Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី និងចិននឹងមិនពឹងផ្អែកប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម

ម៉ាឡេស៊ី និងចិននឹងមិនពឹងផ្អែកប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម

51
0

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់អារម្មណ៍ក្នុងការជជែកគ្នាពីការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ក្នុងអំឡុងពេលមេដឹកនាំម៉ាឡេស៊ីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីចុងខែមីនា ឆ្នាំ២០២៣ ។

លោក Anwar stint មានគំនិតបង្កើតមូលនិធិនេះក្នុងអំឡុងពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងទសវត្សរ៍ទី៩០ ។ ក្នុងអំឡុងពេលនោះ គំនិតបង្កើតមូលនិធិនេះមិនទាន់មានការទទួលស្គាល់ច្រើនទេ ព្រោះប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃយ៉ាងខ្លាំង បើធៀបនឹងប្រាក់របស់ប្រទេសផ្សេងទៀតលើពិភពលោក ។Malaysia, China to Discuss Asian Fund to Cut Dollar Reliance - Bloomberg

លើសពីនេះ គំនិតបង្កើតមូលនិធិរូបិយវត្ថុអាស៊ីត្រូវបានប្រទេសមួយចំនួននៅអាស៊ីតវ៉ាយ៉ាងខ្លាំង រួមទាំងក្រុមប្រទេស G7 ផងដែរ ដោយសារពួកគេបារម្ភថា ការបង្កើតមូលនិធិ AMF អាចធ្វើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មិនស្ថិតស្ថេរ និងអាចកាត់ផ្តាច់ទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសក្នុងតំបន់អាស៊ាន ។

ទោះយ៉ាងណា ប្រទេសចិន និងជប៉ុនមានសេដ្ឋកិច្ចរឹងមាំកាន់តែខ្លាំង ហើយគំនិតបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ត្រូវបានគេពិចារណាកាន់តែស៊ីជម្រៅ ។ ដូច្នេះ លោក Anwar stint លើកហេតុផលថា ប្រទេសផ្សេងៗគួរធ្វើពាណិជ្ជកម្មដោយប្រើប្រាស់ប្រាក់របស់ខ្លួន និងមិនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកតែមួយទេ។Small US Dollar Bills to Go Out of Circulation in Cambodia in Three Months  | Cambodianess

ការផ្សព្វផ្សាយព័ត៌មានការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី កើតឡើងក្រោយពីចិនបានប្រកាសវិនិយោគនៅម៉ាឡេស៊ី ក្នុងទឹកប្រាក់ប្រមាណ៣.៨៦៦ម៉ឺនលានដុល្លារអាមេរិក ដោយក្រុមហ៊ុនចិនជាច្រើននឹងត្រៀមបង្កើតគម្រោងផ្សេងៗនៅម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ៕ ប្រភព ៖ AEC connect