Home Blog Page 1805

អាថ៌កំបាំងការថែរក្សារាងនិងសម្រស់របស់ភរិយាកំពូលបាល់ទាត់ Messi

0

អាហ្សង់ទីន៖ កាលពីថ្ងៃទី ២៥ ខែធ្នូ Messi បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់នូវវីដេអូដែលប្រពន្ធរបស់គាត់រាំតាមតន្ត្រីក្នុងអំឡុងពេលជប់លៀងបុណ្យណូអែលជាមួយគ្រួសាររបស់គាត់នៅប្រទេសអាហ្សង់ទីន។

វីដេអូនេះត្រូវបានចែករំលែកដោយមនុស្សជាច្រើន អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា AntonellaដែលជាភរិយាMessi ថាមានរាងស្អាតជាងតារាបង្ហាញម៉ូតទៅទៀត។ ម្ដាយកូនបីនាក់ត្រូវបានគេសរសើរចំពោះការជ្រើសរើសសម្លៀកបំពាក់និងការហាត់ប្រាណជាប្រចាំរបស់នាងដែលធ្វើអោយនាងមាន សុខភាពល្អ និងសកម្ម។
យោងតាម Harpers Bazaar សម្រាប់គោលបំណងនៃការហ្វឹកហ្វឺនសុខភាព និងកាយសម្បទា Antonella បានដំឡើងកន្លែងហាត់ប្រាណនៅផ្ទះ ហើយកីឡាដែលនាងចូលចិត្តបំផុតគឺការជិះកង់និងការរាំ។Who is Antonela Roccuzzo? Everything you need to know about Lionel Messi's wife | Goal.comពេលនៅកន្លែងហាត់ប្រាណ Antonella ចូលចិត្តបើកតន្ត្រីខ្លាំងដើម្បីបង្កើនភាពរំភើប និងអារម្មណ៍រីករាយ។ ដោយក្នុង១សប្តាហ៍នាងហាត់ប្រាណចំនួន៥ដង។ នាងមិនប្រកាន់ជ្រុលពេកទេ នាងធ្លាប់បាននិយាយថា ការអនុវត្តរបបអាហារដ៏តឹងរ៉ឹងគឺជាការ “រងទុក្ខ” សម្រាប់នាង ដូច្នេះហើយនាងមិនអាចតស៊ូបានឡើយ។ នាងប្រើអាហារសម្បូរបែបដើម្បីធ្វើឱ្យមានតុល្យភាពសារធាតុចិញ្ចឹម ជួនកាលអនុញ្ញាតឱ្យខ្លួននាង “ញ៉ាំច្រើន” តាមដែលនាងចូលចិត្ត៕
Antonella: 'First lady of football' | Prothom Alo
ប្រភព៖vn express

ធ្លាប់ដឹងអត់! ទិវាសិទ្ធិនារី​អន្តរជាតិ ​៨មីនា មានដើមកំណើតមកពីប្រទេសណា?

0

ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយ​មាន​ពិធី​បុណ្យ​រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បាន​កំណត់​ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

ត្រឡប់ទៅឆ្នាំ១៩០០ ជា​សម័យកាល​ដែលមាន​ការផ្ទុះ​ឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សាហូបនីយកម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង ចលនា​ជាច្រើន​ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី រួមទាំង​តម្លៃ​ពលកម្ម និង លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន។Why International Women's Day is Celebrated on March 8 - IWD History

លុះដល់ឆ្នាំ១៩០៩ ទិវាសិទ្ធនារីជាតិលើកទីមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែ​កុម្ភៈ។ គណបក្សសង្គមនិយមរបស់អាមេរិកដែលបានកំណត់នៅថ្ងៃនេះដើម្បីលើកទឹកចិត្ត​ទៅដ​ល់​កម្មករកាត់ដេរដែលបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារ នៅក្នុងទីក្រុង New York។

ក្រោមកទៀតឆ្នាំ១៩១០ សង្គមវិទូអន្តរជាតិ ដែលបានជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជា​ទិវា​សិទ្ធ​នារី​មួយ​ដែលមានលក្ខណៈជាអន្តរជាតិដើម្បីជំរុញចលនាសិទ្ធិនារី និងដើម្បីធ្វើការគាំទ្រ លើក​តម្កើន​សំឡេង​របស់ស្ត្រីនៅលើឆាកអន្តរជាតិ។ សំណើនេះ​ត្រូវបានទទួល​បានការសាទរ និងទទួលយកជា​ឯកច្ឆន្ទ​ដោយសន្និសីទមួយដែលមានស្រ្តីជាង១០០នាក់មកពី១៧ប្រទេស។ ក្នុងនោះក៏មាន​វត្តមាន​ស្ត្រីទាំង​៣នាក់ដែលជាសមាជិកសភាហ្វាំងឡង់។International Women's Day 2019: History, theme and significance

