ប្រទេសចិន ៖ Youon Technology ជាក្រុមហ៊ុនផលិតកង់មានទីតាំងនៅក្រុងឆាងចូវ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានបង្ហាញថា គំរូកង់ប្រភេទថ្មីរបស់ក្រុមហ៊ុន ដែលដើរដោយថាមពលអ៊ីដ្រូសែន និងអាចបត់បាន កំពុងតែចូលក្នុងសង្វាក់ផលិតកម្មនៅក្រុងឆាងចូវ ជាផ្លូវការហើយ ។

កង់ប្រភេទថ្មីនេះមានរូបរាងស្រដៀងគ្នានឹងកង់ទូទៅដែរ ប៉ុន្តែវាបានបំពាក់អ៊ីដ្រូសែន fuel cell និងឧបករណ៍ផ្ទុកអ៊ីដ្រូសែនមានសម្ពាធទាប ដោយវានឹងដើរតួនាទីបង្កើតថាមពលកម្លាំងសម្រាប់ជំរុញកង់ ។Youon Technology Co., Ltd. Debuts Hydrogen-Powered Bike In China -  FuelCellsWorks

បើប្រៀបធៀបជាមួយកង់អគ្គិសនីទូទៅដែលប្រើប្រាស់ថ្ម lithium គឺអ៊ីដ្រូសែន fuel cell មានគុណសម្បត្តិល្អជាង ដូចជា សុពលភាពនៃការប្រើប្រាស់មានរយៈពេលយូរជាង ហើយវាជាមិត្តជាមួយបរិយាកាសច្រើនជាង ដោយសារវាបង្កើតទឹកតែប៉ុណ្ណោះនៅពេលដំណើរការ ។Chinese Bike-Sharing Startup Hello Chuxing Files for Nasdaq IPO

ក្រុមហ៊ុនផលិតកង់ប្រភេទថ្មីនេះបញ្ជាក់ថា កង់ប្រើប្រាស់អ៊ីដ្រូសែនជំនាន់ថ្មីនេះ ត្រូវការចំណាយថាមពលតាមកម្លាំងល្បឿនរបស់អ្នកជិះកង់ ហើយវានឹងបញ្ឈប់ការចំណាយថាមពលបន្ថែមនៅពេលកម្រិតល្បឿនស្មើ២៤គីឡូម៉ែត្រ/១ម៉ោង ។ កង់ជំនាន់ថ្មីអាចបត់បាននេះ ក្រុមហ៊ុននឹងដំណើរការផលិតនៅចុងខែមីនា ឆ្នាំ២០២៣ ហើយសង្ឃឹមថា នឹងអាចផលិតកង់បានចំនួន២០ម៉ឺនគ្រឿង/១ឆ្នាំ នៅត្រឹមឆ្នាំ២០២៥ ៕

ប្រភព ៖ beartaiBRIEF