Home Blog Page 1820

ថៃចាប់សាច់ជ្រូកក្លាស្សេ៣០តោនលួចនាំចូលខុសច្បាប់

0

ប្រទេសថៃ ៖ មន្ត្រីការិយាល័យគយតំបន់៤ និងក្រុមការងារពិសេសកងវរសេនាធំថ្មើរជើងទី៥ បានសហការគ្នាចាប់សាច់ជ្រូកក្លាស្សេចំនួន៣០តោន ស្មើទឹកប្រាក់៦លានបាត ដែលបានលួចនាំចូលមកប្រទេសថៃខុសច្បាប់តាមរយៈរថយន្តកុងតឺន័រ ឆ្លងតាមព្រំដែនស្តៅ ខេត្តសុងខ្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

សាច់ជ្រូកក្លាស្សេនេះបានដាក់នៅក្នុងទូរកុងតឺន័រ ដែលមានការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងទូរ រួចផ្ទេរទៅកាន់រថយន្តដឹកទំនិញផ្សេងទៀតនៅបរិវេណកន្លែងដឹកទំនិញ ភូមិទី២ ឃុំសាំណាក់ខាម ស្រុកស្តៅ ខេត្តសុងខ្លា ។

តាមការត្រួតពិនិត្យរបស់មន្ត្រីគយថៃឃើញថា សាច់ជ្រូកក្លាស្សេទាំងនេះបាននាំចេញពីប្រទេសប្រេស៊ីល ហើយពួកគេគ្មានលិខិតអនុញ្ញាតនាំចូល ឬឯកសារពាក់ព័ន្ធផ្សេងៗឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkm7iOBIDSfZQIvUIghvHAQfGGGEFhH9YsORsxkVedgno5Vgjl4z16t0i6xssqeG-WA1Y8H0Q2cVnWAP4dAY7Wa1KbjGZvwvor4C7mIDT-6GZb2CnY_cutlctkAXVFtBSqmxdW6T2_PHEHTTiqhWbVl43HUht1_qH5j2gJVBLpckztbTx5_kIlYgoL/s1280/photo_2023-02-24_13-25-41%20(2).jpg

ប្រធានការិយាល័យគយតំបន់៤ បានឱ្យដឹងថា ក្រុមមន្ត្រីកំពុងតែត្រួតពិនិត្យសាច់ជ្រូកទាំងនេះថា តើពួកគេនឹងនាំយកទៅណា ដោយបានចាប់ឃុំខ្លួនអ្នកបើកបររថយន្ត និងស៊ើបសួររកអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការលួចនាំចូល និងគោលដៅដែលពួកគេប្រុងយកទៅលក់ ។

ប្រធានការិយាល័យគយតំបន់៤ បញ្ជាក់ថា ការចាប់សាច់ជ្រូកក្នុងចំនួនដ៏ច្រើននេះ គឺជាការចាប់រឹបអូសជាលើកដំបូងដែលមានការលួចនាំចូលមកតាមច្រកព្រំដែនស្តៅ ។ កាលពីពេលកន្លងមក ជនខិលខូចតែងលួចនាំសាច់សត្វចូលមកបង្កប់ជាមួយទំនិញផ្សេងៗ ហើយខាងមន្ត្រីក៏បានចាប់រឹបអូសជាច្រើនលើកផងដែរ រីឯសាច់ជ្រូកក្លាស្សេដែលចាប់បានលើកនេះ មន្ត្រីនឹងបញ្ជូនទៅនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីយកទៅកម្ទេចចោល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4d_28CjlkvgsPTrp-UIE7rouh27HbyuGBLnLnqv0mt3RwxlJOmStTzRekXXVLKY0uqywpgSeRMFLvHRp0K5PhTh662F-ikXJQ_8NPBoyJT19sEsWAA3AMjPpdnXncT9_z0NHDd08wxVehlkJvMZMRvcfXs3zAktZVdmd8dtlr2yDjFKiXZct1Mjy/s1024/photo_2023-02-24_13-25-41.jpg

