Home Blog Page 1809

ពលរដ្ឋថៃមានប្រតិកម្មរឿងជនបរទេសចែកចាយវីដេអូដំរីព្រៃថារបស់ខ្មែរ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញប្រតិកម្មទៅលើជនបរទេសដែលលើកឡើងថា មានដំរីព្រៃរបស់ខ្មែរចេញមកស្ទាក់ស៊ីអំពៅនៅគូទរថយន្តដឹកអំពៅ ។ ពួកគេលើកឡើងថា ជនបរទេសទាំងនេះមិនស្គាល់ពីភាសាថៃ និងភាសាខ្មែរទេ បើទោះជាក្នុងរូបភាពមានដាក់ស្លាកសញ្ញាសរសេរជាភាសាថៃក្តី ទើបធ្វើឱ្យពួកគេយល់ខុសថា ជាដំរីរបស់ខ្មែរទៅវិញ ហើយនាំគ្នាចែកចាយព័ត៌មានមិនពិតជាច្រើន ។

អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលើកឡើងទៀតថា ជនជាតិខ្មែរមួយចំនួនបានទាមទារអ្វីគ្រប់យ៉ាងពីប្រទេសថៃទាំងគ្មានការខ្មាសអៀន ហើយសូម្បីតែសត្វដំរី ក៏មិនលើកលែងដែរ ។ ហេតុនេះ ធ្វើឱ្យជនបរទេសជាច្រើននាក់ដែលមិនស្គាល់ពីភាសាថៃ ឬភាសាខ្មែរ យល់ខុសថា ជាដំរីនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែង មានអត្ថបទភាសាអង់គ្លេសមួយសរសេរថា «Elephants in Cambodia have learned to exploit their right of way and stop passing sugar cane trucks to steal a snack.» ហើយពួកគេក៏បាននាំគ្នាចែកចាយព័ត៌មានខុសទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmrzjojEpURJqJyEmy82HYNpNG3fcdgtIJv80eVNX7aDyYbiIz9mP0c_vtjZnsZVu52LN1TuTAb6Jx8PJLOnP_2TMzZh4umxx0LwgipEBJXf_BAnsS825ud8lUjbVReu9bIrxzeIdaXAxbZB5K-mYfHBkpkGPL6LT3beK60lB1GoZhw0lmu8RPG0Tr/s1024/photo_2023-03-09_16-50-16.jpg

ពលរដ្ឋថៃបញ្ជាក់ទៀតថា នៅក្នុងឃ្លីបវីដេអូនេះបានបង្ហាញរឿងរ៉ាវគួរឱ្យស្រឡាញ់រវាងមនុស្សជាមួយដំរីព្រៃនៅប្រទេសថៃ ដែលបានបង្ហាញពីមិត្តភាព និងចិត្តសប្បុរសរបស់ពលរដ្ឋថៃចំពោះដំរីព្រៃ ប៉ុន្តែជនបរទេសជាច្រើនបានយល់ខុសហើយគិតថា ឃ្លីបវីដេអូនេះស្ថិតនៅប្រទេសកម្ពុជា ។

ចំណែកយូធូបរបស់ថៃមួយឈ្មោះ «មុមម៉ងផឿនបាន» (มุมมองเพื่อนบ้าน) ក៏បានចេញមកតវ៉ារឿងនេះដែរ ដោយបានចេញឃ្លីបវីដេអូនិយាយថា ខ្មែរយកដំរីថៃធ្វើជារបស់ខ្លួនបែបងាយៗ ហើយជនជាតិថៃត្រូវតែជួយគ្នាជាបន្ទាន់… ។ យូធូបនេះបាននិយាយបកស្រាយថា ដំរីរបស់ថៃត្រូវខ្មែរលើកឡើងថា ជារបស់ខ្លួនដោយមិនចេះខ្មាសមេឃ ខ្មាសដី ។ លើសពីនេះ យូធូបរបស់ថៃបញ្ជាក់ថា ឃ្លីបវីដេអូដំរីព្រៃថៃស៊ីអំពៅនេះ គឺមានប្រភពពីវែបសាយ reddit នៅកម្ពុជា ដែលវែបសាយនេះមិនពេញនិយមក្នុងប្រទេសថៃទេ ប៉ុន្តែជាវែបសាយពេញនិយមក្នុងចំណោមជនបរទេស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVccSpZhI9XrcSlJA6zDSM26NP2GqQ174LDCzDxVtgxI2BBEYCdzJ5GfFvFwa7UdFt4-6AomB6RNkwTAfOMWiwbNDoGoC6A45yng2J5dsKHwa8Z5FVSxzCVlMFhXpLLZUyW2AI8Ff6oi3ZMCK9zYbJ7melAYsc4DSx94EfAALtBb-pSLp6Z2050Wo/s960/photo_2023-03-09_16-50-17%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTOFo6vey6vMA6nqhTrYJVwVQBpY29REnviVXxlGd_NnBcoxmd6hJ8q8HfHHkwgZCB6AjjKYCPAHSSl4BqOIOyj4Wcci6shoeXXqcomijM99k-idUlXnOU5F_AbnnvR8qp1iLQlcqCF6wSv8snrvm5XGbK1Bb-CZcPWshdQ66yCYu2UK7KrLOyFhq/s960/photo_2023-03-09_16-50-17%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9UsUrruNctAL6Fyx2dbfRl66BM2pgi6VBKBN0IWreAgQHNjWAolroAQvJoKlePkshzvCZmzSB9_tzFDJ65XA_2CJTYdFemT0C5CQ7RA7phHhdnvlSgLa5b6zzwH74vw84uH8hHK3PDxo85tl1o35BxxxXEraaujlTQl4bg6jX7QV0xn4Pz4qKJgg2/s1024/photo_2023-03-09_16-50-17.jpg

