Home Blog Page 1821

ទីក្រុងរបស់អាស៊ានមួយ ក្លាយជាទីក្រុងសុីវិល័យបំផុតនៅលើពិភពលោក

0

កាលពីពេលថ្មីៗនេះគេហទំព័រវាយតម្លៃសម្រស់ទីក្រុងដ៏ល្អឯកលើលោក បានចេញផ្សាយថា សិង្ហបុរី (Singapore) បានក្លាយជាទីក្រុងល្អដាច់គេលេខ៩ លើលោក និងទីក្រុងនៅក្នុងសុីវិល័យជាងគេនៅក្នុងតំបន់អាស៊ាន។How Singapore is Pioneering the Way to Creating a Greener Urban Environment  | ArchDaily

ប្រទេសសិង្ហបុរី គឺជាប្រទេសតូចជាងគេបង្អស់នៅក្នុងតំបន់អាសុីអាគ្នេយ៍។ មានផ្ទៃដី ៧១០,២ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។

ប្រទេសនេះ ត្រូវបានខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកសមុទ្រ ចូហរ ដែលនៅខាងជើង និងចែកពីកម្រងកោះរ្យៅ (ឥណ្ឌូនេស៊ី) នៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​ឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្ម​និងហិរញ្ញវត្ថុអន្តរជាតិ។ លើសពីនេះទៅទៀត កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។Singapore: The city that learned how to blend nature with urban living |  Euronews

ជាមួយគ្នានេះដែរ ព្រលានយន្តហោះដ៏ទំនើបបំផុតរបស់សិង្ហបុរី បានក្លាយជាចំណត សម្រាប់ភ្ញៀវទេសចរណ៍ ចុះដោះដូរជើងយន្តហោះ ដ៏មមាញឹកថែមទៀតផងដែរ។

សូមរលឹកផងដែរក្នុងចំណោមប្រជាជនជាង​ប្រាំលាននាក់របស់សិង្ហបុរី មានតែ ២,៩១ លាននាក់ទេ​ដែលជាម្ចាស់ស្រុក មានន័យថា ៤៣% នៃប្រជាជនសិង្ហបុរីមកពីបរទេស៕Singapore's Richest 2022How Singapore Became the Aviation Hub of Asia — and Why It Matters to You

ប្រភព៖ World best cities 

ចិន និងរុស្ស៊ីរួមគ្នាពង្រឹងសម្ព័ន្ធភាពជិតស្និទ្ធលើផ្នែកនយោបាយ និងពាណិជ្ជកម្ម

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ មន្ត្រីការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រុងមូស្គូ ដោយបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេភាគី ខណៈឈានដល់គម្រប់ខួប១ឆ្នាំដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅក្រុងមូស្គូថា ចិន និងរុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយវិបត្តិអាចផ្លាស់ប្តូរជាឱកាសបានជានិច្ច ។ លើសពីនេះ សម្ព័ន្ធភាពរវាងចិន និងរុស្ស៊ី មិនធ្លាប់ត្រូវជនទី៣ ចូលជ្រៀតជ្រែកឡើយ ហើយចិននឹងបន្តប្រកាន់ជំហរត្រឹមត្រូវ មានគោលដៅ រួមទាំងបង្ហាញការដោះស្រាយវិបត្តិតាមមធ្យោបាយនយោបាយ ។Ukraine war: China's claim to neutrality fades with Moscow visit - BBC News

ចំណែកលោក ពូទីន ថ្លែងថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន កំពុងតែដំណើរការតាមផែនការគ្រោងទុក និងបានពិភាក្សាពីចំណុចសំខាន់ថ្មីជាច្រើនផ្នែក ជាពិសេស ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានលូតលាស់លើសពីការរំពឹងទុក និងអាចមានតម្លៃខ្ពស់រហូតដល់២០ម៉ឺនលានដុល្លារអាមេរិកក្នុង១ឆ្នាំ គឺកើនលើសពីតួលេខចាស់ចំនួន១៨ម៉ឺន៥ពាន់លានដុល្លារអាមេរិក ។