ប្រភព ៖ Mono News

នេះហើយ! ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះមេដាយនៅស៊ីហ្គេម២០២៣

0

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបានមួយម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។

កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា និង បិទបញ្ចប់នាថ្ងៃ ទី ១៧ ខែឧសភា ។ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី ៩ ខែ មិថុនា។ រហូតមកដល់ថ្ងៃ២៤កុម្ភៈ នេះនៅសល់តែ៧០ថ្ងៃទៀតទេ៕

មកស្គាល់ប្រទេសទាំងអស់ ដែលបានប្រកាសឯករាជ្យ ក្រោយការដួលរលំសហភាពសូវៀត

0

សហភាពសូវៀតដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។Opinion: Thirty years after the Soviet Union collapsed, Putin exploits  nostalgia for the old regime | CNN

ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបះបោរ ក្រោមការដឹកនាំរបស់ វ្លាឌីមៀរ លេនីន (Vladimir Lenin)បានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួចពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។Who Was Vladimir Lenin? His Life, Beliefs, Deeds, and Legacy

លុះដល់ឆ្នាំ ១៩២២ សហភាពសូវៀត ត្រូវបានបង្កើតឡើងយ៉ាងពេញលេញ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី  អ៊ុយក្រែន បេឡារុស្ស និង ហ្សកហ្ស៊ី។ ក្រោយមកមិនបានយូរប៉ុន្មានក៏មានប្រទេសជាសមាជិកឡើងដល់១៥ប្រទេស។

ដំបូងការចាប់ផ្តើមនៃសហភាពសូវៀត មានភាពល្អប្រសើរ និងរីកចម្រើនជាខ្លាំង តែដោយសារតែការរើបំរះពីសំណាកប្រទេសហុងគ្រី និងបណ្តាប្រទេសដទៃទៀត និងការផ្តួលរំលំជញ្ជាំងប៊ែរឡាំង បានជំរុញឱ្យមានការចុះខ្សោយនៃសេដ្ឋកិច្ចរបស់សូវៀត និងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យរបបសហភាពសូវៀតចាប់ផ្តើមចុះខ្សោយ និងឈានទៅរកការដួលរលំ។Collapse - History of the BBC

នៅពេលដែលសហភាពសូវៀត ចាប់ផ្តើមទុនខ្សោយប្រទេសជាសមាជិកមួយចំនួនធំ ចាប់ផ្តើមរៀបចំផ្តាច់ខ្លួននិងប្រកាសឯករាជ្យ ដែលនាំឱ្យសហភាពសូវៀតកាន់តែទន់ខ្សោយទៅៗ។

លុះឈានដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ លោកប្រធានាធិបតីរុស្ស៊ី បូរីស យែលស៊ីន បានប្រកាសឯករាជ្យពីសហភាពសូវៀត ដែលជាហេតុធ្វើឱ្យសហភាពសូវៀតបាត់បង់សសរគ្រឹះសម្រាប់ទ្រទ្រង់តែម្ដង។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀត ត្រូវបានដួលរលំជាផ្លូវការ ដោយមានប្រទេសបំបែកខ្លួនដល់ទៅ១៥ ក្នុងនោះរួមមាន៖ ហ្សកហ្ស៊ី, អាស៊ែបៃហ្សង់, លីទុយអានី,តាជីគីស្ថាន,អាមេនី,ឡាតវី,អ៊ុយក្រែន,អេសតូនី,បេឡារុស,អ៊ូបេគីស្ថាន,តួកមេនីស្ថាន,ម៉ុលដូវ៉ា,គៀកគីស្ថាន,រុស្សុី និងតាជីឃីសស្ថាន៕Collapse of the Soviet Union - Politics for India

ប្រភព៖ History

ឥណ្ឌូណេស៊ីជួបគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រចំនួន២លើក

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ មានហេតុការណ៍គ្រោះរញ្ជួយដីបានកើតឡើងនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ីចំនួន២លើក ក្នុងកម្រិត៦,៨វិកទ័រ និង៦,៣វិកទ័រ ហើយជាដំបូង នៅមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាត និងគ្មានរលកយក្សស៊ូណាមិទេ ។