ជាលទ្ធផលនៃការផ្ដួចផ្ដើមគំនិតពីសន្និសីទក្រុង Copenhagen ប្រទេសអូទ្រីស ប្រទេស​ដាណឺ​ម៉ាក ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានយកថ្ងៃទី១៩ ខែមីនាដើម្បីបា្ររព្ធពិធីនេះ។ ប្រជាជន​ច្រើន​​ជាងមួយលាននាក់នៅតាមបណ្ដាប្រទេសទាំងនេះបានទាមទារសិទ្ធអោយស្ត្រីដូចជាសិទ្ធ​ក្នុង​ការ​បោះឆ្នោត សិទ្ធក្នុងការធ្វើការនៅក្នុងការរិយាល័យសាធារណៈ សិទ្ធក្នុងការទទួលបានការបង្ហាត់​ជំ​នាញ​វគ្គខ្លី និងទទូចអោយ​បញ្ចប់​ការរើសអើងស្រ្តីភេទ។

បន្ទាប់មកចន្លោះឆ្នាំ១៩១៣-១៩១៤ ទិវាសិទ្ទនារីអន្តរជាតិបានក្លាយជាកម្លាំងចលករក្នុងការប្រឆាំងនឹងសង្គ្រាមលោក​លើក​ទី១។ ការបរិច្ឆេទថ្ងៃក្នុងការប្រារព្ធទិវាសិទ្ទនារីអន្តរជាតិ គឺមានភាពខុសពីគ្នា។ ប្រទេសរុស្សីប្រារព្ធ​រាង​រាល់ថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ខណៈពេលដែលប្រទេសខ្លះនៅប៉ែតអឺរ៉ុបយកថ្ងៃទី៨ (ឬមុន ឬក្រោយថ្ងៃ៨បន្តិច) ដើម្បីប្រារព្ធពិធីមួយនេះ។International Woman's Day | Origins and Importance In 2022

ឈានដល់មកដល់ឆ្នាំ១៩៩៥ សេចក្ដីថ្លែងការណ៍ក្រុង Bejing និងវិទិការសម្រាប់សកម្មភាព  គឺជាផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាដោយ១៨៩ប្រទេស ​ផ្តោត​លើបញ្ហាសំខាន់ៗចំនួន១២  និងចង់បង្កើតចក្ខុវិស័យដែលឃើញពិភពលោកមួយដែល​ស្ត្រីនិង​ក្មេង​ស្រីអាចជ្រើសរើសជម្រើសរបស់នាងបានដោយខ្លួនឯង ដូចជាការចូលរួមក្នុងឆាកនយោបាយ ទទួល​បានការអប់រំមួយ ប្រាក់ចំណូលមួយ និងរស់នៅក្នុងសង្គមមួយដែលគ្មានអំពើហឹង្សា និងការ​រើស​អើង៕

ប្រភព៖ Wikipedia

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីមកសួរសុខទុក្ខកងទ័ពនៅអ៊ុយក្រែន

0

ប្រទេសអ៊ុយក្រែន ៖ ក្រសួងការពារជាតិអ៊ុយក្រែនបង្ហាញថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរមកសួរសុខទុក្ខកងទ័ពរុស្ស៊ីដែលប្រចាំការនៅអ៊ុយក្រែន ហើយការមកសួរសុខទុក្ខមិនបានកើតឡើងញឹកញាប់ទេសម្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ ។

លោក Shoigu បានមកសួរសុខទុក្ខកងទ័ពនៅតំបន់ភាគខាងត្បូងនៃ Donetsk និងផ្តល់រង្វាន់ដល់កងទ័ពរុស្ស៊ីផងដែរ បន្ទាប់មក លោកបានទៅពិនិត្យមើលការខូចខាតនៅក្នុងទីក្រុង ជាមួយលោកឧត្តមសេនីយ៍ឯក Rustam Muradov មេបញ្ជាការតំបន់យោធាភាគខាងកើត ។Ukraine updates: Russia says defense minister visits Donbas – DW –  03/04/2023

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu បានមកសួរសុខទុក្ខកងទ័ពជួរមុខនៅអ៊ុយក្រែនចំនួនពីរទៅបីដងប៉ុណ្ណោះ តាំងពីរុស្ស៊ីបញ្ជូនកងទ័ពមកវាយប្រហារអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំ ។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ២០១២ មកម៉្លេះ ហើយមានការរិះគន់យ៉ាងខ្លាំងពីក្រុមដែលគាំទ្រឱ្យរុស្ស៊ីវាយប្រហារអ៊ុយក្រែន រួមទាំងលោក Yevgeny Prigozin មេដឹកនាំក្រុមកងទ័ពស៊ីឈ្នួល Wagner ក៏ធ្លាប់រិះគន់លោក Shoigu យ៉ាងខ្លាំងក្លាផងដែរកាលពីខែកុម្ភៈ ។

