3CQn2h10KZ9dZJFiV5z96GQOnYe1CT4WxZc3jsHkx-C-lTdjn_RgL4wa6Z_EmDCOhuSuNvvi4D-tnbbD2FumIExxF6dLNtN9KzYAEygINQ6AMqTywIybTS27qDNWlW5xY05FoNx8WZLaCD4e9jVf1U/s1280/photo_2023-03-01_11-24-41%20(2).jpg ប្រភព ៖ agrinewsthai

ហុងកុងលុបចោលវិធានការពាក់ម៉ាស់ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ហុងកុង ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានបង្ហាញថា ហុងកុងនឹងលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ។ ការប្រកាសបែបនេះរបស់ហុងកុង គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមកកាន់ហុងកុងម្តងទៀត រួមទាំងអនុញ្ញាតឱ្យពលរដ្ឋរស់នៅតាមធម្មតាឡើងវិញ ក្រោយពីហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងអស់រយៈពេលជាង៣ឆ្នាំ ។Hong Kong scraps one of world's last COVID-19 mask mandates - CNA

លោក John Lee បានថ្លែងថា លោកគិតថា ពេលនេះជាពេលវេលាដ៏ល្អបំផុតក្នុងការសម្រេចចិត្តលុបចោលវិធានការពាក់ម៉ាស់ ហើយជាការផ្តល់សញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា ហុងកុងត្រឡប់មករកស្ថានការណ៍ធម្មតាដូចដើមវិញហើយ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ដែលលុបចោលវិធានការបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់ ត្រូវបានពលរដ្ឋជាច្រើនរីករាយសាទរ ប៉ុន្តែមានពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេនៅតែពាក់ម៉ាស់បន្តទៀត នៅពេលចាកចេញពីលំនៅឋាន ។

បុរសម្នាក់ឈ្មោះ សៃម៉ូន អ៊ី អាយុ៧៣ឆ្នាំ និយាយថា លោកត្រូវតែការពារខ្លួនឯង និងក្រុមគ្រួសាររបស់លោក ។ វាមិនល្អឡើយ បើមនុស្សក្នុងគ្រួសារឆ្លងជំងឺកូវីដ បើទោះជាអាការៈមិនខ្លាំងក្លាក្តី ។Hong Kong to End Mask Mandate After Almost 3 Years | Time

គួរបញ្ជាក់ថា ហុងកុង គឺជាតំបន់ចុងក្រោយបង្អស់របស់ពិភពលោក ដែលបានលុបចោលវិធានការតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ ខណៈហុងកុងបានតម្រូវឱ្យពលរដ្ឋខ្លួនពាក់ម៉ាស់តាំងពីឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ ៕

ប្រភព ៖ TNN World

ផ្លូវការ! ៣០ថ្ងៃទៀត TikTok នឹងបាត់ខ្លួនចេញពីសហរដ្ឋអាមេរិក

0

សេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសដល់ក្រុមហ៊ុនទំនាក់ទំនងសង្គមដ៏ធំជាងគេបំផុតនាពេលបច្ចុប្បន្ន TikTok ដោយទុកពេលត្រឹម៣០ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនចិនមួយនេះបិទដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។

នៅក្នុងការបិទនេះ អាមេរិក មានគោលបំណងយូរមកហើយ ដោយបានចោទប្រកាន់ថា ៖”TikTok ជាបណ្តាញសង្គម មិនគួរឱ្យទុកចិត្តបំផុតរបស់ចិន ព្រោះវាបានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺប្រជាជនអាមេរិកតែម្តង”។

ម្យ៉ងវិញទៀតរដ្ឋាភិបាលរបស់លោក Joe Biden បានលើកឡើងថា ៖ “ការធ្វើបែបនេះ ក៏ដើម្បីធានាសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងឯកជនភាព របស់ប្រជាជនអាមេរិកទាំងមូលផងដែរ”។

សូមជម្រាបផងដែរថា TikTok ជាបណ្តាសង្គមរបស់ចិន ស្ថិតក្រោមក្រុមហ៊ុន ByteDance៕China hits out at US over TikTok ban on federal devices - BBC News

