ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ មន្ត្រីការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រុងមូស្គូ ដោយបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេភាគី ខណៈឈានដល់គម្រប់ខួប១ឆ្នាំដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅក្រុងមូស្គូថា ចិន និងរុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយវិបត្តិអាចផ្លាស់ប្តូរជាឱកាសបានជានិច្ច ។ លើសពីនេះ សម្ព័ន្ធភាពរវាងចិន និងរុស្ស៊ី មិនធ្លាប់ត្រូវជនទី៣ ចូលជ្រៀតជ្រែកឡើយ ហើយចិននឹងបន្តប្រកាន់ជំហរត្រឹមត្រូវ មានគោលដៅ រួមទាំងបង្ហាញការដោះស្រាយវិបត្តិតាមមធ្យោបាយនយោបាយ ។Ukraine war: China's claim to neutrality fades with Moscow visit - BBC News

ចំណែកលោក ពូទីន ថ្លែងថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន កំពុងតែដំណើរការតាមផែនការគ្រោងទុក និងបានពិភាក្សាពីចំណុចសំខាន់ថ្មីជាច្រើនផ្នែក ជាពិសេស ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានលូតលាស់លើសពីការរំពឹងទុក និងអាចមានតម្លៃខ្ពស់រហូតដល់២០ម៉ឺនលានដុល្លារអាមេរិកក្នុង១ឆ្នាំ គឺកើនលើសពីតួលេខចាស់ចំនួន១៨ម៉ឺន៥ពាន់លានដុល្លារអាមេរិក ។

លោកពូទីន បន្ថែមថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងកិច្ចការអន្តរជាតិ ហើយលោកកំពុងរង់ចាំលោកប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសរុស្ស៊ីតាមការគ្រោងទុក ។ ជាមួយគ្នានេះ លោក ពូទីន បានអធិប្បាយពីស្ថានការណ៍រវាងប្រទេសផងដែរថា មានភាពស្មុគស្មាញ ហើយកិច្ចសហការរវាងរុស្ស៊ី និងចិន មានសារសំខាន់សម្រាប់រក្សាស្ថេរភាពនៃស្ថានការណ៍រវាងប្រទេស ។File:Vladimir Putin with Wang Yi (2018-04-05) 02.jpg - Wikimedia Commons

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price លើកឡើងថា ការធ្វើដំណើរទៅកាន់ក្រុងមូស្គូរបស់លោក Wang Yi បង្ហាញឱ្យឃើញច្បាស់ថា ចិនមិនបានប្រកាន់ជំហរកណ្តាលទេ ប៉ុន្តែចិនជ្រើសរើសឈរនៅខាងរុស្ស៊ីយ៉ាងច្បាស់ក្រឡែត ហើយបើទោះជាអាមេរិកមិនទាន់មានសញ្ញាណាមួយថា ចិននឹងត្រៀមបញ្ជូនអាវុធឱ្យរុស្ស៊ី តែគេជឿថា រឿងនេះមិនហួសពីការពិចារណាទេ ។

ការធ្វើដំណើរមកកាន់ក្រុងមូស្គូរបស់មន្ត្រីជាន់ខ្ពស់ចិន គឺក្រោយពីអាមេរិកចោទប្រកាន់ចិនថា កំពុងពិចារណាបញ្ជូនអាវុធជួយកងទ័ពរុស្ស៊ីដើម្បីវាយលុកអ៊ុយក្រែន ។ វានឹងធ្វើឱ្យសង្គ្រាមត្រូវប្រឈមមុខគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ជាមួយក្រុមសម្ព័ន្ធមិត្តសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលមានអាមេរិកជាមេដឹកនាំ ៕ ប្រភព ៖ TNN World