ប្រទេសថៃ ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) បង្ហាញថា នៅឆ្នាំ២០២៣ ថៃបានដាក់គោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងអស់៧ច្បាប់ ក្នុងនោះ២ច្បាប់ជាមួយចិន និង៥ច្បាប់ទៀតជាមួយឥណ្ឌា ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យផលិតផលថៃអាចចូលទៅកាន់ទីផ្សារដែលមានពលរដ្ឋចំនួន៣៦៥លាននាក់ ។

លោក Phusit Rattanakul អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិលើកឡើងថា កាលពីថ្ងៃទី១ ខែមីនា កន្លងមក ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្បាប់ដំបូងជាមួយក្រុង Shenzhen របស់ចិន ខណៈទីក្រុងនេះមានពលរដ្ឋចំនួន១២,៥លាននាក់ ។ វានឹងជួយត្រួសត្រាយផ្លូវសម្រាប់ទំនិញ និងសេវាកម្មផ្សេងៗរបស់ថៃអាចចូលដល់ទីក្រុងផ្សេងទៀតបាន ។DITP-GIT ประกาศความพร้อมจัดงาน Bangkok Gems and Jewelry Fair

ក្រៅពីនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិសង្ឃឹមថា ថៃនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខេត្តយូណានដែលមានពលរដ្ឋចំនួន៤៧,២១លាននាក់ ថែមទាំងមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា វៀតណាម និងឡាវ ។ ដូច្នេះ វានឹងជួយឱ្យទំនិញរបស់ថៃអាចចូលទៅកាន់ទីផ្សារធំទូលាយជាងមុនក្នុងភូមិភាគ តាមរយៈប្រព័ន្ធដឹកជញ្ជូនរថភ្លើងឡាវ-ចិន ។

ចំណែកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៥ច្បាប់ជាមួយរដ្ឋនានារបស់ឥណ្ឌា ដែលរដ្ឋទាំងនេះមានពលរដ្ឋសរុបចំនួន៣០៥លាននាក់កំពុងស្ថិតក្រោមដំណើរការ ហើយសង្ឃឹមថា នឹងអាចបញ្ចប់មុនដំណាច់ឆ្នាំនេះ ។ លើសពីនេះ ថៃនឹងផ្តោតលើគម្រោងបណ្តាក់ទុនរួមគ្នាផ្សេងៗពាក់ព័ន្ធនឹងអាហារ និងភេសជ្ជៈហាឡាល់ គ្រឿងសម្អាង ឌីជីថល បច្ចេកវិទ្យា ដូងប្រេង គ្រឿងសង្ហារិម និងឧស្សាហកម្មសេវាកម្មវេជ្ជសាស្ត្រ ។Thailand's Asia-Pacific free trade area agenda - Thailand Business News

ក្រៅពីនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានសិក្សាពីភាពអាចទៅរួចក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីផ្សារថ្មីៗតាមការស្នើសុំរបស់ផ្នែកឯកជន ដូចជា ជាមួយប្រទេសប៉ាគីស្ថាន ឈូងសមុទ្រអារ៉ាប់ និងអាហ្វ្រិក ។ ការសិក្សាលម្អិតពីគម្រោងនេះជារឿងសំខាន់ ខណៈប្រទេសខ្លះកំពុងជួបបញ្ហាអត្រាប្តូរប្រាក់ប្រែប្រួល ដែលជះឥទ្ធិពលដល់ការទូទាត់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មសេរី ។

ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយចំនួន៦ច្បាប់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ជាមួយប្រទេសនិងក្រុងផ្សេងៗ ហើយបន្តទៅនេះ ថៃគ្រោងនឹងចុះកិច្ចព្រមពៀងជាមួយខេត្ត Hainan និង Gansu របស់ចិន, ក្រុងកូហ្វូ របស់ជប៉ុន, រដ្ឋ Telangana របស់ឥណ្ឌា ក្រុងប៊ូសាន និងខេត្តហ្យុងហ្គី របស់កូរ៉េខាងត្បូង ។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយបង្កើនបរិមាណការនាំចេញរបស់ថៃទៅកាន់ប្រទេសទាំងនេះ បានយ៉ាងតិច៤,២២សែនលានបាតក្នុងរយៈពេល៣ឆ្នាំ ៕

ប្រភព ៖ AEC connect