ប្រទេសអូស្ត្រាលី ៖ បណ្តាសិស្ស-និស្សិតអូស្ត្រាលីរាប់រយនាក់បានសម្រេចចិត្តផ្អាករៀន ហើយមកចូលរួមសកម្មភាពដើរជាក្បួននៅតាមផ្លូវក្នុងទីក្រុងស៊ីដនី ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយមានសហជីពការងារ និងអ្នកគាំទ្រផ្សេងៗចូលរួមផងដែរ ។ ពួកគេបានដាក់សំណើទៅកាន់រដ្ឋាភិបាលឱ្យលុបចោលការអនុម័តគម្រោងធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិបន្ថែមទៀតនាថ្ងៃអនាគត ។Thousands of Australian students call for action over climate change -  Newspaper - DAWN.COM

និស្សិតម្នាក់ក្នុងចំណោមនិស្សិតទាំងអស់ដែលបានមកដើរក្បួននេះ បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានថា គេដឹងច្បាស់ថា យុវជនទូទាំងពិភពលោកបារម្ភអំពីអនាគតរបស់ខ្លួនប៉ុនណា ខណៈមានបាតុភូតផ្សេងៗកើតឡើងជាបន្តបន្ទាប់នៅទូទាំងពិភពលោក មិនថាភ្លើងឆេះព្រៃសន្ធោសន្ធៅ គ្រោះរាំងស្ងួតហួតហែង ឬទឹកជំនន់ខ្លាំងក្លា គឺសុទ្ធតែបណ្តាលមកពីឥទ្ធិពលរបស់អាកាសធាតុប្រែប្រួលទាំងអស់ ។ ដូច្នេះ ពួកគេបានចេញមកប្រមូលផ្តុំគ្នានេះ គឺដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរកើតឡើងនៅប្រទេសអូស្ត្រាលី ។Students strike for climate change protests, defying calls to stay in  school - ABC News

អូស្ត្រាលីចាត់ទុកជាប្រទេសមួយមិនព្យាយាមដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួល ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្នចូលមកគ្រប់គ្រងប្រទេស កាលពីខែឧសភា ឆ្នាំ២០២២ កន្លងមក គេសង្កេតឃើញថា រដ្ឋាភិបាលបានបង្កើនគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៣% នៅត្រឹមឆ្នាំ២០៣០ ពីគោលដៅដំបូងដែលបានកំណត់ស្មើ២៨% នៅឆ្នាំ២០៣០ ៕

ប្រភព ៖ TNNWorld