ការិយាល័យឧតុនិយមអាកាសធាតុរបស់ឥណ្ឌូណេស៊ីរាយការណ៍ថា កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលនៅថ្ងៃទី២៤ ខែកុម្ភៈ មានគ្រោះរញ្ជួយដីក្នុងកម្រិត៦,៨វិកទ័រនៅឆ្នេរសមុទ្រក្នុងខេត្តម៉ាលូគុ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងសមុទ្រ ដែលឆ្ងាយពីកោះ Morotai ទៅខាងភាគពាយ័ព្យក្នុងចម្ងាយ១៣៣គីឡូម៉ែត្រ ដែលមានជម្រៅ១១២គីឡូម៉ែត្រពីបាតសមុទ្រ ប៉ុន្តែមិនបណ្តាលឱ្យកើតរលកយក្សស៊ូណាមិទេ ។Magnitude 6.2 earthquake kills 7 on Indonesia's Sumatra

ចំណែកអ្នកនាំពាក្យការិយាល័យគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិឥណ្ឌូណេស៊ី បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមិនមានអ្នករងរបួសទេ ហើយក៏មិនបណ្តាលឱ្យខូចខាតអគារ ឬផ្ទះសម្បែងដែរ ។ អ្នកនាំពាក្យរូបនេះបន្តថា មានការរំញ័រនៅលើកោះ Morotai ដែលនៅជិតចំណុចកណ្តាលនៃចំណុចរញ្ជួយដីបំផុត និងរំញ័រទៅដល់ខេត្ត Sulawesi ខាងជើងផងដែរ ។

សារព័ត៌មានរ៉យទ័រឱ្យដឹងថា មជ្ឈមណ្ឌលរញ្ជួយដីនៅអឺរ៉ុបមេឌីទែរ៉ាណេបានរាយការណ៍ពីគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ី ក្នុងកម្រិត៦,៣វិកទ័រ នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយចំណុចកណ្តាលរបស់វាស្ថិតក្នុងសមុទ្រក្បែរកោះ Halmahera ដែលមានជម្រៅ១០០គីឡូម៉ែត្រ និងនៅឆ្ងាយពីឆ្នេររបស់ក្រុង Tobelo ប្រមាណ១៨៥គីឡូម៉ែត្រ ៕Sciency Thoughts: Magnitude 6.2 Earthquake off the north coast of Morotai  Island.

ប្រភព ៖ TNN World

មិនជឿ កុំប្រមាថ! មូលហេតុដែលចាស់ៗ ហាមកុំឱ្យថតរូប៣នាក់

0

តើអ្នកកមានជំនឿលើការថតរូបបីនាក់ទេ? តើអ្នកធ្លាប់ដឹងទេថាការថតរូបបីនាក់ត្រូវបានចាសស់ៗហាមដាច់ខខាត? តាមជំនឿចាស់បុរាណលោកបានហាមដាច់ខាតការថតរូប៣នាក់ ដូច្នេះហើយទើបលោកតែងប្រាប់កូនចៅតៗគ្នាថាកុំឱ្យថតរូបបីនាក់ឱ្យសោះ។ តើជំនឿបែបនេះមានអ្វីជាចំណុចសំខាន់ និងគួរចៀសវាងដែរទៅ ទើបលោកហាមប្រាមដូច្នេះ?11,353 Three People Selfie Stock Photos, Pictures & Royalty-Free Images -  iStock

