Home Blog Page 179

សេដ្ឋកិច្ចថៃនៅឆ្នាំ២០២៦ធ្លាក់ចុះកាន់តែខ្លាំងជាងមុន បន្ទាប់ពីថៃបានបំពានកិច្ចព្រមព្រៀងសន្តិភាពក្រោមការអន្តរាគមន៍ពីអាមេរិក និងម៉ាឡេស៊ី

0

ប្រទេសថៃ ៖ វិស័យឯកជនបារម្ភពីសេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ បណ្តាលមកពីអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់រដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ ។ នាយករដ្ឋមន្ត្រីថៃបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី បន្ទាប់ពីប្រឌិតរឿងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីយកលេសបង្កសង្គ្រា.ម និងទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbsAfiplTmyxaufeudqMcjX9ZZzeMWUocCU3CPncme0i4zPQYxQ2I2rGrzQDwridkcv7i4e8HoGr1n4puDMAzJu_7SXTxbhxR8W7iapdPmIu4V28AspzD2x4J4EBUyKf9LmT3VCv43Il_iLZyUIkLwNnlYcEmosv-JORTcg7F4vOswZtnJs0Qw8XEEQbeF/s1200/photo_2025-12-04_09-50-30.jpg
កាលពីថ្ងៃទី៣ ខែធ្នូ វិស័យឯកជនបង្ហាញក្តីបារម្ភពីសេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ ដោយសារអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចថៃគ្មានភាពប្រាកដប្រជា ថែមទាំងមានទឹកជំនន់វាយប្រហារនៅភាគខាងត្បូងបំផ្លាញថវិកាជាតិអស់រាប់សែនលានបាត ។ ក្រៅពីនេះ វិស័យឯកជនអំពាវនាវឱ្យធនាគារជាតិរបស់ថៃគ្រប់គ្រងតម្លៃប្រាក់បាតដែលកំពុងកើនឡើងប៉ះពាល់ដល់ការនាំចេញទំនិញ និងវិស័យទេសចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj149QMt0BROqzPwzI_NQ18-khLDWq3JJRk-vFFT7whGbn4rh6la3LjMhcsJUlnSqKcTX4ajzDjYHlanOTSmsK8gWjjI8Mjk9ztr-pCBWgSQ-pFGMcneYA0BS__PxhD-BWWP_H_tmlM3xdafPsjJ0hGnm4fu05WUnWMdCxJWmvHCy6v3J546oMr5ChDr51O/s1920/image_2025-12-04_10-37-37.png
លោក គ្រៀងគ្រៃ ធៀនុគូន ប្រធានឧស្សាហកម្មថៃនិយាយថា វិស័យឯកជនមកពី៣ស្ថាប័ន បានវាយតម្លៃសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៦ នឹងកើនឡើងក្រោម២% ដោយសារអាមេរិកផ្អាកចរចាពន្ធទំនិញ និងការប្រកួតប្រជែងជាមួយទំនិញនាំចូលកាន់តែច្រើន ។ វានឹងប៉ះពាល់ការផលិតទំនិញ ការជួលកម្លាំងពលកម្ម និងកម្លាំងទិញ ដែលទាមទារឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជនដើម្បីដោះស្រាយបញ្ហារយៈពេលខ្លី ជាពិសេស ស្តារសេដ្ឋកិច្ចឡើងវិញក្រោយទឹកជំនន់ រួមទាំងការរៀបចំសេដ្ឋកិច្ចតាមរយៈគម្រោង Reinvent Thailand បង្កើនសក្តានុពលអាជីវកម្ម ក៏ដូចជាលើកកម្ពស់ទំនិញផលិតក្នុងស្រុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM9XazQbL93WpKbIF3vPTThg1MVkhS5teo22gKJny4x3c64doN80-IcgB_oIwlA37sJxEtg3XXo-Pm0WAlLQyAJTPCQ3lAb3YwXLbRx206PQoK21gQKaEvIJ1Xtg9O-6HCntgxAbl-drw3RnZmtHvXAwM-i5OtuhUEQBolegyYEoCMcO5JZuLo-WODMol9/s1024/image_2025-12-04_10-37-39.png
វិស័យឯកជនមើលឃើញថា ទឹកជំនន់នៅភាគខាងត្បូងបានសម្លាប់ជីវិតមនុស្សរាប់រយនាក់ បំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអាជីវកម្មយ៉ាងច្រើន ដែលទំហំការខូចខាតប្រហាក់ប្រហែលនឹងការខូចខាតដោយសាររលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ និងបំផ្លាញថវិកាជាតិអស់រាប់សែនលានបាត ។ ហេតុនេះ រដ្ឋាភិបាលគួរតែពន្លឿនការជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ព្រមទាំងកំណត់វិធានការជួសជុលផ្ទះសម្បែង រោងចក្រ និងអាជីវកម្មឱ្យដំណើរការដូចដើមវិញយ៉ាងឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjijeLz4TFUCyAl6c7H0jSrKAFy2dAmjdWHqPgDlwMUVAHufGwBC29HG2UDWdJH_t8dh2iQVL8h2Pztpf-xM1R4kFXliU8THvaowac7hIV2ENUk9bfrPyYBsnZdPNVa9fOXxqXPiRNnm3SGRWdNm3NF8aLTbf1GF51lGRhAsZtTvVFcFaSd_u8l_QI6rHxW/s1200/image_2025-12-04_10-37-40.png