ចំណែកស្ថានការណ៍ចុងក្រោយនៅអ៊ុយក្រែន លោក Prigozin មេដឹកនាំក្រុមកងទ័ពស៊ីឈ្នួល Wagner លើកឡើងថា ទីក្រុង Baghmut របស់អ៊ុយក្រែន ត្រូវបានកងទ័ពស៊ីឈ្នួលហ៊ុព័ទ្ធអស់ហើយ ដែលធ្វើឱ្យកងទ័ពអ៊ុយក្រែនមានផ្លូវចេញតែមួយប៉ុណ្ណោះ ។ ក្រុមទាហានស៊ីឈ្នួលរបស់លោក Prigozin បានដឹកនាំការវាយប្រហារលើទីក្រុងភាគខាងកើតរបស់អ៊ុយក្រែន ខណៈរុស្ស៊ីសម្លឹងឃើញថា ទីក្រុង Baghmut ជាជំហានដ៏សំខាន់មួយឆ្ពោះទៅដណ្តើមយកទីក្រុង Kramatorsk និងក្រុង Slovensk ។Russia's defence minister visits troops involved in Ukraine operation -  ministry | Cyprus Mail

មិនត្រឹមតែប៉ុណ្ណោះ លោក Prigozin បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដកទ័ពអ៊ុយក្រែនចេញពីក្រុងតូចនេះ ព្រមទាំងបង្ហោះវីដេអូបង្ហាញពីកងទ័ពស៊ីឈ្នួលចូលទៅដល់ក្រុង Baghmut ។ រីឯសារព័ត៌មានរ៉យទ័រចេញផ្សាយថា កងទ័ពស៊ីឈ្នួលរុស្ស៊ីស្ថិតនៅទិសខាងកើតប្រមាណជា២គីឡូម៉ែត្រឆ្ងាយពីក្រុង ៕ ប្រភព ៖ TNN World

សម្តេចតេជោស្នើឱ្យកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ចុះបញ្ជីក្បាច់គុនរួមគ្នា ដើម្បីអាចបញ្ចប់ទំនាស់

0

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុក ការប្រជែងដណ្តើមគ្នាធ្វើជាម្ចាស់ ឬកម្មសិទ្ធិ ទៅលើប្រភេទ «ក្បាច់គុន» ជាពិសេសការប្រជែងគ្នារវាងកីឡា “គុនខ្មែរ” របស់កម្ពុជា និង “Muay Thai” របស់ថៃ វាកំពុងបានក្លាយជាទំនាស់នៃការដណ្តើមគ្នា ជាថ្មីម្តងទៀត ដែលមិនអាចនឹងរកទីបញ្ចប់បាន។

ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិសាសន៍ដូចគ្នា ហេតុនេះជាយោបល់ សម្តេច បានស្នើឱ្យប្រទេសទាំង៤នេះ គួរចុះបញ្ជីក្បាច់គុននេះ រួមគ្នា ទៅអង្គការយូណេស្កូ (UNESCO) និងទៅក្នុងក្របខ័ណ្ឌអូឡាំពិកអន្តរជាតិ ដើម្បីក្លាយជាសម្បត្តិរួម ហើយអាចបញ្ចប់នូវការដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ ទៅលើផ្នែកសម្បត្តិវប្បធម៌នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំចង់លើកជាយោបល់ ពាក់ព័ន្ធនឹងបញ្ហាការដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ។ រឿងនេះ ជារឿងដែលមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយ ដូចសព្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើង លើបញ្ហាប្រដាល់ ដែលខ្មែរយើងថា គុនខ្មែរ ថៃហៅថា Muay Thai ចំណែកឡាវ ក៏មានផ្សេង រីឯ មីយ៉ាន់ម៉ា ក៏មានផ្សេង។ យើងច្បាស់ជាដឹងថា នៅតាមប្រាង្គប្រាសាទរបស់យើង មាននូវក្បាច់គុននេះ ពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយបណ្តាប្រទេសពាក់ព័ន្ធបានទេ?»។

ជាមួយគ្នានេះ សម្តេចតេជោ បានអះអាងថា កន្លងមកនេះ សម្តេច ធ្លាប់បានសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីថៃ និងលោកនាយករដ្ឋមន្រ្តីឡាវ ផងដែរ ចំពោះបញ្ហានេះ តែសម្តេច នៅមិនទាន់មានការសន្ទនាជាមួយភាគីមីយ៉ាន់ម៉ា នៅឡើយទេ។ ប៉ុន្តែនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ពិតជាចង់ឃើញប្រទេសទាំង៤នេះ ធ្វើការពិភាក្សា និងសម្របសម្រួលគ្នា ក្នុងចុះបញ្ជីក្បាច់គុននេះរួមគ្នា ដើម្បីបញ្ចប់ជម្លោះ។ Fight Science-ប្រវត្តិគុនខ្មែរ(វគ្គទី១)