ថៃគ្រោងស្នើអង្គការយូណេស្កូដាក់ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ថៃមានគម្រោងស្នើដាក់ក្រមា ដែលជាក្រណាត់ចម្រុះពណ៌របស់ថៃ (Multifunctional cloths in Thai life) ទៅក្នុងបញ្ជីឈ្មោះតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិរបស់អង្គការយូណេស្កូ ហើយឱ្យអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ក្នុងឋានៈជាលេខាធិការនៃគណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអ្នកចុះឈ្មោះក្នុងឯកសារសម្រាប់បញ្ជូនទៅកាន់យូណេស្កូ ។

សំណើនេះ ស្របតាមប្រទេសថៃបានចូលជាសមាជិកក្នុងអនុសញ្ញាការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌អរូបី (Convention for the Safeguarding of the Intangible Cultural Heritage) ។ តាមអនុសញ្ញានេះ បានអនុញ្ញាតឱ្យប្រទេសជាសមាជិកអាចស្នើដាក់អ្វី ដែលជាតំណាងបេតិកភណ្ឌវប្បធម៌របស់ខ្លួនទៅកាន់យូណេស្កូ ។ កន្លងមក ថៃបានបង្ហាញបញ្ជីបេតិកភណ្ឌវប្បធម៌ និងចុះបញ្ជីដោយអង្គការយូណេស្កូ ដូចជា នៅឆ្នាំ២០១៨ បានចុះឈ្មោះល្ខោនខោលថៃ, ឆ្នាំ២០១៩ បានចុះឈ្មោះម៉ាស្សាថៃ និងឆ្នាំ២០២១ បានចុះឈ្មោះរបាំ Nora ជាដើម ។កន្សែងក្រម៉ា - កន្សែងក្រម៉ាដ៏ពិសេសសម្រាប់ជនជាតិកម្ពុជា

អ្នកនាង Traisulee ថ្លែងថា មុននឹងស្នើទៅកាន់អង្គការយូណេស្កូលើកនេះ គណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី បានពិចារណាពីគុណតម្លៃរបស់ក្រមាជាច្រើនផ្នែក មិនថាតម្លៃ និងសារសំខាន់របស់វាចំពោះរបៀបរស់នៅរបស់ពលរដ្ឋ ។ ក្រមា គឺជាក្រណាត់មានក្រឡារាងជ្រុង មានទទឹងពី៦០-៨០សង់ទីម៉ែត្រ និងបណ្តោយប្រវែងពី១២០-១៨០សង់ទីម៉ែត្រ ហើយវាត្រូវបានគេប្រើប្រាស់ជាប្រយោជន៍នៅគ្រប់តំបន់ និងសហគមន៍ទូទាំងប្រទេស ។

ក្រមានីមួយៗមានពណ៌ខុសៗគ្នាទៅតាមតំបន់ ហើយគេអាចប្រើប្រាស់វាជាប្រយោជន៍បានច្រើន ងាយស្រួល និងពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋក្នុងផ្នែកជាច្រើន ទាំងការប្រើប្រាស់ក្នុងក្រុមគ្រួសារ និងផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងភូមិ រហូតអាចយកវាធ្វើជារង្វាន់ និងប្រើក្នុងកម្មវិធីផ្សេងៗផងដែរ ។ លើសពីនេះ មានភស្តុតាងក្នុងប្រវត្តិសាស្ត្របង្ហាញថា ក្រមាមានតាំងពីសម័យឈៀងសែនរហូតដល់បច្ចុប្បន្ន តាមរយៈការកែលម្អ និងអភិវឌ្ឍន៍គុណភាពសម្រាប់ប្រើជាប្រយោជន៍បានច្រើន ។No photo description available.

អ្នកនាង Traisulee ថ្លែងបន្តថា ក្រមាមានរូបរាងស្របតាមបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃ ទាំងការរស់នៅក្នុងសង្គម កម្មវិធីនានា ពិធីបុណ្យ ចំណេះដឹង និងសកម្មភាពទាក់ទងនឹងធម្មជាតិ ។ វាបានឆ្លុះបញ្ចាំងពីជីវិតបែបសាមញ្ញ និងនិរន្តរភាព ខណៈក្រមាមួយផ្ទាំង គេអាចប្រើប្រាស់វាបានច្រើនយ៉ាង រហូតដល់ប្រើក្នុងផ្នែកសិប្បកម្មប្រពៃណីទៀតផង ។

