Home Blog Page 1806

Galaxy Navatra បង្ហាញមុខតារាចម្រៀងថ្មី៣រូប

0

ផលិតកម្ម Galaxy Navatra បានឈានដល់កិច្ចព្រមព្រៀងនាំយកតារាចម្រៀង៣រូប មករួមផលិតកម្ម។

នៅក្នុងនោះតារាចម្រៀងម្ចាស់បទ”សម្រែកបេះដូង” លោកខាត់ ជេម៍ បានដឹកដៃកូនស្រី Amie មកចូលរួមផលិតកម្មជាមួយផលិតកម្ម Galaxy Navatra របស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា។May be an image of 2 people, people standing and indoor

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានកិត្តិយស និងរីករាយដែលបានចូលរួមជាមួយគ្រួសាររបស់ Galaxy Navatra ។ ខ្ញុំជឿជាក់ និងបំផុសគំនិតដោយអ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលជាកម្លាំងចលករនៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីនេះ។ តាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គាត់បាននាំមកនូវការរីកចម្រើនថ្មីមួយដល់ឧស្សាហកម្មតន្ត្រីកម្ពុជា”។May be an image of 1 person and indoor

ទន្ទឹមគ្នានោះដែរ ផលិតកម្ម Galaxy Navatra ក៏បានឈានដល់កិច្ចព្រមព្រៀងនាំយកកូនច្បងលោកព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនីវណ្ណ មកចូលរួមផងដែរ៕

ទ្វីបដែលមនុស្សរកឃើញក្រោយគេ

0

ឆ្នាំ ១៨៤០​ មាន​នាវា​អាមេរិក​ដឹកនាំ​ដោយ​លោក Charles Wilkes បាន​រក​ឃើញ​នូវ​ទ្វីប​មួយ​ថ្មី​ទៀត​ដែល​មាន​លក្ខណៈ​ជា​ទឹកកក​។ ទ្វីប​នោះ​មាន​ឈ្មោះ​ថា​ ទ្វីប​អង់តាកទិច។

លោក​បាន​ចេញ​ដំណើរ​ពី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៨៣៨ ដោយ​ចុះ​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឆ្ពោះ​ទៅ​អាមេរិក​ខាង​ត្បូង​ ឆ្លង​កាត់​កោះ​ Polynesia ហើយ​បន្ត​ទៅ​ដែនដី​អូស្ត្រាលី។ ក្រោយមក​ដល់ភាគ​ត្បូង​ទីក្រុង​ស៊ីដនី​ ប្រទេសអូស្ត្រាលី លោក Charles Wilkes បានប្រទះឃើញជញ្ជាំង​ទឹកកក​នៅ​ជ្រោយ​សមុទ្រ និង​តាម​ភ្នំ​នៃ​ទ្វីប​ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។The Forgotten American Explorer Who Discovered Huge Parts of Antarctica | Science| Smithsonian Magazine

ក្រោយចំណាយពេល២ឆ្នាំ ដោយដំណើរ​ចម្ងាយ​ ២,៤១៤​គីឡូម៉ែត្រ​ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នៃ​ទ្វីប​ថ្មី​នោះ លោកក៏បានសម្រេចគោលដៅតែម្តង។

ទីកន្លែងដែលលោក Charles Wilke ទៅដល់នោះ មានទីតាំងស្ថិតនៅ ភាគ​ពាយព្យ​នៃ​ទ្វីប​អង់តាកទិច​ ក្រោយមកក៏ដាក់ឈ្មោះថា Wilkes’ Land ដែលដូចទៅនឹងឈ្មោះរបស់លោក៕Charles Wilkes - Wikipedia
ប្រភព: National Geography

