ក្នុងករណីជាច្រើន មូលហេតុនៃកន្ទួលរមាស់អាចជាជំងឺឆ្លងនានា ហើយក្នុងករណីខ្លះ វាអាចចំណាយពេលច្រើនឆ្នាំដើម្បីព្យាបាលទៀតផង។ ប៉ុន្តែភាគច្រើននៃកន្ទួលគឺជារោគសញ្ញានៃជំងឺអាឡែស៊ី កន្ទួលរមាស់ជាធម្មតាមិនមែនជាបញ្ហាធំនោះទេ វាមិនអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបានទេ។ ដូចច្នេះហើយ វិធីសាស្រ្តទាំង៨ នេះអាចកាត់បន្ថយកន្ទួលរមាស់លើស្បែកបានយ៉ាងឆាប់រហ័ស៖
១.កន្លែងត្រជាក់៖ នៅពេលដែលត្រជាក់ប៉ះតំបន់កន្ទួល វានឹងជួយកាត់បន្ថយការរលាក កាត់បន្ថយការបញ្ចេញជាតិអ៊ីស្តាមីន ដែលជាសារធាតុដែលអាចបណ្តាលឱ្យមានកន្ទួល លើសពីនេះ ភាពត្រជាក់ក៏ជួយកាត់បន្ថយអារម្មណ៍រមាស់ផងដែរ។
២.ងូតទឹក៖ ជឿឬមិនជឿ ការងូតទឹកអាចជួយកាត់បន្ថយកន្ទួលរមាស់បានយ៉ាងច្រើន នៅពេលយើងងូតទឹក ឬត្រាំក្នុងអាង ទឹកជ្រាបចូលទៅក្នុងស្បែក ធ្វើឱ្យស្បែករបស់យើងមានសំណើម។ ជាការពិតណាស់ ទាំងទឹកត្រជាក់ និងទឹកក្តៅអាចជួយកាត់បន្ថយការរមាស់បាន ប៉ុន្តែវាត្រូវបានណែនាំឱ្យងូតទឹក ឬត្រាំក្នុងទឹកត្រជាក់ ច្រើនជាងទឹកក្តៅព្រោះទឹកក្តៅ អាចមានការរមាស់លឿន។7 Signs a Skin Rash Could Indicate Something Serious ៣.ប្រើក្រែមផ្កាឈូកOatmeal៖ ជារឿយៗ Oatmeal ត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងអាងងូតទឹក ដោយសារតែវាអាចផ្តល់សំណើម ធ្វើអោយស្បែកទន់ រួមទាំងការងូតទឹករួមគ្នាជាមួយនឹងផលិតផលថែរក្សាស្បែក ឬគ្រឿងផ្សំដែលជួយចិញ្ចឹមស្បែកឱ្យមានសំណើម ដែលនេះអាចជួយកាត់បន្ថយកន្ទួលអាឡែស៊ីដែលជារឿយៗបណ្តាលមកពីស្បែកស្ងួតខ្លាំង។
៤.កុំពាក់អាវតឹងពេក៖ កន្ទួលរមាស់ដែលបណ្តាលមកពីការបង្ហាប់ ឬការកកិតសម្លៀកបំពាក់ខ្លាំងពេក ពេលដកចេញ អ្នកនឹងសម្គាល់ឃើញថាស្បែកអ្នកមានស្នាមក្រាស់ នេះជារោគសញ្ញានៃកន្ទួលអាលែកហ្ស៊ីដែលបណ្តាលមកពីសំពាធ ដូច្នេះគួរចៀសវាងការស្លៀកពាក់ដែលតឹងពេក។
៥.ជៀសវាងការកេះដែលបង្ករអោយមានកន្ទួល៖ ការកេះគឺធ្វើអោយស្បែករបស់យើងមានស្នាមឬសន្លាក។
៦. ប្រើ Aloe Vera៖ Aloe Vera គឺត្រជាក់ ដែលនៅពេលប្រើលើស្បែកដែលមានកន្ទួលនឹងធ្វើឱ្យរមាស់តិច វាក៏មានជាតិសំណើមដែលជួយផ្តល់សំណើមដល់ស្បែកផងដែរ នៅពេលដែលស្បែកមានសំណើម កន្ទួលនឹងត្រូវបានកាត់បន្ថយយ៉ាងច្បាស់។3 Causes and Treatments for Itchy Skin៧.ប្រើ Calamine Lotion៖ Calamine Lotion ឬ Bubble Gum Pink Liquid គឺជាវត្ថុរាវដែលមើលទៅដូចជាស្ករកៅស៊ូពណ៌ផ្កាឈូក វាអាចកាត់បន្ថយការរមាស់យ៉ាងខ្លាំង។ ងាយស្រួលក្នុងការទិញ ហើយក៏ផ្តល់សំណើមដល់ស្បែកផងដែរ អ្នកណាដែលមានកន្ទួលញឹកញាប់ អាចយកកាឡាមីនទៅប្រើប្រាស់នៅកន្លែងផ្សេងៗ ទាំងក្នុងផ្ទះ ការិយាល័យ ក្នុងឡាន ដើម្បីអាចរើសយកទៅប្រើប្រាស់រាល់ពេលមានអាការរមាស់។
៨.ការគ្រប់គ្រងភាពតានតឹង៖ ភាពតានតឹងគឺជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើន រួមទាំងកន្ទួលអាឡែស៊ី កន្ទួលរមាស់ដែលអាចកើតឡើងផងដែរ។ រកមើលវិធីកាត់បន្ថយស្ត្រេសតាមវិធីជាច្រើនដូចជា រកពេលសម្រាក ធ្វើរឿងដែលអ្នកចាប់អារម្មណ៍ និយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬប្រសិនបើមានភាពតានតឹងខ្លាំង រហូតដល់មិនអាចគ្រប់គ្រងបាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិ៕Hives (Urticaria): Causes, Symptoms & Treatment - SOG Health Pte. Ltd.
ប្រភព៖Sanook