ក្រៅពីនេះ ការស្នើអង្គការយូណេស្កូដាក់ក្រមាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នឹងជួយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃបេតិកភណ្ឌវប្បធម៌ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរមតិយោបល់ឆ្ពោះទៅរកការឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ក្នុងពិភពលោក និងបង្ហាញឱ្យឃើញពីភាពច្នៃប្រឌិតរបស់ពលរដ្ឋថៃផងដែរ ៕

ប្រភព ៖ MorningNews

កងទ័ពអាមេរិក ត្រៀមខ្លួនទុកជាមុន សម្រាប់សង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និង ចិន កាន់តែកើនឡើងយ៉ាងខ្លាំងបន្ថែម ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ដ នៃមន្ទីរបញ្ចកោណ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រៀមខ្លួន សម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំ នៅលើដែនកោះនានា នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើឲ្យប្រាកដ សម្រាប់សមត្ថភាពប្រយុទ្ធ។

សារព័ត៌មាន Truthout (ទ្រូសសៅ) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ថា ស្របពេលកងរថក្រោះ និង ទាហានថ្មើរជើងរបស់សហរដ្ឋអាមេរិក កំពុងតែប្រយុទ្ធតាមផ្លូវរបស់ពួកគេ ចេញពីតំបន់ណ័រម៉ុងឌី (Normandy) នាភាគខាងជើង ប្រទេសបារាំង ឆ្ពោះទៅកាន់ទន្លេរីន (Rhine) ដែលជាសមរភូមិយ៉ាងក្ដៅគគុក នៃសង្គ្រាមលោកលើកទី២នោះ កងទ័ពរបស់សហរដ្ឋអាមេរិកផ្សេងទៀត ក៏កំពុងធ្វើសង្គ្រាម នៅក្នុងសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងសាហាវដូចគ្នា ដើម្បីបណ្តេញកងទ័ពរបស់ជប៉ុន ចេញពីហ្វីលីពីន និង កោះផ្សេងទៀត នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយប្រើប្រាស់រយៈពេលយ៉ាងយូរ និង ជាការបង្ហូរឈាម សម្រាប់ការដណ្ដើមកាន់កាប់កោះ Iwo Jima (អ៊ីវ៉ូ ជីម៉ា) ប្រទេសជប៉ុន។Time Is Running Out to Prepare for War in the Pacific | The National  Interest

ចាប់តាំងពីពេលនោះមក មានការរំពឹងទុក អំពីសង្គ្រាមតាមដីគោកទ្រង់ទ្រាយធំ នៅអឺរ៉ុប នៅមិនទាន់រលាយបាត់នៅឡើយ ហើយឥឡូវ បើក្រឡេកមើលសង្គ្រាមនៅអ៊ុយក្រែន នាពេលសព្វថ្ងៃនេះ អាចនឹងលេចចេញនូវគំនិតយុទ្ធនាការដ៏សំខាន់ផ្សេងទៀត នៅតំបន់ប៉ាស៊ីហ្វិក នាពេលអនាគត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ កងទ័ពសហរដ្ឋអាមេរិក និង កងម៉ារីន បានចាប់ផ្តើមរៀបចំ សម្រាប់ការប្រកួតប្រជែងអំណាចយោធាដ៏ជាក់លាក់មួយ ចំពេលចិន បាន និង កំពុងតែបង្ហាញខ្លួន ធ្វើជាសត្រូវដ៏ធំ ប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក និង កោះប៉ាស៊ីហ្វិកជិតខាង ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ជម្លោះដ៏ធំណាមួយ រវាងសហរដ្ឋអាមេរិក និង ចិន ត្រូវបានគេជឿ ថា ភាគច្រើន នឹងរាប់បញ្ចូល ចាប់តាំងពីប្រតិបត្តិការ តាមផ្លូវអាកាស និង តាមជើងទឹក នៅក្នុងតំបន់ដែនទឹក នៃសមុទ្រចិន ជាពិសេស សមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង ហើយដែនទឹក នៅជុំវិញកោះតៃវ៉ាន់។ ការប៉ះទង្គិចគ្នាបែបនេះ ធ្វើឲ្យអ្នករៀបចំយុទ្ធសាស្រ្ត សន្មត់ ថា នឹងមានការប្រយុទ្ធគ្នា តាមផ្លូវអាកាស និង សមុទ្រដ៏ខ្លាំងក្លា ដើម្បីគ្រប់គ្រងតំបន់ទាំងនេះ។ ប៉ុន្តែករណីនេះ ក៏ដូចគ្នាទៅនឹងសង្គ្រាមលោកលើកទី២ គឺមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង គ្របដណ្តប់ទៅលើកោះណាមួយ ដែលជាមានមូលដ្ឋានកងទ័ពអាកាស និង មូលដ្ឋានទ័ពជើងទឹករបស់ភាគីជម្លោះ ដូចជា ចិន បានបង្កើតមូលដ្ឋានកងទ័ព នៅលើកោះសិប្បនិមិត្ត ស្ថិតក្នុងសមុទ្រចិនខាងត្បូង និង មូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក ស្ថិតនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន និង មូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន។Don't Knock Yourself Out: How America Can Turn the Tables on China by  Giving Up the Fight for Command of the Seas - War on the Rocks