ប្រភព ៖ mgronline

សម្បត្តិបេតិកភណ្ឌពិភពលោកទាំង៩របស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបត្រូវដឹង

0

ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយសម្បត្តិវប្បធម៌យ៉ាងច្រើនដែលជាស្នាដៃដ៏ល្អឥតខ្ចោះរបស់បុព្វបុរសដូចតាខ្មែរដែលបានបន្សល់ទុកតាំងពីយូលង់ណាស់មកហើយ។ ខាងក្រោមនេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៩របស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបត្រូវដឹង៖
១.អង្គរវត្ត(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២Angkor Wat - HISTORY២.របាំព្រះរាជទ្រព(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ? – Popular Magazine៣.ល្ខោនស្រមោលស្បែកធំ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥សម្ដេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរខួបទី១៥ឆ្នាំ  នៃការចុះក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា  | PRESS OCM I ...៤.ប្រាសាទព្រះវិហារ(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨អបអរសាទរខួប ១២ ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ  ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២០  ...៥.សារមន្ទីរទួលស្លែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង - Visit Cambodia៦.ល្បែងទាញព្រ័ត(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥អត្ថន័យ​ល្បែង​ទាញព្រ័ត្រ — ខ្មែរ៧.ចាប៉ីដងវែង(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦No photo description available.៨.ប្រាសាទសំបូរព្រៃគុក(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧តើប្រាសាទ​សំបូរព្រៃគុក នាសម័យបុរាណ​ជាទីតំាងអ្វី? តើអត្តន័យ​នៃពាក្យ  «ព្រៃគុក» មានន័យយ៉ាងណា ? | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស៩.ល្ខោនខោល(សម្បត្តិវប្បធម៌រូបី) ដែលចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕ប្រវត្តិ​ល្ខោនខោល​ ដែល​​អង្គការ​យូ​ណេស្កូទទួលស្គាល់ជាផ្លូវការ​…

កសិករថៃបានដុតស្មៅក្នុងស្រែ និងចម្ការអំពៅបំពុលបរិយាកាស

0

ប្រទេសថៃ ៖ គេបានប្រទះឃើញកសិករថៃនាំគ្នាដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនជាច្រើនកន្លែងបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យមានផ្សែងហុយទ្រលោម និងធូលីពាសពេញបរិយាកាសផងដែរ ខណៈមន្ត្រីថ្នាក់ខេត្តបានប្រកាស និងសូមឱ្យកសិករទាំងនោះសហការគ្នា ចៀសវាងការដុតអ្វីផ្សេងៗ ប៉ុន្តែនៅតែហាមមិនស្តាប់ ។

កាលពីថ្ងៃទី៨ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា កសិករនៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំ នៅតែដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យកើតផ្សែង និងការបំពុលបរិយាកាស ។ លើសពីនេះ ផ្ទៃដីស្រែ និងចម្ការអំពៅទាំងនោះស្ថិតនៅក្បែរខ្សែភ្លើងជិតផ្លូវ ដែលអាចបណ្តាលឱ្យភ្លើងឆាបឆេះខ្សែភ្លើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUmhTx9N7zaEA_vxqvM_TgPR6_9EBTgoFaa_ByhStm94rvrElDJAiVQViC8CITeHuuIGLTC3kbJEVVmFzzvIIP7cOVq0gIwGL7asJ2PVeF9pG1so0G2d8R8CzMR3U8Xg2eS7vzXKuQl-YYVdU5aK0d9IS8xA9QNA56CY6VQxynjm7TepIeB7tgGix/s768/photo_2023-03-09_15-37-48%20(2).jpg

បើទោះជានៅខេត្តបុរីរាំមានបរិយាកាសល្អ និងគ្មានការបំពុលបរិយាកាសដូចនៅទីក្រុងបាងកកក្តី ប៉ុន្តែស្ថាប័នជាច្រើនក្នុងខេត្តនេះបានប្រជុំគ្នាពិនិត្យស្ថានភាពធូលីក្នុងបរិយាកាស និងភ្លើងឆេះព្រៃជាបន្តបន្ទាប់ ។ លើសពីនេះ ខេត្តបុរីរាំក៏បានប្រកាសទៅកាន់ពលរដ្ឋ ក៏ដូចជាកសិករទាំងអស់ឱ្យរួមសហការគ្នាគ្រប់តំបន់ ដោយហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ប៉ុន្តែកសិករមួយចំនួននៅតែលួចដុតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAhoUm1GRH_i9ymXaudrMhetZ3KsTvqsYbXlnsIXfrbEkErPb5N1rIsFJwd1Xryxxhb9bAiJGLM9pLY2ox05t_SQxIoLIJn0lC6aPnG7Dcl8dzzOoY_qQXkr8a8x7N0xFTQ8dqzGUWR_-y6EqN08trHbEFPrGZG2C1Ch1z1DRAnP_51Yq6SnLA6FyQ/s768/photo_2023-03-09_15-37-48.jpg

