ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីសារព័ត៌មានបរទេសជាច្រើនថា ក្រសួងថាមពលអាមេរិកវាយតម្លៃថា ជំងឺកូវីដ-១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍នៅទីក្រុងវូហាន ប្រទេសចិន ។ គំនិតនេះស្របគ្នានឹង Christopher Wray ប្រធានការិយាល័យស៊ើបអង្កេតរបស់អាមេរិក បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ការិយាល័យស៊ើបអង្កេតបានវាយតម្លៃពីប្រភពនៃការរាតត្បាតជំងឺកូវីដមកយូរហើយ និងមានភាគរយខ្ពស់ថា ជំងឺនេះចេញពីបន្ទប់ពិសោធន៍របស់ចិន ។

ទោះយ៉ាងណា សេចក្តីរាយការណ៍របស់ក្រសួងថាមពលអាមេរិកមិនអាចបញ្ជាក់ការពិតបានទេ ហើយការជឿតាមព័ត៌មានផ្សាយចេញនេះក៏ស្ថិតក្នុងកម្រិតទាបដែរ ប៉ុន្តែរឿងនេះធ្វើឱ្យមានការបែងចែករវាងសមាជិកគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមទាំងបានស្វែងរកប្រភពនៃជំងឺកូវីដម្តងទៀត ។ លើសពីនេះ វាបានក្លាយជារឿងប្រកែកគ្នាក្នុងបណ្តាញសង្គម Twitter ហើយធ្វើឱ្យនាយកប្រតិបត្តិ Twitter លោក Elon Musk ចូលរួមជជែកវែកញែកផងដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក ។Chinese state-linked paper lashes out at Elon Musk over lab leak theory

អ្នកកាសែតឯករាជ្យម្នាក់មានឈ្មោះក្នុង Twitter ថា @KanekoaTheGreat បានបង្ហោះអត្ថបទថា ៖ «លោក Anthony Fauci កំពុងផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវ Gain of Function នៅបន្ទប់ពិសោធន៍ក្រុងវូហាន ហើយកុហកសភាអំពីរឿងនេះ ។ បច្ចុប្បន្ន ទាំង FBI និងក្រសួងថាមពលមានមតិដូចគ្នាថា ជំងឺកូវីដបានធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិន ហើយតើលោក Anthony Fauci បានផ្តល់ប្រាក់គាំទ្រការបង្កើតជំងឺកូវីដឬអត់ ?» ហើយលោក Elon Musk បានឆ្លើយតបទៅវិញថា ៖ «លោក Anthony Fauci បានធ្វើវាតាមរយៈបណ្តាញ EcoHealth» ។

ការឆ្លើយតបរបស់លោក Elon Musk បានធ្វើឱ្យប្រទេសចិនក្តៅក្រហាយជាខ្លាំង ក្នុងនោះ Eunice Yoon អ្នកយកព័ត៌មាន CNBC ប្រចាំក្រុងប៉េកាំងលើកឡើងថា កាសែត Global Times ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន បានដាស់តឿនលោក Elon Musk ថា កុំធ្វើអ្វីដើម្បីបំបែកឆ្នាំងបាយខ្លួនឯងឱ្យសោះ ។ ប្រតិកម្មពីប្រទេសចិននេះ បានសំដៅលើរោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំរបស់ក្រុមហ៊ុន Tesla ស្ថិតនៅសៀងហៃ ប្រទេសចិន ។ ជាមួយគ្នានេះ ពលរដ្ឋចិនត្រូវបានគេចាត់ទុកថា ជាអតិថិជនដ៏ធំបំផុតក្នុងលំដាប់ទី២ របស់ Tesla ។ ដូច្នេះ បើមានបញ្ហាជាមួយចិននោះ នឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ Tesla យ៉ាងពិតប្រាកដ ។Coronavirus (COVID-19) information hub | IRU | World Road Transport  Organisation

ទោះយ៉ាងណា ប្រទេសចិនបានបដិសេធរហូតថា ជំងឺកូរ៉ូណាជាប្រភពនៃជំងឺកូវីដ-១៩ មិនបានធ្លាយចេញពីបន្ទប់ពិសោធន៍នៅក្រុងវូហានទេ ហើយវាក៏មិនបានធ្លាយពីបន្ទប់ពិសោធន៍ផ្សេងៗក្នុងប្រទេសចិនដែរ ។ ចិនបញ្ជាក់ថា ការនិយាយបែបនេះជាការព្យាយាមរបស់អាមេរិក ដោយចង់ទម្លាក់កំហុសលើចិន ៕

ប្រភព ៖ beartaiBRIEF