Home Blog Page 1797

វិធីសាស្ត្រងាយៗ៣យ៉ាង ដែលលោកអ្នកអាចរកចំណូលបានពីការធ្វើ MMO

0

ប្រសិនបើលោកអ្នកមានគំនិតចង់រកចំណូលតាមអនឡាញនៅផ្ទះ ដោយប្រើតែកុំព្យូទ័រមួយ ហើយដោយមិនបាច់ចាប់ចេញទៅក្រៅ ឬលោកអ្នកមិនចង់មានភាពស្មុគស្មាញជាមួយការកកស្ទះចរាចរណ៍ លោកអ្នកគួរណាស់តែជ្រើសយកការធ្វើ MMO។17 Ways You Can Make Money Online In 2020

MMO= Making Money Online (ការរកចំណូលពីអនឡាញ) ដែលមុខរបរនេះ មានការផ្ទុះខ្លាំងនៅអំឡុងពេលកូវីដ១៩ ដែលមនុស្សមិនបានចេញទៅណា ហេតុដូច្នេះពួកគេក៏រកវិធី រកប្រាក់ចំណូលតាមអនឡាញជំនួសវិញ។

ខាងក្រោមនេះជា៥វិធីសាស្រ្តងាយៗដែលលោកអ្នកអាចរកចំណូលបានពីការធ្វើ MMO៖

  1. បង្កើតឆាណែល YouTube៖ YouTube គឺជាវេទិកាវីដេអូដ៏ល្បីមួយ ដែលមានវីដេអូរាប់លាន ត្រូបានបង្ហោះជារៀងរាល់ថ្ងៃ។ ការរកលុយតាមអ៊ីនធើណេតជាមួយ YouTube គឺជាវិធីងាយស្រួលបំផុតដែលមានមនុស្សទូទៅទាំងតែប្រើប្រាស់។ កាលពីឆ្នាំ២០២៨ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ អាចរកចំណូលបាន២២លានដុល្លារ ពី YouTube ដែលជាប់ក្នុងកំណត់ត្រារបស់ YouTube ផងដែរ។YouTube Introduces New Ways for Channels to Make Money
  2. Streamer៖ ការលេងហ្គេម ឬការឡាយតាមរយៈបណ្តាញសង្គមផ្សេងៗ ក៏អាចឱ្យលោកអ្នករកប្រាក់ចំណូលបានផងដែរ ដោយពេលខ្លះលោកអ្នកអាចទទួលបានការឧបត្ថម្ភជាលុយ ឬក៏ជា Star ពីសំណាកអ្នកមើលឡាយរបស់លោកអ្នក។ អ្វីដែលពិសេសនោះ អ្នកក៏អាចក្លាយជាដៃគូរសហការណាមួយរបស់បណ្តាញសង្គម ឬផ្លេតហ្វមនោះផងដែរ។Report: Twitch Considers Cutting Streamer Rev Share From 70% to 50% | PCMag
  3. Crypto៖ រូបិយប័ណ្ណអនឡាញ បានក្លាយជាការទិញដូរដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ខណៈបច្ចុប្បន្ននេះ យើងក៏អាចយករូបិយប័ណ្ណអនឡាញ ទៅទិញឥវ៉ាន់តាមផ្សារទំនើប ឬម៉ាកយីហោល្បីៗបានថែមទៀតផងដែរ៕ETFs for What's Next in Cryptocurrency | Nasdaq

វិធីសាស្រ្តជាច្រើនទៀត ដើម្បីរកចំណូលតាមអនឡាញ៖ Rent Track Asia

ក្តៅគគុក! ឯកឧត្តម ហ៊ុន ជា ឱ្យ ម៉ៃ សុគន្ធ សូមទោសគ្រូបង្វឹក ហុងដា ជាបន្ទាន់

0

លោក ម៉ៃ សុគន្ធ រហ្ស័សនាម កំពូលមហាទើសបានធ្វើឱ្យបណ្តាញសង្គមផ្ទុះសាជាថ្មី ក្រោមពីរិះគន់សំលៀកបំពាក់ លោក keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ ការរិះគន់របស់លោក ម៉ៃ សុគន្ធ នេះមហាជនក៏បានរិះគន់លោកដូចគ្នា ខណៈឯកឧត្តម ហ៊ុន ជា ក៏បានបង្ហោះសារឱ្យមហាទើសចេញមុខសុំទោសលោក ហុងដា ជាបន្ទាន់។