លោក Suriya Srisom ប្រធានផ្នែកការពារ និងប្រតិបត្តិការនៃការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបុរីរាំ រាយការណ៍ថា ភ្នាក់ងារជាច្រើនក្នុងខេត្តបុរីរាំបានធ្វើការប្រជុំតាមដានស្ថានការណ៍ភ្លើងឆេះព្រៃ និងការបំពុលបរិយាកាស ដោយបានដាក់វិធានការការពារភ្លើងឆេះព្រៃបណ្តាលមកពីការដុតភ្លើងរបស់ពលរដ្ឋ ។ ម្យ៉ាងទៀត មន្ត្រីពាក់ព័ន្ធក្នុងខេត្តត្រូវសហការគ្នារកវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ។ ទោះយ៉ាងណា ថ្នាក់ខេត្តក៏បានស្នើសុំការសហការពីពលរដ្ឋ និងបងប្អូនកសិករទាំងអស់ហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatFRfEL1wRPvrnLEOTkH6B7JSvWd3wJVg-gH1Ly29_YG-zwkfKwoavN-bG9_BTeTBVEm2HjYpHgOykaQuEHiTslkAdmi7Qv1wd6BPltitTyHQQQfTKBDiEDzZFKW7L0roDzQRtjaoEIYxmPPs9kCgf4xj9OROZ1IwLRc6pG4RzVv5DvQVccbM-6SS/s768/photo_2023-03-09_15-37-49.jpg

ប្រភព ៖ mgronline

វិធីសាស្រ្តទាំង៨ នេះអាចកាត់បន្ថយកន្ទួលរមាស់លើស្បែកបានយ៉ាងឆាប់រហ័ស

0

ក្នុងករណីជាច្រើន មូលហេតុនៃកន្ទួលរមាស់អាចជាជំងឺឆ្លងនានា ហើយក្នុងករណីខ្លះ វាអាចចំណាយពេលច្រើនឆ្នាំដើម្បីព្យាបាលទៀតផង។ ប៉ុន្តែភាគច្រើននៃកន្ទួលគឺជារោគសញ្ញានៃជំងឺអាឡែស៊ី កន្ទួលរមាស់ជាធម្មតាមិនមែនជាបញ្ហាធំនោះទេ វាមិនអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបានទេ។ ដូចច្នេះហើយ វិធីសាស្រ្តទាំង៨ នេះអាចកាត់បន្ថយកន្ទួលរមាស់លើស្បែកបានយ៉ាងឆាប់រហ័ស៖
១.កន្លែងត្រជាក់៖ នៅពេលដែលត្រជាក់ប៉ះតំបន់កន្ទួល វានឹងជួយកាត់បន្ថយការរលាក កាត់បន្ថយការបញ្ចេញជាតិអ៊ីស្តាមីន ដែលជាសារធាតុដែលអាចបណ្តាលឱ្យមានកន្ទួល លើសពីនេះ ភាពត្រជាក់ក៏ជួយកាត់បន្ថយអារម្មណ៍រមាស់ផងដែរ។
២.ងូតទឹក៖ ជឿឬមិនជឿ ការងូតទឹកអាចជួយកាត់បន្ថយកន្ទួលរមាស់បានយ៉ាងច្រើន នៅពេលយើងងូតទឹក ឬត្រាំក្នុងអាង ទឹកជ្រាបចូលទៅក្នុងស្បែក ធ្វើឱ្យស្បែករបស់យើងមានសំណើម។ ជាការពិតណាស់ ទាំងទឹកត្រជាក់ និងទឹកក្តៅអាចជួយកាត់បន្ថយការរមាស់បាន ប៉ុន្តែវាត្រូវបានណែនាំឱ្យងូតទឹក ឬត្រាំក្នុងទឹកត្រជាក់ ច្រើនជាងទឹកក្តៅព្រោះទឹកក្តៅ អាចមានការរមាស់លឿន។7 Signs a Skin Rash Could Indicate Something Serious ៣.ប្រើក្រែមផ្កាឈូកOatmeal៖ ជារឿយៗ Oatmeal ត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងអាងងូតទឹក ដោយសារតែវាអាចផ្តល់សំណើម ធ្វើអោយស្បែកទន់ រួមទាំងការងូតទឹករួមគ្នាជាមួយនឹងផលិតផលថែរក្សាស្បែក ឬគ្រឿងផ្សំដែលជួយចិញ្ចឹមស្បែកឱ្យមានសំណើម ដែលនេះអាចជួយកាត់បន្ថយកន្ទួលអាឡែស៊ីដែលជារឿយៗបណ្តាលមកពីស្បែកស្ងួតខ្លាំង។
៤.កុំពាក់អាវតឹងពេក៖ កន្ទួលរមាស់ដែលបណ្តាលមកពីការបង្ហាប់ ឬការកកិតសម្លៀកបំពាក់ខ្លាំងពេក ពេលដកចេញ អ្នកនឹងសម្គាល់ឃើញថាស្បែកអ្នកមានស្នាមក្រាស់ នេះជារោគសញ្ញានៃកន្ទួលអាលែកហ្ស៊ីដែលបណ្តាលមកពីសំពាធ ដូច្នេះគួរចៀសវាងការស្លៀកពាក់ដែលតឹងពេក។
៥.ជៀសវាងការកេះដែលបង្ករអោយមានកន្ទួល៖ ការកេះគឺធ្វើអោយស្បែករបស់យើងមានស្នាមឬសន្លាក។
៦. ប្រើ Aloe Vera៖ Aloe Vera គឺត្រជាក់ ដែលនៅពេលប្រើលើស្បែកដែលមានកន្ទួលនឹងធ្វើឱ្យរមាស់តិច វាក៏មានជាតិសំណើមដែលជួយផ្តល់សំណើមដល់ស្បែកផងដែរ នៅពេលដែលស្បែកមានសំណើម កន្ទួលនឹងត្រូវបានកាត់បន្ថយយ៉ាងច្បាស់។3 Causes and Treatments for Itchy Skin៧.ប្រើ Calamine Lotion៖ Calamine Lotion ឬ Bubble Gum Pink Liquid គឺជាវត្ថុរាវដែលមើលទៅដូចជាស្ករកៅស៊ូពណ៌ផ្កាឈូក វាអាចកាត់បន្ថយការរមាស់យ៉ាងខ្លាំង។ ងាយស្រួលក្នុងការទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ អ្នកណាដែលមានកន្ទួលញឹកញាប់ អាចយកកាឡាមីនទៅប្រើប្រាស់នៅកន្លែងផ្សេងៗ ទាំងក្នុងផ្ទះ ការិយាល័យ ក្នុងឡាន ដើម្បីអាចរើសយកទៅប្រើប្រាស់រាល់ពេលមានអាការរមាស់។
៨.ការគ្រប់គ្រងភាពតានតឹង៖ ភាពតានតឹងគឺជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន រួមទាំងកន្ទួលអាឡែស៊ី កន្ទួលរមាស់ដែលអាចកើតឡើងផងដែរ។ រកមើលវិធីកាត់បន្ថយស្ត្រេសតាមវិធីជាច្រើនដូចជា រកពេលសម្រាក ធ្វើរឿងដែលអ្នកចាប់អារម្មណ៍ និយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬប្រសិនបើមានភាពតានតឹងខ្លាំង រហូតដល់មិនអាចគ្រប់គ្រងបាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិ៕Hives (Urticaria): Causes, Symptoms & Treatment - SOG Health Pte. Ltd.
ប្រភព៖Sanook

