ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញប្រតិកម្មទៅលើជនបរទេសដែលលើកឡើងថា មានដំរីព្រៃរបស់ខ្មែរចេញមកស្ទាក់ស៊ីអំពៅនៅគូទរថយន្តដឹកអំពៅ ។ ពួកគេលើកឡើងថា ជនបរទេសទាំងនេះមិនស្គាល់ពីភាសាថៃ និងភាសាខ្មែរទេ បើទោះជាក្នុងរូបភាពមានដាក់ស្លាកសញ្ញាសរសេរជាភាសាថៃក្តី ទើបធ្វើឱ្យពួកគេយល់ខុសថា ជាដំរីរបស់ខ្មែរទៅវិញ ហើយនាំគ្នាចែកចាយព័ត៌មានមិនពិតជាច្រើន ។

អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃលើកឡើងទៀតថា ជនជាតិខ្មែរមួយចំនួនបានទាមទារអ្វីគ្រប់យ៉ាងពីប្រទេសថៃទាំងគ្មានការខ្មាសអៀន ហើយសូម្បីតែសត្វដំរី ក៏មិនលើកលែងដែរ ។ ហេតុនេះ ធ្វើឱ្យជនបរទេសជាច្រើននាក់ដែលមិនស្គាល់ពីភាសាថៃ ឬភាសាខ្មែរ យល់ខុសថា ជាដំរីនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្តែង មានអត្ថបទភាសាអង់គ្លេសមួយសរសេរថា «Elephants in Cambodia have learned to exploit their right of way and stop passing sugar cane trucks to steal a snack.» ហើយពួកគេក៏បាននាំគ្នាចែកចាយព័ត៌មានខុសទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmrzjojEpURJqJyEmy82HYNpNG3fcdgtIJv80eVNX7aDyYbiIz9mP0c_vtjZnsZVu52LN1TuTAb6Jx8PJLOnP_2TMzZh4umxx0LwgipEBJXf_BAnsS825ud8lUjbVReu9bIrxzeIdaXAxbZB5K-mYfHBkpkGPL6LT3beK60lB1GoZhw0lmu8RPG0Tr/s1024/photo_2023-03-09_16-50-16.jpg

ពលរដ្ឋថៃបញ្ជាក់ទៀតថា នៅក្នុងឃ្លីបវីដេអូនេះបានបង្ហាញរឿងរ៉ាវគួរឱ្យស្រឡាញ់រវាងមនុស្សជាមួយដំរីព្រៃនៅប្រទេសថៃ ដែលបានបង្ហាញពីមិត្តភាព និងចិត្តសប្បុរសរបស់ពលរដ្ឋថៃចំពោះដំរីព្រៃ ប៉ុន្តែជនបរទេសជាច្រើនបានយល់ខុសហើយគិតថា ឃ្លីបវីដេអូនេះស្ថិតនៅប្រទេសកម្ពុជា ។

ចំណែកយូធូបរបស់ថៃមួយឈ្មោះ «មុមម៉ងផឿនបាន» (มุมมองเพื่อนบ้าน) ក៏បានចេញមកតវ៉ារឿងនេះដែរ ដោយបានចេញឃ្លីបវីដេអូនិយាយថា ខ្មែរយកដំរីថៃធ្វើជារបស់ខ្លួនបែបងាយៗ ហើយជនជាតិថៃត្រូវតែជួយគ្នាជាបន្ទាន់… ។ យូធូបនេះបាននិយាយបកស្រាយថា ដំរីរបស់ថៃត្រូវខ្មែរលើកឡើងថា ជារបស់ខ្លួនដោយមិនចេះខ្មាសមេឃ ខ្មាសដី ។ លើសពីនេះ យូធូបរបស់ថៃបញ្ជាក់ថា ឃ្លីបវីដេអូដំរីព្រៃថៃស៊ីអំពៅនេះ គឺមានប្រភពពីវែបសាយ reddit នៅកម្ពុជា ដែលវែបសាយនេះមិនពេញនិយមក្នុងប្រទេសថៃទេ ប៉ុន្តែជាវែបសាយពេញនិយមក្នុងចំណោមជនបរទេស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVccSpZhI9XrcSlJA6zDSM26NP2GqQ174LDCzDxVtgxI2BBEYCdzJ5GfFvFwa7UdFt4-6AomB6RNkwTAfOMWiwbNDoGoC6A45yng2J5dsKHwa8Z5FVSxzCVlMFhXpLLZUyW2AI8Ff6oi3ZMCK9zYbJ7melAYsc4DSx94EfAALtBb-pSLp6Z2050Wo/s960/photo_2023-03-09_16-50-17%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTOFo6vey6vMA6nqhTrYJVwVQBpY29REnviVXxlGd_NnBcoxmd6hJ8q8HfHHkwgZCB6AjjKYCPAHSSl4BqOIOyj4Wcci6shoeXXqcomijM99k-idUlXnOU5F_AbnnvR8qp1iLQlcqCF6wSv8snrvm5XGbK1Bb-CZcPWshdQ66yCYu2UK7KrLOyFhq/s960/photo_2023-03-09_16-50-17%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9UsUrruNctAL6Fyx2dbfRl66BM2pgi6VBKBN0IWreAgQHNjWAolroAQvJoKlePkshzvCZmzSB9_tzFDJ65XA_2CJTYdFemT0C5CQ7RA7phHhdnvlSgLa5b6zzwH74vw84uH8hHK3PDxo85tl1o35BxxxXEraaujlTQl4bg6jX7QV0xn4Pz4qKJgg2/s1024/photo_2023-03-09_16-50-17.jpg

ប្រភព ៖ mgronline