កាលពីរាត្រីថ្ងៃទី២៩ ខែមេសាមហាជនទូទាំងនគរ រួមទាំងថ្នាក់ដឹកនាំក៏បានកោតសរសើរ និងសម្តែងក្តីត្រេកអរដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បំបាក់ក្រុមជម្រើសជាតិ ទីម័រ លទ្ធផល៤ទល់០។ សម្ធិទ្ធផលដ៏ល្អនេះគេក៏សង្កេតឃើងថា លោក ហុងដា ក៏បង្ហាញអារម្មណ៍រីករាយដូចគ្នាដែលអ្នកគាំទ្រកម្រឃើញលោករីករាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxJC1WgyTshp46At8Nq96osiMkPbwArNiT2i0Vug-NVnefmp_6-voz0Z4rPTZbqB_aIo6pQR10kI8o5fc3WWP-ldnn8cBqI36X6vXfDv7RE1stJ57DU0vny7x1_5zzlHAUl-Tzsf0E-H1II_K9wtFOFcKOYaMVK7LzqcZ2U2yX1YRVL4Ynz-LVE80/s1080/342337333_679988393822981_7214629961322559002_n.jpg
អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះ គឺ លោក ម៉ៃ សុគន្ធ បានចេញមុខរិះគន់ លោក ហុងដា ពីរឿងសំលៀកបំពាក់របស់លោកថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅអោយឆាប់ទៅខ្ញុំសែនមាន់១0»។ ការរិះគន់នេះ ក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ ម៉ៃ សុគន្ធ យ៉ាងខ្លាំងដូចគ្នាដោយលើកឡើងថា បុគ្គលនេះចាំតែរិះគន់អ្នកដទៃទៀតអត់រំលងមួយរឿង។

ការប្រើពាក្យមិនសមរម្យខាងលើនេះ ឯកឧត្តម ហ៊ុន ជា មន្ត្រីក្នុងជួរនគរបាលជាតិ បានបង្ហោះសារសូមទោសលោក ហុងដា ជាបន្ទាន់។ ឯកឧត្តម បានសរសេរនៅថ្ងៃទី ១ខែឧសភា ឆ្នាំ២០២៣ ថា «លោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម
ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជា កាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ» ។

គួរបញ្ជាក់ផងដែរ ការស្លៀកពាក់របស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ហុងដា បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានសារព័ត៌មាន វៀតណាម បានចោទសួរលោកថា «តើការស្លៀកពាក់របស់លោកហុងដា ជាការ មើលងាយដល់គូប្រកួតឬទេ?» គ្រូបង្គោលកម្ពុជារូបនេះក៏បានឆ្លើយថា «គាត់ស្លៀកពាក់អ្វីក៏បាន តាមដែលគាត់ចង់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHHr7sQatU3sD3WsQrtUwFgzfIYZCOksLMoI-Cgyh5Tz3xb8bc-tmRez-8aVLbe0C81nGadi475Tg13DmOklXFhe18hAUI8O_FLqQQ3ahCX1oIFvOjCyKOOSvrJ7Lg78V5nnRhHDEqv-FoK31J76cVWWdRPIL65HUh7wJmJbiozIlxdGXfO4bXwpVh/s694/Capture%20(6).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDPO52-uwJ4zbv_EjFWgQXPh_rd8OFkxzbO40zmNwK5etbmRujyfhLIfS7o-ZiS_okCs4VgaXbSmzEn9SKkMhfWkiLdqUD9PgGehRWnW0gTcTfC-7kDH9nUOv-pTYUrPDi2lTjov9_HNYXWAcU_u9aE2T9M-PEGe9_IOrhA2XgqgSbhZBo7XpFHkR/s697/%E1%9E%9C%20(2).PNG

លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា សួរ វណ្ណដា ថា៖”ស្ទាយ៍ស្រា.តខោលីអូហ្នឹងស្ទាយ៍ចាស្ទីនមែន”?

0

កាលពីយប់មិញ មហាជននៅលើបណ្តាញសង្គមហ្វេកប៊ុនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារជាច្រើនជាប់ៗគ្នានៅលើគេហទំព័រផ្លូវការរបស់លោក ដោយមានសារមួយនោះបានបង្ហោះសួរទៅកាន់តារាចម្រៀងលេចធ្លោរប្រចាំប្រទេសកម្ពុជា លោកវណ្ណដា។May be an image of 3 people and text that says '22:38 I 12% 4128of4132 TikTok @ linravat'

នៅក្នុងការបង្ហោះនោះមានរូបភាពប៉ុន្មានសន្លឹក និងអមជាមួយខ្លឹមសារថា៖”  បើមិនឱ្យក្រុម MMO ដកថយទេ ប្អូនក៏ពិបាកដែរព្រោះប៉ះពាល់អង្គភាពខ្ញុំមនុស្សរាប់ពាន់នាក់។ ផេកអាប្អូនខំមិនឡាយរូបូតនៅលើផេកទាំងអស់។ចង់ដឹងអីទៀតអត់? កុំឈ្លើយអាប្អូន។ អាប្អូនឡាយស្តាយស្រាតខោលីអូហ្នឹងស្តាយចាស្ទីនមែន? កុំកុហកគេបង្ហាញវប្បធម៌។