មហាជនការិះគន់លើ គំនូរ​​ឌីជីថល​មួយ​សន្លឹក ដែលបង្ហាញភាពមិនសមរម្យជាបុត្រធីតាខ្មែរ

0

នាពីម្សិលមិញថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ២០២៣​នេះ​ មហាជន​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​រួម​អបអរ​សាទរ​ទិវា​សិទ្ធ​នារី​អន្តរ​ជាតិ​លើក​ទី​ ១១២​។​

ទន្ទឹមគ្នានោះដែរ មានហាងកាហ្វេមួយបានបង្ហោះរូប​រូបភាពគំនូរ​​ឌីជីថល​​​មួយ​សន្លឹក​ ដែល​បាន​ប្រើ​តួអង្គ​វប្បធម៌​សំខាន់​ៗ​ នៅ​ក្នុង​ទម្រង់​មិនមែន​ជា​កាយវិការ​របស់​កុលស្ត្រី​ខ្មែរ​ ដោយ​មាន​តួ​អង្គ​ដូច​ជា​ នាង​ សិតា​ ព្រះនាង​ឥន្ទ្រទេវី​ និង​នាង​ទាវ​។May be an image of one or more people and text

នៅ​ក្នុង​នោះ​ គេ​បាន​ឃើញ​ហ្វេសប៊ុក​របស់​ក្រុម​ព្រះសុរិយា​ បាន​លើក​ឡើង​ជា​ទស្សនៈ​វែកញែក​ថា​ ៖​ “លើស​ពេក​ហើយ​ទេ​ដឹង​ !!!! នេះ​មិន​មែន​ជា​កាយ​វិការ​របស់​កុល​ស្ត្រី​ខ្មែរ​ទេ​អរគុណ​ដែល​ចេះ​រក​នឹក​យក​មក​បង្ហាញ​ពី​ទម្រង់​សម្លៀក​បំពាក់​ជា​លក្ខណៈ​ខ្មែរ​ តាម​សម័យ​កាល​ ។ សម្តច​តេជោ ​ទើប​ថ្លែង​ពី​ព្រឹកមិញ​ទេ​រឿង​សម្លៀក​បំពាក់​ខុស​ទម្រង់​ដើម​ ធ្វើ​អ្វី​អោយ​រក្សា​ក្នុង​ទម្រង់​ជា​ខ្មែរ​ កុំ​អោយ​ច្រលំ​ជាមួយ​ប្រទេស​ជិត​ខាង​ បើ​ផ្សព្វផ្សាយ​ខុស​ កុំ​ផ្សព្វផ្សាយ​ល្អ​ជាង​ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​។ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ ចំពោះ​រូប​ភាព​បែប​ខាង​ក្រោម​នេះ​ ដែល​យក​សុទ្ធ​តែ​កំពូល​ស្រ្តី​ខ្មែរ​ពី​សម័យ​អតីត​កាល​មក​បង្ហាញ​ក្នុង​ទម្រង់​កាយវិការ​បែប​មិន​សមរម្យ​សោះ​ ។ ព្រះនាង​ឥន្រ្ទទេវី​ ជា​ព្រះ​សាកលវិទ្យា​ធិការិនី​មុន​គេ​។ នាង​សិតា​ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​រឿង​រាមកេរ្តិ៍​ ។ នាង​ទាវ​ ជា​តួឯក​ក្នុង​រឿង​ទុំទាវ​ សុទ្ធ​តែ​តំណាង​អោយ​ស្ត្រី​ខ្មែរ​ គ្រប់​ជំនាន់​ទាំងអស់។”

