ប្រទេសចិន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ BBC រាយការណ៍ថា អណ្តូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Xinjiang Cole Mining បានបាក់រលំបណ្តាលឱ្យសង្កត់កម្មករជាច្រើននាក់នៅទីក្រុងអាឡាសាន ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមក ដែលធ្វើឱ្យកម្មករស្លាប់យ៉ាងតិច២នាក់ ហើយគេបានជួយសង្គ្រោះកម្មករចំនួន៦នាក់ចេញមក ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាទៅកាន់ភ្នាក់ងារសង្គ្រោះជាង២០០នាក់ឱ្យស្វែងរកកម្មករ៥៣នាក់ទៀតដែលបានជាប់ក្នុងអណ្តូងនេះ ។At least 2 dead, 53 missing in northern China coal mine collapse | South  China Morning Post

តំបន់ម៉ុងហ្គោលីខាងក្នុង គឺជាទីកន្លែងសំខាន់មួយសម្រាប់ជីកយកធ្យូងថ្ម និងរ៉ែផ្សេងៗរបស់ចិន ខណៈចិនបានពឹងពាក់លើថាមពលធ្យូងថ្ម ។ វាតែងកើតគ្រោះថ្នាក់ជាញឹកញាប់នៅទីនេះ ហើយជាមូលហេតុធ្វើឱ្យកម្មករជាច្រើននាក់ស្លាប់ដោយសារការផ្ទុះឧស្ម័នមេតាន និងធូលីរ៉ែ ឬកម្មករស្លាប់ដោយសារលង់ទឹកក្នុងអណ្តូងជាដើម ។Two dead, more than 50 missing in China mine collapse | Malay Mail

គួរបញ្ជាក់ថា ប្រទេសចិនបានកើតគ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែជាញឹកញាប់ ដោយសារតែច្បាប់ និងវិធានការការពារសុវត្ថិភាពក្នុងឧស្សាហកម្មរ៉ែមានភាពធូររលុង ។ បើទោះជាពេលកន្លងមក រដ្ឋាភិបាលចិនបានព្យាយាមគ្រប់គ្រងវិធានការការពារសុវត្ថិភាព និងបិទអណ្តូងរ៉ែទំហំតូចគ្មានស្តង់ដារអស់ជាច្រើនកន្លែងក្តី ប៉ុន្តែនៅតែកើតសោកនាដកម្មក្នុងអណ្តូងរ៉ែជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមក មានហេតុការណ៍បែកធ្លាយកាបូនម៉ូណូអុកស៊ីតក្នុងអណ្តូងរ៉ែធ្យូងថ្ម បណ្តាលឱ្យកម្មករស្លាប់ចំនួន២៣នាក់ ។ លើសពីនេះ កាលពីខែមករា ឆ្នាំ២០២១ ក៏មានហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែមាសនៅខេត្តសានដុង ធ្វើឱ្យកម្មករស្លាប់អស់១០នាក់ផងដែរ ៕Two killed and 50 trapped' in China coal mine collapse | South Coast  Register | Nowra, NSWSearch and rescue mission launched after coal mine collapses in China - BBC  NewsChina mine collapse leaves at least 2 dead, more than 50 missing in Inner  Mongolia - CBS News

ប្រភព ៖ khaosod