ហើយច្រៀងបានប៉ុន្មានកុំមកប្រូ
បងអត់ឈ្លើយទេ សម្រួលក្រុមការងារ
ប្អូនដកចេញឲ្យលឿនកុំឈ្លើយជាមួយបង។”

ជុំវិញបញ្ហានេះ លោក វណ្ណដា មិនបានធ្វើការតបតរអ្វីវិញនោះទេ ដោយមានតែអ្នកគាំទ្រលោកវណ្ណដាប៉ុណ្ណោះ បានចូលបញ្ចេញមតិបន្តបន្ទាប់នៅក្នុងការបង្ហោះនោះ ដោយមហាជនមួយចំនួនដាក់ចំៗទៅកាន់លោកឧកញ្ញ៉ាថា៖” ១០០បទ មិនស្មើគេ១បទផង” និងអ្នកខ្លះទៀតថា៖” caption នៅ Australia,ន័យនៅJapan,រូបនៅDubai”៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvwbJHrDX1JBLf2qPgToDlBKaeJgIV08sG6KN2EZLwdiyYg7oI5K_zW_m9uHfbOoI_Lr7_8xZjdGxaen2n1DUtyneQdtvESWEC2Xk-oQAcZzZUN6u2Spnq_HZk3zH-Fe83Gtthk6ANBckqthkGvTh0Ox3JwlzkrxDjUR2h1hSjlxvc2R2MA2o6xZS/s765/Screenshot%202023-05-01%20090919.png

 

បុរសជប៉ុនចិត្តល្អ! ចែកកាហ្វេ និងអាហារមិនគិតថ្លៃដល់ពលរដ្ឋអ៊ុយក្រែន

0

ប្រទេសអ៊ុយក្រែន ៖ បុរសជនជាតិជប៉ុនម្នាក់បានបើកហាងកាហ្វេមួយកន្លែង និងចែកមិនគិតថ្លៃដល់ពលរដ្ឋអ៊ុយក្រែនដើម្បីជួយមនុស្សដូចគ្នា ក្រោយពីត្រូវបានកងទ័ពរុស្ស៊ីចូលឈ្លានពានក្នុងប្រទេសនេះ ។ កាលពីឆ្នាំ២០២២ លោក Fuminori Tsuchiko អាយុ៧៥ឆ្នាំ បានមកកាន់ទីក្រុងគៀវ ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ លោកប្រាប់ថា ៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្ញុំអាចធ្វើបាន ដើម្បីជួយមនុស្សគ្រប់គ្នាដែលរស់នៅអ៊ុយក្រែន ដោយសារការឈ្លានពានរបស់កងទ័ពរុស្ស៊ី» ។ May be an image of 5 people and streetបុរសចំណាស់ជប៉ុនរូបនេះបានសម្រេចចិត្តចាកចេញពីទីក្រុងតូក្យូ ហើយមករស់នៅអ៊ុយក្រែន ព្រោះដោយសារតែឃើញពលរដ្ឋអ៊ុយក្រែនត្រូវរុស្ស៊ីបង្ខំឱ្យជ្រកកោននៅស្ថានីយរថភ្លើងក្រោមដី ។ អស់រយៈពេលជាច្រើនខែ លោក Fuminori Tsuchiko បានរស់នៅស្ថានីយរថភ្លើងក្រោមដី និងធ្វើការជាអ្នកស្ម័គ្រចិត្តចែកអាហារនៅទីនេះ ។ លោក បានស្គាល់គ្នាជាមួយជនជាតិអ៊ុយក្រែន រួចក៏បានបើកហាងកាហ្វេមិនយកប្រាក់នៅតំបន់ Saltivka ក្នុងទីក្រុងគៀវ ។ របស់ភាគច្រើន គឺជាការបរិច្ចាគរបស់ជនជាតិជប៉ុនតាមរយៈបណ្តាញសង្គម ។ លោក Fuminori Tsuchiko ប្រាប់ថា ៖ «រយៈពេល៧ខែដែលខ្ញុំរស់នៅស្ថានីយរថភ្លើងក្រោមដី គឺខ្ញុំបានគេង និងហូបអាហារជុំគ្នាជាមួយជនជាតិអ៊ុយក្រែនជាច្រើននាក់ទៀត» ។Japończyk w Ukrainie. 75-latek żywi za darmo setki ofiar wojny - RMF 24លោកបន្តថា កាហ្វេដែលខ្ញុំចែកមិនយកប្រាក់នេះមានឈ្មោះថា FuMi Caffe ។ ខ្ញុំបានចែកទៅកាន់ពលរដ្ឋអ៊ុយក្រែនចំនួន៥០០នាក់ក្នុង១ថ្ងៃ ។ លោកបន្ថែមថា ខ្ញុំបានមករស់នៅអ៊ុយក្រែនក្នុងឋានៈជាភ្ញៀវទេសចរកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ នៅពេលស្ថានទូតជប៉ុនសុំឱ្យលោកត្រឡប់ទៅប្រទេសជប៉ុនវិញ ខណៈរុស្ស៊ីត្រៀមវាយលុកអ៊ុយក្រែន លោកបានធ្វើដំណើរទៅកាន់ Warsaw ប្រទេសប៉ូឡូញ ប៉ុន្តែបានត្រឡប់មកប្រទេសអ៊ុយក្រែនវិញក្នុងរយៈពេល២ខែក្រោយមក ។May be an image of 7 people, newsstand, crowd and text អ្នកនាង Anna Tovstopyatova ជាអតិថិជនមកកាន់ហាងកាហ្វេប្រាប់ថា នាងមកកាន់ទីនេះដើម្បីបរិច្ចាគប្រាក់ឱ្យលោក Fuminori Tsuchiko ហើយវាជារឿងល្អដែលមានអ្នកមានទឹកចិត្តចង់ជួយពលរដ្ឋអ៊ុយក្រែន ។ ដូច្នេះ លោកបានលះបង់ជីវិត និងពេលវេលាផ្ទាល់ខ្លួនដើម្បីជួយផ្តល់សង្ឃឹមដល់មនុស្សគ្រប់រូប ។ នៅទីក្រុងគៀវ កងទ័ពអ៊ុយក្រែនបានបណ្តេញកងទ័ពរុស្ស៊ីឱ្យត្រឡប់ទៅកាន់តំបន់ព្រំដែនវិញ ។ បើទោះជាមានការដកទ័ពចេញក្តី ប៉ុន្តែការវាយលុករបស់កងទ័ពរុស្ស៊ីក្នុងទីក្រុងនេះនៅតែដំណើរការបន្ត ៕ ប្រភព ៖ KrobkruengJAPAN