សូម្បីតែ​ អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ​ បាន​បង្ហាញ​ទស្សនៈ​ដែរ​ថា ​៖ “កុំ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ក្រសួង​មាន​ការ​តឹងរឹង​ ជា​ការ​គូរ​រូប​ត្លុក​ដើម្បី​ទាក់ទាញ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ តែ​ត្រូវ​គិត​ពី​សីលធម៌​និង​តំលៃ​នៃ​វប្បធម៌​ផង​»”។

តែយ៉ាងណាមិញ ក្រោយ​មាន​មតិ​ប្រតិកម្ម​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ហើយ​នោះ​ ហាង​កាហ្វេមួយ​នោះ​ក៏​បាន​សម្រេច​លុប​ចោល​នូវ​រូប​គំនូរ​ថ្លុក​នោះ​ចេញ​វិញ​ នឹងជំនួសមកវិញនូវរូបភាពមួយផ្សេងទៀត៕May be an image of 2 people and text

រថភ្លើងបុកគ្នានៅអាមេរិកបណ្តាលឱ្យប្រេងហូរចូលទឹក

0

សហរដ្ឋអាមេរិក ៖ មានហេតុការណ៍រថភ្លើង២ខ្សែបានបុកគ្នានៅអាមេរិកបណ្តាលឱ្យកើតភ្លើងឆេះរថភ្លើង និងទូររថភ្លើងធ្លាក់ចូលទៅក្នុងទឹក ហើយប្រេងម៉ាស៊ូតដែលជាប្រេងឥន្ធនៈរបស់រថភ្លើង ក៏ហូរធ្លាយទៅក្នុងទឹកផងដែរ ។ បំណែករថភ្លើងដឹកទំនិញបានធ្លាក់ពាសពេញផ្លូវ និងមានសភាពខ្មៅបណ្តាលមកពីភ្លើងឆេះ បន្ទាប់ពីទូររថភ្លើងភាគច្រើនបានធ្លាក់ចេញពីផ្លូវដែក ។

បណ្តាញផ្លូវដែករបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍ពីមូលហេតុធ្វើឱ្យកើតគ្រោះថ្នាក់នេះថា បណ្តាលមកពីរថភ្លើងបានបុកជាមួយផ្ទាំងថ្មនៅទីក្រុង Sandston រដ្ឋ West Virginia របស់អាមេរិក ហើយបុគ្គលិកធ្វើការក្នុងរថភ្លើងចំនួន៣នាក់បានរងរបួស ។West Virginia train derailment injures 3, rockslide causes fiery diesel fuel  and oil spill | Fox News

ក្រុមហ៊ុន CSX Corp. ម្ចាស់រថភ្លើងដែលជួបគ្រោះថ្នាក់និយាយថា រថភ្លើងនេះបានដឹកទំនិញ ហើយមានក្បាលរថភ្លើងចំនួន៤ និងទូររថភ្លើងចំនួន៩ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែកទាំងមូលតែម្តងបណ្តាលឱ្យកើតភ្លើងឆេះរថភ្លើង និងធ្វើឱ្យបុគ្គលិករងរបួស៣នាក់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ ។

កាលពី១ខែមុន នៅអាមេរិកក៏មានហេតុការណ៍រថភ្លើងដឹកជំនិញរបស់ក្រុមហ៊ុន Norfolk Southern បានធ្លាក់ចេញពីផ្លូវនៅទីក្រុង East Palestine រដ្ឋអូហៃយ៉ូផងដែរ ដែលបណ្តាលឱ្យសារធាតុពុល និងសារធាតុគីមីផ្សេងៗដែលរថយន្តដឹកជញ្ជូនបានធ្លាយចេញមកក្រៅ និងមានភ្លើងឆេះ រហូតត្រូវជម្លៀសពលរដ្ឋជាច្រើននាក់ចេញពីកន្លែងកើតហេតុ ហើយគេបារម្ភថា វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋរស់នៅក្បែរនោះ ។3 injured in fiery train derailment caused by rockslide in West Virginiaប៉ុន្តែគ្រោះថ្នាក់លើកនេះ ខាងក្រុមហ៊ុន CSX Corp. បញ្ជាក់ថា រថភ្លើងនេះមិនបានដឹកសារធាតុគ្រោះថ្នាក់ទេ ហើយហេតុការណ៍នេះក៏មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដែរ ។ រីឯបណ្តាញផ្លូវដែករបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍លើកចុងក្រោយថា ភ្លើងដែលឆេះរថភ្លើងនេះបានរលត់វិញហើយ ៕3 injured in fiery train derailment caused by rockslide | Ap |  wvgazettemail.comWest Virginia train derailment injures 3, rockslide causes fiery diesel fuel  and oil spill | Fox News ប្រភព ៖ TNN World