លោកពូទីន បន្ថែមថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងកិច្ចការអន្តរជាតិ ហើយលោកកំពុងរង់ចាំលោកប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសរុស្ស៊ីតាមការគ្រោងទុក ។ ជាមួយគ្នានេះ លោក ពូទីន បានអធិប្បាយពីស្ថានការណ៍រវាងប្រទេសផងដែរថា មានភាពស្មុគស្មាញ ហើយកិច្ចសហការរវាងរុស្ស៊ី និងចិន មានសារសំខាន់សម្រាប់រក្សាស្ថេរភាពនៃស្ថានការណ៍រវាងប្រទេស ។File:Vladimir Putin with Wang Yi (2018-04-05) 02.jpg - Wikimedia Commons

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price លើកឡើងថា ការធ្វើដំណើរទៅកាន់ក្រុងមូស្គូរបស់លោក Wang Yi បង្ហាញឱ្យឃើញច្បាស់ថា ចិនមិនបានប្រកាន់ជំហរកណ្តាលទេ ប៉ុន្តែចិនជ្រើសរើសឈរនៅខាងរុស្ស៊ីយ៉ាងច្បាស់ក្រឡែត ហើយបើទោះជាអាមេរិកមិនទាន់មានសញ្ញាណាមួយថា ចិននឹងត្រៀមបញ្ជូនអាវុធឱ្យរុស្ស៊ី តែគេជឿថា រឿងនេះមិនហួសពីការពិចារណាទេ ។

ការធ្វើដំណើរមកកាន់ក្រុងមូស្គូរបស់មន្ត្រីជាន់ខ្ពស់ចិន គឺក្រោយពីអាមេរិកចោទប្រកាន់ចិនថា កំពុងពិចារណាបញ្ជូនអាវុធជួយកងទ័ពរុស្ស៊ីដើម្បីវាយលុកអ៊ុយក្រែន ។ វានឹងធ្វើឱ្យសង្គ្រាមត្រូវប្រឈមមុខគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ជាមួយក្រុមសម្ព័ន្ធមិត្តសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលមានអាមេរិកជាមេដឹកនាំ ៕ ប្រភព ៖ TNN World

Samsung Galaxy S23 Series បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយកាដូថែមជូនទៀតផង..!

0

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣៖ រីករាយស្វាគមន៍វត្តមាន Samsung Galaxy S23, S23+ និង S23 Ultra ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF7Vz7cV0ouUwr_4YH4sWY39tJ2MGSpe0R5dMkQeHESAMCQBHTmRjuiKvIc-CHTg6JwqMwxPK5bE93LErtUCm-V-BAf91WVNnhqMWofc9khlhzFNGlLc0teOUGDhDl3EVCYTAToLhE633t2zUQlxFomsvUp1hBD25h2Q9FbQXqyM6K6W-hVN-Y-aF6/s2048/1.jpeg

 

ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖

 

– Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ!

– ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmQBKvlCcgiGXO7Vk4CnuvmlCb8o3uZCYVS0O6IE8hqpWtNBw_qRra2NpjlLiKnlV0AvVg45w1ryWYe2tJgZvFZDtyZAqbwYk9obeNWIqiTh49W-MDta-mw5iYWDCcDWPN5EBIA6L2R_o15edAzgxOIVPBftbggEMaMWfI284a_AQG62T9HXKg3GE/s4167/2.jpeg

យ៉ាងម៉េចដែរហ្វេនៗស្កប់ចិត្តដែរទេប៉ុនហ្នឹង…!! នេះគ្រាន់តែការផ្ដល់ជូនក៏រំភើបរីករាយទៅហើយ ចុះទម្រាំតែចូលកាន់តែជ្រៅ និងដឹងកាន់តែច្បាស់នៃគុណសម្បត្តិរបស់ Galaxy S23, S23+ និង S23 Ultra ទៀត តើរំភើបរីករាយប៉ុណ្ណា? តោះ! ទៅតាមដានមើលទាំងអស់គ្នាថាលក្ខណៈសម្បត្តិដែលពិសេស…ដែលខ្លាំង…ដែលអស្ចារ្យនោះមានអ្វីខ្លះទៅ…!