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

0

[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98n8TbHiWG2vYx3rfUMsQkfPdo6xtqNNZ6_W3NA6nAcGv41j_QYQpCh7QMQ-_c9bKo7sp2VDh0oVCt10Dp5fUCR2OiYhnC8fD3O2459BXXFOPvxlw_fWWqNgSpgSbU34-5Ebqg0YKG4nC07gIXOnpSW6qH3LOIwE-Vovpsb75AtXyFEJTN6DgDxg4/s6720/137A7736%20copy.jpg

 

លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-08qPaUjPJF6PD85GeeOONou3Xz3UHCHXWk724L4OKgAYlxyKsQpY3A8f4Fr31RwNeIqSO8o_OIXaHJ-J5tMzd4SEp4ty6SCMbnNGV8OE17beq4XqJo2PHIljMzM-II0hXzU9PFJ3gV0_3odPMFC12H7wgdb88Dkx-v8A_O7r8dHx6FUssozDNwsR/s6720/137A7768%20copy.jpg

 

“យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIX7CM_fLbk5ZLCs6bvrAJraFDC4GTD68ojvnXbdPBPU2_0lXoZH9V0v-M4RKvZZsEULOXO6jSNp8_Xpg4v3BAJdLg7Ge3N4Ap-lVjs60hjB-6bhl0TvGvrQgZi4vbYbRFV3xxqTPX3Nky4vRWqQtdXRAkaPG098ag0CzxYMW8GZazBUrmSEDsfnLf/s6720/137A7851%20copy.jpg

 

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyoGqGHHXka7WsxDqtnSk0Wu-8mb9S1TyhL5fIN9_tIILXjaOu8DNBRepfFwZ1VV7JzoAJTKDLp_KD0Urm_8LV0vtbZcTwsJr6STD8d8sN9wrQy5A7u36qpn6qd02nWS2trbKfiHFI6oV8b6iP7ZZZyeDAsUoO7tULjcyolQOAkoG_Rv4R-8UNSv8/s5269/137A7931%20copy.jpg

 

ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBSuqXQy-QUEw97tmHOO0_vDOJfzRCBw7ug9ERo5I0EB8dy5RXHiqDh66q105rFjtF-yBr6lIa-fV4KbP4K_GAS-I7hKyXFSvGc7AQk7GSjV-Cfw3shNUuJ02iEwnETGF6zYoIYvpT8R10Dlbbel-4WFD_uN2IIV8z2xt3o9NSjP_xdDljVwtWfbJ/s6720/137A8059%20copy.jpg