តាមការរៀបរាប់តៗគ្នាមកបានបង្ហាញថាការដែលចាស់ៗហាមមិនឱ្យថតរូបជុំគ្នា៣នាក់ ព្រោះអាចនំាហេតុការណ៍មិនល្អចំពោះនរណាម្នាក់ក្នុងចំណោមនោះ។ អ្នកខ្លះយល់ថាវាអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតក៏មានពិសេសអ្នកដែលនៅកណ្តាលគេនឹងតែម្តង។ មូលហេតុសំខាន់នោះគឺចាស់ៗលោកមានតំណមណាស់ចំនួនសេស កាលធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។ កាលបើ ជំនឿនេះបានដក់ជាប់ស៊ុបក្នុងចិត្តរបស់មនុស្សគ្រប់គ្នាហើយនោះ បើមានអ្នកណាម្នាក់ថតរូប៣នាក់ ចាស់ៗលោកតែងយកន្តែ្រកាត់រូបមួយចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ជំនឿនេះយើងមិនដឹងថាវាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតក្នុងសម័យនេះក្មេងៗមិនសូវមានជំនឿលើរឿងទាំងនេះឡើយ ព្រោះថាវាគ្រាន់តែជារឿងគ្មានការអំណះអំណាងច្បាស់លាស់នោះឡើយ៕Scary Photo Of Person In Black · Free Stock Photothree scary people looking scary on some stairs | Creepy pictures, Dark  images, Haunting

អង់គ្លេសខ្វះខាតបន្លែផ្លែឈើដោយសារបម្រែបម្រួលអាកាសធាតុ

0

ប្រទេសអង់គ្លេស ៖ គេសង្កេតឃើញថា នៅតាមបណ្តាផ្សារទំនើបមួយចំនួននៅប្រទេសអង់គ្លេស បានដាក់កំណត់លើការទិញបន្លែ និងផ្លែឈើខ្លះរបស់អតិថិជនដែលមកទិញទំនិញ ខណៈខាងផ្សារជួបបញ្ហាក្នុងការស្វែងរកទំនិញ ដោយសារអាកាសធាតុមិនអំណោយផលសម្រាប់ការប្រមូលទិន្នផលកសិកម្មនៅភាគខាងត្បូងតំបន់អឺរ៉ុប និងអាហ្វ្រិកខាងជើង ។UK supermarkets Tesco, Aldi and Asda are rationing fruit and salad  vegetables | CNN Business

កាលពីមុន អង់គ្លេសបានប្រឈមនឹងការខ្វះខាតប៉េងប៉ោះ ប៉ុន្តែពេលនេះ អង់គ្លេសខ្វះខាតបន្លែ និងផ្លែឈើជាច្រើនមុខ ដែលធ្វើឱ្យបណ្តាអ្នកលក់រាយត្រូវកំណត់បរិមាណក្នុងការលក់ទំនិញរបស់ខ្លួន ដោយសារកសិករដាំដុះ និងឈ្មួញកណ្តាលប្រឈមនឹងអាកាសធាតុមិនអំណោយផល ដូចជា អាកាសធាតុត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ហើយកាលពីពេលថ្មីៗនេះ មានគ្រោះទឹកជំនន់ផងនោះ ធ្វើឱ្យប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្ម ។ ក្រៅពីនេះ អាកាសធាតុអាក្រក់ធ្វើឱ្យមានការលុបចោលនាវាដឹកជញ្ជូនទំនិញផងដែរ ដែលបង្កើតបញ្ហាកាន់តែច្រើនដល់ផ្នែកផ្គត់ផ្គង់ ។Why is there a tomato shortage? The empty supermarket shelves explained and  how long supply issues could last

អ្នកតំណាងមកពីសមាគមលក់រាយអង់គ្លេស Andrew Opie លើកឡើងថា អាកាសធាតុអាក្រក់ គឺជាឧបសគ្គក្នុងការដាំដុះបន្លែផ្លែឈើនៅអឺរ៉ុប និងអាហ្វ្រិកខាងជើង ហើយប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្មមួយចំនួន ដូចជា ប៉េងប៉ោះ និងម្ទេសជាដើម ។Asda and Morrisons rationing some fruit and vegetables; UK private sector  returns to growth – as it happened | Business | The Guardian