«ឧទាហរណ៍ យើងអាចចុះបញ្ជីរួមគ្នា នៅក្នុងក្របខណ្ឌអរូបីរបស់អង្គការយូណេស្កូ និងចុះបញ្ជីកីឡានេះ ទៅក្នុងអូឡាំពិក ប៉ុន្តែបើមកប្រកួតនៅកម្ពុជា យើងដាក់ឈ្មោះថា «គុនខ្មែរ» ពេលប្រកួតនៅថៃ ដាក់ថា Muay Thai ហើយពេលប្រកួតនៅឡាវ និងមីយ៉ាន់ម៉ា យើងដាក់ឈ្មោះទៅតាមប្រទេសហ្នឹងទៅ។ តើយើងអាចរកការសម្របសម្រួលគ្នាបានទេ? បើរកការសម្របសម្រួលនេះបាន ខ្ញុំគិតថា យើងមិនចាំបាច់ទាស់គ្នា ដណ្តើមគ្នាធ្វើជាម្ចាស់នោះទេ។ នេះគ្រាន់តែជាការលើកនូវគំនិត ដើម្បីធ្វើការសម្របសម្រួលគ្នា កុំឱ្យយើងមានបញ្ហាជម្លោះដណ្តើមគ្នា»៕

ចិន ដឹងពីផែនការរបស់សហរដ្ឋអាមេរិក បង្កើនកញ្ចប់ថវិកាយោធា

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ហើយសិក្សា អំពីមេរៀន នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ផងនោះ ចិន គ្រោងនឹងបង្កើននូវការចំណាយលើវិស័យយោធារបស់ខ្លួន កើនឡើង ជាង៧ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែមីនា ថា ក្រុងប៉េកាំង បានបង្កើនថវិកាលើវិស័យយោធា កើនឡើង រហូតដល់២២៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះនៅតែតិចជាងការចំណាយលើវិស័យយោធារបស់សហរដ្ឋអាមេរិក ជិត៤ដង។Chinese surveillance balloon is only latest setback in tense U.S-China  relations : NPR

លោក លី ខេឈាង (Li Keqiang) នាយករដ្ឋមន្រ្ដីចិន ដែលនឹងជិតផុតអាណត្ដិ បានប្រាប់ដល់សមាជជាតិរបស់ប្រជាជន (NPC) ថា «ការប៉ុនប៉ងមកពីខាងក្រៅ ដើម្បីបង្ក្រាប និងទប់ស្កាត់ចិន កំពុងតែកើនឡើង។ កងទ័ពរបស់ចិន គួរតែបង្កើននូវការហ្វឹកហ្វឺនឲ្យបានខ្លាំង និង ត្រៀមខ្លួនរៀបចំទុកជាមុន»។

ការបង្កើននូវការចំណាយលើវិស័យយោធា បានកើតឡើង ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងតែមានទំនាក់ទំនងកាន់តែអាក្រក់ឡើង ជាមួយសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមអ៊ុយក្រែន និង រឿងអាស្រូវបាឡុងចារកម្ម កាលពីពេលថ្មីៗនេះ ដោយគាត់នៅតែបន្ដឱបក្រសោបមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) យ៉ាងជិតស្និទ្ធ។Li Keqiang: China's marginalised premier - BBC News

ដោយឡែក ក្រុមមន្ត្រីសហរដ្ឋអាមេរិក ក៏បានព្រមានម្តងហើយម្តងទៀត ថា ចិនអាចនឹងឈ្លានពានតៃវ៉ាន់ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ចិន បានបង្ហាញកម្លាំងយោធាកាន់តែខ្លាំងក្លា ទាំងនៅលើដែនអាកាស និង ដែនទឹក ដោយរួមទាំងការបាញ់មីស៊ីលបាល្លិស្ទិក ជាច្រើនគ្រាប់ផងដែរ។

លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក បានដាក់ចេញនូវយុទ្ធសាស្រ្ដដ៏សំខាន់ជាច្រើន នៅក្នុងសង្គ្រាមដ៏ខ្លាំង នាពេលអនាគត ជាមួយនឹងប្រទេសចិន។ លោកស្រី មិនបានគិត អំពីសង្គ្រាមវាយលុក ឡើងលើគោក នៅកោះតៃវ៉ាន់ អាចនឹងកើតឡើងនោះឡើយ។ ប៉ុន្ដែក្រុងប៉េកាំង តែងតែអះអាង អស់រយៈពេលជាយូរណាស់មកហើយ ថា តៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយថា ចិន នឹងប្រើប្រាស់កម្លាំងយោធា បង្រួបបង្រួមទឹកដីឡើងវិញ ប្រសិនបើមានការចាំបាច់។After rare reversal, Wormuth confirmed once again as first woman Army  secretary

លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក ត្រូវតែរៀបចំប្រយុទ្ធ ហើយយកជ័យជម្នះ ប្រសិនបើមានការឈ្លានពានរបស់ចិន កើតឡើងមែន។ លោកស្រី បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការបង្កើតកម្លាំងចម្រុះ ជាមួយនឹងសម្ពន្ធមិត្តអន្តរជាតិ ដើម្បីធ្វើឲ្យមានភាពស្មុគស្មាញ ដល់ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។ បន្ថែមពីលើសនេះ កងទ័ពសហរដ្ឋអាមេរិក ត្រូវតែបង្កើតមជ្ឈមណ្ឌលចែកចាយដ៏ចាំបាច់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្តុកទុកគ្រឿងផ្គត់ផ្គង់ និង ប្រេងឥន្ធនៈ ដែលត្រូវការ សម្រាប់រថពាសដែក និង នាវាចម្បាំងរបស់ខ្លួន។ នៅក្នុងចំណោមតំបន់យុទ្ធសាស្រ្ដទាំងនោះ រួមមាន ប្រទេសអូស្រ្ដាលី ជប៉ុន សិង្ហបុរី និង ហ្វីលីពី។

លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) បានបន្ថែម ថា ធាតុដ៏សំខាន់បំផុតមួយ នៅក្នុងចំណោមចំណុចសំខាន់ៗទាំងអស់នោះ គឺការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី និង បំពាក់សម្ភារសឹកទំនើបៗ ដើម្បីទប់ស្កាត់នូវការឈ្លានពានរបស់ចិន។ ចំណែកកងកម្លាំងប្រយុទ្ធ ដែលអាចជឿទុកចិត្តបាន គួរតែត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យ៉ាងហោចណាស់ មានរយៈពេល៨ខែ នៅក្នុង១ឆ្នាំ។ បន្ថែមពីលើសនេះ កងនាវាវាយលុក បុកឡើងលើគោក និង គ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង ត្រូវតែដាក់ពង្រាយជាមុន ដើម្បីដើរតួជាខ្សែការពារដំបូងរបស់ប្រទេសជាសម្ពន្ធមិត្ត។

លោកស្រី រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក រូបនេះ បានពន្យល់ ថា « គោលបំណងរបស់យើង គឺបញ្ចៀសនូវការប្រយុទ្ធនឹងសង្គ្រាម នៅទ្វីបអាស៊ី។ ខ្ញុំគិត ថា វិធីសាស្រ្ដដ៏ល្អបំផុត ដើម្បីបញ្ចៀសនូវការប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមនេះ គឺការបង្ហាញដល់ប្រទេសចិន និង ប្រទេសផ្សេងៗ នៅក្នុងតំបន់នេះឲ្យដឹង ថា យើងពិតជាអាចឈ្នះសង្រ្គាមនោះបាន»។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

លោកស្រី Wormuth បានសង្កត់ធ្ងន់ទៀត ថា ប្រសិនបើសហរដ្ឋអាមេរិក មិនអាចរារាំងដល់ប្រទេសចិន បាន ដោយជោគជ័យនោះទេ កងទ័ពរបស់សហរដ្ឋអាមេរិក មានការងារស្នូលជាច្រើនរបស់ពួកគេ ត្រូវតែអនុវត្ដ វាយលុកតែម្ដង។ បញ្ហាដំបូង ត្រូវតែការពារដល់មូលដ្ឋានកងទ័ពជើងទឹក ជាមួយនឹងជំនួយសមត្ថភាពប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធការពារមីស៊ីលចម្រុះ។

លោកស្រី រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក បានបន្ថែម ថា «ទីភ្នាក់ងារសេវាកម្ម ក៏ត្រូវតែទ្រទ្រង់ ជួយដល់កម្លាំងចម្រុះ ដោយការបង្កើតឃ្លាំងស្តុកគ្រាប់រំសេវ និង បញ្ជូនបន្ត ដល់ចំណុចចាក់ប្រេង នៅលើអាកាស។ ចំណែកកិច្ចការដ៏សំខាន់មួយទៀត គឺត្រូវតែធ្វើនូវបច្ចុប្បន្នភាព លើឃ្លាំងអាវុធរបស់កងទ័ពសហរដ្ឋអាមេរិក និង អភិវឌ្ឍសមត្ថភាពផ្សេងៗទៀត ដែលជាធម្មតា មិនមានទំនាក់ទំនង ជាមួយកងកម្លាំង ដែលមានមូលដ្ឋាន នៅលើដី។ យើងត្រូវតែធ្វើឲ្យប្រាកដ ថា ជំហានដំបូងរបស់យើង ត្រូវតែទទួលបាននូវអាវុធ មានល្បឿនលឿនជាងសំឡេង បាញ់រយៈចម្ងាយឆ្ងាយ»៕

