នាពីម្សិលមិញថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ២០២៣​នេះ​ មហាជន​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​រួម​អបអរ​សាទរ​ទិវា​សិទ្ធ​នារី​អន្តរ​ជាតិ​លើក​ទី​ ១១២​។​

ទន្ទឹមគ្នានោះដែរ មានហាងកាហ្វេមួយបានបង្ហោះរូប​រូបភាពគំនូរ​​ឌីជីថល​​​មួយ​សន្លឹក​ ដែល​បាន​ប្រើ​តួអង្គ​វប្បធម៌​សំខាន់​ៗ​ នៅ​ក្នុង​ទម្រង់​មិនមែន​ជា​កាយវិការ​របស់​កុលស្ត្រី​ខ្មែរ​ ដោយ​មាន​តួ​អង្គ​ដូច​ជា​ នាង​ សិតា​ ព្រះនាង​ឥន្ទ្រទេវី​ និង​នាង​ទាវ​។May be an image of one or more people and text

នៅ​ក្នុង​នោះ​ គេ​បាន​ឃើញ​ហ្វេសប៊ុក​របស់​ក្រុម​ព្រះសុរិយា​ បាន​លើក​ឡើង​ជា​ទស្សនៈ​វែកញែក​ថា​ ៖​ “លើស​ពេក​ហើយ​ទេ​ដឹង​ !!!! នេះ​មិន​មែន​ជា​កាយ​វិការ​របស់​កុល​ស្ត្រី​ខ្មែរ​ទេ​អរគុណ​ដែល​ចេះ​រក​នឹក​យក​មក​បង្ហាញ​ពី​ទម្រង់​សម្លៀក​បំពាក់​ជា​លក្ខណៈ​ខ្មែរ​ តាម​សម័យ​កាល​ ។ សម្តច​តេជោ ​ទើប​ថ្លែង​ពី​ព្រឹកមិញ​ទេ​រឿង​សម្លៀក​បំពាក់​ខុស​ទម្រង់​ដើម​ ធ្វើ​អ្វី​អោយ​រក្សា​ក្នុង​ទម្រង់​ជា​ខ្មែរ​ កុំ​អោយ​ច្រលំ​ជាមួយ​ប្រទេស​ជិត​ខាង​ បើ​ផ្សព្វផ្សាយ​ខុស​ កុំ​ផ្សព្វផ្សាយ​ល្អ​ជាង​ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​។ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ ចំពោះ​រូប​ភាព​បែប​ខាង​ក្រោម​នេះ​ ដែល​យក​សុទ្ធ​តែ​កំពូល​ស្រ្តី​ខ្មែរ​ពី​សម័យ​អតីត​កាល​មក​បង្ហាញ​ក្នុង​ទម្រង់​កាយវិការ​បែប​មិន​សមរម្យ​សោះ​ ។ ព្រះនាង​ឥន្រ្ទទេវី​ ជា​ព្រះ​សាកលវិទ្យា​ធិការិនី​មុន​គេ​។ នាង​សិតា​ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​រឿង​រាមកេរ្តិ៍​ ។ នាង​ទាវ​ ជា​តួឯក​ក្នុង​រឿង​ទុំទាវ​ សុទ្ធ​តែ​តំណាង​អោយ​ស្ត្រី​ខ្មែរ​ គ្រប់​ជំនាន់​ទាំងអស់។”

សូម្បីតែ​ អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ​ បាន​បង្ហាញ​ទស្សនៈ​ដែរ​ថា ​៖ “កុំ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ក្រសួង​មាន​ការ​តឹងរឹង​ ជា​ការ​គូរ​រូប​ត្លុក​ដើម្បី​ទាក់ទាញ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ តែ​ត្រូវ​គិត​ពី​សីលធម៌​និង​តំលៃ​នៃ​វប្បធម៌​ផង​»”។

តែយ៉ាងណាមិញ ក្រោយ​មាន​មតិ​ប្រតិកម្ម​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ហើយ​នោះ​ ហាង​កាហ្វេមួយ​នោះ​ក៏​បាន​សម្រេច​លុប​ចោល​នូវ​រូប​គំនូរ​ថ្លុក​នោះ​ចេញ​វិញ​ នឹងជំនួសមកវិញនូវរូបភាពមួយផ្សេងទៀត៕May be an image of 2 people and text