ក្រៅពីនេះ វិស័យឯកជនបារម្ភពីតម្លៃប្រាក់បាតកើនឡើងក្នុងរយៈពេល៧ខែកន្លងមក ដែលប៉ះពាល់ដល់ការនាំចេញទំនិញទៅក្រៅប្រទេស បើធៀបនឹងគូប្រជែងដូចជា វៀតណាម គឺតម្លៃប្រាក់ដុងធ្លាក់ចុះ៣% ហើយតម្លៃប្រាក់បាតកើនឡើងក៏ប៉ះពាល់វិស័យទេសចរណ៍ផងដែរ ។ វិស័យឯកជនសំណូមពរឱ្យធនាគារជាតិរបស់ថៃគ្រប់គ្រងតម្លៃប្រាក់បាត ដោយយកគំរូតាមវៀតណាម ថាតើវៀតណាមធ្វើដូចម្តេចទើបតម្លៃប្រាក់ឌុងធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhySD5sxLCvUqqvctGwzkVrIDSD1Gp347ZKsSYlU7oION0dQRf8HrSebqqJDO5T2kBwxUB9iZPgz12mbw9BScxpqnhTw5hkpDEGcP1Y0-t-gCa0w58VdDx69BhmHcLwiSkkl7hg5gGAT9zNmavk_Wxmxl1piDE4POKLExhFHhABi5qosLMnIX04s7TxOOEZ/s2560/image_2025-12-04_10-37-48.png
ចំណែកលោក ផាយុង ស្រ៊ីវ៉ានិជ ប្រធានធនាគារក្រុងថៃ (KTB) និងជាប្រធានសមាគមធនាគារថៃនិយាយថា ត្រូវទទួលស្គាល់សេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៦ បើតាមការប៉ាន់ស្មាន គឺផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៦ នឹងកើនឡើងត្រឹមតែប្រមាណពី១.៥% ទៅ១.៨% ប៉ុណ្ណោះ ដោយសារភាពមិនប្រាកដប្រជា ហើយនេះមិនរាប់បញ្ចូលទាំងការខូចខាតដោយសារទឹកជំនន់នៅភាគខាងត្បូងទេ ។ ហេតុនេះ រដ្ឋាភិបាលថៃចាំបាច់ត្រូវកំណត់វិធានការស្តារសេដ្ឋកិច្ចឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWNa2YAMycxAD9m4egpKPaLWb3TinlXRG9dp3iNpXPpB7GO0hiUoLEMNqF7eGg6T10bxuMuRbYjJZ_AGftJAnN0Ma8CbNcn051wtuRKz5XiXikvSpEkzKjI2K1WPKfNoWYZXYROpaMGTauTglBK_wILo9D9swH-22-a1jmAr54uoPplEeOTnLUy0KFtV_A/s2560/image_2025-12-04_10-37-51.png

គួរបញ្ជាក់ថា តាំងពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសាររដ្ឋាភិបាលថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ក្នុងភាពមិនប្រាកដប្រជា ដោយសារថៃធ្លាប់ពឹងផ្អែកលើទីផ្សារអាមេរិកខ្លាំង ។ រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃមិនអាចស្វែងរកទីផ្សារថ្មីសម្រាប់លក់ទំនិញជំនួសទីផ្សារអាមេរិកនៅឡើយទេ ស្របពេលទឹកជំនន់វាយប្រហារនៅភាគខាងត្បូង កាន់តែធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះ ខណៈពាណិជ្ជកម្មរវាងថៃ-ចិន គឺថៃនាំចេញទំនិញទៅចិនក្នុងបរិមាណតិចតួច ប៉ុន្តែថៃនាំចូលទំនិញពីចិនវិញក្នុងបរិមាណច្រើន ៕

ក្រសួងការបរទេស បញ្ជាក់ពីស្ថានភាពយោធិនខ្មែរទាំង១៨ រូបដែលប្រទេសថៃកំពុងបន្តឃុំខ្លួន

0

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលនៅតែស្ថិតក្នុងការបន្តឃុំខ្លួននៅប្រទេសថៃថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូត ដើម្បីជំរុញឲ្យថៃដោះលែងពួកគាត់វិញដោយគ្មានការដោះដូរ និងគ្មានលក្ខខណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYsEq3N58uX0iVPVdn6Xo5j8D1LSnlUgDQ23NoOxsz06aipJWHUoQ-AGqOAgqvPJYqIJUoJPNHOXqS6frJtVngtXnR_gRr85WfONlhr1TdJzvD_ErtG0-iSGd2NudfqNxtd4OdMkrYvAka0Sh1CWKgEuXt1U9IEM5RZKU3PdPbxQNSFnj0EZSe4n9vHHq/s1280/photo_2025-12-02_11-32-09%20(2).jpg

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសេចក្ដីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន ដោយធ្វើការបញ្ជាក់ថា៖

អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅ បាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុង តំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikumcut7r-WM2i6lG9Yj4HIQFu348Mcd2QpZou4_L8ZI4YU4TwHoqvdALx0NOKyBw2S5nDJYHjhZ2dydeYTXO7Z_uX-BsyGkA7ESGDWVxHJUiCxNjjkteOwK2aopG7PWdnHsKFbmXSEzCXIFsbdEUhRRA0gpKTMuK_BJvuvMQjgOteI3yNCdSqi3a9CE3n/s1052/photo_2025-12-02_11-32-10.jpg

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើ ការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យ យោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FxbLrE8_jBCyE-HIO0sl3YHivkUIcJb9POYCkXFCKijkCSLLGfWwZK5f1O0NxQIcJ60t_35gfqYzIqR4Zhn4FMvjch3OsqLIWTdbSp8OpikL2rmUA2ltNUIQxZk88mcsH2SMS1AOocrTciEkP18XzzGe5dAvauWewvSOhyphenhyphenZun98gdXLC0oioEyQw-SwF/s1024/photo_2025-12-02_11-32-10%20(2).jpg

រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមាន ការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiiPM8sx72nSp_NhXWqrt_8ssgJQ1tQNvTBwHlDzsr9qzYpIOlkRAqwBG63psiJS8xNGBDbeFDt1gDzwxGexBkm2r1yxGHpoznMIiHcYgMOfPU12_Pyb6uBFeW_d-HQcpUKdTHb0qVZ2m91GCgooQD-GcbI22IdZwrcd8IyhvU2l6OdYD8CmTNzX73H5W_/s1280/photo_2025-12-04_09-21-30.jpg

ថៃព្រ.មានពលរដ្ឋពីគ្រោះទឹកជំនន់សារជាថ្មី ខណៈទឹកទន្លេចៅប្រាយ៉ាអាចកើនកម្ពស់ដល់២ម៉ែត្រ

0

ទឹកជំនន់នៅខេត្តភាគខាងត្បូងទើបស្រកចុះមិនទាន់ស្ងួតដីស្រួលបួលផង ពេលនេះស្រាប់តែអាជ្ញាជលសាស្រ្តរបស់ថៃបានធ្វើការព្រ.មានប្រជាពលរដ្ឋនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងទីក្រុងបាងកក ឲ្យមានការត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ និងអាចឡើងដល់កម្ពស់ ២.០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zwgLhDyi4ZEPMTV9rxwYXuOnElWFEqRf7l2mUAzUnMGmM_qtArxSbNpu2vrlVCvKTfLtVCb4kFY7MjglbCXL3QKXAowG39alYuU_YzkoifQe9sr3tDtz1w5BIbIJk5CCnqQg9HtIFaYh1z4jC7XtHByJQ1jVe6Q9D5S1D3JptlsRkr0EqWC_s6APyoj3/s1280/photo_2025-12-04_08-56-45.jpg
យោងតាមសារព័ត៌មាន The Nation ការព្យាករណ៍អំពីកម្ពស់ទឹកឡើងខ្ពស់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែធ្នូ បានជំរុញឲ្យអាជ្ញាធរបានចេញការព្រមានថា ទីក្រុងបាងកក និងខេត្តមួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា ត្រូវតែមានការប្រុងប្រយត្នខ្ពស់ ខណៈកម្រិតទឹកនៅក្នុងទន្លេនេះទំនងជានឹងកើនឡើងក្នុងពេលដ៏ខ្លី ដែលបង្កើនហានិភ័យទឹកជំនន់សម្រាប់សហគមន៍នៅជិតទន្លេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6jvbhJeIvMZ_derrPEpXPNZPYVkOPhuG3L8GieQke4Xt8C1O9SbIvndWbZElIzJk5rIqdBDKHq_d8KJa74uFus7Xz36AsJjzmyT-4TvsSUDeBNGXw1dOsbaRJ9sT4HqGfNDNHjXcQZ3l1wzXBJwBioYqajP7tjlRy1ZV0Sofpq0iepbb0zsZ81vNlz2pf/s800/photo_2025-12-04_08-56-44%20(2).jpg
បន្ថែមលើនោះ អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយកម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46gRO1UJLtOs6A-JkKhQkNWw3d4M49rLQWsWa0D71b47ID6VRXbFhvdqqaWt5QPwB2NdPKIGyvyZDrAPqLim02KMArr_7GuO5uz2j-pRr8Hqj53FRgphmLDIGlTQn06GP-YkJVxy1IyCxZh5Yki82Qr6KVrF1Ne_Po8yRAcF48b2yz5VA29WKaotI5hgX/s1200/photo_2025-12-04_08-56-44.jpg

