នៅពេលត្រូវជិះយន្តហោះធ្វើដំណើរទៅក្រៅប្រទេស មនុស្សភាគច្រើនអាចមានបញ្ហាក្នុងអំឡុងពេលនៅលើយន្តហោះ គឺអង្គុយហើយគ្មានក្តីសុខ ឬមិនស្រួលខ្លួន ជាពិសេស ការធ្វើដំណើរអាចត្រូវប្រើពេលវេលាយូរប្រមាណ១០ម៉ោងនៅលើយន្តហោះ ហើយ៦វិធីនេះសម្រាប់ការជិះយន្តហោះយ៉ាងមានក្តីសុខ រួមមាន ៖

១-ជ្រើសរើសយន្តហោះ ៖
ក្រៅពីរឿងពេលវេលា និងតម្លៃសំបុត្រយន្តហោះហើយ រឿងមួយដែលយើងគួរចាប់អារម្មណ៍ដូចគ្នា គឺយន្តហោះត្រូវជិះនោះបែបណា ។ បើអាចទៅរួច គួរជ្រើសរើសជិះយន្តហោះប្រភេទ Boeing 787 Dreamliner ឬ Airbus A350 ព្រោះសម្ពាធខ្យល់ក្នុងយន្តហោះទាំងនេះអាចប្រៀបធៀបនឹងសម្ពាធក្នុងរយៈកម្ពស់៦.០០០ហ្វុត ជំនួសឱ្យ៨.០០០ហ្វុត ។ ដូច្នេះ វាអាចកាត់បន្ថយអាការៈឈឺក្បាល ហត់នឿយ និងមិនស្រួលខ្លួន។Here Are the Average Prices for Boeing's 5 Major Commercial Airplanes | The  Motley Fool

២-ជ្រើសរើសកៅអីអង្គុយលើស្លាបយន្តហោះ ៖
បើអ្នកជាមនុស្សមានបញ្ហាពុលយន្តហោះ គួរតែជ្រើសរើសកៅអីនៅលើស្លាបយន្តហោះផ្នែកខាងមុខរបស់យន្តហោះ វានឹងអាចកាត់បន្ថយអាការៈទាំងនេះ ព្រោះប្រៀបដូចជាយើងបានអង្គុយនៅចំណុចកណ្តាលនៃយន្តហោះ ។ ដូច្នេះ ធ្វើឱ្យយើងមិនវិលមុខខ្លាំងពេក ។Airline seat - Wikipedia

៣-ញ៉ុកត្រចៀក ៖
ការញ៉ុកត្រចៀក ឬប្រើ ear plug មិនត្រឹមតែធ្វើឱ្យយើងសម្រាកលក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាជួយកាត់បន្ថយសំឡេងខ្លាំងពីគ្រឿងម៉ាស៊ីនផងដែរ ដែលសំឡេងទាំងនេះមានកម្រិតប្រមាណ៨៥ដេស៊ីបែល ហើយអាចលឺខ្លាំងរហូតដល់១២០ដេស៊ីបែលនៅពេលយន្តហោះកំពុងហោះឡើង និងចុះចត ។ ការពាក់ ear plug គឺជាការល្អសម្រាប់សុខភាពត្រចៀកផងដែរ ។5 Best Songs to Listen to While on a Plane | by Joshua Gruss | Medium

៤-ប្រើក្រណាត់បិទភ្នែកពេលត្រូវការសម្រាក ៖
បើចង់សម្រាកនៅលើយន្តហោះ ហើយមិនត្រូវការមានពន្លឺរំខានការគេងដូចជា កញ្ចក់ទូរទស្សន៍របស់អ្នកដំណើរនៅក្បែរខាង, ពន្លឺក្នុងយន្តហោះ រួមទាំងពន្លឺថ្ងៃចាំងចូលមក ក្រណាត់បិទភ្នែកចាត់ទុកជាវត្ថុសំខាន់មិនអាចខ្វះបានដាច់ខាត ជាពិសេស នៅពេលធ្វើដំណើរពេលថ្ងៃ ។Young Woman Sleeping On A Plane With Black Eye Mask On Her Face Tired Girl  Resting During A Long Flight Jet Lag Concept Stock Photo - Download Image  Now - iStock

៥-ចៀសវាងផឹកភេសជ្ជៈមានជាតិអាល់កុល ៖
បើមិនចង់ឱ្យភាពរីករាយក្នុងការធ្វើដំណើររសាត់បាត់អស់ គួរតែចៀសវាងការផឹកភេសជ្ជៈមានជាតិអាល់កុល ព្រោះនៅពេលយើងធ្វើដំណើរតាមយន្តហោះ វានឹងធ្វើឱ្យរាងកាយខ្វះខាតទឹកស្រាប់ទៅហើយ ហើយជាតិអាល់កុលនឹងជំរុញឱ្យរាងកាយកាន់តែយ៉ាប់លើសដើម ។

៦-ចៀសវាងបើកអេក្រង់ទូរទស្សន៍ ៖
ការបើកអេក្រង់ទូរទស្សន៍ទុកចោលនឹងធ្វើឱ្យពន្លឺពណ៌ខៀវរំខានដល់ការសម្រាករបស់យើង គឺមិនខុសគ្នាពីការទូរស័ព្ទដៃទេ ។ ដូច្នេះ បើយើងចង់សម្រាកឱ្យលក់នៅលើយន្តហោះ គួរតែកុំបើកទូរទស្សន៍មុនពេលសម្រាក ៕

ប្រភព ៖ sanook