កូរ៉េខាងជើងជំរុញឱ្យ UN អំពាវនាវទៅប្រទេសពីរនេះឈប់ធ្វើសមយុទ្ធ

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៥ ខែមីនា ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា អង្គការសហប្រជាជាតិ (UN) គួរតែអំពាវនាវឱ្យបញ្ឈប់ការធ្វើសមយុទ្ធរួមគ្នាផ្នែកកងទ័ពរវាងកូរ៉េខាងត្បូង និងអាមេរិកជាបន្ទាន់ ដោយកូរ៉េខាងជើងផ្តល់ហេតុផលថា ប្រទេសទាំងពីរកំពុងធ្វើឱ្យស្ថានភាពកាន់តែតានតឹងលើសពីការគ្រប់គ្រង ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស Kim Sun Kyung បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា ៖ «ការធ្វើសមយុទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ (កូរ៉េខាងត្បូង និងអាមេរិក) កំពុងបង្កើនការប្រឈមមុខដោយគ្មានការទទួលខុសត្រូវ ហើយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ គួរតែទាមទារឱ្យកូរ៉េខាងត្បូង និងអាមេរិកឈប់និយាយបង្កជម្លោះ និងឈប់ធ្វើសមយុទ្ធកងទ័ពរួមគ្នាជាបន្ទាន់ ។ វាជារឿងគួរឱ្យសោកស្តាយណាស់ដែល UN នៅស្ងៀមស្ងាត់ចំពោះការធ្វើសមយុទ្ធមានលក្ខណៈឈ្លានពានយ៉ាងច្បាស់នេះ» ។North Korea's Kim Jong Un Apologizes for Killing of South Korean Official -  WSJ

នៅខែមីនា កូរ៉េខាងត្បូង និងអាមេរិកមានគម្រោងធ្វើសមយុទ្ធកងទ័ពរួមគ្នាដ៏ធំមួយរយៈពេលជាង១០ថ្ងៃ ហើយកាលពីថ្ងៃទី៣ ខែមីនា កន្លងមក កងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធផ្លូវអាកាស ដោយមានយន្តហោះទម្លាក់គ្រាប់បែកក្នុងចម្ងាយឆ្ងាយរបស់អាមេរិក និងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងចូលរួមផងដែរ ។ កូរ៉េខាងត្បូង និងអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះដើម្បីការពារខ្លួនឯង និងចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងកំពុងកើនឡើងដោយសារគម្រោងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់ ។

ទោះយ៉ាងណា កាលពីថ្ងៃទី៤ ខែមីនា រដ្ឋាភិបាលកូរ៉េខាងជើងបានថ្កោលទោសអាមេរិកថា គឺជាដើមហេតុនៃការដួលរលំប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ ហើយថា អាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបដោយយុត្តិធម៌ដើម្បីធានាតុល្យភាពអំណាចក្នុងតំបន់ ។North Korea warns U.S. of 'powerful' response to allied drills

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres អយុត្តិធម៌ និងគ្មានតុល្យភាពចំពោះការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ៕ ប្រភព ៖ The standard

ជនជាតិរ៉ូហ៊ីងយ៉ា រត់គេចេញពីការតាមសម្លាប់របស់ទាហានមីយ៉ាន់ម៉ា មកជួបគ្រោះអាសន្នធំមួយទៀត

0

រដ្ឋធានីដាកា (Dhaka)៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១លាននាក់ បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសបង់ក្លាដែស ឥឡូវនេះ ពួកគេកំពុងតែជួបនឹងគ្រោះអាសន្នបន្ថែមទៀត ដោយសារតែភ្លើងឆេះជំរំស្នាក់នៅរបស់ពួកគេ ធ្វើឲ្យខូចខាតខ្ទម អស់ជាង២០០០ខ្នង។Massive deadly fires in Bangladesh's Rohingya refugee camp - World  Socialist Web Site

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា ថា បើតាមមន្រ្ដីពន្លត់អគ្គិភ័យ និង មន្រ្ដីអង្គការសហប្រជាជាតិ បានអះអាង ថា គ្រោះអគ្គិភ័យដ៏ធំ បានឆាបឆេះពាសពេញជំរំជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសបង់ក្លាដេស។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ អត់មានផ្ទះស្នាក់នៅ។At least 15 people killed and 400 unaccounted for after fire in Rohingya  refugee camp in Bangladesh | World News | Sky News

ក្រុមមន្រ្ដីនាយកដ្ឋានពន្លត់អគ្គិភ័យបាលូខាលី (Balukhali) បានបញ្ជាក់ ថា គ្រោះអគ្គិភ័យ កាលពីថ្ងៃអាទិត្យ បានបំផ្លាញផ្ទះស្នាក់នៅរបស់ជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងតិច ២០០០ខ្នង។ គ្រោះអគ្គិភ័យនេះ បានឆាបឆេះ នៅក្នុងជំរំ១១ ស្ថិតក្នុងស្រុកកូកស៍ បាហ្សាស (Cox’s Bazar) នៅជាប់ព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ហើយវាជាទីដែលមានជនជាតិរ៉ូហ៊ីងយ៉ា ជាង១លាននាក់រស់នៅ។ ពួកគេភាគច្រើនបំផុត បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងឃោរឃៅរបស់ទាហានមីយ៉ាន់ម៉ា នាអំឡុងឆ្នាំ២០១៧។ គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅក្នុងជំរំមួយ ស្ថិតក្នុងចំណោមជំរំ ចំនួន៣២ នៅក្នុងស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស។Fire at Rohingya Camp in Bangladesh Leaves Thousands Homeless - The New  York Times