 

សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ

0

ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ អតិថិជនរបស់ក្រុមហ៊ុនហ្វត បានជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.​ ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipGAkTvWZdZaTDUyv0KVTwrH-e0kJ89HzKpTIWNyzGXT2SBW37VLa11Nwd2hf-TenQ3e7Escv7QehSDs4wGC4yJUgK0ppauJMoEyD-XhOkCFaFnGuaGqaTvOIcn7PDVHD2s6j8TmQS1SG7g2C7ZakpxvfuE8Z3vQIEnmKUhNSz75ycXc25pEVv-OTEZA/s4032/2023-04-28%2018.46.24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMbj2sb4O6QuajNgIAsO0TkFAUGwrnkUDkEpMc7N2nyMeQnUBGVpu5LgXdyjMD3XUaMK6lBRN8IDyxjkfAkhTOr8_lDVYUlIkSdfejKG85YunYRY2ZIYBvxdeWXTPtEQF-SGUibjwphD2oFkFUzkglCn0XJRNu4ovletcjRYS1H4obbMO4nwL_7BxX-w/s4000/2023-04-28%2018.47.40.jpg

កម្មវិធីនេះប្រារពឡើងក្នុងគោលបំណងដើម្បីណែនាំនូវជម្រើសម៉ាស៊ីនថ្មីមួយទៀតដល់អតិថិជន នោះគឺម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលជាប្រភេទម៉ាស៊ីនដែលមានកម្លាំងខ្លាំង សន្សំសំចៃខ្ពស់ និងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន​។​ ចំណុចដែលកាន់តែពិសេសគួរអោយភ្ញាក់ផ្អើលនោះគឺ តម្លៃបង់ពន្ធផ្លូវសម្រាប់រថយន្តទំនើប Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតមួយនេះ​គឺត្រឹមតែ ២០ ម៉ឺនរៀលតែប៉ុណ្ណោះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9uCzWzg4lLvL2xlB8GVH72jCDmms9HiVJQVVWhMrGuNmllhHJA84IJeMYBAgMS4XwvS1Dw4Fyy9TZbeLagj0nJrroruXOVj1-E1pu-YQIxfeMFZLLlpbNI1eclUaN1vbrQq60H-kZtdozZSyEUcsheVRw8IXDokdLztVrcnn5tPRxFCPNTzsbB_4MLA/s4032/2023-04-28%2018.46.12.jpg

អតិថិជនក៏នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារនៃប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6M8qaCz4u7lWrP31kbByHOX2vrmrGf_l7DqEL_6mm-Uw6oBbtWJe1bgXKjjmNs-yEZkJel6EwSlwlY6yURIGeCh4itkkeL61Y4PMWVfYALH9doBiACcdynoIhY69KQwKj6a5JbWJvxq93I_2pZC7R5BN_Fyfka0IpTWW5TlUt4Gqz8XboSLRZ0QYcw/s4032/2023-04-28%2018.46.34.jpgជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) Inline4 ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 210 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 500 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងក្នុងការបើកបរ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEXgEYsH2K0YoNJ8_RsU8RS2Cb-Mjkg7GL06wuJbvqYO0CMgvZYjTBdOpNxLHab_KymWopm22WlN1v48-HpitUCGwK3rcQoJ1gYneSCSmANpDtWc8OmOipyOHPMQGWak6_HNwcm-TpantP3FA_kJ9duMVK7ratQGjyfFHzXYsC3pHiac6kTFYv9U0OlQ/s4000/2023-04-28%2018.47.06.jpg មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖

ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
បំពាក់នូវបូម Fox Racing Shocks ទំហំ 2.5 អ៊ីញ ដែលផ្តល់នូវផាសុកភាពក្នុងពេលបើកបរជាពិសេសសម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គ និងផ្លូវ Off-RoadPerformance
អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)
អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតនេះ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៊ីញបានយ៉ាងងាយស្រួល
ប្រព័ន្ធផ្តលសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
ប្រព័ន្ធចង្កៀងឆ្លាតដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្ត
ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023​ ម៉ាស៊ីនម៉ាស៊ូតនេះ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $75,900 តែប៉ុណ្ណោះ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdOBX5weezKvsiFhCM63u9GQnclYGrBtcN1KqK0oVmFJHnPckOo1mEHwFtlmGIOeT5K3cnJbwrY8URSiNnhaiL0GJRBiIUO8dDYLp_K6TubDVzj93SXr8HL_otL3OINQnmhOIgjvTmwZjo6qBoTOdvLxsJHhcyYbJT_5AuxZVwXUk1QDNNGdVpV0CKQ/s4000/2023-04-28%2018.47.49.jpgសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptorម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMn_-W5UmDJNSe07BUa_lJ-q_IaJj039_vT-6izBLqMuqTB8v1Z5T2DZAnR2hXVby9tqXylgItp-6qDSRORrNH9l_CvhhdQUl0qWmygmHy0rL_qL-vW8jrS9tjxMAARiRudI9HfSt7eqRZro2etucH-4zlAxsL2ZnpshwjdjHnDe36DU-uGTqnY7eUfg/s4000/2023-04-28%2018.47.23.jpg

អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLY5R0I-dMmflk4emlvA_VhreoFoq8xj-42iBYVQVIw0GKO6yTGw2ClL-ANsFFdoqzS73g9yR__d0MC3ggiXLfP4xVpLOg0DiHVi2RyX1XjJbgaQYaR5HT3jdS-CYVMokjaWj9z48P3PQdLceIGjjjlCvp4N4QGgA3yTCqqVIs7da0darRFjwYB_JW7g/s4000/2023-04-28%2018.47.15.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzfB4meuYi5_GP3hxirPD8Kg0CmTJuiuQCUTuvmFoNJpqwoN1IxLbvstCbd_aBxLzlUZAJKIwLYCy_bXd32A6kDifu2HNOQBghAzP4tOyfB-nO722_qvzPcLxdAzFkxKRF8LVDs7Hu9yJr8AY9eesWksp1AqDA2srM-o0TFh370gIlddZRU0C-FKukQ/s1280/2023-04-28%2018.46.02.jpg

ប្រទេសជប៉ុនចាត់ទុក Covid-19 ដូចជាជំងឺផ្តាសាយតាមរដូវ

0

ជប៉ុន៖ រដ្ឋមន្ត្រីសុខាភិបាល ការងារ និងសុខុមាលភាព លោក Katsunobu Kato បាននិយាយនៅថ្ងៃទី 27 ខែមេសាថា រដ្ឋាភិបាលកំពុងចាត់វិធានការដោះស្រាយជាមួយបញ្ហា Covid-19 នឹងបញ្ចប់នៅថ្ងៃទី 7 ខែឧសភា ។
នៅប្រទេសជប៉ុនពេលនេះ Covid-19 ត្រូវបានចាត់ថ្នាក់ថាជាថ្នាក់ទី 2 ដែលស្មើនឹង ជំងឺរបេង ឬជំងឺ SARS ។ ជាមួយនឹងការសម្រេចចិត្តខាងលើ រដ្ឋាភិបាលនឹងចាត់ថ្នាក់ Covid-19 ឡើងវិញជាក្រុមទី 5 រួមជាមួយនឹងជំងឺផ្តាសាយតាមរដូវ។ នេះមានន័យថាស្ថានភាពអាសន្ននឹងលែងត្រូវបានប្រកាសនៅពេលដែលជំងឺផ្ទុះឡើងម្តងទៀត។ រដ្ឋាភិបាលក៏នឹងលែងបង់ប្រាក់ដល់ប្រជាជនសម្រាប់ថ្លៃចំណាយដែលទាក់ទងនឹងជំងឺកូវីដ-១៩ រួមទាំងការថែទាំអ្នកជំងឺក្រៅ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
សកម្មភាពនេះមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងនិងក្រៅប្រទេស។ អ្នកជំនាញព្យាករណ៍ថា ភ្ញៀវដែលចាកចេញពីប្រទេសជប៉ុនក្នុងអំឡុងសប្តាហ៍មាសដែលចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសា និងត្រលប់មកវិញបន្ទាប់ពីរដូវវិស្សមកាល។Low immunity, overwhelmed hospitals fuel Covid-19 deaths in ageing Japan -  BBC News

ដូចគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានសម្រេចចិត្តបញ្ចប់ភាពអាសន្ន Covid-19 នៅក្នុងខែឧសភា ការចំណាយលើការព្យាបាល ការចាក់វ៉ាក់សាំង និងការធ្វើតេស្តនឹងត្រូវផ្ទេរទៅឱ្យការធានារ៉ាប់រងឯកជន និងកម្មវិធីសុខភាពរបស់រដ្ឋាភិបាល ជំនួសឱ្យការលើកលែងថ្លៃសេវាដូចពីមុន។
ក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី 27 ខែមេសា អគ្គនាយក Tedros Adhanom Ghebreyesus ក៏បាននិយាយផងដែរថា ពិភពលោកកំពុងដើរចេញពីដំណាក់កាលសង្គ្រោះ បន្ទាន់របស់ Covid ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនឹងផ្សព្វផ្សាយការណែនាំសម្រាប់ប្រទេសនានាអំពីរបៀបផ្លាស់ទីពីការឆ្លើយតបជាបន្ទាន់នៃ Covid-19 ទៅដំណាក់កាលគ្រប់គ្រងរយៈពេលវែងនៅសប្តាហ៍ក្រោយ៕COVID-19: Japanese capital sees spike in new cases
ប្រភព៖ vnexpress

ថៃជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកខាងនាំចេញស្រោមអនាម័យ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៨ ខែមេសា សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសថៃនៅតែជាប់ចំណាត់ថ្នាក់លេខ១ លើការនាំចេញស្រោមអនាម័យច្រើនបំផុតក្នុងពិភពលោក ។ តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០២២ ការនាំចេញស្រោមអនាម័យរបស់ថៃ ស្មើនឹងទឹកប្រាក់២៧២.៣លានដុល្លារអាមេរិក ឬស្មើជាង៩,៣ពាន់លានបាត ខណៈប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម គឺជាអតិថិជននាំចូលស្រោមអនាម័យច្រើនបំផុតពីថៃ ។

ប្រទេសថៃបាននាំចេញស្រោមអនាម័យទៅកាន់ក្រៅប្រទេសស្មើនឹង៤៤% នៃទីផ្សារពិភពលោក ខណៈនៅឆ្នាំ២០២១ ការនាំចេញស្រោមអនាម័យស្មើត្រឹម៤៣,៧% ប៉ុណ្ណោះ ។ ចំណែកការនាំជ័រកៅស៊ូ និងផ្លែឈើ គឺតិចជាង១០% នៃការនាំចេញទំនិញសរុបរបស់ថៃ ។ រដ្ឋាភិបាលសង្ឃឹមថា ការនាំចេញទំនិញនឹងទទួលបានការពេញនិយមកាន់តែខ្លាំងពីក្រៅប្រទេសក្នុងឆ្នាំ២០២៣ នេះ ស្របពេលតម្រូវការទំនិញនៅលើពិភពលោកធ្លាក់ចុះ បានធ្វើឱ្យការនាំចេញទំនិញថៃនៅខែមីនា ឆ្នាំ២០២៣ ធ្លាក់ចុះ៤,២% បើធៀបនឹងឆ្នាំ២០២១ ។In Thailand the shy get their condoms at the bank | Reuters

ទោះយ៉ាងណា ក្រៅពីការនាំចេញស្រោមអនាម័យហើយ ថៃនៅតែកាន់តំណែងជាប្រទេសនាំចេញទុរេនច្រើនបំផុតនៅលើពិភពលោកផងដែរ ។ ការនាំចេញទុរេនរបស់ថៃទៅក្រៅប្រទេស គឺស្មើនឹងទឹកប្រាក់៣,២២ពាន់លានដុល្លារអាមេរិក ។ ប៉ុន្តែការនាំចេញទុរេនរបស់ថៃបានធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២១ ដោយសារប្រទេសវៀតណាមក៏បាននាំចេញទុរេនទៅចិនដែរ ខណៈចិនជាប្រទេសទិញទុរេនច្រើនពីថៃ ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថ្លែងថា ៖ «អ្នកនាំចេញត្រូវតែប្រុងប្រយ័ត្ន ដោយសារយើងកំពុងប្រឈមនឹងការបែងចែកទីផ្សារជាមួយប្រទេសផ្សេងៗ ។ ម្យ៉ាងទៀត ប្រទេសថៃបានពឹងផ្អែកលើទីផ្សារចិនខ្លាំងពេក» ៕ซื้อออนไลน์ Onetouch Condom (บรรจุ 3ชิ้น/กล่อง) ถุงยางอนามัย วันทัช ทุกรุ่น  ขนาด 49 - 56 มม. One touch ប្រភព ៖ The standard

ប្រទះឃើញសា.ក.ស.ពត្រីឆ្លាម Hammerhead ដែលកំពុងមានផ្ទៃពោះជាមួយនិងកូន៤០ក្បាល

0

អាមេរិក៖ ត្រីឆ្លាមក្បាលញញួរប្រវែងជាង 4m បានបោកបក់លើច្រាំងជាមួយនឹងកូនត្រីចំនួន 40 ក្បាលនៅក្នុងពោះរបស់វា ដោយក្រុមអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យវាងាប់នោះទេ។
ត្រីឆ្លាមក្បាលញញួរ Hammerhead ត្រូវបានគេរកឃើញនៅថ្ងៃទី 20 ខែមេសា នៅក្នុងទឹករាក់ក្បែរឆ្នេរ Orange ។ អ្នកធ្វើដំណើរមួយក្រុមបានទាញត្រីឆ្លាមដែលគ្មានជីវិតនោះមកលើឆ្នេរ ហើយទាក់ទងទៅក្រុមធនធានឆ្នេររបស់ទីក្រុងដើម្បីប្រមូលសាកសព។Critically endangered great hammerhead shark found dead on Alabama beach  was pregnant with 40 pups | Fox News