ក្រៅពីការវាយប្រហារតាមអាកាស និង វាយប្រហារដោយមីស៊ីល នៅលើកោះទាំងនេះ ភាគីជម្លោះទាំងសងខាង អាចស្វែងរកការដណ្ដើម កាន់កាប់កោះទាំងនោះ តាមរយៈការវាយលុកតាមអាកាស ដែលបណ្តាលឱ្យមានការប្រយុទ្ធយ៉ាងឃោរឃៅ នៅក្នុងតំបន់ ដូចគ្នានឹងការវាយប្រយុទ្ធទ្រង់ទ្រាយធំបំផុត នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២អ៊ីចឹងដែរ។

កោះទាំងនេះ ក៏ជាផ្នែកមួយនៃប្រជុំកោះ តាមអ្វីដែលអ្នករៀបចំយុទ្ធសាស្រ្តរបស់ចិន ហៅថា «ខ្សែសង្វាក់កោះទី១» ដែលជាប្រជុំកោះដ៏វែង លាតសន្ធឹង ពីភាគខាងជើង ប្រទេសជប៉ុន ទៅកាន់ប្រជុំកោះរីយូក្យូស (Ryukyus) ខណៈកោះតៃវ៉ាន់ ស្ថិតនៅកណ្ដាល ហើយហ្វីលីពីន និងកោះបានៀវ (Borneo) ស្ថិតនៅភាគខាងត្បូង។ ភូមិសាស្រ្ដទាំងនេះ នឹងក្លាយជាឧបសគ្គដ៏ធំ ចំពោះការព្យាកររបស់កងទ័ពជើងទឹកចិន វាយលុកឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។America's Navy Is Preparing For Island Warfare Against China | The National  Interest

ដោយឡែក សហរដ្ឋអាមេរិក បាន និង កំពុងតែរក្សាវត្តមានយោធាដ៏ខ្លាំងក្លារបស់ខ្លួន នៅលើកោះទាំងនោះ អស់រយៈពេលជាយូរណាស់មកហើយ។ សហរដ្ឋអាមេរិក នឹងគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន នៅក្នុងតំបន់ទាំងនោះ នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង។ ភូមិសាស្រ្ដទាំងនេះ បានរាប់បញ្ចូល ទាំងការប្រមូលផ្តុំកម្លាំងកងទ័ពអាកាស និង កងទ័ពជើងទឹកដ៏ធំ នៅក្នុងប្រទេសជប៉ុន ខណៈកងម៉ារីនដ៏ធំ កំពុងតែឈរនៅលើកោះអូគីណាវ៉ា និង មានមូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន រួមជាមួយនឹងកងនាវាអាមេរិក នៅក្នុងតំបន់ជាច្រើនទៀត។ មូលដ្ឋានកងទ័ពទាំងនេះ នឹងស្ថិតក្នុងចំណោមគោលដៅដ៏ចម្បង សម្រាប់ការវាយប្រហារតាមផ្លូវអាកាស និង ការវាយប្រហារដោយមីស៊ីល ពីកងទ័ពចិន ខណៈការចាប់ផ្តើមជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដោយមានគំនិតផ្តួចផ្តើមពីការវាយលុក តាមផ្លូវទឹក ដែលមានគោលបំណងកាន់កាប់ ឬ កម្ទេចមូលដ្ឋានទាំងនោះ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកំណត់គោលដៅ ទៅលើប្រទេសចិន ជាការបង្កគ្រោះថ្នាក់ដ៏ធំបំផុត ឬ ជាការបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សន្ដិសុខរបស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក បានណែនាំដល់កងទ័ពជើងគោក អាកាស និង ជើងទឹករបស់ខ្លួន ត្រៀមខ្លួនរៀបចំឲ្យរួចជាស្រេច សម្រាប់ការផ្ទុះសង្គ្រាមជាមួយចិន។US Navy Sailed Two Warships Through the Taiwan Strait