ផ្សារទំនើបលំដាប់នាំមុខនៅអង់គ្លេសបានឱ្យដឹងថា បច្ចុប្បន្ន ផ្សារទំនើបកំពុងប្រឈមនឹងការស្វែងរកបន្លែ ផ្លែឈើមួយចំនួនដែលដាំដុះក្នុងភូមិភាគនេះ ដូច្នេះ ចាំបាច់ត្រូវដាក់កំណត់ការទិញបន្លែផ្លែឈើជាបណ្តោះអាសន្នសិន ដើម្បីឱ្យអតិថិជនអាចទិញផលិតផលដែលពួកគេត្រូវការ ។ ចំណែកទំនិញដែលផ្សារបានដាក់កំណត់លើការទិញ រួមមាន ប៉េងប៉ោះ ម្ទេស តាសក់ ស្ពៃបូកគោ broccoli ស្ពៃក្តោប និងផ្លែ raspberry ។ រីឯផ្សារទំនើបខ្លះទៀតបានដាក់កំណត់លើការទិញទំនិញមិនឱ្យលើសពី២មុខសម្រាប់អតិថិជនម្នាក់ ៕

ប្រភព ៖ TNN Earth

អាល្លឺម៉ង់ ចាប់ផ្ដើមសង័្សយ លើទំនាក់ទំនងរវាងចិននិងរុស្ស៊ី

0

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលប្រមុខការទូតចិន បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះមក មេដឹកនាំក្រុងប៊ែរឡាំង បានព្រមាន អំពីទំនាក់ទំនង រវាងប្រទេសមហាអំណាចទាំង២នេះ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ថា មិនគួរមានការបំភាន់ លើប្រទេសចិន ដែលបាន និង កំពុងស្វែងរកតួនាទីរបស់ខ្លួន ក្លាយជាអ្នកសម្រុះសម្រួល រវាងរុស្ស៊ី និង អ៊ុយក្រែន នៅក្នុងសង្គ្រាមលុកលុយរបស់ក្រុងមូស្គូ អស់រយៈពេល១ឆ្នាំមកនេះ។Federal Chancellor at the European Council meeting | Federal Government

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញផ្សព្វផ្សាយសាធារណៈ ZDF ថា «យើងមិនគួរឲ្យមានការបំភាន់ អំពីប្រទេសចិន នោះឡើយ។ រហូតមកដល់ពេលនេះ ពួកគេមិនប្រកាន់ជំហរ ប្រឆាំងនឹងរុស្ស៊ី»។

សេចក្ដីថ្លែងការណ៍របស់លោកអធិការបតី បានកើតឡើង ដោយសារតែក្រុងប៉េកាំង ត្រូវបានរៀបចំ ដើម្បីផ្ដល់គម្រោងសន្ដិភាព សម្រាប់សង្គ្រាម នៅអ៊ុយក្រែន នៅសប្ដាហ៍នេះ ចំពេលខួបលើកទី១ នៃការឈ្លានពានរបស់រុស្ស៊ី នៅលើប្រទេសជិតខាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃពុធ បានជួបជាមួយនឹងសមភាគីរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Segei Lavrov) រដ្ឋមន្រ្ដី ក្រសួងការបរទេស និង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ។Wang Yi Meets with Russian Foreign Minister Sergey Lavrov

ក្រោយពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសចិន នោះមក ក្រុងមូស្គូ បានបញ្ជាក់ ថា ក្រុងប៉េកាំង បានបង្ហាញនូវទស្សនៈរបស់ខ្លួន អំពីវិធីសាស្ត្រដោះស្រាយជម្លោះនយោបាយ រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។ ក្រុងប៉េកាំង កំពុងតែស្វែងរកតួនាទីរបស់ខ្លួន ជាភាគីអព្យាក្រឹត នៅក្នុងជម្លោះនេះ ខណៈចិននៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសម្ពន្ធមិត្តយុទ្ធសាស្ត្ររុស្ស៊ី។

ដោយឡែក សហរដ្ឋអាមេរិក និង អង្គការណាតូ បានបញ្ចេញសំឡេងនូវការព្រួយបារម្ភ ថា ចិន អាចនឹងមានគម្រោង ផ្ដល់គ្រឿងសព្វាវុធដល់រុស្ស៊ី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដល់សង្គ្រាមរបស់ក្រុងមូស្គូ។ លោកអធិការបតី បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ ទៅកាន់ក្រុងប៉េកាំង កាលពីខែវិច្ឆិកា ថា គាត់បានធ្វើឲ្យមេដឹកនាំចិនប្រាកដ ថា ការផ្គត់ផ្គត់គ្រឿងសព្វាវុធដល់រុស្ស៊ី នឹងមិនអាចទទួលយកបាននោះឡើយ»៕

