Home Blog Page 1807

ផលប៉ះពាល់ដល់សុខភាព នៃវិទ្យុសកម្មពីគ្រាប់បែកនុយក្លេអ៊ែរ

0

ស្ថានការណ៍សង្គ្រាមរុស្សុីអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល១ឆ្នាំហើយ ដែលបានធ្វើឱ្យមនុស្សជាតិនៅលើពិភពលោកជាច្រើនចាប់ផ្តើមព្រួយបារម្ភអំពីកម្រិតនៃអំពើហឹង្សាដែលអាចត្រូវបានបញ្ចេញ ជាមួយនឹងការប្រើប្រាស់អាវុធដ៍សាហាវជាច្រើនសតវត្សមកហើយដូចជា “គ្រាប់បែកនុយក្លេអ៊ែរ” ត្រូវបានគេស្គាល់ថាជាគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុត។The Dangers Of Vulnerable Nuclear Forces - BASIC

ប្រសិនបើមាន សញ្ញានៃការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរពិតប្រាកដតើប្រជាជនទូទាំងពិភពលោកអាចទប់ទល់នឹងផលប៉ះពាល់សុខភាពដែលអាចកើតមានដោយរបៀបណា?

គ្រាប់បែកនុយក្លេអ៊ែរមានថាមពលបំផ្លិចបំផ្លាញដ៏អស្ចារ្យ ប្រសិនបើប្រើប្រាស់ វាអាចប៉ះពាល់ដល់ជីវិតភ្លាមៗ ប៉ុន្តែប្រសិនបើមានការលេចធ្លាយណាមួយដូចជាការលេចធ្លាយពីរោងចក្រ ថាមពលនុយក្លេអ៊ែរដែលត្រូវបានសាយភាយដោយវិទ្យុសកម្ម ក្នុងប្រទេសនោះ ឬតំបន់នោះ វានឹងផ្ដល់ផលប៉ះពាល់ដោយប្រយោលយ៉ាងធ្ងន់ធ្ងរដូចគ្នាទៅលើសុខភាពរបស់គ្រប់ជីវិតដែលបានប៉ះផ្ទាល់។How likely is the use of nuclear weapons by Russia? | Chatham House –  International Affairs Think Tank

វេជ្ជបណ្ឌិត  អ្នកឯកទេសខាងវិទ្យុសកម្ម និងអ្នកឯកទេសផ្នែកវិទ្យុសកម្មមកពីមជ្ឈមណ្ឌលមហារីក Horizon និយាយថា វិទ្យុសកម្មគឺជាបាតុភូតដែលមិនអាចសង្កេតបានដោយភ្នែកទទេ  ដូច្នេះហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតយ៉ាងងាយ  គ្រោះថ្នាក់ដែលកើតឡើង នៅពេលដែលវិទ្យុសកម្មឆ្លងកាត់ជាលិកានៃរាងកាយមនុស្ស វានឹងបណ្តាលឱ្យមានផលប៉ះពាល់លើកោសិកាដល់កម្រិត DNA  ដោយបង្កើតម៉ូលេគុលនៅខាងក្នុងកោសិកា ហើយមុខងាររបស់កោសិកាក៏ត្រូវបានផ្លាស់ប្តូរ និងបំផ្លាញ៕North Korea aims for world's strongest nuclear force – DW – 11/27/2022

តើនរណាគេដែលគ្រងតំណែងជាតួឯកស្រីនៅក្នុងរឿងអប្សរាមហានគរ?