បើតាមអ្នករាយការណ៍របស់សារព័ត៌មាន Al Jazeera បានឲ្យដឹង ថា ខ្ទមស្នាក់នៅរបស់ជនភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា មានមនុស្សចន្លោះពី៤ទៅ៥នាក់ រស់នៅក្នុងខ្ទមនីមួយៗ ហើយមានមនុស្សយ៉ាងតិច ត្រឹមពាក់កណ្ដាល ជាស្រ្ដី និង កុមារ។ ប៉ុន្ដែក្រុមមន្រ្ដីពន្លត់អគ្គិភ័យ និង សង្គ្រោះ នៅមិនទាន់បានរាយការណ៍ អំពីចំនួនមនុស្សរងគ្រោះថ្នាក់ និង មូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះនៅឡើយ ហើយពួកគេកំពុងតែស្វែងរកមនុស្សទាំងនោះ៕

ក្រសួងលើកទឹកចិត្តឱ្យប្រើប្រាស់ Google Map ដើម្បីស្រួលមើលផ្លូវណាស្ទះ និងមិនស្ទះ

0
ក្រសួងសារធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្ត និងស្នើសុំឱ្យអ្នកធ្វើដំណើរ មុនពេលចេញទៅណាមកណា សូមប្រើប្រាស់ App Google maps ដើម្បីធ្វើចរាចរក្នុងរាជធានីភ្នំពេញ ងាយស្រួលជ្រើសរើសតម្រាយផ្លូវមិនកកស្ទះ ប្រើពេលវេលាខ្លីឆាប់ដល់គោលដៅ។
ការលើកទឹកចិត្តបែបនេះ បន្ទាប់ពីក្រសួងមើលឃើញថាការកកស្ទះចរាចរនៅទីតាំងការដ្ឋានស្ពានអាកាសព្រះមុនីវង្សកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២៣ បានធ្វើឱ្យពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង និងសំណូមពរឱ្យក្រសួង ដាក់កម្លាំងទៅជួយ សម្រួលចរាចរណ៍ ខណៈការកក់ស្ទះនាពេលនោះ មិនក្រោម៣ម៉ោងនោះទេ៕
May be an image of textMay be an image of textMay be an image of map, outdoors and text that says '9:26 LTE ច្បារអំពៅ Phnom Penh City Hall 23 min 20 min 1hr 26 TUOL K គោ Phnom Penh City Hall Rece 24 24min min Phnom Penh ភ្នំពេ ភ្នំពេ23min D/INI 23 min 25 min Partners Firm Cho Ray Phn PenhHosp SAN Googiarket ច្បារអពេ Recently viewed 23 min (7,2 km) Fastest route now due to traffic conditions Steps Preview >> Traffic 구 Pin'

អត្ថន័យអប់រំសំខាន់ៗរបស់តួអង្គក្នុងរឿងតុក្កតាTom and Jerry

0

សហរដ្ឋអាមេរិក៖ តុក្កតាTom and Jerry ជាប្រភេទតុក្កតាបែបកំប្លែងដែលមានការគាំទ្រយ៉ាងខ្លាំង នឹងមានភាពល្បីល្បាញទូទាំងពិភពលោក។ គួរបញ្ជាក់ផងដែរតុក្កតានេះបាននិពន្ធដំបូងគេបង្អស់ក្នុងឆ្នាំ១៩៤០ ដោយលោក Willim Hanna និង Joseph Barbera ។ យ៉ាងណាមិញក្នុងការផលិតសាច់រឿងនីមួយៗសុទ្ធតែមានអត្ថន័យអប់រំសំខាន់ៗខុសៗគ្នា នឹងទាក់ទងទៅនឹងជីវិតពិតរបស់យើងរាល់ថ្ងៃ៖ ដូច្នេះហើយតោះយើងមកដឹងពីរអត្ថន័យអប់រំសំខាន់ៗរបស់តួអង្គក្នុងរឿងតុក្កតាTom and Jerry ដូចតទៅ៖Tom And Jerry, best, friends, HD wallpaper | Peakpx១.Tom បានបង្រៀនយើងថាស្នេហាពិតគឺការលះបង់ គឺមិនមែនអត្មានិយមនោះទេ
២.Jerry បានបង្រៀនយើងថាអ្នកនឹងកាចនៅពេលមាននរណាម្នាក់ប៉ះមនុស្សដែលយើងស្រឡាញ់
៣.Toodles បានបង្រៀនយើងថាអ្នកមិនគួរស្រឡាញ់មនុស្សណាដែលទាមទារអ្វីមួយពីអ្នកមិនចេះចប់នោះទេ
៤.Quacker បានបង្រៀនយើងថានឹងមានមនុស្សទទួលយកយើងគ្រប់ពេល ទោះបីយើងមិនល្អគ្រប់គ្រាន់ក៏ដោយ៥.Topsy បានបង្រៀនយើងថាគ្មានអ្នកណាកើតមកអាក្រក់នោះទេ
៦.Butch បានបង្រៀនយើងថាមនុស្សដែលលួចចាក់យើងក្រោយខ្នងមិនមែនអ្នកដទៃនោះទេ
៧.Spike បានបង្រៀនយើងថាទោះក្លាយជាមេម៉ាយក៏អាចចិញ្ចឹមកូនបានល្អដែរ
៨.Nibbles បានបង្រៀនយើងថាត្រូវតែធ្វើល្អជាមួយមនុស្សជុំវិញខ្លួន
៩.Tom បានបង្រៀនយើងថាធ្វើខុសហើយត្រូវចេះសុំទោស
១០.Spike បានបង្រៀនយើងថាក្ដីស្រឡាញ់របស់អ្នកមានគុណគឺធំធេងណាស់
១១.Jerry បានបង្រៀនយើងថាពេលវេលាដើរលឿនណាស់កុំរវល់តែខូចចិត្ត គួរប្រើពេលវេលារស់អោយមានន័យ៕Tom & Jerry (2021) - IMDb

