Home Featured ពលរដ្ឋចិនរស់នៅជនបទកាក់កបនឹងរបរដាំស្លឹកតែ

ពលរដ្ឋចិនរស់នៅជនបទកាក់កបនឹងរបរដាំស្លឹកតែ

0
ពលរដ្ឋចិនរស់នៅជនបទកាក់កបនឹងរបរដាំស្លឹកតែ

ប្រទេសចិន ៖ ហ្វូអាន (Fu an) ជាតំបន់ល្បីល្បាញមួយខាងដាំដុះស្លឹកតែរបស់ប្រទេសចិនតាំងពីសម័យបុរាណមក ។ បច្ចុប្បន្ន ពលរដ្ឋរស់នៅក្នុងតំបន់នេះទទួលបានប្រាក់ចំណូលស្មើ៤០% ពីការប្រកបរបរដាំស្លឹកតែ ។

នៅពេលគេដើរទៅក្នុងភូមិថានយ៉ាង ដែលល្បីល្បាញខាងផលិតតែអស់រយៈពេលរាប់រយឆ្នាំមកហើយនោះ គេនឹងបានឃើញចម្ការតែដ៏ធំទូលាយក្នុងភូមិនេះ ។ កាលពីឆ្នាំ១៩១៥ តែក្រហម «ថានយ៉ាងគុងហ្វូ» បានទទួលមេដាយមាសពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ។ ក្រោយមកទៀត វាបានក្លាយជាភេសជ្ជៈពេញនិយមមួយនៅតំបន់អឺរ៉ុបនាសម័យនោះ ។10 Facts About Rural Poverty in China - The Borgen Project

មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង បានផ្តល់ភាពសំខាន់ទៅលើការទទួលមរតកវប្បធម៌ស្លឹកតែពីដូនតា ខណៈគេបាននិយាយពីតែរបស់ចិនជាច្រើននៅក្រៅប្រទេស ។ ពេលកាន់តំណែងនៅខេត្តហុកកៀន លោក ស៊ី ជិនពីង បានទៅទស្សនាកម្មវិធីផ្សេងៗក្នុងភូមិថានយ៉ាងចំនួន៤លើក ។ លោកបានស្នើឱ្យគេផ្តល់ភាពសំខាន់ ការពារ អភិវឌ្ឍន៍ និងបង្កើនការផ្សព្វផ្សាយតែក្រហមថានយ៉ាងរបស់ចិនឱ្យគេស្គាល់កាន់តែច្រើន ហើយបង្ហាញតែនេះនៅក្នុងទីផ្សារចិន និងពិភពលោកផងដែរ ។

ជាមួយការអភិវឌ្ឍរយៈពេលជាង៣០ឆ្នាំ បច្ចុប្បន្ន តែក្រហមថានយ៉ាងគុងហ្វូបានបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ទាំងនៅប្រទេសចិន និងក្រៅប្រទេស ។ តែក្រហមថានយ៉ាងគុងហ្វូទទួលបានរង្វាន់យ៉ាងច្រើន ជាក់ស្តែង នៅឆ្នាំ២០១៣ តែប្រភេទនេះទទួលបានមេដាយមាសម្តងទៀតពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ៕Youths the conduit for rural revitalization | United Nations in China ប្រភព ៖ China Face