0

ភ្នំពេញ៖ មានបវរកញ្ញាកម្ពុជា មកពីកម្មវិធីប្រកួតផ្សេងៗគ្នាបាន បង្ហាញវត្តមានព្រមគ្នា ក្នុងពិធីក្រុងពាលីដ៏ធំមួយ ក្រោមការចំណាយដើមទុនយ៉ាងច្រើន នាវេទិការក្នុងឆាកតន្ត្រីរបស់ទូរទស្សន៍ហង្សមាស។ ដែលនោះគឺជាពិធីក្រុងពាលី ថតភាពយន្តភាគថ្មីរឿង «អប្សរាមហាអង្គរ » ជាខ្សែភាពយន្តខ្មែរខ្នាតធំដំបូងគេដែលមិនធ្លាប់មានពីមុនមក ដែលសាច់រឿងត្រូវបាននិពន្ធឡើងនៅក្នុងលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និងសតវត្សទី១៣។
បវរកញ្ញាទាំងនោះត្រូវបានគេស្គាល់រួមមាន៖
-កញ្ញា លីវ ជីលី Miss Grand Cambodia 2020 សម្តែងជាតួអង្គ ព្រះនាងឥន្រ្ទទេវី
-កញ្ញា ប៉ូគីមថេង សុតធីតា Miss Grand Cambodia 2021 សម្តែងជាតួអង្គព្រះជាយាទី១ ព្រះនាម កែវ មុនី
– កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand International 2022 សម្តែងជាតួអង្គឆោមឆវី ឬ ឆផ្កា
-កញ្ញា ប៊ី សុធារី Miss Grand Cambodia 2022 សម្តែងជាតួអង្គប្រភា និង នាងខ្មុក។
ប៉ុន្តែគេសម្គាល់ឃើញថាក្នុងចំណោមបវរកញ្ញាទាំងអស់ គេសង្ស័យថាកញ្ញា លីវ ជីលី អាចនឹងគ្រងតំណែងជាតួឯក ក្នុងរឿងអប្សរាមហានគរព្រោះកញ្ញាបានគ្រងនៅឈុតជា ព្រះនាងឥន្រ្ទទេវីដែលជាកំពូលនារីដ៏អស្ចារ្យនាសម័យអង្គរ។ យ៉ាងណាមិញព័ត៌មាននេះនៅមិនទាន់ច្បាស់នៅឡើយទេ ហើយបច្ចុប្បន្នរឿងនេះកំពុងចាប់ផ្ដើមសម្តែង នឹងចូលរួមសម្ដែងដោយកំពូលតារាល្បីៗជាច្រើនរូបទៀតរបស់ប្រទេសកម្ពុជា៕

ក្រុមតារាK-pop ដែលរកចំណូលបានច្រើនជាងគេនៅដើមឆ្នាំ២០២៣

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មានSCMPបានអោយដឹងថានៅក្នុងបរិបទនៃទីផ្សារតន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ក្រុមនីមួយៗគឺកំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងវិស័យតន្រ្តី K-pop។ ក្នុងនោះគេរកឃើញថាមានតែK-popទាំង១០ក្រុមទេ ដែរមានសមត្ថភាពរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២២-២០២៣។ នៅក្នុងនោះមានក្រុមដូចជា៖

១. BTS: រកចំណូលបានរហូតទៅដល់ជាង ៣ ពាន់លាន ដុល្លារBTS members' net worths, ranked: the K-pop supergroup is worth US$50  million, but who has the most individual wealth – most-searched idol on  YouTube Jungkook or budding actor V? | South China២.EXO: រកចំណូលបានរហូតទៅដល់ ១ ពាន់លាន ដុល្លារEXO - Rakuten Viki៣.BLACKPINK: រកចំណូលបានរហូតទៅដល់ជាង ៤០០ រយលាន ដុល្លារBlackpink Members: Everything to Know៤.TWICE: រកចំណូលបានរហូតទៅដល់ ៥០ លាន ដុល្លារTWICE Release Second English Single 'Moonlight Sunrise,' and It Has a  Special Hidden Significance for Fans៥.STRAY KIDS: រកចំណូលបានរហូតទៅដល់ជាង ៣០ លាន ដុល្លារStray Kids Talks New Album “NOEASY” & Embracing Their Noise Music Label |  Teen Vogue៦.ITZY: រកចំណូលបានរហូតទៅដល់ជាង ២០ លាន ដុល្លារITZY talks about how new single represents their relationship៧.AESPA: រកចំណូលបានរហូតទៅដល់ ២០ លាន ដុល្លារFans are wondering when aespa will make a comeback | allkpop៨.TXT: រកចំណូលបានរហូតទៅដល់ជាង ១០ លាន ដុល្លារTXT - Koreaboo