អាជ្ញាធរបានទាក់ទងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mississippi’s Marine Fisheries Ecology (MFE) ក្រុមការងារបានធ្វើកោសល្យវិច័យលើសត្វនេះនៅថ្ងៃបន្ទាប់។ ពួកគេបានរកឃើញថាពោះរបស់ត្រីឆ្លាមមានកូនត្រីចំនួន 40 ក្បាល ដែលកូនត្រីនីមួយៗមានប្រវែងប្រហែល 0.4 ម៉ែត្រ ពួកគេក៏បានបញ្ជូនសំណាកឆ្អឹងខ្នង ជាលិកាសាច់ដុំ និងព្រុយរបស់សត្វសម្រាប់ការវិភាគបន្ថែមនៅក្នុងមន្ទីរពិសោធន៍ ដោយពួកគេបានរកឃើញថាក្រពះរបស់ត្រីឆ្លាមគឺទទេអំឡុងពេលមានផ្ទៃពោះដូច្នេះហើយទើបវាងាប់។

ត្រីឆ្លាម Hammerhead ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅលើពិភពលោក នេះបើយោងទៅតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិក្នុងបញ្ជីក្រហម។ អ្នកស្រាវជ្រាវជឿថាចំនួននៃប្រភេទសត្វនេះកំពុងថយចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារគ្មានចំណី៕ Critically endangered hammerhead shark found dead on US beach was pregnant  with 40 pupsប្រភព៖vnexpress

ពលរដ្ឋចិនរស់នៅជនបទកាក់កបនឹងរបរដាំស្លឹកតែ

0

ប្រទេសចិន ៖ ហ្វូអាន (Fu an) ជាតំបន់ល្បីល្បាញមួយខាងដាំដុះស្លឹកតែរបស់ប្រទេសចិនតាំងពីសម័យបុរាណមក ។ បច្ចុប្បន្ន ពលរដ្ឋរស់នៅក្នុងតំបន់នេះទទួលបានប្រាក់ចំណូលស្មើ៤០% ពីការប្រកបរបរដាំស្លឹកតែ ។

នៅពេលគេដើរទៅក្នុងភូមិថានយ៉ាង ដែលល្បីល្បាញខាងផលិតតែអស់រយៈពេលរាប់រយឆ្នាំមកហើយនោះ គេនឹងបានឃើញចម្ការតែដ៏ធំទូលាយក្នុងភូមិនេះ ។ កាលពីឆ្នាំ១៩១៥ តែក្រហម «ថានយ៉ាងគុងហ្វូ» បានទទួលមេដាយមាសពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ។ ក្រោយមកទៀត វាបានក្លាយជាភេសជ្ជៈពេញនិយមមួយនៅតំបន់អឺរ៉ុបនាសម័យនោះ ។10 Facts About Rural Poverty in China - The Borgen Project

មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង បានផ្តល់ភាពសំខាន់ទៅលើការទទួលមរតកវប្បធម៌ស្លឹកតែពីដូនតា ខណៈគេបាននិយាយពីតែរបស់ចិនជាច្រើននៅក្រៅប្រទេស ។ ពេលកាន់តំណែងនៅខេត្តហុកកៀន លោក ស៊ី ជិនពីង បានទៅទស្សនាកម្មវិធីផ្សេងៗក្នុងភូមិថានយ៉ាងចំនួន៤លើក ។ លោកបានស្នើឱ្យគេផ្តល់ភាពសំខាន់ ការពារ អភិវឌ្ឍន៍ និងបង្កើនការផ្សព្វផ្សាយតែក្រហមថានយ៉ាងរបស់ចិនឱ្យគេស្គាល់កាន់តែច្រើន ហើយបង្ហាញតែនេះនៅក្នុងទីផ្សារចិន និងពិភពលោកផងដែរ ។

ជាមួយការអភិវឌ្ឍរយៈពេលជាង៣០ឆ្នាំ បច្ចុប្បន្ន តែក្រហមថានយ៉ាងគុងហ្វូបានបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ទាំងនៅប្រទេសចិន និងក្រៅប្រទេស ។ តែក្រហមថានយ៉ាងគុងហ្វូទទួលបានរង្វាន់យ៉ាងច្រើន ជាក់ស្តែង នៅឆ្នាំ២០១៣ តែប្រភេទនេះទទួលបានមេដាយមាសម្តងទៀតពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ៕Youths the conduit for rural revitalization | United Nations in China ប្រភព ៖ China Face