ភពទាំង៥ដែលមនុស្សអាចរស់នៅបាននាពេលអនាគត

0

សហរដ្ឋអាមេរិក៖ ផែនដីជាទីឋានដល់ល្អបំផុតរបស់ពិភពលោក ប៉ុន្តែជាអកុសលវាមិនអាចរស់នៅជាមួយយើងបានរហូតនោះទេព្រោះតែកំណើនប្រជាជន ជំងឺមហារីកផ្សេងៗ ការធ្លាយស្រទាប់អូហ្សូនជាដើម ដែលបណ្តាលអោយផែនដីយើងមានការខូចខាតធ្ងន់ធ្ងរ។ ហេតុនេះហើយទើបអ្នកវិទ្យាសាស្រ្តបានចំណាយពេលយ៉ាងច្រើន ហើយរកឃើញថាមានភពទាំង៥ដែលអាចអោយមនុស្សរស់នៅបាននាពេលអនាគត ភពទាំង៥នោះមានដូចជា៖
១.ភពព្រះច័ន្ទ៖ គឺជាភពដែលនៅជិតភពផែនដីជាងគេបំផុត ភពនេះបានស្រូបយកបរិយាកាសពីភពផែនដីយ៉ាងច្រើន ដូច្នេះហើយអ្នកវិទ្យាសាស្រ្តគិតថាភពនេះអាចបញ្ជូនមនុស្សទៅរស់នៅបាននាពេលអនាគត។Can mining the Moon solve Earth's energy crisis?២.ភពអង្គារ៖ ដូចយើងគ្រប់គ្នាបានដឹងហើយថា អង្គការណាសាត្រៀមបញ្ជូនមនុស្សទៅរស់នៅភពអង្គារក្នុងឆ្នាំ២០៣០ ព្រោះតែភពនេះមានធាតុផ្សំនឹងរូបរាងដូចទៅនឹងផែនដីយើងណាស់។Perseverance rover finds evidence of ancient floods on Mars, researchers say៣.Ceres៖ គឺជាភពដែលស្ថិតនៅចន្លោះកណ្ដាលនៃភពអង្គារនឹងភពព្រហស្បតិ៍ ដូចច្នេះហើយភពនេះគឺមានកន្លែងស្អាតដែលអាចក្លាយជាជំរករបស់មនុស្សបាន ព្រោះភពនេះផ្ទុកទៅដោយទឹក២៥%ដែលវាផ្ទុកទឹកស្អាតច្រើនជាងផែនដីយើងទៅទៀត។Ceres: The Smallest and Closest Dwarf Planet | Space៤.Yuropa៖ គឺជាភពដែលត្រជាក់ខ្លាំងហើយសម្បូរទៅដោយទឹករាវ ប៉ុន្តែភពនេះមានសារធាតុគីមីច្រើនណាស់។Europa | NASA៥.Titan៖ គឺជាភពដែលមានអុកស៊ីសែនច្រើនរហូតទៅដល់៩០% ហើយភពនេះមានបរិយាកាសល្អជាងផែនដីយើង១.៥ ដងដែលវាសាកសមសម្រាប់មនុស្សយើងរស់នៅជាទីបំផុត៕Saturn's Moon Titan Is More Compelling Than Mars As A Long-Term Human  Destination : 13.7: Cosmos And Culture : NPR

ប្រភព៖ Share knowledge

៦វិធីជួយទប់ស្កាត់បញ្ហាការធ្វើដំណើរតាមយន្តហោះ

0

នៅពេលត្រូវជិះយន្តហោះធ្វើដំណើរទៅក្រៅប្រទេស មនុស្សភាគច្រើនអាចមានបញ្ហាក្នុងអំឡុងពេលនៅលើយន្តហោះ គឺអង្គុយហើយគ្មានក្តីសុខ ឬមិនស្រួលខ្លួន ជាពិសេស ការធ្វើដំណើរអាចត្រូវប្រើពេលវេលាយូរប្រមាណ១០ម៉ោងនៅលើយន្តហោះ ហើយ៦វិធីនេះសម្រាប់ការជិះយន្តហោះយ៉ាងមានក្តីសុខ រួមមាន ៖

១-ជ្រើសរើសយន្តហោះ ៖
ក្រៅពីរឿងពេលវេលា និងតម្លៃសំបុត្រយន្តហោះហើយ រឿងមួយដែលយើងគួរចាប់អារម្មណ៍ដូចគ្នា គឺយន្តហោះត្រូវជិះនោះបែបណា ។ បើអាចទៅរួច គួរជ្រើសរើសជិះយន្តហោះប្រភេទ Boeing 787 Dreamliner ឬ Airbus A350 ព្រោះសម្ពាធខ្យល់ក្នុងយន្តហោះទាំងនេះអាចប្រៀបធៀបនឹងសម្ពាធក្នុងរយៈកម្ពស់៦.០០០ហ្វុត ជំនួសឱ្យ៨.០០០ហ្វុត ។ ដូច្នេះ វាអាចកាត់បន្ថយអាការៈឈឺក្បាល ហត់នឿយ និងមិនស្រួលខ្លួន។Here Are the Average Prices for Boeing's 5 Major Commercial Airplanes | The  Motley Fool