៩.GOT7: រកចំណូលបានរហូតទៅដល់ជាង ១០ លាន ដុល្លារ7 Ways The GOT7 Members Have Been Showcasing Their Individual Talents This  Year | Soompi១០.ENHYPEN: រកចំណូលបានរហូតទៅដល់ ១០ លាន ដុល្លារ៕ENHYPEN is coming to Manila! | PEP.ph

គូស្នេហ៍ស្រឡាញ់ភេទដូចគ្នារិះគន់នាយករដ្ឋមន្ត្រីជប៉ុន

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងត្រូវបានពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាករណីលោកបញ្ចេញយោបល់ថា ការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នាមិនមែនជារឿងសំខាន់ទេ ។ ការលើកឡើងនេះធ្វើឱ្យសង្គមជប៉ុន ជាពិសេស ក្រុមអ្នកគាំទ្រភាពស្មើគ្នាខាងផ្លូវភេទរិះគន់ថា លោកនាយករដ្ឋមន្ត្រីមិនច្បាស់លាស់ក្នុងការផ្តល់ភាពសំខាន់ និងគាំទ្រសិទ្ធិរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា ។

លោក Kishida មិនមែនជាមនុស្សដំបូងទេដែលត្រូវបានគេរិះគន់រឿងនេះ កាលពីមុន លោក Masayoshi Arai លេខានាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យគេដកលោកចេញពីតំណែង បន្ទាប់ពីនិយាយពាក្យរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ដោយលោក Arai និយាយថា ៖ «ខ្ញុំមិនចូលចិត្តប៉ុន្មានទេ បើអ្នកស្រឡាញ់ភេទដូចគ្នាមកនៅជិតផ្ទះ ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ។ រដ្ឋាភិបាលត្រូវពិចារណាឱ្យបានល្អិតល្អន់ ដោយសារអាចប៉ះពាល់ដល់ប្រពៃណីក្នុងសង្គមជប៉ុន» ។Ban on same-sex marriage not discrimination, says Japan PM | World News,The  Indian Express

កន្លងមក គណបក្សកាន់អំណាចរបស់លោក Kishida បានស្ថិតក្រោមសម្ពាធពីសង្គមខាងក្រៅ ខណៈពលរដ្ឋបានអំពាវនាវឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិរបស់អ្នក LGBTQ ខណៈលទ្ធផលការស្រាវជ្រាវពីភ្នាក់ងារជាច្រើនចាប់ផ្តើមសង្កេតឃើញថា យុវវ័យសម័យថ្មីជាច្រើននាក់បានគាំទ្រការរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស ក្នុងចំណោមអ្នកអាយុតិចដែលមានសិទ្ធិបោះឆ្នោត និងក្រុម Marriage for All Japan ។

ការស្ទង់មតិចុងក្រោយបង្ហាញថា ២ក្នុងចំណោម៣នាក់នៃអ្នកមានសិទ្ធិបោះឆ្នោត គឺពួកគេគាំទ្រឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ខណៈជប៉ុនជាប្រទេសមួយស្ថិតក្នុងក្រុមប្រទេស G7 ប៉ុន្តែមិនទទួលស្គាល់សិទ្ធិរបស់ពួកគេ ។Japan PM: Ban on same-sex marriage not discrimination - ABC News