លោកឧត្តមសេនីយ៍ ដេវី ប៊ឺរហ្គឺរ (David Berger) មេបញ្ជាការកងម៉ារីន ធ្លាប់លើកឡើង កាលពីអំឡុងឆ្នាំ២០២០ ថា «យើងត្រូវផ្តល់សមត្ថភាពយ៉ាងពិសេសដល់កងទ័ព ដើម្បីការពារប្រទេសជាតិ។ កងកម្លាំងរបស់យើង នឹងឆ្លើយតប ចំពោះវិបត្តិដែនសមុទ្រ និង បេសកកម្មដែលប្រទេសជាតិផ្តល់ឲ្យ»៕US navy: for first time in history four women of color command war ships |  US military | The Guardian

មានដឹងអត់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់តាំងពីបើកដំណើរការ រហូតមកដល់ឥឡូវ មានយានយន្តឆ្លងកាត់សរុបប៉ុន្មានហើយ

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។

កិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សំដៅឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifrqETN4pSfNcqFSFyn0zLA1dqKHoO79dbvNM6XGL1_Y8TKHGdM1uUiX4lQk_YdWWDoqr8H5csEGWrGMSmGVrFNpdBaepFi3KKKAsra_Ww5m_ltaZRHfNea9-_GXOBi8b6SI5s9PhkJKhFLxrC6U9vStzF-ezqjOeqTQWe1uRzVr1xn6vj2sX4ZNig/s1280/photo_2023-03-01_09-42-16.jpg

នៅក្នុងកិច្ចប្រជុំលោកទេសរដ្ឋមន្រ្តីក៏ បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។

ដោយឡែកចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotjLyOvTMeIsTN6PRjMPjpLdYsbFzIBGdEwsy8kHIRq4SUOcTDnveOG9rkmyVakUDokZUsNmuEW76uoa2fuPu3ElNUjGBLQUa3uEckf7JW66ic5O7XBgjHn-A74w9BWbyW31pxiuQZwjoq2_u8oQ5CHBuhPJXSDOyhU-YjZVk8lDfEAkTQjh7ro0R/s1280/photo_2023-03-01_09-42-16%20(2).jpg

សូមជម្រាបជូនដែរថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកចរាចរណ៍​នៅដើមខែតុលា​ដោយ​គ្មានការយកប្រាក់​ពេញ​មួយខែ - Rikreay News

ពលរដ្ឋថៃខឹងនឹងមន្ត្រីទូតអង់គ្លេសប្រចាំកម្ពុជា ដែលថានំមួយចំនួននេះជារបស់ខ្មែរ

0

ពលរដ្ឋថៃជាច្រើននាក់បានសម្តែងការមិនពេញចិត្តចំពោះទំព័រហ្វេសប៊ុករបស់មន្ត្រីទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ឈ្មោះ Dominic Williams British Ambassador to Cambodia ដោយពួកគេអះអាងថា មន្ត្រីទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហោះរូបភាពនំរបស់ថៃ ប៉ុន្តែបែរជាសរសេរថា ជានំរបស់ខ្មែរទៅវិញ ដូចជា តាក់កូ ហ្វយថង មេតខៈនុន (គ្រាប់ខ្នុរ) ថងយិប ថងយ៉ត និងសង់ខ្យាល្ពៅ ។ ពលរដ្ឋថៃជាច្រើននាក់បានចូលទៅបញ្ចេញមតិរិះគន់របស់ការបង្ហោះនេះ ។ ក្រោយមក ហ្វេសប៊ុករបស់មន្ត្រីទូតអង់គ្លេសបានបង្ហោះបន្ថែមថា វាជាការបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា ប៉ុន្តែប្រទេសថៃ និងពលរដ្ឋថៃ ក៏ល្អប្រសើរដូចគ្នា ។