២-ជ្រើសរើសកៅអីអង្គុយលើស្លាបយន្តហោះ ៖
បើអ្នកជាមនុស្សមានបញ្ហាពុលយន្តហោះ គួរតែជ្រើសរើសកៅអីនៅលើស្លាបយន្តហោះផ្នែកខាងមុខរបស់យន្តហោះ វានឹងអាចកាត់បន្ថយអាការៈទាំងនេះ ព្រោះប្រៀបដូចជាយើងបានអង្គុយនៅចំណុចកណ្តាលនៃយន្តហោះ ។ ដូច្នេះ ធ្វើឱ្យយើងមិនវិលមុខខ្លាំងពេក ។Airline seat - Wikipedia

៣-ញ៉ុកត្រចៀក ៖
ការញ៉ុកត្រចៀក ឬប្រើ ear plug មិនត្រឹមតែធ្វើឱ្យយើងសម្រាកលក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាជួយកាត់បន្ថយសំឡេងខ្លាំងពីគ្រឿងម៉ាស៊ីនផងដែរ ដែលសំឡេងទាំងនេះមានកម្រិតប្រមាណ៨៥ដេស៊ីបែល ហើយអាចលឺខ្លាំងរហូតដល់១២០ដេស៊ីបែលនៅពេលយន្តហោះកំពុងហោះឡើង និងចុះចត ។ ការពាក់ ear plug គឺជាការល្អសម្រាប់សុខភាពត្រចៀកផងដែរ ។5 Best Songs to Listen to While on a Plane | by Joshua Gruss | Medium

៤-ប្រើក្រណាត់បិទភ្នែកពេលត្រូវការសម្រាក ៖
បើចង់សម្រាកនៅលើយន្តហោះ ហើយមិនត្រូវការមានពន្លឺរំខានការគេងដូចជា កញ្ចក់ទូរទស្សន៍របស់អ្នកដំណើរនៅក្បែរខាង, ពន្លឺក្នុងយន្តហោះ រួមទាំងពន្លឺថ្ងៃចាំងចូលមក ក្រណាត់បិទភ្នែកចាត់ទុកជាវត្ថុសំខាន់មិនអាចខ្វះបានដាច់ខាត ជាពិសេស នៅពេលធ្វើដំណើរពេលថ្ងៃ ។Young Woman Sleeping On A Plane With Black Eye Mask On Her Face Tired Girl  Resting During A Long Flight Jet Lag Concept Stock Photo - Download Image  Now - iStock

៥-ចៀសវាងផឹកភេសជ្ជៈមានជាតិអាល់កុល ៖
បើមិនចង់ឱ្យភាពរីករាយក្នុងការធ្វើដំណើររសាត់បាត់អស់ គួរតែចៀសវាងការផឹកភេសជ្ជៈមានជាតិអាល់កុល ព្រោះនៅពេលយើងធ្វើដំណើរតាមយន្តហោះ វានឹងធ្វើឱ្យរាងកាយខ្វះខាតទឹកស្រាប់ទៅហើយ ហើយជាតិអាល់កុលនឹងជំរុញឱ្យរាងកាយកាន់តែយ៉ាប់លើសដើម ។

៦-ចៀសវាងបើកអេក្រង់ទូរទស្សន៍ ៖
ការបើកអេក្រង់ទូរទស្សន៍ទុកចោលនឹងធ្វើឱ្យពន្លឺពណ៌ខៀវរំខានដល់ការសម្រាករបស់យើង គឺមិនខុសគ្នាពីការទូរស័ព្ទដៃទេ ។ ដូច្នេះ បើយើងចង់សម្រាកឱ្យលក់នៅលើយន្តហោះ គួរតែកុំបើកទូរទស្សន៍មុនពេលសម្រាក ៕