Makiko Terahara ប្រធានក្រុម Marriage for All Japan និយាយថា ៖ «ខ្ញុំគិតថា នេះជាហេតុផលមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលមិនបានយល់ស្របនឹងគំនិតរបស់ពលរដ្ឋ ព្រោះបេះដូងរបស់រដ្ឋាភិបាលភាគច្រើនជាក្រុមយុវជន» ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក តុលាការនៅទីក្រុងតូក្យូបានគាំទ្របម្រាមរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា ប៉ុន្តែលើកឡើងថា ការបដិសេធផ្នែកច្បាប់សម្រាប់គូស្នេហ៍ភេទដូចគ្នា គឺជាការរើសអើង ។ អ្នកទាមទារសិទ្ធិបានសាទរចំពោះសេចក្តីសម្រេចនេះថា ជាជោគជ័យមួយជំហានដើម្បីកែតម្រូវច្បាប់ឱ្យគូស្នេហ៍ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍បាន ៕

ប្រភព ៖ thebetter

ព្រំ សំណាង បង្ហាញឆន្ទៈខ្ពស់ ដណ្តើមមេដាយមាសសុីហ្គេម២០២៣ ជូនជាតិ

0

កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា ព្រំ សំណាង បាននិយាយថា បើទោះបីខ្លួនទទួលបានផ្លែផ្កាល្អនៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួនពីរលើកកន្លងមកក្ដី ក៏ខ្លួនមិនដែលភ្លេចខ្លួនរឿងដណ្ដើមមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានោះដែរ។ គុនខ្មែរ៖ ព្រំ សំណាង ថា ​នឹងផ្ដួលគូប្រកួត ក្នុងការបង្ហាញខ្លួនដំបូងនៅ Thai  Fight

កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់ក្នុងជំរំ កីឡាករជម្រើសជាតិខាងលើ ក៏បានចេញទៅប្រកួតក្នុងកម្មវិធីប្រកួតអន្តរជាតិធំៗ បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់ តាមរយៈជង្គង់ នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។

កីឡាករដដែលខាងលើ បានប្រាប់មកកាន់ CAMBODIA 2023 យ៉ាងដូច្នេះថា “និយាយរឿងត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូត តាំងពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមមក។ ចំពោះគោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាស ជូនជាតិ សម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងថា ដឹងតែបានមេដាយ គ្រាន់តែមិនច្បាស់១០០% ថានឹងបានមេដាយកម្រិតណា។ ប៉ុន្តែ បើគោលដៅនិងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសហ្នឹងតែម្ដង”។ មិនធម្មតា! អ្នកលេងគុនខ្មែរ ព្រំ សំណាង ប្រើពេល ២នាទីផ្ដួលជើងខ្លាំងអង់គ្លេស  Thomas លើសង្វៀន Thai Fight

គួររម្លឹកថា កាលស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករ ព្រំ សំណាង បានចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ដោយកាលនោះ គេដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ជូនជាតិផងដែរ៕

ម្នាស់នៅអង់គ្លេស ធ្លាប់ឡើងថ្លៃដល់១ផ្លែ ៨០០០ពាន់ដុល្លារ

0

នៅសតវត្សរ៍ទី១៨ នៅក្នុងប្រទេសអង់គ្លេស អ្នកដែលមានផ្លែ ម្នាស់ ត្រូវបានគេចាត់ទុក្ខថាជាអ្នកមានទ្រព្យស្តុកស្តម។

នាសម័យនោះម្នាស់​មួយផ្លែ​មាន​តម្លៃ​ប្រហែល ៨០០០ ដុល្លារ​ (ស្មើនឹង​មួយ​ដុល្លារ​សព្វថ្ងៃ)។ ហេតុផលដែលធ្វើឱ្យម្នាស់ថ្លៃនោះ ក៏ដោយសារតែសម័យនោះ ម្នាស់​ជា​ផ្លែ​ឈើ​កម្រ នៅចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៧០០ និង ១៨០០។