ពលរដ្ឋថៃមួយចំនួននិយាយថា បើទោះលោកជាមន្ត្រីស្ថានទូត តែសូមមានចំណេះដឹងក្នុងខ្លួន ហើយនេះជានំរបស់ថៃយ៉ាងពិតប្រាកដ ហើយមុននឹងបង្ហោះអ្វី សូមមន្ត្រីទូតអង់គ្លេសមើលភាពត្រឹមត្រូវផង ពីព្រោះធំៗអស់ហើយ ។ ពួកគេលើកឡើងទៀតថា ពលរដ្ឋខ្មែរបានយកអ្វីៗគ្រប់យ៉ាងពីថៃទាំងអស់ មិនថា Muay Thai សិល្បៈវប្បធម៌ វត្តអារាម ទីកន្លែងទេសចរណ៍ ហើយចុងក្រោយ ពលរដ្ឋខ្មែរបានយកនំចំណីរបស់ថៃទៀត ។

ទោះយ៉ាងណា បន្ទាប់ពីមានការរិះគន់ពីពលរដ្ឋថៃបែបនេះ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសបានបង្ហោះសារបន្ថែមថា ៖ «ខ្ញុំសូមបញ្ជាក់ថា ការបង្ហោះនៅលើហ្វេសប៊ុកលើកចុងក្រោយរបស់ខ្ញុំ គឺជាការបង្ហាញពីក្តីស្រឡាញ់ចំពោះកម្ពុជា ប៉ុន្តែប្រទេសថៃ ពលរដ្ឋថៃ ក៏ល្អប្រសើរដូចគ្នា ហើយគោរពគ្នាទៅវិញទៅមក» ។

ទោះជាហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសបញ្ជាក់រួចហើយក្តី ប៉ុន្តែពលរដ្ឋថៃទាំងនេះនៅតែមិនអស់ចិត្ត ហើយបើយោងតាមហ្វេសប៊ុករបស់ថៃឈ្មោះ travel360 មានពលរដ្ឋថៃបញ្ចេញមតិថា អ្នកបង្ហោះថានំនេះជារបស់ខ្មែរ ត្រូវចេញមកសូមទោសជាបន្ទាន់ ហើយម្នាក់ទៀតនិយាយថា បច្ចុប្បន្ននេះ ថៅកែថៃមានតែជនជាតិខ្មែរ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម មកធ្វើការស៊ីឈ្នួល ពេលពួកគេចេះធ្វើនំហើយ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ ក៏បើកហាងលក់នំថៃ ហើយធ្វើឱ្យពួកបារាំងយល់ច្រឡំថា ជានំរបស់ខ្មែរទៅវិញ ។ ដូចគ្នានេះដែរ មាននារីថៃម្នាក់លើកឡើងថា ខ្មែរត្រូវផ្លាស់ប្តូរឈ្មោះប្រទេសរបស់ខ្លួនថា ប្រទេសថៃ បើខ្មែរនៅតែយកគ្រប់យ៉ាងពីថៃបែបនេះ ។ ក្នុងនេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា មន្ត្រីទូតអង់គ្លេសបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា ទាំងដឹងថា នំនេះមិនមែនជារបស់ខ្មែរ តែអង់គ្លេសយកចិត្តខ្មែរទៅវិញ ។

