កាលពីពេលថ្មីៗនេះគេហទំព័រវាយតម្លៃសម្រស់ទីក្រុងដ៏ល្អឯកលើលោក បានចេញផ្សាយថា សិង្ហបុរី (Singapore) បានក្លាយជាទីក្រុងល្អដាច់គេលេខ៩ លើលោក និងទីក្រុងនៅក្នុងសុីវិល័យជាងគេនៅក្នុងតំបន់អាស៊ាន។..jpg?1644514229)
ប្រទេសសិង្ហបុរី គឺជាប្រទេសតូចជាងគេបង្អស់នៅក្នុងតំបន់អាសុីអាគ្នេយ៍។ មានផ្ទៃដី ៧១០,២ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។
ប្រទេសនេះ ត្រូវបានខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកសមុទ្រ ចូហរ ដែលនៅខាងជើង និងចែកពីកម្រងកោះរ្យៅ (ឥណ្ឌូនេស៊ី) នៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។ លើសពីនេះទៅទៀត កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។
ជាមួយគ្នានេះដែរ ព្រលានយន្តហោះដ៏ទំនើបបំផុតរបស់សិង្ហបុរី បានក្លាយជាចំណត សម្រាប់ភ្ញៀវទេសចរណ៍ ចុះដោះដូរជើងយន្តហោះ ដ៏មមាញឹកថែមទៀតផងដែរ។
សូមរលឹកផងដែរក្នុងចំណោមប្រជាជនជាងប្រាំលាននាក់របស់សិង្ហបុរី មានតែ ២,៩១ លាននាក់ទេដែលជាម្ចាស់ស្រុក មានន័យថា ៤៣% នៃប្រជាជនសិង្ហបុរីមកពីបរទេស៕
:max_bytes(150000):strip_icc()/TAL-vortex-singapore-changi-airport-SINGAPORE1022-cd6d66638ad54938a78f6e77b4525ff7.jpg)
ប្រភព៖ World best cities