កាលនោះ ម្នាស់តែ២ប៉ុណ្ណោះនៅក្នុងប្រទេសអង់គ្លេស ដោយវាត្រូវបាននាំចូលមកពីតំបន់ Carribean។ អ្វីដែលប្លែក និងគួរឱ្យចាប់អារម្មណ៍នោះគឺថា មនុស្សតែងទៅជួលម្នាស់ សម្រាប់តុបតែងលម្អ នៅពេលដែលមានភ្ញៀវមកលេងផ្ទះ ឬក៏ដើម្បីថាខ្លួនជាអ្នកមានទ្រព្យ៕

ប្រភព៖ 12 tomatoes 

ការសិក្សា និងបទពិសោធន៍ដូចគ្នា ហេតុអ្វីស្ត្រីទទួលបានប្រាក់ឈ្នួលតិចជាងបុរស ?

0

ស្ថានីយទូរទស្សន៍ CNN បានបង្ហាញពីការស្រាវជ្រាវចុងក្រោយរបស់ Pew Research Center ថា នៅឆ្នាំ២០២២ កន្លងមក ស្ត្រីអាមេរិកជាមធ្យមទទួលបានប្រាក់ចំណូលប្រមាណ៨២សេន ឯបុរសទទួលបាន១ដុល្លារ ។ នេះបើតាមការវិភាគប្រាក់ចំណូលជាមធ្យមក្នុង១ម៉ោងរបស់បុគ្គលិកពេញម៉ោង និងក្រៅម៉ោង ។ គេចាត់ទុកថា ប្រាក់ឈ្នួលបានកើនឡើងតិចតួច ខណៈស្ត្រីទទួលបានប្រាក់ឈ្នួលត្រឹមតែ៦៥សេននៅឆ្នាំ១៩៨២ ។

ការវិភាគរបស់ Pew បញ្ជាក់ថា ការរៀនចប់មហាវិទ្យាល័យ ការបម្រើការងារមានប្រាក់ខែខ្ពស់ និងបទពិសោធន៍ក្នុងការងារច្រើនអាចជួយឱ្យស្ត្រីកាត់បន្ថយគម្លាតយេនឌ័រតាំងពីឆ្នាំ១៩៨២ ។ ប៉ុន្តែករណីស្ត្រីរៀនបានខ្ពស់ជាងបុរស ប្រាក់ចំណូលរបស់ស្រ្តីនិងបុរស បែរជាមិនផ្លាស់ប្តូរទៅវិញ ។ ការវិភាគបង្ហាញទៀតថា ក្នុងចំណោមស្ត្រីគ្នាឯង ក៏លម្អៀងរឿងប្រាក់ឈ្នួលផងដែរ ។ លើសពីនេះ ជាតិសាសន៍ និងអាយុ តែងតែជះឥទ្ធិពលដល់អត្រាប្រាក់ឈ្នួលដែលស្ត្រីទទួលបាន ជាក់ស្តែង ស្រ្តីអាមេរិកមានដើមកំណើតអាហ្វ្រិក ឬអេស្ប៉ាញ នឹងទទួលប្រាក់ឈ្នួលតិច ហើយស្ត្រីមានអាយុច្រើនក៏ទទួលប្រាក់ឈ្នួលតិចផងដែរ ។Many still prefer to work with men over women – and it shows why women face  an uphill battle - Atlas Search, LLC

ក្រៅពីនេះ ការមានផ្ទៃពោះ ក៏ជាមូលហេតុសំខាន់សម្រាប់ប្រាក់ឈ្នួលស្ត្រីដែរ ខណៈពេលមានកូន ស្ត្រីត្រូវយកពេលវេលាមកថែទាំកូន ធ្វើឱ្យពេលវេលាធ្វើការរបស់ពួកគេធ្លាក់ចុះ ដែលផ្ទុយពីបុរសមានកូន ។