 

* Samsung Galaxy S23 Ultra

– កាមេរ៉ាកាន់តែធំជាងមុន៖ 200MP ច្បាស់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Nightography ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ)

– អេក្រង់ធំ៖ 6.8 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB, 1TB RAM 12GB

– ថាមពលថ្មធំ៖ 5,000 mAh (អាចប្រើលើអេក្រង់បានពេញមួយថ្ងៃតែម្ដង) សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charging

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0qabIihDZ8qRpwllNm5Bi2JF8QtjW52LYv73TRhKS--ZyyCOPd0113FwgY4HnJ0nLPVfdv3F2fJ6_sXZ-CN0BGAOsmI6Hc6HomTfQJVDabAbYL1C0EIRB8_JIiA5U8FF7jc-2Ex7wAGtQbTQI8WP72MhY-d_VyihJy4kDkQrloh6V_E7TPs3YILq/s800/4.jpeg

* Samsung Galaxy S23+

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.6 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 4,700 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6rUnvOX7y_Jg4KhMffpWWcuwQeRUCQI4C2HUvGL3_GcKs5MyLA-bsbYE7UO1lUxlS70Qt0rfPe-2Mi1Gp-GjcBNlGFNNz5i-dOiNg0a5VeLxKl0AsOoooTQuuWClpFqeSWJVu8rWCa2RG2cgCKsiHkVqZMj32qbEt-9OIUKnlakWgJlaZHz07XNh/s800/5.jpeg

* រីឯ Samsung Galaxy S23

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.1 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 256GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 3,900 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានលឿន៖ 25W សាកលឿនបានដល់ 50% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHv69UaUdmssxM_tG2qUwPNb_caX6qyUcq3BK1TgUvl8NnkGdcqBBNJ9pDBPXvW-qcF0YdTErOMGXy2glJROkRJnwMnhlAwowWIVG_DaWDkNH4DRHa6A_nW2t3kR6HQSjY6E-iogx6uVzL7AydOGyS-9c-oMYiKCRGu7cvbSGwz9_rpa-GmNLNsgE/s800/6.jpeg

ជាពិសេស Samsung Galaxy S23 Series ក៏បានប្រើប្រាស់នូវប្រព័ន្ធបំភាយកម្ដៅបានយ៉ាងល្អជាងមុន បង្កើនភាពត្រជាក់កាន់តែប្រសើរ…! គ្រាន់តែឃើញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S23 Series ទាំងបីម៉ូឌែលនេះក៏លន់ថាមាត់ WOW ដែរ! ចុះបើបានប្រើប្រាស់ផ្ទាល់វិញមិនដឹងជារីករាយប៉ុណ្ណា…!! ដូច្នេះប្រញាប់រួសរាន់ឡើងណា៎ទាន់មានការផ្ដល់ជូននូវកាដូដ៏ពិសេសពីសាមសុង…!!

 

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើនយុទ្ធនាការផ្សេងៗជាច្រើនបន្តទៀត ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZSBaYnA7Bk2V1xaUO6k7JKwvDKR6WFlfqUNlu_SIuyo4T0eAPEaFeliJjHn2MrKOrRvyLikzWLCY0bFNdoKcTUUl5NLI1VUH_PJFklFoktVZwFaGAIMIWbo1vetyl62T1Z82uZEXKLz1G1HFvzkSijP6gM3JBz3TSMiImoY9emM-ULC4ALdAZ_6L/s800/7.jpeg

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_nkrMXqz3uhwrfqSWk65Qog4fRLyIvtn0glglpUVRRzr4hrdp4fjYoDRdeKzC4ja0DzCA99YFxWAIm4_RAplmJoNinZZPh-n0w2o2bN_wzpnZ3tGy6R00e2kB9Hc8fWKQUDBWWPIwFMhIAl04Vdi8NAR6h_liSWaW-FPfjoaDS9Xvn73cl9FhuDLv/s800/9.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOzMZnzizkd3WB93hYaNQx8XJMx2QUybB3sw3LpoGTfjZIh6FeJ4NZzJ66LTm6WCMa13fRNjeY3ITlBeG6w5SKQUwOBKi8ZDv2BdujV67DMfmvYhqqyPGS5W-JrLnyu3TrIC9Ukbp_xH1hHyfWlWKc9x5dX1vnNX3G_YPmWIzEo3V5kEg6Qqa_FRep/s800/10.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3W55-VFEjyyk9Y5BLCJbPLhmXxfTfENS8FJfpgRT39K7TN-FQlc-NUc0tKLfDDHxaP13-YzjOPNASYJbI3AOIM3fnZpsG0LwwAx0GINGht6QdkeJqfdGa73L0KuTx1gc9MoocC-vt-ZQXhstyUzioY1V_GihrCyQsmCj6t6SmRXXOHRDZP2AvE6EO/s1075/8.jpeg