ប្រភព ៖ sanook

ខ្មោចទាំង៩ប្រភេទនេះគេជឿថាមានពិតនៅប្រទេសថៃ

0

ប្រទេសថៃ៖ប្រទេសថៃគឺជាប្រទេសជឿនលឿនជាងគេផងដែរនៅក្នុងតំបន់អាស៊ាន ប៉ុន្តែ
ទោះជាណាក៏ដោយជនជាតិថៃនៅតែប្រកាន់ភ្ជាប់នៅជំនឿមន្តអាគមផ្សំនិយមផ្សេងៗដែលគេជឿថាមានពិតនៅលើលោក។ ខ្មោចទាំង៩ប្រភេទហើយនេះដែលជនជាតិថៃធ្លាប់ប្រទះឃើញនឹងជឿថាមានពិតមែន ខ្មោចទាំង៩ប្រភេទនោះមានដូចជា៖
១.អាប៖ អាបគឺជាប្រភេទព្រាយអមនុស្សដែលពេលព្រឹកជាមនុស្សធម្មតានឹងពេលយប់ប្រែខ្លួនទៅជាអាបដកកនិងពោះវៀនហោះ ស៊ីគ្រឿងក្នុងគោក្របីនិងកូនង៉ែតទើបតែកើតជាដើម។
២.ខ្មោចកង្កែប៖ គឺជាប្រភេទខ្មោចអមនុស្សដែលពេលព្រឹកជាមនុស្សធម្មតានឹងពេលយប់វាចូលចិត្តលួចស៊ីកង្កែបរស់ ប៉ុន្តែខ្មោចនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
៣.ខ្មោចចេកតានី៖ គឺជាប្រភេទខ្មោចដែលស្រស់ស្អាតស្លៀកឈុតពណ៌បៃតងលាបក្រែមក្រហម ខ្មោចនេះចេញអោយឃើញតែពេលយប់ទេ ខ្មោចនេះចូលចិត្តបបួលប្រុសៗមករួមរ័ក្ស រួចហើយសម្លាប់ចោលតែម្តង។
៤.ខ្មោចនាងអាំ៖ គឺជាប្រភេទខ្មោចវិញ្ញាណខ្មៅដែលមានរូបរាងអាក្រក់ តែងតែអង្គុយសង្កត់លើបុរសៗរហូតដល់ដាច់ខ្យល់ស្លាប់។The Most Horrifying Ghosts in Thailand - Thailand Insider៥.ខ្មោចតៃហោង៖ គឺជាប្រភេទខ្មោចដែលស្លាប់មុនអាយុដោយគ្រោះថ្នាក់ទាន់ហន់ ឬអំពើអាក្រក់ណាមួយកើតឡើង ខ្មោចនេះមានវិញ្ញាណពីរចូលសណ្ឋិត ខ្មោចនេះកាចសាហាវណាស់គឺស្លាប់កន្លែងណា លងកន្លែងនឹងមិនថាព្រឹកឬថ្ងៃឡើយ។
៦.ខ្មោចរមាស់ខ្នង៖ គឺជាប្រភេទខ្មោចដែលចូលចិត្តហែលទឹកនៅពេលយប់ជ្រៅ នឹងចូលចិត្តលងមនុស្សដែលមានគ្នាច្រើន។
៧.ខ្មោចកុមារមាស៖ ជាប្រភេទខ្មោចដែលចូលចិត្តស៊ីស្ករគ្រាប់ ឬគេហៅថាខ្មោចម្រេញគង្វាល។
៨.ប្រែត៖ ជាប្រភេទខ្មោចដែលចូលចិត្តស៊ីរបស់ស្មោកគ្រោកមានក្លិនស្អុយ។
៩.ព្រាយ៖ ជាប្រភេទខ្មោចជើងកប វារស់នៅតែក្នុងទឹកទេ វាចូលចិត្តអូសទាញមនុស្សអោយចូលលេងទឹក រួចហើយទាញជើងពួកគេអោយលង់ស្លាប់តែម្តង៕The Most Terrifying Ghosts in Thailand

ចិនមិនយល់ស្របជាមួយលោក Elon Musk ថាកូវីដមានប្រភពពីចិន

0

ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីសារព័ត៌មានបរទេសជាច្រើនថា ក្រសួងថាមពលអាមេរិកវាយតម្លៃថា ជំងឺកូវីដ-១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍នៅទីក្រុងវូហាន ប្រទេសចិន ។ គំនិតនេះស្របគ្នានឹង Christopher Wray ប្រធានការិយាល័យស៊ើបអង្កេតរបស់អាមេរិក បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ការិយាល័យស៊ើបអង្កេតបានវាយតម្លៃពីប្រភពនៃការរាតត្បាតជំងឺកូវីដមកយូរហើយ និងមានភាគរយខ្ពស់ថា ជំងឺនេះចេញពីបន្ទប់ពិសោធន៍របស់ចិន ។