១២ឆ្នាំទៀត មនុស្សពាក់កណ្តាលពិភពលោកនឹងលើសទម្ងន់

0

សហព័ន្ធជំងឺធាត់ពិភពលោក World Obesity Federation បានដាស់តឿនថា មនុស្សជាងពាក់កណ្តាលនៅលើពិភពលោកនឹងជួបបញ្ហាលើសទម្ងន់ ហើយមានជំងឺធាត់នៅឆ្នាំ២០៣៥ ឬ១២ឆ្នាំខាងមុខទៀត ។ គេរំពឹងថា នឹងមានមនុស្សជាង៤.០០០លាននាក់ត្រូវប្រឈមនឹងជំងឺធាត់ ហើយប្រទេសនឹងមានពលរដ្ឋកើតជំងឺធាត់ និងលើសទម្ងន់ខ្លាំងបំផុត គឺក្រុមប្រទេសមានប្រាក់ចំណូលតិចដល់មធ្យមស្ថិតនៅទ្វីបអាហ្វ្រិក និងអាស៊ី ។Study: Being Overweight Raises Risk of Dying

ប៉ុន្តែអ្វីគួរឱ្យបារម្ភខ្លាំងនោះ ក្រុមដែលប្រឈមនឹងជំងឺធាត់ក្នុងពេលនេះ គឺក្មេង ។ គេគិតថា មានយុវវ័យទាំងប្រុសនិងស្រី មានជំងឺធាត់ស្មើ២ដងបើធៀបនឹងឆ្នាំ២០២០ កន្លងមក ។

សាស្ត្រាចារ្យ Louis Boer ប្រធានសហព័ន្ធជំងឺធាត់ពិភពលោកបញ្ជាក់ថា តាមទិន្នន័យពីរបាយការណ៍នេះ គឺជាការដាស់តឿនយ៉ាងច្បាស់ដល់ប្រទេសផ្សេងៗត្រូវតែបង្កើនល្បឿន និងផ្លាស់ប្តូរគោលនយោបាយដើម្បីការពារមិនឱ្យស្ថានការណ៍កាន់តែអាក្រក់លើសដើម ។Study Finds Electronic Health Record Tool Can Help Children Achieve Healthy  Weight - MU School of Medicine

សាស្ត្រាចារ្យ Louis Boer បញ្ជាក់ថា រដ្ឋាភិបាល និងអ្នកកំណត់គោលនយោបាយទូទាំងពិភពលោក ចាំបាច់ត្រូវធ្វើគ្រប់វិធីដើម្បីចៀសវាងការប៉ះពាល់សុខភាព សង្គម និងសេដ្ឋកិច្ចទៅកាន់ក្រុមយុវវ័យ ដោយត្រូវវាយតម្លៃកត្តាមានចំណែករួមដែលធ្វើឱ្យពួកគេមានរោគធាត់ ។

មូលហេតុធ្វើឱ្យមនុស្សប្រឈមនឹងរោគធាត់ខ្លាំង គឺដោយសារការបរិភោគម្ហូបអាហារកែច្នៃដែលទទួលបានការពេញនិយមរហូតមក ឥរិយាបថនៅស្ងៀម ការគ្រប់គ្រងការផ្គត់ផ្គង់អាហារមិនបានល្អ រួមទាំងធនធានសម្រាប់សេវាថែទាំសុខភាពពលរដ្ឋមានកំណត់ ដើម្បីផ្តល់ចំណេះដឹងអំពីទម្ងន់ និងសុខភាព ៕

ប្រភព ៖ TNNHealth