ទឹកថ្លាដូចកញ្ចក់ មានម្លប់ឈើត្រឈឹងត្រឈៃ អមជាមួយខ្យល់តជាក់បរិសុទ្ធ មាននៅតំបន់ទេសចរណ៍មួយនេះ

0

រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល ដែលស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រ ភាគខាងត្បូង ពីទីរួមខេត្តស្ទឹងត្រែង។ បើលោកអ្នក ចង់ទៅរមណីយដ្ឋាននេះ គេអាចធ្វើដំណើរ ពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ ពេលទៅដល់នឹងមានខ្លោងទ្វារមួយមានចម្ងាយប្រហែល៧០០ម៉ែត្រ ទើបដល់រមណីយដ្ឋាននេះ។ពេលទៅដល់ គេត្រូវចំណាយប្រាក់ ៥០០០រៀល សម្រាប់ចតរថយន្តមួយគ្រឿង ដើម្បីចូលទស្សនា។រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodiaម៉ូតូមួយគ្រឿងថ្លៃ២០០០រៀល និងភ្ញៀវម្នាក់ថ្លៃ៥០០រៀលផងដែរ។ ទីនោះជាតំបន់ទេសចរណ៍ ដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោម ទីតាំងផ្សេងៗទៀតរបស់ខេត្តនេះ។គេអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតលេងទឹកត្រជាក់ និងស្តាប់សំឡេងសត្វយំ មានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់ក្នុងចិត្តទាំងអស់។ រមណីយដ្ឋាននេះ មានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ទើបអ្នកស្រុកដាក់ឈ្មោះ”អូរច្រឡង់”។រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodia

អូរឫស្សីកណ្តាល គឺជាឃុំមួយរបស់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ដោយមានការផ្តើមគំនិតពីមន្ទីរទេសចរណ៍ សហការជាមួយ អង្គការម្លប់បៃតង អាជ្ញាធរ និងសហគមន៍នៅទីនោះ ក៏បង្កើតឲ្យមានរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិ អូរឫស្សីកណ្តាល តាំងពីឆ្នាំ២០០៧។ សហគមន៍នេះ ក៏បានដំណើរការរហូតមកដល់សព្វថ្ងៃនេះ៕រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិអូរឬស្សីកណ្តាល - Visit Cambodia

១៥វិធីនេះអាចជួយព្យាបាលដំបៅក្នុងមាត់របស់អ្នកអោយមានសុខភាពល្អ

0

ដំបៅ ដែលក្រហាយរាល់ពេលដែលអ្នកទទួលទានអាហារ ឬសូម្បីតែនៅស្ងៀម ក៏មានអារម្មណ៍ឈឺចាប់ វាជារបួសដែលមនុស្សជាច្រើនប្រហែលជាធ្លាប់មាន។ យើងដឹងច្បាស់ណាស់ពីការឈឺចាប់នៃរបួសទាំងនេះនៅក្នុងមាត់ តើអ្វីជាមូលហេតុនៃដំបៅនៅក្នុងមាត់? តើយើងត្រូវធ្វើយ៉ាងណាដើម្បីកម្ចាត់វាអោយបានឆាប់? ដូចច្នេះហើយនេះជាវិធីទាំង១៥យ៉ាងដែលអាចជួយព្យាបាលដំបៅក្នុងមាត់របស់អ្នកអោយឆាប់ជា៖Mouth Sores: Pictures, Causes, Types, Symptoms, and Treatments១.ដំណោះស្រាយក្តៅក្នុងវិធីសាស្រ្តដំបូងគឺ លាងជម្រះមាត់ធ្មេញរបស់អ្នកជាមួយនឹងទឹកអំបិលរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់ពីទទួលទានអាហាររួច។
២.ជៀសវាងទឹកខ្ពុរមាត់ដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឱ្យរបួស និងស្ងួតពេក។
៣.ប្រើច្រាសដុសធ្មេញដែលមានសសៃទន់ រួចដុសពីរដងក្នុងមួយថ្ងៃ ឬក្រោយអាហារ។
៤.បើមានរបួសក្តៅខ្លាំងហើយជ្រៅរហូតដល់ឈឺខ្លាំង អ្នកអាចប្រើក្រណាត់ស្អាតដើម្បីរុំចុងម្រាមដៃរបស់អ្នក។ សម្អាតធ្មេញ អញ្ចាញធ្មេញ និងចន្លោះប្រហោងធ្មេញ ជំនួសឱ្យការប្រើច្រាសដុសធ្មេញបណ្តោះអាសន្ន។
៥.ជ្រើសរើសថ្នាំដុសធ្មេញដែលមានគុណភាពល្អ ដើម្បីការពារការពុកធ្មេញ។
៦.ជ្រើសរើសអាហារដែលទន់ ងាយទំពារ និងងាយរំលាយ។
៧.ជៀសវាងអាហារចៀន អាហារហឹរ (ជូរ ប្រៃ ហឹរ)។
៨.ជៀសវាងអាហារដែលត្រជាក់ខ្លាំង និងក្តៅខ្លាំង។Mouth sores and ulcers (canker sores) | healthdirect៩.ចូរចៀសវាងអាហារ និងរបស់ដែលធ្វើឱ្យរលាកមាត់ ដូចជាស្រា បារី គ្រាប់ធុញ្ញជាតិជាដើម។
១០.ផឹកទឹកផ្លែឈើ ដើម្បីការពារការទល់លាមក វាអាចកើតឡើងក្នុងអំឡុងពេលរបបអាហារមិនផ្លាស់ប្តូរ ឬមិនបរិភោគផ្លែឈើ និងបន្លែច្រើន ។
១១.គេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយយប់។
១២.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៣០ នាទីទៅ ១ ម៉ោងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។
១៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់ អ្នកអាចពិនិត្យវាពីពណ៌ទឹកនោមរបស់អ្នក ផឹកទឹករហូតដល់ទឹកនោមរបស់អ្នកមានពណ៌លឿងស្លេក។
១៤.ព្យាយាមកាត់បន្ថយភាពតានតឹង ដោយស្វែងរកសកម្មភាពដែលអ្នកចូលចិត្តបំបែរអារម្មណ៍ខ្លួនឯងពីរឿងតានតឹង។
១៥.ប្រសិនបើដំបៅមានទំហំធំ ហើយមិនបានប្រសើរឡើងបន្ទាប់ពីធ្វើគ្រប់វិធីទាំងអស់នេះ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិចារណាលើថ្នាំព្យាបាលដើម្បីព្យាបាលមុខរបួសឱ្យកាន់តែឆាប់៕ពងបែកនិងដំបៅមាត់៖ រោគសញ្ញា និងវិធីការពារ