ទោះយ៉ាងណា សេចក្តីរាយការណ៍របស់ក្រសួងថាមពលអាមេរិកមិនអាចបញ្ជាក់ការពិតបានទេ ហើយការជឿតាមព័ត៌មានផ្សាយចេញនេះក៏ស្ថិតក្នុងកម្រិតទាបដែរ ប៉ុន្តែរឿងនេះធ្វើឱ្យមានការបែងចែករវាងសមាជិកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមទាំងបានស្វែងរកប្រភពនៃជំងឺកូវីដម្តងទៀត ។ លើសពីនេះ វាបានក្លាយជារឿងប្រកែកគ្នាក្នុងបណ្តាញសង្គម Twitter ហើយធ្វើឱ្យនាយកប្រតិបត្តិ Twitter លោក Elon Musk ចូលរួមជជែកវែកញែកផងដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក ។Chinese state-linked paper lashes out at Elon Musk over lab leak theory

អ្នកកាសែតឯករាជ្យម្នាក់មានឈ្មោះក្នុង Twitter ថា @KanekoaTheGreat បានបង្ហោះអត្ថបទថា ៖ «លោក Anthony Fauci កំពុងផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវ Gain of Function នៅបន្ទប់ពិសោធន៍ក្រុងវូហាន ហើយកុហកសភាអំពីរឿងនេះ ។ បច្ចុប្បន្ន ទាំង FBI និងក្រសួងថាមពលមានមតិដូចគ្នាថា ជំងឺកូវីដបានធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិន ហើយតើលោក Anthony Fauci បានផ្តល់ប្រាក់គាំទ្រការបង្កើតជំងឺកូវីដឬអត់ ?» ហើយលោក Elon Musk បានឆ្លើយតបទៅវិញថា ៖ «លោក Anthony Fauci បានធ្វើវាតាមរយៈបណ្តាញ EcoHealth» ។

ការឆ្លើយតបរបស់លោក Elon Musk បានធ្វើឱ្យប្រទេសចិនក្តៅក្រហាយជាខ្លាំង ក្នុងនោះ Eunice Yoon អ្នកយកព័ត៌មាន CNBC ប្រចាំក្រុងប៉េកាំងលើកឡើងថា កាសែត Global Times ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន បានដាស់តឿនលោក Elon Musk ថា កុំធ្វើអ្វីដើម្បីបំបែកឆ្នាំងបាយខ្លួនឯងឱ្យសោះ ។ ប្រតិកម្មពីប្រទេសចិននេះ បានសំដៅលើរោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំរបស់ក្រុមហ៊ុន Tesla ស្ថិតនៅសៀងហៃ ប្រទេសចិន ។ ជាមួយគ្នានេះ ពលរដ្ឋចិនត្រូវបានគេចាត់ទុកថា ជាអតិថិជនដ៏ធំបំផុតក្នុងលំដាប់ទី២ របស់ Tesla ។ ដូច្នេះ បើមានបញ្ហាជាមួយចិននោះ នឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ Tesla យ៉ាងពិតប្រាកដ ។Coronavirus (COVID-19) information hub | IRU | World Road Transport  Organisation

ទោះយ៉ាងណា ប្រទេសចិនបានបដិសេធរហូតថា ជំងឺកូរ៉ូណាជាប្រភពនៃជំងឺកូវីដ-១៩ មិនបានធ្លាយចេញពីបន្ទប់ពិសោធន៍នៅក្រុងវូហានទេ ហើយវាក៏មិនបានធ្លាយពីបន្ទប់ពិសោធន៍ផ្សេងៗក្នុងប្រទេសចិនដែរ ។ ចិនបញ្ជាក់ថា ការនិយាយបែបនេះជាការព្យាយាមរបស់អាមេរិក ដោយចង់ទម្លាក់កំហុសលើចិន ៕

ប្រភព ៖ beartaiBRIEF

និស្សិតអូស្ត្រាលីអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអាកាសធាតុ

0

ប្រទេសអូស្ត្រាលី ៖ បណ្តាសិស្ស-និស្សិតអូស្ត្រាលីរាប់រយនាក់បានសម្រេចចិត្តផ្អាករៀន ហើយមកចូលរួមសកម្មភាពដើរជាក្បួននៅតាមផ្លូវក្នុងទីក្រុងស៊ីដនី ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយមានសហជីពការងារ និងអ្នកគាំទ្រផ្សេងៗចូលរួមផងដែរ ។ ពួកគេបានដាក់សំណើទៅកាន់រដ្ឋាភិបាលឱ្យលុបចោលការអនុម័តគម្រោងធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិបន្ថែមទៀតនាថ្ងៃអនាគត ។Thousands of Australian students call for action over climate change -  Newspaper - DAWN.COM