គម្លាតប្រាក់ឈ្នួលខុសគ្នាទៅតាមជាតិសាសន៍ និងពណ៌សម្បុរ ខណៈនៅឆ្នាំ២០២២ ស្ត្រីសម្បុរខ្មៅមានប្រាក់ឈ្នួល៧០% បើធៀបនឹងបុរសសម្បុរស ។ ស្ត្រីអេស្ប៉ាញមានប្រាក់ឈ្នួលត្រឹមតែ៦៥% ខណៈស្ត្រីស្បែកសទទួលបានដល់៨៣% ។ លើសពីនេះ មានភស្តុតាងថ្មីបង្ហាញថា មានការបែងចែកក្នុងការបំពេញការងារចំពោះជាតិសាសន៍ផ្សេងៗ រួមទាំងការរើសអើងប្រឆាំងនឹងក្រុមជនពិការ ដោយដកហូតឱកាសរបស់ពួកគេ ។

កត្តាចុងក្រោយដែលប៉ះពាល់ដល់ប្រាក់ឈ្នួល គឺប្រភេទការងារដូចជា ការថែទាំ និងផ្នែកសេវាកម្ម គឺជាការងាររបស់ស្ត្រីភាគច្រើន ។ រីឯការងារផ្នែកគ្រប់គ្រង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រវិញ មិនថាភេទណាទេ បើពួកគេអាចបំពេញការងារបាន គឺនឹងទទួលប្រាក់ឈ្នួលផ្អែកតាមការសិក្សា មុខតំណែង ច្រើនជាងគិតលើភេទ ៕What Women Need from Men at Work | Inc.com

ប្រភព ៖ thestandard

ពលរដ្ឋជប៉ុនធ្វើបាតុកម្មប្រឆាំងការអនុម័តថវិកាការពារជាតិ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមីនា កន្លងមក សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋជប៉ុនបានចេញមកធ្វើបាតុកម្មនៅតាមផ្លូវក្នុងក្រុងតូក្យូ ក្រោយពីនៅថ្ងៃទី២៨ ខែកុម្ភៈ សភាតំណាងរាស្ត្រជប៉ុនបានអនុម័តថវិកាប្រចាំឆ្នាំ២០២៣ ចំនួនជាង១១៤លានលានយេន ក្នុងនោះថវិកាសម្រាប់ការពារជាតិស្មើ៦,៨២លានលានយេន ។ ការអនុម័តថវិកានេះធ្វើឱ្យមានការរិះគន់ទូទាំងប្រទេស ហើយមានមនុស្សម្នាចេញមកធ្វើបាតុកម្មដ៏ធំមួយដើម្បីសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាល និងអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយដោយសន្តិវិធី ។Japan's military buildup meets strong opposition - World - Chinadaily.com.cn

បាតុករម្នាក់លើកឡើងថា រដ្ឋាភិបាលជប៉ុនប្រញាប់អនុម័តថវិកាពាក់ព័ន្ធនឹងផ្នែកការពារជាតិ ហើយវាជាចំណុចផ្លាស់ប្តូរប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេស ខណៈពួកគេមិនបានរៀនសូត្រពីប្រវត្តិសាស្ត្រទេ ហើយខ្លាចរឿងនេះអាចជាចំណុចចាប់ផ្តើមកើតសង្គ្រាមម្តងទៀត ដោយរដ្ឋាភិបាលជប៉ុនកំពុងតែដើរខុសផ្លូវ ។

ក្រៅពីនេះ ក្រុមបាតុករបញ្ជាក់ថា ការបន្ថែមថវិកាក្នុងផ្នែកការពារជាតិនឹងបង្កើនបន្ទុកពន្ធដល់ពលរដ្ឋជប៉ុន ហើយអាចធ្វើឱ្យប៉ះពាល់ដល់ការកាត់បន្ថយថវិកាសម្រាប់ការចំណាយផ្សេងៗដូចជា ការចំណាយចាំបាច់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ។Japan slammed for seeking excuses for military expansion by hyping threats  from neighbors in annual defense report - Global Times