មហាសេដ្ឋីរុស្ស៊ី “ត្រូវការអ្នកវិនិយោគបរទេស”

0

បរទេស៖ មហាសេដ្ឋីអាលុយមីញ៉ូមលោក Oleg Deripaska ជឿជាក់ថាការទាក់ទាញអ្នកវិនិយោគដែលមកពីបណ្តាប្រទេស “មិត្តភាព” នឹងជួយអោយរុស្ស៊ីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុនាពេលខាងមុខ។
ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចនៅស៊ីបេរីកាលពីថ្ងៃទី ៣ ខែមីនា លោក Oleg Deripaska បាននិយាយថាប្រទេសរុស្ស៊ីរៀបនឹងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយ គាត់បន្តទៀតថា “មិនមានជម្រើសទេ យើងត្រូវការអ្នកវិនិយោគបរទេស” ។Billionaire Oleg Deripaska Warns Russia May Run Out of Money in 2024 -  Bloombergគាត់ជឿថាអ្នកវិនិយោគបរទេសជាពិសេសមកពីប្រទេស “មិត្ត” ដែលដើរតួនាទីយ៉ាងសំខាន់ ថាតើអ្នកវិនិយោគក្រៅប្រទេសមកឬអត់ យ៉ាងណាមិញរឿងនេះវាអាស្រ័យទៅលើប្រទេសរុស្ស៊ីដែលជាអ្នកសម្របសម្រួលនិងធ្វើឱ្យទីផ្សារអាចមានភាពទាក់ទាញដល់ពួកគេ។

លោកគិតថា រដ្ឋាភិបាលអាចទាក់ទាញការវិនិយោគដោយធានាបរិយាកាសអាជីវកម្មដែលមានសុវត្ថិភាព សេរី និងមានការប្រកួតប្រជែង។ លោក Deripaska បានពន្យល់ថា ទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកជាច្រើនកំពុងងាកចេញពីប្រទេសរុស្ស៊ីក៏ដោយ ក៏រុស្ស៊ីនៅតែអាចទទួលបានទីផ្សារជាមួយនឹងប្រជាជនចំនួន ៤.៥ ពាន់លាននាក់ ដែលរួមចំណែក ៣០ ពាន់លានដុល្លារដល់ GDP សកល។
កាលពីឆ្នាំមុន GDP របស់រុស្ស៊ីបានធ្លាក់ចុះ ២.១% នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលបឋមកាលពីចុងខែមុន ការថយចុះនេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងជាលើកដំបូង។Trump administration targets Russian oligarchs and Putin allies with fresh  sanctions | The Independent | The Independentទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរុស្ស៊ីក៏រងទុក្ខច្រើនដែរ ប្រាក់ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះ ៣៥% នៅក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នរុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសនានា ដោយគ្មានអ្នកណាមកវិនិយោគនៅប្រទេសនេះឡើយ គិតចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
មន្ត្រីរុស្ស៊ីក៏គ្រោងនឹងបង្កើនចំណូលថវិកាផងដែរ តាមរយៈសំណើផ្លាស់ប្តូរបទប្បញ្ញត្តិពន្ធសម្រាប់ក្រុមហ៊ុនប្រេង និងពាណិជ្ជករទំនិញ៕
ប្រភព៖ Vnexpress

តើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កុមារ ?