និស្សិតម្នាក់ក្នុងចំណោមនិស្សិតទាំងអស់ដែលបានមកដើរក្បួននេះ បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានថា គេដឹងច្បាស់ថា យុវជនទូទាំងពិភពលោកបារម្ភអំពីអនាគតរបស់ខ្លួនប៉ុនណា ខណៈមានបាតុភូតផ្សេងៗកើតឡើងជាបន្តបន្ទាប់នៅទូទាំងពិភពលោក មិនថាភ្លើងឆេះព្រៃសន្ធោសន្ធៅ គ្រោះរាំងស្ងួតហួតហែង ឬទឹកជំនន់ខ្លាំងក្លា គឺសុទ្ធតែបណ្តាលមកពីឥទ្ធិពលរបស់អាកាសធាតុប្រែប្រួលទាំងអស់ ។ ដូច្នេះ ពួកគេបានចេញមកប្រមូលផ្តុំគ្នានេះ គឺដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរកើតឡើងនៅប្រទេសអូស្ត្រាលី ។Students strike for climate change protests, defying calls to stay in  school - ABC News

អូស្ត្រាលីចាត់ទុកជាប្រទេសមួយមិនព្យាយាមដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួល ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្នចូលមកគ្រប់គ្រងប្រទេស កាលពីខែឧសភា ឆ្នាំ២០២២ កន្លងមក គេសង្កេតឃើញថា រដ្ឋាភិបាលបានបង្កើនគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៣% នៅត្រឹមឆ្នាំ២០៣០ ពីគោលដៅដំបូងដែលបានកំណត់ស្មើ២៨% នៅឆ្នាំ២០៣០ ៕

ប្រភព ៖ TNNWorld

កំពូលតារាកូរ៉េទាំង២០រូបដែលមានទ្រពសម្បត្តិច្រើនជាងគេ

0

កូរ៉េខាងត្បូង៖ K-pop ត្រូវបានគេស្គាល់ជាផ្លូវការថាជាតន្រ្តីពេញនិយមរបស់ប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះល្បីល្បាញជុំវិញពិភពលោក។ K-pop គឺមានតាំងពីជំនាន់៩០មកម្ល៉េះ វាគឺជាតន្រ្តីដែលមានតារាK-pop ល្បីៗជាច្រើនរូបដែលមកពីក្រៅប្រទេសសុទ្ធតែសមត្ថិភាពខ្លាំងរៀងៗខ្លួនដើម្បីប្រកួតប្រជែងលើឆាកតន្រ្តីពិភពលោក។ ក្នុងនោះតាមប្រភពSLICE គេរកឃើញថាតារាកូរ៉េទាំង២០រូបនេះគឺមានទ្រពសម្បត្តិច្រើនជាងគេក្នុងវិស័K-popមានដូចជា៖
១.លោក Park Jin Young មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ២០០ លាន ដុល្លារ
២.លោក Kim Jae Joong មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៧០ លាន ដុល្លារ
៣.លោក PSY មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ៦០ លាន ដុល្លារ
៤.លោក G-Dragon មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៦០ លាន ដុល្លារHear G-Dragon sing Elvis Presley's 'Can't Help Falling In Love'៥.លោក Rain មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៦០ លាន ដុល្លារ
៦.លោក Choi Si Won មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ៥០ លាន ដុល្លារ
៧.កញ្ញា IU មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៥០ លាន ដុល្លារ
៨.អ្នកនាង Lee Hyori មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ៤៥ លាន ដុល្លារLee Hyori talks about the reasons why she quit Instagram | allkpop៩.លោក Taeyang មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៤០ លាន ដុល្លារ
១០.លោក T.O.P មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៤០ លាន ដុល្លារ
១១.កញ្ញា Sandara Park មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ៣០ លាន ដុល្លារ
១២.កញ្ញា Jessica Jung មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ៣០ លាន ដុល្លារJessica Jung - IMDb១៣.លោក J-Hope មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៣០ លាន ដុល្លារ
១៤.លោក Suga មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៣០ លាន ដុល្លារ
១៥.កញ្ញា BoA មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៣០ លាន ដុល្លារ
១៦.កញ្ញា Yoona មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៣០ លាន ដុល្លារIdol vs. Model: Girls' Generation's YoonA Proves Her Timeless Beauty -  Kpopmap១៧.កញ្ញា Bae Suzy មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុប ៣០ លាន ដុល្លារ
១៨.លោក RM មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ២០ លាន ដុល្លារ
១៩.លោក Jimin មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ២០ លាន ដុល្លារ
២០.លោក Jung Kook មានទ្រពសម្បត្តិផ្ទាល់ខ្លួនសរុបជាង ២០ លាន ដុល្លារ៕BTS member Jungkook tests positive for COVID-19 before 2022 Grammys | EW.com