សមាជិកក្រុម BLACKPINK JISOO នឹងចេញបទចម្រៀង solo របស់នាង

0

កូរ៉េខាងត្បូង: ថ្មីៗនេះ JISOO ដែលជាសមាជិកក្រុមBLACKPINK នាងបានប្រកាសថានាងកំពុងថត MV solo ដែលជាបទ ចម្រៀង ទោលដំបូងគេបង្អស់របស់នាង។ ព័ត៌មាននេះធ្វើអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី21 ផលិតកម្មYG Entertainment បានប្រកាសថា ‍«ពួកយើងនឹងកំពុងថត MV សម្រាប់បទចម្រៀងទោលរបស់ JISOO នៅក្រៅប្រទេស។ ពួកយើងបានខិតខំ និងវិនិយោគប្រាក់អស់ជាច្រើនសម្រាប់ផលិតអាល់ប៊ុមចម្រៀងទោលថ្មី របស់ JISOO ដែលជាសមាជិករបស់ក្រុមBLACKPINK មិនធ្លាប់មានពីមុនមក។5 major looks that turned Blackpink's Jisoo into a style icon ពួកយើងក៏បានពិចារណាពីការថត MV ទោលរបស់ JISOO ដែលមានសិល្បករជាច្រើនចូលរួមផងដែរ ដូចច្នេះកុំភ្លេចរង់ចាំទស្សនាបទចម្រៀងទោលរបស់ JISOOក្នុងពេលឆាប់ៗនេះ»។ ផលិតកម្ម YG បានបញ្ជាក់ទៀតថា JISOO បច្ចុប្បន្នកំពុងតែធ្វើការលើគម្រោងនេះផ្ទាល់តែម្ដង ដើម្បីរក្សាការសន្យារបស់នាងជាមួយអ្នកគាំទ្រថាមិនអោយអ្នកគាំទ្ររបស់នាងខកបំណងឡើយ ទោះបីជានាង មមាញឹកជាមួយនឹង world tour របស់នាងក៏ដោយ។ បើយោងតាម ផលិតកម្មYG បានអោយដឹងថានាងនៅតែខិតខំថត ដើម្បីបន្ថែមបំពេញនៅចំនុចខ្វះខាតផ្សេងៗទៀតក្នុង គម្រោងអាល់ប៊ុមទោលមួយនេះ ជាពិសេសគឹចង់ពង្រឹងអាល់ប៊ុមបទចម្រៀងទោលនេះឱ្យអោយកាន់តែមានភាពទាក់ទាញ ។ Blackpink's Jisoo becomes new Cartier ambassadorលើសពីនេះទៀត ផលិតកម្មYG នឹងធ្វើការផ្លាស់ប្តូរJISOO ឱ្យទៅជាសិល្បករទោលផងដែរ ហើយពួកគេសប្បាយរីករាយជាមួយការថតMV ទាំងមូលនៅបរទេសផងដែរ។
យ៉ាងណាមិញអាល់ប៊ុមទោលមួយនេះ នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់ JISOO ក្នុងនាមជាសិល្បករទោល ហើយកាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថានឹងផ្ទុះការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រពីហ្វេនៗជាច្រើនជុំវិញពិភពលោក។ ពេលនោះ JISOO នឹងកាន់តែល្បីល្បាញនៅលើពិភពលោកថែមទៀតផង៕Blackpink's Jisoo and Dior Rocked the Internet During Paris Fashion Week –  WWDBLACKPINK's Jisoo has started filming for her solo music video | allkpop