0

សហរដ្ឋអាមេរិក ៖ សាលារៀននានានៅអាមេរិកក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន និងសាលារៀននៅជាយក្រុងបានប្តឹងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមពីបទធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ ។ សាលារៀនបានចោទប្រកាន់ថា បណ្តាញសង្គមទាំងនេះផ្សព្វផ្សាយពីរឿងគ្រោះថ្នាក់ដល់កុមារ ប៉ុន្តែវាជារឿងពិបាកមួយដើម្បីពិសោធន៍ថា បណ្តាញសង្គមអនឡាញមានកំហុសឆ្គង ។

Carl Szabo ជាមេធាវីមកពីសមាគមពាណិជ្ជកម្មឧស្សាហកម្មបច្ចេកវិទ្យា NetChoice និយាយថា មិនគួរដាក់កំហុសលើបណ្តាញសង្គមទេ ខណៈពួកគេបានផ្សព្វផ្សាយរឿងពាក់ព័ន្ធនឹងយុវវ័យ និងធ្វើឱ្យកើតបញ្ហាផ្លូវចិត្ត ឬធ្វើឱ្យយុវវ័យមានអារម្មណ៍មិនល្អ ។Negative effects of social media for kids

កាលពីពេលថ្មីៗនេះ សាលារៀនជាច្រើនកន្លែងនៅក្រុង Seattle បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា TikTok, Instagram, Facebook, YouTube និង Snapchat ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះមានគោលដៅបង្កើនចំណូលផ្នែកទីផ្សារទៅលើក្មេងៗ ។ លើសពីនេះ ធ្វើឱ្យក្មេងមានបញ្ហាផ្លូវចិត្ត និងឥរិយាបថខុសប្រក្រតី មានជំងឺធ្លាក់ទឹកចិត្ត បរិភោគច្រើនខុសធម្មតា និងមានការរំលោភបំពានផ្សេងៗតាមអ៊ីនធើរណេតកើនឡើង ។ សាលារៀនអះអាងថា បញ្ហាផ្លូវចិត្តនេះធ្វើឱ្យគ្រូកាន់តែពិបាកផ្តល់ចំណេះដឹងទៅកាន់សិស្ស ហើយសាលារៀនត្រូវជួលអ្នកជំនាញសុខភាពផ្លូវចិត្តមកព្យាបាលសិស្សទៀតផង ។ ក្រៅពីនេះ សាលារៀនក៏បានអប់រំពីផលប៉ះពាល់នៃការលេងបណ្តាញសង្គមផងដែរ ។

Brent Jones នាយកសាលារៀននៅក្រុង Seattle បានលើកឡើងក្នុងអ៊ីម៉ែលថា ៖ «កូនសិស្សក្នុងសាលារបស់យើងមានបញ្ហាក្នុងការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃកាន់តែច្រើន ដោយសារផលប៉ះពាល់អវិជ្ជមាន ខណៈពួកគេបានចំណាយពេលច្រើនទៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានពីមុន» ។Social media and kids: What's the right age? | Daily Sabah

ទោះយ៉ាងណា ច្បាប់របស់រដ្ឋាភិបាលអាមេរិកបានជួយការពារក្រុមហ៊ុនបណ្តាញសង្គម ប៉ុន្តែក្នុងបណ្តឹងនេះលើកឡើងថា ច្បាប់មិនបានការពារឥរិយាបថក្នុងការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញសង្គមទេ ដូច្នេះ ក្រុមហ៊ុនបណ្តាញសង្គមនានាបានផ្សព្វផ្សាយរឿងមិនល្អផងដែរ ។

តាមពាក្យបណ្តឹងនៅទីក្រុង Seattle បញ្ជាក់ថា តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ គេប្រទះឃើញកូនសិស្សមានជំងឺធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមស្ទើររាល់ថ្ងៃ ហើយកើនឡើងជាបន្តបន្ទាប់ ដែលជាមធ្យមស្មើ៣០% ប៉ុន្តែអត្រាបញ្ចប់ការសិក្សាបានកើនឡើងផងដែរនៅឆ្នាំ២០១៩ ។ ហេតុនេះ បើបណ្តាញសង្គមមានគ្រោះថ្នាក់សម្រាប់យុវវ័យនោះ អត្រាបញ្ចប់ការសិក្សា ក៏មិនគួរកើនឡើងដែរ ។Kids And Social Media: Who Is Responsible For Policing The Age Restriction?  | HuffPost UK Parents

Eric Goldman សាស្ត្រាចារ្យនៅ Santa Clara University School of Law លើកឡើងថា ពាក្យបណ្តឹងទាំងនេះបានចោទប្រកាន់ថា បណ្តាញសង្គមធ្វើឱ្យគ្រោះថ្នាក់ដល់ក្មេង ប៉ុន្តែក៏មានភស្តុតាងជាច្រើនបង្ហាញថា បណ្តាញសង្គមផ្តល់ប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេដូចគ្នា ។

ទោះយ៉ាងណា ក្រុមហ៊ុនបណ្តាញសង្គមនានានិយាយថា ពួកគេបានផ្តល់ភាពសំខាន់ទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេស កុមារ ខណៈក្រុមហ៊ុនមួយចំនួនបានណែនាំឧបករណ៍ជំនួយសម្រាប់អាណាព្យាបាលដើម្បីដឹងថា កូនរបស់ពួកគេកំពុងទាក់ទងជាមួយអ្នកណា ហើយក្រុមហ៊ុនក៏បានផ្សព្វផ្សាយពីការអប់រំសុខភាពផ្លូវចិត្តផងដែរ ៕ ប្រភព ៖ sanook