ឡាវពន្លឿនការសាងសង់រោងចក្រថាមពលវារីអគ្គិសនី

0

ប្រទេសឡាវ ៖ ការសាងសង់រោងចក្រថាមពលវារីអគ្គិសនីទំហំ១.៤៦០មេហ្គាវ៉ាត់ ស្ថិតនៅកណ្តាលទន្លេមេគង្គក្នុងតំបន់ហ្លួងព្រះបាងភាគខាងជើងប្រទេសឡាវ បានចាប់ផ្តើមដំណើរតាំងពីឆ្នាំ២០២០ មក ។ គេរំពឹងថា គម្រោងសាងសង់នេះនឹងបញ្ចប់ ហើយអាចផលិតអគ្គិសនីបាននៅឆ្នាំ២០៣០ ។

ស្ថានីយទូរទស្សន៍ជាតិឡាវរាយការណ៍ថា រោងចក្រថាមពលវារីអគ្គិសនីនេះនឹងដំណើរការតាមរយៈប្រព័ន្ធទឹកហូរ (Run-of-River) ដែលមានកម្ពស់៧៩ម៉ែត្រ ហើយទឹកនឹងហូរចុះក្រោមក្នុងកម្ពស់២៩,៦ម៉ែត្រ ។ ក្រៅពីនេះ វានឹងមានកម្លាំងផលិតអគ្គិសនីចំនួន១.៤០០មេហ្គាវ៉ាត់ ព្រមទាំងមានកម្លាំងផលិត៣បន្ថែមទៀតអាចផលិតអគ្គិសនីចំនួន៦០មេហ្គាវ៉ាត់ ដែលធ្វើឱ្យកម្លាំងថាមពលទាំងអស់អាចផលិតក្នុង១ឆ្នាំៗ ស្មើប្រមាណ៦.៨៥៤ជីហ្គាវ៉ាត់/១ម៉ោង ។Laos power plant deals in the pipeline

ការផលិតថាមពលអគ្គិសនី និងឧស្សាហកម្មរ៉ែនៅឡាវបានលូតលាស់យ៉ាងឆាប់រហ័ស ហើយមានតួនាទីសំខាន់សម្រាប់ការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងខ្លាំង ។ ឡាវបានសាងសង់រោងចក្រវារីអគ្គិសនីជាច្រើនកន្លែង ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលចង់ផ្លាស់ប្តូរប្រទេសឱ្យក្លាយជាប្រភពថាមពលអគ្គិសនីនៅអាស៊ាន ។ ក្រៅពីនេះ ឧស្សាហកម្មទាំងពីរបានបង្កើតប្រយោជន៍ជាច្រើនទាក់ទងនឹងការបង្កើតការងារ និងការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ រហូតដល់ប្រភពទឹកស្អាតផងដែរ ។

បច្ចុប្បន្ន ប្រទេសឡាវមានរោងចក្រថាមពលអគ្គិសនីចំនួន៩៤កន្លែង ដែលអាចផលិតអគ្គិសនីសរុបចំនួន១១.៦៦១មេហ្គាវ៉ាត់/១ឆ្នាំ ស្មើ៩៥% សម្រាប់ការប្រើប្រាស់អគ្គិសនីក្នុងលំនៅឋានទាំងអស់ទូទាំងប្រទេស ។ ក្រៅពីនេះ ការផ្គត់ផ្គង់អគ្គិសនីទៅកាន់បណ្តាប្រទេសជិតខាង និងប្រាក់ចំណេញបានមកពីការជីកយករ៉ែ នឹងជួយបង្កើតប្រាក់ចំណូលជារូបិយប័ណ្ណបរទេសជាច្រើនដល់ឡាវ ហើយប្រាក់ចំណូលនេះនឹងកើនឡើងជាបន្តបន្ទាប់ ៕ Dams a threat to Mekongប្រភព ៖ AECconnect

ថៃជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងឥណ្ឌា

0

ប្រទេសថៃ ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) បង្ហាញថា នៅឆ្នាំ២០២៣ ថៃបានដាក់គោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងអស់៧ច្បាប់ ក្នុងនោះ២ច្បាប់ជាមួយចិន និង៥ច្បាប់ទៀតជាមួយឥណ្ឌា ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យផលិតផលថៃអាចចូលទៅកាន់ទីផ្សារដែលមានពលរដ្ឋចំនួន៣៦៥លាននាក់ ។

លោក Phusit Rattanakul អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិលើកឡើងថា កាលពីថ្ងៃទី១ ខែមីនា កន្លងមក ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្បាប់ដំបូងជាមួយក្រុង Shenzhen របស់ចិន ខណៈទីក្រុងនេះមានពលរដ្ឋចំនួន១២,៥លាននាក់ ។ វានឹងជួយត្រួសត្រាយផ្លូវសម្រាប់ទំនិញ និងសេវាកម្មផ្សេងៗរបស់ថៃអាចចូលដល់ទីក្រុងផ្សេងទៀតបាន ។DITP-GIT ประกาศความพร้อมจัดงาน Bangkok Gems and Jewelry Fair

ក្រៅពីនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិសង្ឃឹមថា ថៃនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខេត្តយូណានដែលមានពលរដ្ឋចំនួន៤៧,២១លាននាក់ ថែមទាំងមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា វៀតណាម និងឡាវ ។ ដូច្នេះ វានឹងជួយឱ្យទំនិញរបស់ថៃអាចចូលទៅកាន់ទីផ្សារធំទូលាយជាងមុនក្នុងភូមិភាគ តាមរយៈប្រព័ន្ធដឹកជញ្ជូនរថភ្លើងឡាវ-ចិន ។

ចំណែកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៥ច្បាប់ជាមួយរដ្ឋនានារបស់ឥណ្ឌា ដែលរដ្ឋទាំងនេះមានពលរដ្ឋសរុបចំនួន៣០៥លាននាក់កំពុងស្ថិតក្រោមដំណើរការ ហើយសង្ឃឹមថា នឹងអាចបញ្ចប់មុនដំណាច់ឆ្នាំនេះ ។ លើសពីនេះ ថៃនឹងផ្តោតលើគម្រោងបណ្តាក់ទុនរួមគ្នាផ្សេងៗពាក់ព័ន្ធនឹងអាហារ និងភេសជ្ជៈហាឡាល់ គ្រឿងសម្អាង ឌីជីថល បច្ចេកវិទ្យា ដូងប្រេង គ្រឿងសង្ហារិម និងឧស្សាហកម្មសេវាកម្មវេជ្ជសាស្ត្រ ។Thailand's Asia-Pacific free trade area agenda - Thailand Business News

ក្រៅពីនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានសិក្សាពីភាពអាចទៅរួចក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីផ្សារថ្មីៗតាមការស្នើសុំរបស់ផ្នែកឯកជន ដូចជា ជាមួយប្រទេសប៉ាគីស្ថាន ឈូងសមុទ្រអារ៉ាប់ និងអាហ្វ្រិក ។ ការសិក្សាលម្អិតពីគម្រោងនេះជារឿងសំខាន់ ខណៈប្រទេសខ្លះកំពុងជួបបញ្ហាអត្រាប្តូរប្រាក់ប្រែប្រួល ដែលជះឥទ្ធិពលដល់ការទូទាត់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មសេរី ។

ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយចំនួន៦ច្បាប់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ជាមួយប្រទេសនិងក្រុងផ្សេងៗ ហើយបន្តទៅនេះ ថៃគ្រោងនឹងចុះកិច្ចព្រមពៀងជាមួយខេត្ត Hainan និង Gansu របស់ចិន, ក្រុងកូហ្វូ របស់ជប៉ុន, រដ្ឋ Telangana របស់ឥណ្ឌា ក្រុងប៊ូសាន និងខេត្តហ្យុងហ្គី របស់កូរ៉េខាងត្បូង ។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយបង្កើនបរិមាណការនាំចេញរបស់ថៃទៅកាន់ប្រទេសទាំងនេះ បានយ៉ាងតិច៤,២២សែនលានបាតក្នុងរយៈពេល៣ឆ្នាំ ៕

ប្រភព ៖ AEC connect