កម្ពស់ទឹកឡើងខ្ពស់ទាំងនេះ នឹងបង្កការគំរាមកំហែងពាក់ព័ន្ធនឹងទឹកជំនន់ដ៏ខ្លាំងក្លាសារជាថ្មីសម្រាប់ប្រទេសថៃ ជាពិសេសចំពោះតំបន់ទំនាបតាមបណ្តោយទន្លេ ជាកន្លែងដែលទឹកងាយហូរបុកទៅ។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់នៅក្បែរបន្ទាយជូឡាចោមខ្លា និងស្រុកជាប់ៗគ្នាត្រូវបានជំរុញឱ្យប្រុងជើងការទប់ទល់នឹងស្ថានភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mg_rVPUqKrG5ByvSvt_x1ikVMs3DvtH1bBp0K1jgqQxTwUnrNhtXJqTMlNqMES77g6j9DGsEUdwVV5R47HLAxcMkIMPBka85YDTiBznOQqAnk9CCh8qKQOGyFDE8WwrmFFeo0_lnPX2_Vfz6JwV_Zch3ic4VSoIxy0SWeKWsiI8_N3yYk8uBMkXVh3_Y/s1280/photo_2025-12-04_08-56-45%20(2).jpg

អាជ្ញាធរបានណែនាំប្រជាពលរដ្ឋ និងភ្នាក់ងារពាក់ព័ន្ធឱ្យចាត់វិធានការបង្ការជាបន្ទាន់សម្រាប់ទឹកជំនន់ដែលអាចកើតមាន ដូចជាការការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងអំពាវនាវឲ្យពលរដ្ឋតាមដានព័ត៌មានថ្មីៗអំពីកម្រិតទឹកជាប្រចាំ ដើម្បីត្រៀមលក្ខណៈទុកជាមុន ចៀសវាងស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរ ដូចខេត្តសុងក្លាកាលពីពេលថ្មីៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcScf3GqlKXV3GO8W-GwElBPDliAR-gQooWYIyFMPqNqMOOiuJhAArToFDW0cQOE6i1ujIIxOjX3XSEy3uV68kjNTl3w33lCXwYGr4glk-RkJA8RhTbs2L2ddjxr95KgcNBh98A0KTvO29x0_e7c5ho2EM2-oak7DrthsOVmNHUYwtZrVHVfnlD3bf5uFZ/s1280/photo_2025-12-04_08-56-45%20(3).jpg

ប្រទេសមួយទៀតហើយបារម្ភពីសុខភាពយុវជន! សិង្ហបុរីនឹងហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅសាលារៀនចាប់ពីឆ្នាំ២០២៦

0

ប្រទេសសិង្ហបុរី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសសិង្ហបុរីនឹងហាមឃាត់កូនសិស្សប្រើប្រាស់ទូរស័ព្ទដៃ (ស្មាតហ្វូន) នៅសាលារៀន ចាប់ពីឆ្នាំ២០២៦ ដោយសារបារម្ភពីផលប៉ះពាល់សុខភាពយុវជន និងលទ្ធផលការសិក្សាធ្លាក់ចុះ ។ សិង្ហបុរី គឺជាប្រទេសចុងក្រោយបង្អស់ដែលបានហាមយុវជនលេងបណ្តាញសង្គម ខណៈម៉ាឡេស៊ី និងអូស្ត្រាលី ទើបតែប្រកាសហាមឃាត់នាពេលមុននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Qla6M9o7t_7ROeDWuBNHVLCh7JOIzct2hXcAhBLqnuloFGfRpiaQZnHErWqQZQwREvpQugtETny9PiyL4dToPRXljkodlmkhiNbR3hB_xyQ1JscUkmStmqvXDZJZfbd7XeEPxlV0OrQtcr7vTC3Oo-8nKIHNA7OI0LWPMAHP8WewrblDVY843VQEIv77/s1000/image_2025-12-04_09-26-15.png
ក្រសួងអប់រំសិង្ហបុរីបានប្រកាសពីការហាមឃាត់កូនសិស្សរៀនកម្រិតមធ្យមសិក្សាទាំងអស់ប្រើប្រាស់ទូរស័ព្ទដៃក្នុងអំឡុងពេលនៅសាលារៀន ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ។ នេះជាវិធានការមួយក្នុងការលើកកម្ពស់ទម្លាប់ប្រើប្រាស់ទូរស័ព្ទដៃកុំឱ្យប៉ះពាល់សុខភាព និងជាការបន្តពីវិធានការអនុវត្តបច្ចុប្បន្ន ដែលបានហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃតែក្នុងបន្ទប់រៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UglH3ihYGGmjfS40mo2K0ZV3o1I3-yC5ZT-0MEaxkyQeNCI_CgtaGBYp1cAuSVTvDm2Rm2G1A-GcuQQajc_ACtANi3tVNKSiBet46ak7-ZdVjJTNyc_nXXwhDLX2gX6lFl5AfOxiXcw6lQNoCzWs5Q0eRnnGB73yWbZ7bsrYCWCJfoFhOWfnuTDgu17P/s1200/image_2025-12-04_09-26-16.png
មន្ត្រីក្រសួងអប់រំសិង្ហបុរីបញ្ជាក់ថា ការហាមឃាត់នេះនឹងកំណត់ឱ្យកូនសិស្សត្រូវទុកទូរស័ព្ទដៃ និងនាឡិកាទំនើប (Smart Watch) នៅទីកន្លែងដែលសាលារៀនកំណត់ ឬទុកក្នុងកាបូបរបស់ពួកគេពេញមួយថ្ងៃ ប៉ុន្តែសាលារៀនក៏មានការលើកលែងដែរ ប្រសិនបើកូនសិស្សត្រូវការប្រើប្រាស់ទូរស័ព្ទដៃក្នុងករណីចាំបាច់ ។ ការប្រើប្រាស់ទូរស័ព្ទដៃ និងនាឡិកាទំនើប (Smart Watch) របស់សិស្សសាលាធ្វើឱ្យប៉ះពាល់សុខភាព រំខានការសម្រាក ហាត់ប្រាណ និងចូលរួមជាមួយសង្គម ឬគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_A9VFajrFHyimQNXELTcXuxEiAaj3vYe_81dDINn3d_jof5-W_pL_Ax6RRUwIUP3UWomTRPhT10bDIIMZVEai-XyTh1aOMW-KYqyuuK8xBkMPk-50zA3lSuTDrrTQAx2CjMArNjrFtvV61ThuNVL2F3AS9hdb3xjr63cnNEh5HEkQg0rN0k6fIRuV4k6/s758/image_2025-12-04_09-26-52.png
ថ្មីៗនេះ ម៉ាឡេស៊ីបានហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ដោយសារបារម្ភពីផលប៉ះពាល់ផ្លូវចិត្ត និងរងការគំរាមកំហែង ខណៈអូស្ត្រាលីនឹងហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមមួយចំនួន ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយពេលវេលានៅជាមួយបណ្តាញសង្គម ។ ចំណែកបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក កំពុងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុអ្នកលេងបណ្តាញសង្គមក្រោយពីការគំរាមកំហែង និងការឆបោកតាមអនឡាញកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2A77QG8ZzHrZ62WVBGsued9IgiZ1UWSWcR1S7uTSN8CpClPZtOPoLiz3_klZZ5LHFgJrIT-luWklg1_avAuXp3E0XsGWrKcTl1t9L0LDGR7ziu4IsT8AuEK2L4k7EOaCOKd-Vc0cyNSP3ADsYZd7fd1pn0KP3unWjkyP0wVT1qGjYFIvi0H95CHDr01vS/s1920/image_2025-12-04_09-26-15%20(2).png