ចិននឹងផលិតកង់ដើរដោយថាមពលអ៊ីដ្រូសែន

0

ប្រទេសចិន ៖ Youon Technology ជាក្រុមហ៊ុនផលិតកង់មានទីតាំងនៅក្រុងឆាងចូវ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានបង្ហាញថា គំរូកង់ប្រភេទថ្មីរបស់ក្រុមហ៊ុន ដែលដើរដោយថាមពលអ៊ីដ្រូសែន និងអាចបត់បាន កំពុងតែចូលក្នុងសង្វាក់ផលិតកម្មនៅក្រុងឆាងចូវ ជាផ្លូវការហើយ ។

កង់ប្រភេទថ្មីនេះមានរូបរាងស្រដៀងគ្នានឹងកង់ទូទៅដែរ ប៉ុន្តែវាបានបំពាក់អ៊ីដ្រូសែន fuel cell និងឧបករណ៍ផ្ទុកអ៊ីដ្រូសែនមានសម្ពាធទាប ដោយវានឹងដើរតួនាទីបង្កើតថាមពលកម្លាំងសម្រាប់ជំរុញកង់ ។Youon Technology Co., Ltd. Debuts Hydrogen-Powered Bike In China -  FuelCellsWorks

បើប្រៀបធៀបជាមួយកង់អគ្គិសនីទូទៅដែលប្រើប្រាស់ថ្ម lithium គឺអ៊ីដ្រូសែន fuel cell មានគុណសម្បត្តិល្អជាង ដូចជា សុពលភាពនៃការប្រើប្រាស់មានរយៈពេលយូរជាង ហើយវាជាមិត្តជាមួយបរិយាកាសច្រើនជាង ដោយសារវាបង្កើតទឹកតែប៉ុណ្ណោះនៅពេលដំណើរការ ។Chinese Bike-Sharing Startup Hello Chuxing Files for Nasdaq IPO

ក្រុមហ៊ុនផលិតកង់ប្រភេទថ្មីនេះបញ្ជាក់ថា កង់ប្រើប្រាស់អ៊ីដ្រូសែនជំនាន់ថ្មីនេះ ត្រូវការចំណាយថាមពលតាមកម្លាំងល្បឿនរបស់អ្នកជិះកង់ ហើយវានឹងបញ្ឈប់ការចំណាយថាមពលបន្ថែមនៅពេលកម្រិតល្បឿនស្មើ២៤គីឡូម៉ែត្រ/១ម៉ោង ។ កង់ជំនាន់ថ្មីអាចបត់បាននេះ ក្រុមហ៊ុននឹងដំណើរការផលិតនៅចុងខែមីនា ឆ្នាំ២០២៣ ហើយសង្ឃឹមថា នឹងអាចផលិតកង់បានចំនួន២០ម៉ឺនគ្រឿង/១ឆ្នាំ នៅត្រឹមឆ្នាំ២០២៥ ៕

ប្រភព ៖ beartaiBRIEF

អាមេរិកថារុស្ស៊ីគ្មានទំនួលខុសត្រូវ ក្រោយផ្អាកសន្ធិសញ្ញា New START

0

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសផ្អាកការអនុវត្តសន្ធិសញ្ញា New START ជាសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិក ខណៈលោកបានថ្លែងអំពីស្ថានការណ៍សង្គ្រាមក្នុងពេលបច្ចុប្បន្ន រួមទាំងបញ្ជាក់ថា នឹងបង្កើនសក្តានុពលកងទ័ពរបស់រុស្ស៊ី ជាពិសេស កងកម្លាំងនុយក្លេអ៊ែរនោះ បានធ្វើឱ្យភាគីជាច្រើនបារម្ភថា នឹងមានអាវុធនុយក្លេអ៊ែរចូលមកពាក់ព័ន្ធក្នុងជម្លោះលើកនេះ ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមករិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងកិច្ចប្រជុំជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសប៉ូឡូញ ថា ៖ «វាពិតជាកំហុសដ៏ធំមួយដែលលោក ពូទីន បានសម្រេចចិត្តបែបនេះ» ។