ទោះយ៉ាងណា មិនត្រឹមតែពលរដ្ឋទូទៅទេដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែមានសមាជិកសភាតំណាងរាស្ត្រជាច្រើនរូបក៏បានចូលរួមធ្វើបាតុកម្មផងដែរ ដើម្បីជំទាស់នឹងការសម្រេចចិត្តនេះ ។

កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តឯកសារគោលនយោបាយសន្តិសុខចំនួន៣ច្បាប់ដូចជា យុទ្ធសាស្ត្រសន្តិសុខជាតិ, គោលការណ៍ណែនាំគម្រោងការពារជាតិ និងគម្រោងការពារប្រទេសរយៈពេលមធ្យម ។ ការអនុម័តនេះចាត់ទុកថា ជាចំណុចរបត់មួយរបស់ជប៉ុនក្នុងផ្នែកនយោបាយសន្តិសុខ និងការការពារប្រទេស បន្ទាប់ពីសង្គ្រាមលោកលើកទី២៕Japanese rally to oppose planned increases in defense programs and budget|Arab  News Japan

ប្រភព ៖ pptvhd36

បានជួបមនុស្សល្អបែបនេះហើយសូមរក្សាគេទុកចុះ គឺអ្នកសំណាងខ្លាំងណាស់

0

ឱកាសដែលបានជួបមនុស្សល្អ មានមិនច្រើនទេក្នុងមួយជីវិតនេះ ដែលអ្នកខ្លះបានជួបតែម្តង ខ្លះស្ទើរតែមិនបានជួបសោះក៏មាន។ ដូច្នេះបើអ្នកបានជួបមនុស្សល្អដូចខាងក្រោមនេះ បង្ហាញថាអ្នកសំណាងខ្លាំងហើយ។

១. មនុស្សដែលតែងជម្រុញអ្នកឲ្យគិតពីអនាគត
ពាក្យថា អនាគត ស្តាប់ទៅហាក់ដូចជាការកំណត់គោលដៅមួយធំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ មានមនុស្សមួយចំនួនមិនសូវបានខ្វល់ខ្វាយពីរឿងនេះទេ តែបើមាននរណាម្នាក់ចាំជម្រុញអ្នកឲ្យឆ្ពោះទៅតាមផែនការជីវិត តែងនៅពីក្រោយផ្តល់កម្លាំងចិត្តនៅពេលអ្នកនឿយហត់ បើបានជួបមនុស្សបែបនេះ សូមអរគុណដល់គាត់ចុះ ហើយអ្នកក៏គួរអរគុណដល់ព្រហ្មលិខិតផងដែលនាំមនុស្សល្អបែបនេះចូលមកក្នុងជីវិតរបស់អ្នក។Couples Who Are Truly in Love Connect in These 5 Ways | Women's Health២.មនុស្សដែលអាចទទួលយកបាននូវរឿងអតីតរបស់អ្នក
អតីតកាលប្រាកដជាពេលខ្លះមានរឿងមិនល្អដែលសូម្បីតែខ្លួនអ្នកផ្ទាល់ក៏ពិបាកនឹងទទួលយកបាន។ តែបើមាននរណាម្នាក់ព្រមស្តាប់ និងនៅតែទទួលយកបាននូវរឿងអតីតរបស់អ្នក នោះបញ្ជាក់ថា គេស្រលាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ បើអ្នកបានជួបមនុស្សបែបនេះ ចាត់ទុកថាអ្នកសំណាងខ្លាំងបំផុតហើយ។Top Relationship Goals Of Modern Couples And How to Achieve Them |  BetterHelp៣. មតិរបស់អ្នកភាគច្រើន ត្រូវបានគាត់គាំទ្រនិងតែងចង់ឃើញអ្នកទទួលបានលទ្ធផលល្អ
គាត់តែងបង្ហាញពីគំនិតវិជ្ជមានជាមួយអ្នក មិនដែលបង្អាប់អ្នកដោយមិនទាន់បានស្តាប់អ្វីដល់ចប់នោះឡើយ។ វាមិនងាយឡើយដែលរកបានមនុស្សតែងជឿជាក់លើអ្នកថាអាចធ្វើបាន ដែលអ្នកខ្លះមានតែចាំស្តីបន្ទោសឬឃាត់អ្នកកុំឲ្យធ្វើនេះ ឬធ្វើនោះ។ សូមរក្សាមនុស្សម្នាក់នេះចុះ ព្រោះថា អ្នកសំណាងខ្លាំងណាស់ដែលបានជួបមនុស្សបែបនេះចូលមកក្នុងជីវិតរបស់អ្នក៕