គួរបញ្ជាក់ថា ការញៀនបណ្តាញសង្គមរបស់យុវជនជាបញ្ហាមួយដែលពិភពលោកបារម្ភខ្លាំង ដោយសារការមើលខ្លឹមសារមិនសមរម្យ ចាញ់បោកជនខិលខូច ប៉ះពាល់សុខភាពផ្លូវកាយ-ផ្លូវចិត្ត អារម្មណ៍តានតឹង ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ បោះបង់ការហាត់ប្រាណ និងនៅដាច់ឆ្ងាយពីសង្គម ៕

ដូណាល់ ត្រាំ ត្រៀមប្រើកម្លាំងយោធា ទម្លាក់មេដឹកនាំវ៉េណេហ្ស៊ុយអេឡាចេញពីតំណែង

0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រើកម្លាំងយោធា បើលោកនីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មិនចុះចេញពីតំណាងប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwvTk1BjpavkucFaZw7P63soUvo5juTt2DmlBg-ZL8bdrdQ3ZLY0se_alxSO7QV5wceR8cDtSd0xAB4b-PXYhjaMyGT0mH5IRQN1prg7OcOttMfiVqWZc5iSdcmcQaBorAYvjnllyzQu-YmyRcF8AYPSKjN60xigSK7drfCcqdC-AgBXcPcf6g2O-lSut1/s1024/image_2025-12-02_16-18-22%20(2).png
លោក ត្រាំ បានស្នើឱ្យលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ចុះចេញពីតំណាង ដោយអនុញ្ញាតឱ្យនាំសមាជិកគ្រួសាររត់គេចខ្លួនបាន តែបើបដិសេធមិនចុះចេញពីអំណាចដោយខ្លួនឯង អាមេរិកនឹងប្រើកម្លាំងយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFoAq28sslz_z8Ud6U-vxdsqVfh_1UyI5U1nEKUPvXUj8qHpAaNHsdPNUPt0p8oMY_PlwgrkRKElSBqzmqi1sBxF-eed71PyiiKIpjRNNUFa2nhDkwbaftWJDFPuPqBMufW4MLDQWC948BZ7qKPGg2hWVQxxLO1O7fobkk3GP3TITrksXls5xHhyphenhyphen9b6Krs/s1024/image_2025-12-02_16-18-22.png

ការគំរាមឱ្យចុះចេញចេញពីតំណែងនេះ ក៏ព្រោះតែត្រាំ មើលឃើញថា លោក ម៉ាឌូរ៉ូ (Nicolás Maduro) ជាមេកើយនៅពីក្រោយ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលអាចបង្កជាភេរវកម្ម និងអ​សន្តិសុខដល់ប្រជាជាតិអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtbAj4vqE4fNIInXb5aHABrZLlvVMgi2xvrHhA8ogkyC16e5Ny9t0p5mLNFwrX0R3zo-KLGgCg3RNZ-HtR5idbvObVx9sOhmvjW5GkSJu7V_1eLKfGkammqZNyA0f6cqGZrIvhWbs7P1rqBSI9hhyaVdh3hEiDQLrnqnX73LWZlGxt1duiAt6Zooz2XBhc/s1024/image_2025-12-02_16-18-22%20(3).png