លោក ចូ បៃដិន ថ្លែងបន្តថា ៖ «ការសម្រេចចិត្តនៅពេលនេះចាត់ទុកថា ប្រទេសរុស្ស៊ីខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែខ្ញុំក៏អានហ្គេមរបស់លោក ពូទីន មិនចេញដូចគ្នាដែរថា ពួកគេនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអ្វីផ្សេងក្នុងសង្គ្រាមលើកនេះ ព្រោះខ្ញុំមើលមិនឃើញសញ្ញា ឬភស្តុតាងជាក់ស្តែងណាមួយថា ពួកគេនឹងប្រើប្រាស់វា ប៉ុន្តែខ្ញុំជឿថា យើងនឹងអាចដោះស្រាយស្ថានការណ៍ផ្សេងៗបាន» ។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ផងដែរ ដោយលោកថ្លែងថា ៖ «វាជាការសម្រេចចិត្តគួរឱ្យសោកស្តាយ ហើយខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណា ពួកយើងអាចជជែកពិភាក្សាគ្នាពីរឿងនេះជានិច្ច» ។

ការសម្រេចចិត្តផ្អាកសន្ធិសញ្ញា New START របស់លោកប្រធានាធិបតី ពូទីន ត្រូវបានប្រទេសនានាថ្កោលទោសយ៉ាងខ្លាំង ជាពិសេស ក្រុមប្រទេសគ្មានអាវុធនុយក្លេអ៊ែរក្នុងដៃ បើទោះជាក្រោយមក ក្រសួងការបរទេសរុស្ស៊ីបានចេញមកនិយាយថា រុស្ស៊ីនឹងអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងសន្ធិសញ្ញានេះដោយការទទួលខុសត្រូវ រហូតដល់សន្ធិសញ្ញានឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ៕ ប្រភព ៖ PPTVHD36

ពលរដ្ឋរុស្ស៊ីនាំគ្នាមកស្នាក់នៅថៃដើម្បីគេចពីសង្គ្រាម

0

ប្រទេសថៃ ៖ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកឆាកចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក មានជនជាតិរុស្ស៊ីជាច្រើននាំគ្នាធ្វើដំណើរចេញក្រៅប្រទេសដើម្បីគេចពីការកេណ្ឌធ្វើកងទ័ព និងផលប៉ះពាល់សេដ្ឋកិច្ចក្នុងប្រទេស ។ ថៃជាប្រទេសមួយដែលជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ជ្រើសរើសមករស់នៅ ហើយមានជនជាតិរុស្ស៊ីជាច្រើននាក់ទៀតបានទិញអចលនទ្រព្យសម្រាប់រស់នៅប្រទេសថៃ រហូតដល់បញ្ចប់សង្គ្រាម ។

ភូកេត ជាខេត្តមួយល្បីល្បាញលើពិភពលោកក្នុងវិស័យទេសចរណ៍ គេសង្កេតឃើញថា មានជនជាតិរុស្ស៊ីជាច្រើននាក់បានមកជួល ឬទិញអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការមករស់នៅប្រទេសថៃ ឬស្វែងរកលំនៅឋានថ្មីសម្រាប់អនាគត ។

តាមទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភូកេតបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានជនជាតិរុស្ស៊ីជាង២៣ម៉ឺន៣ពាន់នាក់បានធ្វើដំណើរមកកាន់ភូកេត ។

