ប្រទេសឡាវ ៖ ការសាងសង់រោងចក្រថាមពលវារីអគ្គិសនីទំហំ១.៤៦០មេហ្គាវ៉ាត់ ស្ថិតនៅកណ្តាលទន្លេមេគង្គក្នុងតំបន់ហ្លួងព្រះបាងភាគខាងជើងប្រទេសឡាវ បានចាប់ផ្តើមដំណើរតាំងពីឆ្នាំ២០២០ មក ។ គេរំពឹងថា គម្រោងសាងសង់នេះនឹងបញ្ចប់ ហើយអាចផលិតអគ្គិសនីបាននៅឆ្នាំ២០៣០ ។

ស្ថានីយទូរទស្សន៍ជាតិឡាវរាយការណ៍ថា រោងចក្រថាមពលវារីអគ្គិសនីនេះនឹងដំណើរការតាមរយៈប្រព័ន្ធទឹកហូរ (Run-of-River) ដែលមានកម្ពស់៧៩ម៉ែត្រ ហើយទឹកនឹងហូរចុះក្រោមក្នុងកម្ពស់២៩,៦ម៉ែត្រ ។ ក្រៅពីនេះ វានឹងមានកម្លាំងផលិតអគ្គិសនីចំនួន១.៤០០មេហ្គាវ៉ាត់ ព្រមទាំងមានកម្លាំងផលិត៣បន្ថែមទៀតអាចផលិតអគ្គិសនីចំនួន៦០មេហ្គាវ៉ាត់ ដែលធ្វើឱ្យកម្លាំងថាមពលទាំងអស់អាចផលិតក្នុង១ឆ្នាំៗ ស្មើប្រមាណ៦.៨៥៤ជីហ្គាវ៉ាត់/១ម៉ោង ។Laos power plant deals in the pipeline

ការផលិតថាមពលអគ្គិសនី និងឧស្សាហកម្មរ៉ែនៅឡាវបានលូតលាស់យ៉ាងឆាប់រហ័ស ហើយមានតួនាទីសំខាន់សម្រាប់ការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងខ្លាំង ។ ឡាវបានសាងសង់រោងចក្រវារីអគ្គិសនីជាច្រើនកន្លែង ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលចង់ផ្លាស់ប្តូរប្រទេសឱ្យក្លាយជាប្រភពថាមពលអគ្គិសនីនៅអាស៊ាន ។ ក្រៅពីនេះ ឧស្សាហកម្មទាំងពីរបានបង្កើតប្រយោជន៍ជាច្រើនទាក់ទងនឹងការបង្កើតការងារ និងការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ រហូតដល់ប្រភពទឹកស្អាតផងដែរ ។

បច្ចុប្បន្ន ប្រទេសឡាវមានរោងចក្រថាមពលអគ្គិសនីចំនួន៩៤កន្លែង ដែលអាចផលិតអគ្គិសនីសរុបចំនួន១១.៦៦១មេហ្គាវ៉ាត់/១ឆ្នាំ ស្មើ៩៥% សម្រាប់ការប្រើប្រាស់អគ្គិសនីក្នុងលំនៅឋានទាំងអស់ទូទាំងប្រទេស ។ ក្រៅពីនេះ ការផ្គត់ផ្គង់អគ្គិសនីទៅកាន់បណ្តាប្រទេសជិតខាង និងប្រាក់ចំណេញបានមកពីការជីកយករ៉ែ នឹងជួយបង្កើតប្រាក់ចំណូលជារូបិយប័ណ្ណបរទេសជាច្រើនដល់ឡាវ ហើយប្រាក់ចំណូលនេះនឹងកើនឡើងជាបន្តបន្ទាប់ ៕ Dams a threat to Mekongប្រភព ៖ AECconnect