ប្រទេសវ៉េណេហ្ស៊ុយអេឡា បានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ចាប់តាំងពីលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ចូលកាន់តំណាងពីឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMyKJSjbWLoyVG4TAUb5RydpM1ahIEj_RaN2rbA4QLQdbwOvVKU38kwb4vTiUof4a0jkTQFJKbuQYvZB6J3gYzA7Bj6zzc8W21JNLZyDzUEPXhFy5FhXAtNklHuhr180vM4nTWiPp6-WVZgmH2jugCl_1ruEb2YTx0lhM_SRhmk01PHqLiQv2WPi7BDIR3/s1024/image_2025-12-02_16-18-26.png

រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាត់ទុកលោកម៉ាឌូរ៉ូ  គឺជាគីម ជុងអ៊ុន នៃទ្វីបអាមេរិកខាងត្បូង ក្រោយពីលោកកាន់តំណាងជិត១៣ឆ្នាំបានកែប្រែប្រទេសនេះទៅជារបរផ្តាច់ការ ដែលស្រដៀងគ្នាទៅនឹងប្រទេសកូរ៉េខាងជើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9z5KxaOtpPWQO3dKjBzkYmzAZvsBdD-yFApRRjuCcay1ZO2Z9Li82IQMJlD1fGPnjNgFGtroQ_V9dIzP35HcHSc-HIi7tebWRiv-zh4PBRxCOkLVx23SfuIcccL3_i3iq4QRFTSbnbNEndvzHRdxSWqM3B-zPeJeXp1OD3cajGfpE8ms9T6pU06VKlsgQ/s3837/image_2025-12-02_16-18-26%20(2).png

 

ចិន ទាមទារឱ្យកម្ពុជាបកស្រាយឱ្យច្បាស់ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

0

ចិន បានទាមទារឱ្យកម្ពុជា និងម៉ាឡេស៊ី បកស្រាយឱ្យបានច្បាស់លាស់ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oCOkIoPDpsh7hy6klqWaH5e9CEZNw3MnMs_hCxYzgJ7qkWbO_fMaHoT2wHAv8WHCog14lkS7rzOAMbPLn3wc-M-q64S04wfFUxLSLbm0pGU73CLF8cMijOjn9l3qEEHw_WyYL5hmEeotra7S3GCrekzgmTgATn6LblIHoP7_wGjcvxQFvogVAhSkCAPL/s1200/image_2025-12-02_16-36-37.png

ចិន សម្តែងការព្រួយបារម្ភខ្លាចកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន និងការគំរាមកំហែងសន្ដិសុខនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAQGzIbZy24YmT9qy_Z3QV2D-WQP11ZSOGkTbihzwsGPAFpeIQK9pSI3qwctvfEvecBIndbsMwmVif9LK3kzMi1i6oOxhNu1wGwUqJ3ywKk7SHhk2DBatOVbVK3gQsGkr5oWmTX-Y7cHrfQezNVjDFG9Yy9oL7ktNYuI2FjPtlZIqE_ozvPCNbwAEC3Ldy/s960/image_2025-12-02_16-36-38.png

ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មម៉ាឡេសុី មិនទាន់បានចេញបកស្រាយបញ្ជាក់ឱ្យច្បាស់ទៅកាន់ភាគីចិននៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOCx2Sudyf4S9QxfKjs6Chdgu7SFe3OOLZT6n2OyaWSPgReL3jAa72QX6DK43YQI3DaftpslRkOoKO9ZEZ4NcQmeBRnfatt8Y4kfbRfVa_1zGAbPYZxSICijDjdKwN4g-zGk2WUpo0-B8ZLXWdwHFVFi-go9vutgMdrgskavCM-WHd6qnJnHAGsuweFJRq/s1200/image_2025-12-02_16-36-37%20(2).png

ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ប្រជាជាតិអាស៊ាន ប៉ុន្តែដោយសារតែការគំរាមកំហែងពន្ធរបស់លោកដូណាល់ ត្រាំ បានបង្ខំឱ្យប្រទេសនានាធ្វើសម្បទានពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwB4QOMuqzkB09eG2R9xHKIjIi9Jz-_ZMJ16gLQAZLdR0yEuZ3nR4rvv4aH7Y7zZB5KcTCaAH0c0ho1L_1mRA6F60XFEAvLNRK6IrGl3ocfZD8YNdXxuOj5DwxlQ4qbppgmOcn1GrWbqoIGNRKPVh38VGkz2_-9JXfZRbN-lhEt5iffzxMjVCS-VhNiIAQ/s1040/image_2025-12-02_16-36-39.png