បបូរមាត់ប្រែជាពណ៍ស៊ីជម្ពូស្រស់ស្អាតបែបធម្មជាតិ ដោយរូបមន្តងាយៗទាំងនេះ

0

ចង់បានបបូរមាត់ពណ៌ផ្កាឈូក អត់មានអីលំបាកទៀតទេសម្រាប់នារី។ មិនចាំបាច់ទៅទិញផលិតផលថ្លៃៗ មកលាបលើបបូរមាត់ឡើយ។ អ្នកអាចសាកល្បងតាមបែបធម្មជាតិទាំងនេះ ដើម្បីបានបបូរមាត់ពណ៌ផ្កាឈូកស្រស់ពីខាងក្នុងតែម្ដង។

១. ទឹកដោះគោស្រស់
អាស៊ីតឡាក់ទិចនៅក្នុងទឹកដោះគោមានប្រសិទ្ធភាពជួយស្បែកឲ្យភ្លឺថ្លា និងបបូរមាត់ឡើងពណ៌ផ្កាឈូកស្រស់ ។Potato Milk២. ផ្លែប័រ
ផ្លែឈើនេះផ្ទុកនូវជីវជាតិសំខាន់ជួយកោសិកាលើបបូរមាត់ឲ្យស្រស់ល្អ។ ជាពិសេស Nutri ក្នុងផ្លែប័រក៏ជួយកាត់បន្ថយស្នាមជ្រួញ និងជំនួយដល់បបូរមាត់ថែមទៀត។ អ្នកអាចយកផ្លែប័រទុំមកលាបលើបបូរមាត់ ដោយទុកចោលពី១៥ -២០ នាទី ហើយលាងចេញជាមួយទឹកក្ដៅឧណ្ហៗ នោះនឹងជួយបបូរមាត់ឡើងពណ៌ស្រស់ យ៉ាងavocado - Wiktionaryទាក់ទាញ។
៣. ក្រូចឆ្មា
ក្រូចឆ្មាផ្ទុកអាស៊ីតម្យ៉ាងដែលជួយជម្រុះកោសិកាងាប់ៗនៅលើបបូរមាត់យ៉ាងមានប្រសិទ្ធភាព។ អ្នកអាចយកទឹកឃ្មុំ ទឹកដោះគោជូ និងទឹកក្រូចឆ្មាលាយគ្នាឲ្យសព្វហើយលាបលើបបូរមាត់ ទុកចោល១ម៉ោង។ បន្ទាប់មក លាងដោយទឹកក្តៅឧណ្ហៗ នឹងជួយឲ្យបបូរមាត់ទន់ ព្រមទាំងផ្កាឈូកព្រឿងៗបែបធម្មជាតិ។Improved Meyer Semi-Dwarf Lemon Tree For Sale
៤. ត្រសក់
បើអ្នកទៅផ្សា កុំភ្លេចឆៀងចូលទិញត្រសក់មកផង ព្រោះវាមានមុខងារអាចលុបបំបាត់ស្នាមខ្មៅលើបបូរមាត់បាន។ ញ៉ាំត្រសក់ឲ្យច្រើន ក៏ជួយបបូរមាត់ស្រស់ ភ្លឺរលោងបានដែរ។ មួយវិញទៀត អាចយកត្រសក់ទៅកិនយកទឹក រួចលាបលើបបូរមាត់ នឹងរក្សាឲ្យបបូរមាត់មើលទៅស្រស់ថ្លានិងទន់រលោង។Cucumbers | SNAP-Ed
៥. ប្រេងដូង
អាស៊ីតខ្លាញ់ព្រមទាំងលក្ខណៈពិសេសអាចប្រឆាំងអុកស៊ីតកម្មបានខ្ពស់នៅក្នុងប្រេងដូង ពិតជាមានប្រសិទ្ធភាពលើផ្នែកសម្រស់ជាច្រើន។ ក្នុងនោះក៏ជួយព្យាបាលព្រមទាំងថែបបូរមាត់ឲ្យមើលទៅមានជីវិតជីវ៉ា។ រាល់យប់មុនចូលគេង អ្នកអាចលាបប្រេងដូងបន្តិចលើបបូរមាត់ នោះនឹងជួយឲ្យបបូរមាត់ប្រែជាពណ៌ផ្កាឈូកយ៉ាងឆាប់រហ័ស។
លើសពីនេះ អ្នកត្រូវទទួលទានអាហារដែលផ្ទុកវីតាមីន B ដោយសារកង្វះវីតាមីន B ជាមូលហេតុធ្វើឲ្យបបូរមាត់ខ្មៅ ដូច្នេះដើម្បីថែបបូរមាត់ឲ្យស្រស់ស្អាតគួរតែទទួលទានអាហារសម្បូរវីតាមីន B ឲ្យបានច្រើន(រួមទាំង B1, B2, B3, B5, B6, B9)។ អាហារទាំងនោះដូចជា ផ្លែវ៉ាល់ណាត់ ស្វាយចន្ទី ផ្លែអាល់ម៉ុន ផ្លែប័រ សណ្ដែកដី ផ្លែទទឹម ល្ហុងជាដើម ដែលជួយឲ្យបបូរមាត់អ្នកពណ៌ផ្កាឈូកពីខាងក្នុងតែម្ដង។