លើសពីនេះ ពលរដ្ឋថៃខ្លះនិយាយថា មន្ត្រីទូតអង់គ្លេសបង្ហាញក្តីស្រឡាញ់ខុសចំពោះកម្ពុជា ខណៈម្នាក់ទៀតថា ប្រទេសខ្មែរខ្លួនឯងគ្មានអ្វីល្អៗអួតគេទេ គួរឱ្យអាណិតណាស់ ។ ដូចគ្នានេះ ម្នាក់ទៀតថា ការពិត ខ្មែរគ្មានអ្វីជារបស់ខ្លួនឯងឡើយ គ្រាន់តែឈ្មោះនំ ក៏ជាឈ្មោះថៃដែរ ហើយម្នាក់ទៀតថា ខ្មែរយករបស់ថៃទៅអស់ហើយ ថៃត្រូវឈប់លើកស្ទួយខ្មែរទៀត មិនត្រូវបញ្ជូនកីឡាករថៃទៅប្រកួតនៅខ្មែរទេ ហើយក៏មិនត្រូវទទួលខ្មែរមកធ្វើការនៅថៃដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggNLJDzz0NL2vNU8jbVsjSa0QvLP7JDpievSpPPhdiqgq1XGTQ_CRCUlGFen8mjz7l-MOY8aePjhAmoOSIFh3aw0cCmXR8abDGah7q8DEPw_6cEfSibFEevX3GY3icxjLf3Kfk_EE40CjQl981yL9LvAYTyiCWCQJMqaUVfLKn7_mx5JH1_A1IBuTs/s1280/photo_2023-03-01_09-21-52.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4zUw_KlaGSEYdjiq8-VV_2ADv7t17fX6fM5HwIGW82GXhxaf4SvdB6uCbE7IZDXozxrZQ7bb6jlkPINMkiPi2BQgGdcRGvdmf3qvQo8_8Klq6s_wD7I4n6IIIud1YpteyuJLferc9Eyf_3l8z9rexYb6-OsAMUMLiwUmNXgHoQGaXgYDYaE2UpFP/s1024/photo_2023-03-01_09-21-52%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgArUMYD5BsfA8nztgJ7eTEcxjjZ0JasQcEJxFAWUVbOPlkItDKRstge9uNK7p7pue1WCwRExif9i7dDoq-Y3NeFUigy5ah45U4wmWvkpw854fgSLXnYe0RX-UWIGTtIRl5_t8aejIJXppSYpeaSAfnNcHyKFodRNPvWuSyg3uT5lkac998l4duqVcu/s1280/photo_2023-03-01_09-21-51.jpg

ប្រភព ៖ travel360

សម្តេចតេជោហ៊ុនសែន ឧបត្ថម្ភ១០លានរៀលដល់ម្ចាស់ក្ងោក

0

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម  ដោយសម្ដេចតេជោ បញ្ជាឱ្យសម្ថកិច្ច ដែលចាប់សត្វក្ងោកនោះ ទៅជូនម្ចាស់វិញ ជាបន្ទាន់។Fears as Cambodia grants PM vast powers under Covid-19 pretext | Cambodia |  The Guardian

បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយមក  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០លាន​រៀល ទៅម្ចាស់ក្ងោក។  បើតាមលោក សេង ទៀង ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ។

លោក សេង ទៀង បានបញ្ជាក់ទៀតថា ថវិកាជាអំណោយរបស់សម្តេចតេជោ ត្រូវបានលោកទាក់ទងលោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់​ហើយ៕

ទៅដើរលេងក្រៅប្រទេស បើមិនចេះភាសា គួរធ្វើដូចម្តេច ដើម្បីងាយស្រួលទំនាក់ទំនង?

0

ចូលចិត្ត​ដើរលេង​នៅ​ប្រទេស​ក្រៅ​មែន​ទេ? ពិបាក​ក្នុង​ការ​ ទំនាក់ទំនង​ជាមួយ​ជនជាតិ​គេ​មែន​ទេ? ទាំង​នេះ​លែង​ជា​ការ​បារម្ភ​ទៀត​ហើយ​ បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ទៅ​កន្លែង​ណា​មួយ ឬ​បាន​ស្រាវជ្រាវ​ថា​កន្លែង​នោះ​និយាយ​ភាសា​អ្វី នោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នឹង​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន។

+ទូរសព្ទ​ស្មាតហ្វូន

ពិត​ណាស់​ទូរសព្ទ​ស្មាត​ហ្វូន ជា​មិត្ត​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ទូរសព្ទ ក៏​ជា​ជំនួយ​យ៉ាង​ពិសេស​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។ អ្នក​អាច ដោត​ឡួត App ភាសា​ដែល​អ្នក​នឹង​ទៅ​លេង ព្រោះ​ថា​សម័យ​ជឿន​លឿន​នេះ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​អាច​ទំនាក់ទំនង​ទៅ​គេ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ប៉ុណ្ណោះ។Premium Photo | Portrait of afro tourist man using his mobile phone while walking outdoors on the street. new normal lifestyle concept. tourism concept.