គួរបញ្ជាក់ថៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ៕

ឡូរីន ចេញមកបញ្ជាក់គណនីក្លែងក្លាយប្រើប្រាស់រូបភាពនាងហើយប្រើពាក្យមិនសមរម្យ

0

គណនីក្លែងក្លាយបានរីកដុះដាលយ៉ាងខ្លាំងហើយក្រុមមនុស្សដែលមានភាពល្បីល្បាញលើបណ្តាញសង្គមមានការក្លែងបន្លំច្រើនជាងគេ។ មិនត្រឹមតែប៉ុណ្ណោះមនុស្សមួយចំនួនថែមទាំងក្លាយជាជនរងគ្រោះនៃអំពើឆបោកដោយសារមានជនឆបោកបានប្រើប្រាស់រូបភាពរបស់បុគ្គលល្បី។ ថ្មីៗនេះ ឡូរីន ក៏បានលាតត្រដាងថារូបភាពរបស់នាងត្រូវបានគេយកទៅធ្វើជាអាជីពកម្មបង្កើតគណនីក្លែងក្លាយជាពិសេសប្រព្រឹត្តទង្វើមិនសមរម្យដោយប្រើប្រាស់ពាក្យសម្តីមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3npMHkYKESrikaXrd4a8KjhBrHabnvzR_zMe2W6qOqpHkZyCWwCjatEmelfNJvzYsBL0hjWAofetboKi5z6mrGfKKZUYlqKxkTXhHtGAZceiRIwhV1m_SVM7L4LHpnttdfUQic9xTeorjT_8Hf_qzGRTH_l9MlwtM-l71bW1wcIVQ0obe93lGOjfJAoZ8/s2048/image_2025-12-01_08-54-09.png

ឡូរីន បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នេះមិនមេនជាpageរបស់ខ្ញុំឡើយ បុគ្គលដែលកាន់pageនេះបាន Blockខ្ញុំព្រមទាំងក្រុមការងារខ្ញុំទាំងអស់ដើម្បីកុំឱ្យចាប់បាន ហើយបានPost,Share រូបជាមួយcaption មិនសមរម្យ, យកធ្វើអាជីវកម្មផលប្រយោជន៍ផ្ទាល់ខ្លួនដោយក្បត់ឧត្តមគតិ ជាមនុស្ស ហ៊ានធ្វើរឿងបែបនេះដែលមិនឱ្យតម្លៃនិងរំលោភសិទ្ធិខ្ញុំផងដែរ។ Fake pageយកមុខខ្ញុំផ្សព្វផ្សាយហើយប្រើពាក្យមិនសមរម្យទៀត។ សូមបងប្អូនជួយ Reportផង សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTNSI20lNW71613atSYGwSxhUX9ocy3Fv4n4Ea4itnfo10UcwijxOPKGXqK9o7s_DmzVBlv6mbNtq3sVWmF9P0DGHsIx9biXiG6qoCBJVcxi6OwTBD3h84mfaQfRMpfQpExoWQGLKl1inEd1wjqlvTHFnds_JehEaaqDyJa_ahj5sWl42ZDoNwrQdZrkJ4/s2048/image_2025-12-01_08-54-07.png

ការប្រកាសរបស់ ឡូរីន បានធ្វើឱ្យមនុស្សមួយចំនួនកត់សម្គាល់ឃើញថាមិនត្រឹមតែនាងប៉ុណ្ណោះទេដែលត្រូវបានគេក្លែងបន្លំ តារារ៉េប វណ្ណដា ដែលជាគូស្នេហ៍របស់នាងក៏ត្រូវបានគេយករូបភាពបង្កើតជាផេកក្លែងក្លាយថែមទាំងប្រើប្រាស់សម្តីមិនញុះញង់ ខណៈអ្នកដែលមិនដឹងគិតថានោះគឺជាសម្តីរបស់ វណ្ណដា ទៀតផង។
គួរឱ្យដឹងថាកន្លងមកមានសិល្បករជាច្រើនបានបញ្ជាក់ពីក្លែងបន្លំរបស់ជនទុច្ចរិតដើម្បីឱ្យអ្នកគាំទ្រជៀសវាងចាញ់បោកដោយប្រការណាមួយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigLAnyXMd5gm5O7IwxKmSQYqa7YjrkgWPl8PPJ-NvZaPdU0nLnX0VSUNTbO_XdlVLY7SU42O1DhFhHsaMx3plsga3GTmyqx6OEpjUl0GfQ8rk_RVqBwB5oEuFod1BXjzJmlGbdmvLIK2AlOMESsLRwbjXc-UO_jH9Hq5tnF7pKnWbv_B_acIF_tGo2adfW/s2048/image_2025-12-01_08-54-06.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-jWR7cIJOtBv7yVl3ISXeB82kEcKt9B7l27MS78NjtO1w2gqMCvOtr8ereNpU-LEDcGIs30Qjwm2VXVukSW-5fQ6KPIrWXCgLIEr6UYhPoFRGjUDEwSC1PSz5LTRV9EPyWOeLBjXvBP8-TosYmgZ0ibCTjKdq_ASxi2a4jsQYa1L9eXIzhMjHeR9CNbA/s1280/image_2025-12-03_14-24-50.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincmYP2XG0s0w2bXzCqPnN7pfVlCq9Zy_rQw0SNJlT1MbOB0hFk3qx7uwBfNBf59qfiuP8UTWinWx_xo3n4HFIdMtANGMdfX_FBvjCjmkI-ZAkiu7EnOXx0hr0k24BzmTM0Oh5FB19iUIvIjV3qZIoN5N87aDCcYJ2b9weRJt0W5KwJRL-KsLGPfYQEbMh/s1280/image_2025-12-03_14-24-49.png