បើទោះជាភូកេតជាតំបន់គោលដៅដែលជនជាតិរុស្ស៊ីនាំគ្នាធ្វើដំណើរមកក្នុងរដូវត្រជាក់ ដើម្បីមករកអាកាសធាតុក្តៅនៅថៃក្តី ប៉ុន្តែខុសពីឆ្នាំមុនៗនៅត្រង់ថា ចំនួនការលក់អចលនទ្រព្យរបស់ថៃបានកើនឡើងខ្ពស់ តាំងពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសពីការចល័តកម្លាំងទ័ពនៅខែកញ្ញា ឆ្នាំ២០២២ គឺបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរជាច្រើននាក់តាំងចិត្តស្នាក់នៅថៃ យូរជាងថ្ងៃឈប់សម្រាកធម្មតា ។

ភ្នាក់ងារអចលនទ្រព្យនៅភូកេត អ្នកនាង Sofia Malikavareal និយាយថា ៖ «អតិថិជនភាគច្រើនរបស់ខ្ញុំ ជាក្រុមអាយុតិចក្នុងចន្លោះពី៣០ឆ្នាំ ទៅ៣៥ឆ្នាំ ហើយពួកគេជាអ្នកមានទ្រព្យសម្បត្តិ និងមានប្រាក់ច្រើន ។ ពួកគេបានសម្រេចចិត្តផ្លាស់មករស់នៅភូកេតក្នុងរយៈពេលយូរ គឺចាប់ពី៣ខែ ទៅ៦ខែ ឬរហូតដល់១ឆ្នាំ» ៕ ប្រភព ៖ PPTVHD36

អាជ្ញាធរខេត្តពោធិ៍សាត់ នឹងបន្ថែមរូបដំរីចំនួន៥០០ទៀត នៅរង្វង់មូលដំរី៥ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង

0

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា នឹងបន្ថែមរូបដំរីចំនួន៥០០ ថែមទៀតនៅរង្វង់មូលដំរី៥ ដែលមានទីតាំងប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ។ ក្រោយបន្ថែមរួចរង្វង់មូលនេះនឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ»។

រង្វង់មូលនេះ ធ្វើឡើងសម្រាប់ជានិម្មិតរូបរបស់ស្រុកវាលវែងហើយក៏ទុកជាទីសក្ការៈបូជា និងតំណាងឲ្យ ១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…)។ ២) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…)។ ៣) ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។នេះជាការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តពោធិ៍សាត់។
ទន្ទឹមនិងនោះអាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់សារធារណៈជនទាំងអស់ ជួយចូលរួមកសាងរូបដំរី៥០០នេះ សម្រាប់ជាតំបន់ទេសចរណ៍និងប្រវត្តិសាស្រ្ត សម្រាប់ទឹកដីជាប់ព្រំដែនមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYQxEgGEQFo3JEh0egE2dw-L6JXtmT08siLAVaYmN1X-cY1Ye3L5wdxzh4iQQ5crifMteWRTioagyTt-jAD7swHGP0ZYecCGvsO-PZQLBAlbwXoPXCx6wx2tWzKIUcwR9T1OiggsvfzreUX2ZF28VQ2BjrwRsNu4Lu8zSRhqA439EkO9t76Z9NUMYQ/s720/photo_2023-02-23_10-05-13%20(2).jpg

ជិតដល់ថ្ងៃបោះឆ្នោត! ថៃ ហាមមិនឱ្យអ្នកនយោបាយធ្វើការ​ឃោសនា​ តាម TikTok

0

ទីភ្នាក់ងារ TikTok ប្រចាំប្រទេសថៃបានព្រមានថា ខ្លួននឹងហាមឃាត់រាល់គណនីឃោសនារបស់គណបក្សនយោបាយទាំងអស់ ដើម្បីរក្សាសុវត្ថិភាពនៅអំឡុងពេលការបោះឆ្នោតរបស់ប្រទេសថៃនាពេលខាងមុខនេះ។TikTok Reinforces Platform Integrity Around Thailand's 2023 General  Elections To Foster Positive And Safe Environment For its Community |  ThaiPR.NET

ប្រធានគោលនយោបាយសាធារណៈរបស់ថៃ លោក ស្រី Chanida Klyphun បានលើកឡើងថា៖
TikTok គឺជាវេទិកាកម្សាន្តដ៏ពេញនិយមនៅលើលោក ដូច្នេះវានឹងក្លាយជាកន្លែងឃោសនាគណបក្សណានយោបាយ ហើយវាក៏អាចជាបង្កជម្លោះតាមបណ្តាញអុីតធឺណេតរវាងអ្នកគាំទ្រគណបក្សណាមួយថែមទៀតផងដែរ”។TikTok bans political campaigning on its platform | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and English. We bring