ភ្លើងឆេះអគារកម្ពស់៤២ជាន់នៅហុងកុង

0

ហុងកុង ៖ នាពេលរាត្រីឈានចូលថ្ងៃទី៣ ខែមីនា មានហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងមានកម្ពស់៤២ជាន់ ខណៈអគារនេះកំពុងស្ថិតក្នុងការសាងសង់នៅតំបន់ទិញទំនិញរបស់ហុងកុង ។ ភ្លើងបានឆេះរាលដាលទៅដល់អគារនៅក្បែរគ្នាផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ទេ ។

ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅលើអគារដែលមានទីតាំងនៅផ្លូវ Midddle Road ក្នុងតំបន់ Tsim Sha Tsui ធ្វើឱ្យមានកម្ទេចកម្ទីជាច្រើនបាក់ធ្លាក់មកលើផ្លូវខាងក្រោម ។ អាជ្ញាធរហុងកុងបានប្រកាសថា ហេតុការណ៍ភ្លើងឆេះលើកនេះខ្លាំងក្លាក្នុងកម្រិត៤ ក្នុងចំណោមទាំងអស់៥កម្រិត ។Video: It rained shoals in Hong Kong! Huge fire in 42-storey building,  video viral - Hong Kong Skyscraper Fire Video Burning Debris Like Raining  Fireball - Satlok Express

កាសែត South China Morning Post រាយការណ៍ថា ភ្នាក់ងារពន្លត់ភ្លើងត្រូវប្រើរយៈពេលរហូតដល់៩ម៉ោងឯណោះទើបអាចពន្លត់ភ្លើងបានខ្លះៗ ហើយគេបានជម្លៀសពលរដ្ឋរស់នៅក្បែរនោះចេញចំនួន១៣០នាក់ ។ លើសពីនេះ ភ្លើងបានឆេះរាលដាលទៅកាន់អគារក្បែរគ្នាជាច្រើនទៀត រួមទាំង Chungking Mansions ជាផ្ទះសំណាក់មានតម្លៃថោកនៅក្បែរនោះផងដែរ មុននឹងភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បាន ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ភ្លើងបានឆាបឆេះក្នុងបរិវេណជាច្រើនជាន់របស់អគារ ហើយគេអាចមើលឃើញពន្លឺភ្លើងនៅលើមេឃពីផ្នែកម្ខាងទៀតនៃកំពង់ផែ Victoria ខណៈអគារផ្សេងទៀតក៏ទទួលរងការខូចខាតដូចគ្នា ដោយសារឧបករណ៍សំណង់ធ្លាក់ចុះមក ។Huge fire engulfs Hong Kong high-rise construction site - UCA News

តាមព័ត៌មានពីវែបសាយរបស់ក្រុមហ៊ុនបង្ហាញ អគារកម្ពស់៤២ជាន់នេះ គឺជាគម្រោងសាងសង់របស់ក្រុមហ៊ុន Empire Group ដើម្បីធ្វើជាទីតាំងរបស់ Mariners Club និងសណ្ឋាគារ ។ ទោះយ៉ាងណា ប៉ូលិសមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យភ្លើងឆេះនៅឡើយទេ ៕Embers rained from the sky! 42-storey building burst into flames in Hong  Kong, see the horrifying scene in VIDEOHong Kong firefighters battle high-rise blaze

ប្រភព ៖ mgronline