សុីម៉ាក់ រកឃើញគ្រាប់បែ.កចង្កោមាចំនួន ២៥គ្រាប់បន្ថែម នៅខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ អង្គភាពCMAC បានរុករកឃើញគ្រាប់បែ.កចង្កោមប្រភេទM46 ចំនួន 25គ្រាប់ ក្នុងអំឡុងពេលបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមរយៈពេល5ថ្ងៃ កាលពីខែកក្កដា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី1-2 ខែធ្នូ ឆ្នាំ2025នេះ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមចាប់ពីថ្ងៃទី24ដល់28 ខែកក្កដា ឆ្នាំ2025 ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានរុករកឃើញគ្រាប់បែកចង្កោមចំនួន25គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រ។

បើតាមការបញ្ជាក់បន្ថែមរបស់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី។

ជាចុងក្រោយ លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ព្រោះកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនិងឪពុករងរបួសធ្ងន់ធ្ងរ៕

ប្រតិបត្តិការស្វែងរកយន្តហោះ MH370 នឹងបន្តធ្វើឡើងវិញក្រោយការបាត់ខ្លួនអស់ជាង១០ឆ្នាំ

0

គូឡាឡាំពួ៖ ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត អស់រយៈពេលជាង១ទសវត្សរ៍មក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ាឡេសុីបានធ្វើការប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី នឹងបន្តធ្វើឡើងវិញនៅខែក្រោយនេះ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

ក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៊ី នាថ្ងៃពុធនេះ បានប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី នឹងបន្តឡើងវិញ នៅថ្ងៃទី៣០ ខែធ្នូ ដោយបញ្ជាក់ពីគោលជំហរមិនព្រមបោះបង់ចោលការស្វែងរកនេះថា គឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការផ្តល់ការបិទបញ្ចប់ដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារសោ.កនាដក.ម្មនេះ។

ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 មានផ្ទុកអ្នកដំណើរចំនួន២២៧នាក់ និងក្រុមការងារយន្តហោះ១២នាក់ នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅលើគន្លងផ្លូវ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤។ តាំងពីពេលនោះ ធ្លាប់មានប្រតិបត្តិការរុករកជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែសុទ្ធតែមិនទទួលបានលទ្ធផល។

ប្រតិបត្តិការរុករកចុងក្រោយគេ នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ត្រូវបានផ្អាកកាលពីខែមេសា ក្រោយប្រព្រឹត្តទៅបានត្រឹមតែប៉ុន្មានសប្តាហ៍ ដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុ។ តាមក្រសួងដឹកជញ្ជូនម៉ាឡេស៉ី ក្រុមហ៊ុនរុករក Ocean Infinity បានបញ្ជាក់ថា ខ្លួននឹងបើកប្រតិបត្តិការរុករកក្រោមបាតសមុទ្រ សម្រាប់រយៈពេល៥៥ថ្ងៃ ក៏ប៉ុន្តែមិនប្រព្រឹត្តទៅជាប់គ្នាតែម្តងនោះទេ។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី មិនបានច្រានចោលលទ្ធភាព ដែលថាយន្តហោះ ត្រូវបានបង្វែរគោលដៅធ្វើដំណើរ ដោយចេតនាឡើយ ដ្បិតបំណែកមួយចំនួន ដែលខ្លះត្រូវបានផ្ទៀតផ្ទាត់ និងខ្លះត្រូវបានជឿថា ជារបស់យន្តហោះនោះ ត្រូវបានប្រទះឃើញនៅតាមបណ្តោយឆ្នេរនៃទ្វីបអាហ្រ្វិក និងនៅតាមកោះក្នុងមហាសមុទ្រឥណ្ឌា។

បើយោងតាមទិន្នន័យផ្កាយរណបបានបង្ហាញថា យន្តហោះនេះបានបង្វែរចង្កូតចេញពីផ្លូវហោះហើររបស់វា ហើយបានធ្វើដំណើរទៅភាគខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌាភាគខាងត្បូងឆ្ងាយ ជាកន្លែងដែលវាត្រូវបានគេជឿថាអស់ប្រេងឥន្ធនៈ ហើយធ្លាក់។

គួរបញ្ជាក់ថា នៅលើយន្តហោះ MH370 រួមមានអ្នកដំណើរជនជាតិចិនជាង១៥០នាក់ ម៉ាឡេស៉ី៥០នាក់ និងពលរដ្ឋមកពីបណ្តាប្រទេសដទៃទៀត ដូចជាបារាំង អូស្រ្តាលី ឥណ្ឌូណេស៉ី ឥណ្ឌា សហរដ្ឋអាមេរិក អ៊ុយក្រែន និងកាណាដា ជាដើម៕

ទ័ពភូមិភាគ២ថៃ បន្តប្រឌិតរឿងផ្ទុះមីននៅហួយតាម៉ារៀថែមមួយករណីទៀត ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ

0

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា” ដែលជំរុញឲ្យក្រសួងការពារជាតិកម្ពុជា ធ្វើការប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ។

បើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ គឺក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។

ក្រសួងការពារជាតិ បានធ្វើការបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