លោកស្រីបានសង្កត់ធ្ងន់ថា៖ “យើងនឹងរៀបចំនីតិវិធីឱ្យបានតឹងរឹងបំផុត ដើម្បីការពារគណបក្សនយោបាយពីការប្រើប្រាស់វេទិកាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កើតការគាំទ្រ ឬចំណេញពីការផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គមមួយនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQWuR17gEcsHiQKhPmG9VjE4h54KUs4XG6nUJDxEZb5XVc0R9OsPwKofVt2REpdqD2Ai62CEPMAZcRY4qyG-BXQ82hybxR8EoqlecRbi7x7tMTixedWLgzgD2IwElLMwXYFuqOVCw2y3XLHYTO1pncY8kITa2KnOPggUJi6RRiyGYkmxNU95i9Y4a/s842/Screenshot%202023-02-23%20110943.jpg

ប្រទេសថៃ នឹងធ្វើការបោះឆ្នោតនាថ្ងៃទី៧ ខែឧសភា ខាងមុខនេះ ដោយលោក ប្រាយុទ្ធ នឹងត្រូវប្រឈមមុខជាមួយកូនស្រីលោកថាក់ សុីន សុីណាវ៉ាត់ត្រា អ្នកនាង ផាងតុងតាន សុីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលត្រូវបានគេព្យាករណ៍ថា ជាបេក្ខភាពមានភាគរយខ្ពស់ នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់៕ប្រភព៖ Nation Thailand

អណ្តូងរ៉ែធ្យូងថ្មចិនបាក់រលំសង្កត់កម្មករជាច្រើននាក់

0

ប្រទេសចិន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ BBC រាយការណ៍ថា អណ្តូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Xinjiang Cole Mining បានបាក់រលំបណ្តាលឱ្យសង្កត់កម្មករជាច្រើននាក់នៅទីក្រុងអាឡាសាន ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមក ដែលធ្វើឱ្យកម្មករស្លាប់យ៉ាងតិច២នាក់ ហើយគេបានជួយសង្គ្រោះកម្មករចំនួន៦នាក់ចេញមក ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាទៅកាន់ភ្នាក់ងារសង្គ្រោះជាង២០០នាក់ឱ្យស្វែងរកកម្មករ៥៣នាក់ទៀតដែលបានជាប់ក្នុងអណ្តូងនេះ ។At least 2 dead, 53 missing in northern China coal mine collapse | South  China Morning Post

តំបន់ម៉ុងហ្គោលីខាងក្នុង គឺជាទីកន្លែងសំខាន់មួយសម្រាប់ជីកយកធ្យូងថ្ម និងរ៉ែផ្សេងៗរបស់ចិន ខណៈចិនបានពឹងពាក់លើថាមពលធ្យូងថ្ម ។ វាតែងកើតគ្រោះថ្នាក់ជាញឹកញាប់នៅទីនេះ ហើយជាមូលហេតុធ្វើឱ្យកម្មករជាច្រើននាក់ស្លាប់ដោយសារការផ្ទុះឧស្ម័នមេតាន និងធូលីរ៉ែ ឬកម្មករស្លាប់ដោយសារលង់ទឹកក្នុងអណ្តូងជាដើម ។Two dead, more than 50 missing in China mine collapse | Malay Mail