+សៀវភៅ​ទេសចរណ៍

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ ស្មាតហ្វូន ងាយ​ស្រួល​ក៏​ដោយ​តែ​យ៉ាង​ណា​គួរ​ត្រៀម​សៀវភៅ​សន្ទនា​ទុក​មួយ​ ព្រោះ​ពេល​ខ្លះ​ ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​អស់​ថ្ម ហើយ​បើ​សិន​ជា​អ្នក​ទិញ​សៀវភៅ ក៏​អាច​អោយ​អ្នក​អាច​រៀន​ភាសា​គេ​បាន​ពេល​ធ្វើ​ដំណើរ ទាំង​នេះ​គឺ​ចំណេញ​បាន​ទាំង​សង​ខាង។Male tourist looking at map in front of eiffel tower 671623 Vector Art at Vecteezy

+ភាសា​កាយ​វិការ

កុំ​មើល​ស្រាល​ភាសា​កាយវិការ​។ មិន​ថា​អ្នក​ចង្អុល​ម្រាមដៃ ឬ គ្រវីក្បាល​ អ្នក​ដ៏​ទៃ​អាច​នឹង​យល់​ថា​អ្នក​នឹង​ចង់​បាន​អ្វី។ ដូច​នេះ​បើ​អ្នក​មិន​ដឹង​ថា​និយាយ​ពាក្យ​យ៉ាងម៉េច អ្នក​គ្រាន់​តែ​ញញឹម​ហើយ​ចង្អុល​ប្រាប់​ពី​ទិសដៅ ឬ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន៕18,937 Tourist Asking Direction Stock Photos, Pictures & Royalty-Free Images - iStock

សហភាពអឺរ៉ុប កាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន

0

ទីក្រុងប៊្រុចសែល៖ ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែ ធ្វើឲ្យសហភាពអឺរ៉ុប បង្កើនសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីកាត់ផ្ដាច់មូលនិធិផ្គត់ផ្គង់ ដល់សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ហើយឥឡូវ ប្លុកសេរីមួយនេះ កំពុងតែពង្រីកគម្រោង កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ក្រុមរដ្ឋមន្រ្ដីក្រសួងថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ប្លុកសេរីមួយនេះ កំពុងតែរៀបចំគម្រោង ពង្រីកនូវវិធានការនានា កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ។EU brings great prosperity to its members | Kiel Institute

ជាមួយនឹងការប្រឈមមុខនឹងការចំណាយលើថាមពល បានកើនឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក សហភាពអឺរ៉ុប ដែលមានសមាជិក ចំនួន២៧ប្រទេស កាលពីខែកក្កដា ឆ្នាំ២០២២ បានយល់ព្រម កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន ចំនួន១៥ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានឲ្យដឹង ថា ការប្រើប្រាស់ឧស្ម័ន ឬ ហ្កាស នៅក្នុងប្លុកសេរីមួយនេះ បានធ្លាក់ចុះ រហូតដល់១៩,៣ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ បើធៀបនឹងអំឡុងពេលដូចគ្នា ចន្លោះពីឆ្នាំ២០១៧ ដល់២០២២។India Finds Russian Oil an Irresistible Deal, No Matter the Diplomatic  Pressure - The New York Times

លោក កាឌ្រី ស៊ីមសុន (Kadri Simson) ស្នងការថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានអនុម័ត កាលពីឆ្នាំ២០២២ នឹងផុតកំណត់ នៅចុងខែមីនា ឆ្នាំ២០២៣។ គណៈកម្មការនេះ នឹងពិចារណា លើការបន្តកាត់បន្ថយនូវតម្រូវការ។ ចំណែករដ្ឋជាសមាជិក នឹងព្រមព្រៀងលើគោលដៅថ្មីណាមួយ ចំពោះការកាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ ដោយសារតែអាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេ នៅក្នុងសហភាពអឺរ៉ុប កំពុងតែអំពាវនាវ ឲ្យកំណត់គោលដៅ កាត់បន្ថយការប្រើប្រាស់ឧស្ម័ន លើសពីជាង១៥ភាគរយ៕