លោកត្រាំ ចោទរដ្ឋាភិបាលអាមេរិកមិនដោះស្រាយរឿងរថភ្លើងធ្លាក់ផ្លូវ

0

សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅក្រុង East Palestine រដ្ឋអូហៃអូ សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកុម្ភៈ ព្រមទាំងនិយាយវាយប្រហាររដ្ឋាភិបាលបច្ចុប្បន្ន ដែលព្រងើយកន្តើយចំពោះហេតុការណ៍រថភ្លើងផ្ទុកសារជាតិគីមីជួបគ្រោះថ្នាក់ធ្លាក់ពីផ្លូវ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ហើយបណ្តាលឱ្យសារធាតុគីមីទាំងនេះហូរទៅកាន់ប្រភពទឹកធម្មជាតិ ។

លោក ដូណាល់ ត្រាំ អះអាងថា ការបង្ហាញខ្លួនរបស់លោកនៅពេលនេះ នឹងជួយធ្វើឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ងាកមកផ្តល់ភាពសំខាន់ក្នុងការដោះស្រាយបញ្ហាដែលកើតឡើង ។Donald Trump News: Latest Updates and Video on the Former President's  Politics and Policies | NBC News

មុននេះ ពលរដ្ឋអាមេរិកដែលរស់នៅជិតទីកន្លែងកើតហេតុ ក៏បានចេញមកអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ជាក់ឱ្យច្បាស់ដល់ពួកគេ អំពីវិធានការផ្តល់ប្រាក់សំណង និងដោះស្រាយបញ្ហាសារធាតុគីមីគ្រោះថ្នាក់នេះហូរចូលទៅកាន់ប្រភពទឹកនានា រួមទាំងសាយភាយទៅលើអាកាស ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេដោយផ្ទាល់ ។

Mark George អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Norfolk Southern Corporation និងអ្នកផ្តល់សេវាកម្មលើរថភ្លើងដែលជួបគ្រោះថ្នាក់នេះ ក៏បានប្រកាសពីការទទួលខុសត្រូវលើការចាយវាយក្នុងការសម្អាត និងដោះស្រាយរឿងសារធាតុគីមីគ្រោះថ្នាក់ហូរទៅកាន់ប្រភពទឹក ព្រមទាំងផ្តល់ទឹកប្រាក់ចំនួន១.១០០លានដុល្លារអាមេរិកសម្រាប់ដោះស្រាយបញ្ហា ។Donald Trump, who tried to overturn Biden's legitimate election, launches  2024 bid - OPB

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាមេរិក Pete Buttijage ក៏គ្រោងធ្វើដំណើរមកចូលរួមស្តាប់លទ្ធផលការស៊ើបអង្កេតរឿងរថភ្លើងធ្លាក់ផ្លូវនៅរដ្ឋអូហៃអូផងដែរ ។ លើសពីនេះ ក៏មានមន្ត្រីមកពីសហភាពផ្លូវដែកសហព័ន្ធអាមេរិក និងការិយាល័យត្រួតពិនិត្យសារធាតុគ្រោះថ្នាក់ ៕ ប្រភព ៖ TNN World