គួរបញ្ជាក់ថា ប្រទេសចិនបានកើតគ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែជាញឹកញាប់ ដោយសារតែច្បាប់ និងវិធានការការពារសុវត្ថិភាពក្នុងឧស្សាហកម្មរ៉ែមានភាពធូររលុង ។ បើទោះជាពេលកន្លងមក រដ្ឋាភិបាលចិនបានព្យាយាមគ្រប់គ្រងវិធានការការពារសុវត្ថិភាព និងបិទអណ្តូងរ៉ែទំហំតូចគ្មានស្តង់ដារអស់ជាច្រើនកន្លែងក្តី ប៉ុន្តែនៅតែកើតសោកនាដកម្មក្នុងអណ្តូងរ៉ែជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមក មានហេតុការណ៍បែកធ្លាយកាបូនម៉ូណូអុកស៊ីតក្នុងអណ្តូងរ៉ែធ្យូងថ្ម បណ្តាលឱ្យកម្មករស្លាប់ចំនួន២៣នាក់ ។ លើសពីនេះ កាលពីខែមករា ឆ្នាំ២០២១ ក៏មានហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែមាសនៅខេត្តសានដុង ធ្វើឱ្យកម្មករស្លាប់អស់១០នាក់ផងដែរ ៕Two killed and 50 trapped' in China coal mine collapse | South Coast  Register | Nowra, NSWSearch and rescue mission launched after coal mine collapses in China - BBC  NewsChina mine collapse leaves at least 2 dead, more than 50 missing in Inner  Mongolia - CBS News

ប្រភព ៖ khaosod

ប្រភពចំណូលដ៏អាថ៍កំបាំងរបស់លោក ពូទីន

0

លោក Vladimir Putin គឺជាមេដឹកនាំដល់ខ្លាំងក្លាមួយ នៅលើពិភពលោក ដោយលោកបានដឹកនាំរុស្សុីឱ្យក្លាយជាប្រទេសមហាអំណាចមួយ គ្មានគូរប្រៀប។

បុរស៧០ឆ្នាំ បានក្លាយជាប្រធានាធិបតីរុស្សុីចំនួន២ដង ដោយលើកទី១នៅឆ្នាំ២០០៨ដល់២០១២  និងលើកទី២  ពីឆ្នាំ ២០១២ មកទល់បច្ចុប្បន្ន ដោយគ្រានោះលោកពូទីនបានឈ្នះឆោតភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យប្រជាជនរុស្សុីមួយចំនួនយល់ឃើញថាការបោះឆ្នោតមានភាពមិនប្រក្រតី។U.S. sanctions Putin's adult children, bans all new investment in Russia

ពូទីនគឺជាមេដឹកនាំ ដែលមានភាពអាថ៍កំបាំងខ្លាំង ដោយសូម្បីតែប្រភពចំណូលរបស់គាត់ក៏មិនមាននរណាដឹងច្បាស់នោះទេ។ យោងតាមគេហទំព័រ Business Insider បានចេញផ្សាយថា លោកពូទីនរកចំណូលបាន៦៧៣ ០០០ ដុល្លារ ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៦ ដែល​ក្នុងនោះបាន​មក​ពី​ចំណូល​ប្រចាំ​ឆ្នាំ​ចំនួន ១១២ ០០០ ដុល្លារ។

មិនតែប៉ុណ្ណោះលោកពូទីន ក៏ត្រូវបានគេដឹងថា មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ដោយលោក​បាន​គ្រប់គ្រង​ភាគហ៊ុន ចំនួន៣៧ភាគរយ នៃ​ក្រុមហ៊ុន​ប្រេង សួ ហ្គាត់ ណេ តេ ហ្គាស (Surgutneftegaz) , ៤.៥ ភាគរយ នៃ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ ហ្គាស់ ព្រម(Gazprom) និង មាន​ចំណែក​ភាគហ៊ុន​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ទំនិញ ហ្គាន់ វរ (Gunvor)។Is Vladimir Putin secretly rich? Why sanctioning Russia's leader over invading Ukraine is so tricky - ABC News

លើសពីនេះទៅទៀត លោកក៏បានចំណូលមួយផ្នែកធំ ពីក្រុមពួកមហាសេដ្ឋីជនជាតិរុស្សុី ដែលតែងតែចង់បានអំណាចនៅក្នុងប្រទេសផងដែរ។

ងាកមកមើលទ្រព្យសម្បត្តិរបស់លោកវិញ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន២១០ពាន់លានដុល្លារឯណោះ សូម្បីតែ Elon Musk ក៏ថា លោកពូទីនជាអ្នកមានជាងគេនៅលើលោកថែមទៀត៕President Vladimir Putin's Lifestyle

ប្រភព៖ ca knowledge