អាមេរិក៖ ត្រីឆ្លាមក្បាលញញួរប្រវែងជាង 4m បានបោកបក់លើច្រាំងជាមួយនឹងកូនត្រីចំនួន 40 ក្បាលនៅក្នុងពោះរបស់វា ដោយក្រុមអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យវាងាប់នោះទេ។
ត្រីឆ្លាមក្បាលញញួរ Hammerhead ត្រូវបានគេរកឃើញនៅថ្ងៃទី 20 ខែមេសា នៅក្នុងទឹករាក់ក្បែរឆ្នេរ Orange ។ អ្នកធ្វើដំណើរមួយក្រុមបានទាញត្រីឆ្លាមដែលគ្មានជីវិតនោះមកលើឆ្នេរ ហើយទាក់ទងទៅក្រុមធនធានឆ្នេររបស់ទីក្រុងដើម្បីប្រមូលសាកសព។Critically endangered great hammerhead shark found dead on Alabama beach  was pregnant with 40 pups | Fox News

អាជ្ញាធរបានទាក់ទងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mississippi’s Marine Fisheries Ecology (MFE) ក្រុមការងារបានធ្វើកោសល្យវិច័យលើសត្វនេះនៅថ្ងៃបន្ទាប់។ ពួកគេបានរកឃើញថាពោះរបស់ត្រីឆ្លាមមានកូនត្រីចំនួន 40 ក្បាល ដែលកូនត្រីនីមួយៗមានប្រវែងប្រហែល 0.4 ម៉ែត្រ ពួកគេក៏បានបញ្ជូនសំណាកឆ្អឹងខ្នង ជាលិកាសាច់ដុំ និងព្រុយរបស់សត្វសម្រាប់ការវិភាគបន្ថែមនៅក្នុងមន្ទីរពិសោធន៍ ដោយពួកគេបានរកឃើញថាក្រពះរបស់ត្រីឆ្លាមគឺទទេអំឡុងពេលមានផ្ទៃពោះដូច្នេះហើយទើបវាងាប់។

ត្រីឆ្លាម Hammerhead ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅលើពិភពលោក នេះបើយោងទៅតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិក្នុងបញ្ជីក្រហម។ អ្នកស្រាវជ្រាវជឿថាចំនួននៃប្រភេទសត្វនេះកំពុងថយចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារគ្មានចំណី៕ Critically endangered hammerhead shark found dead on US beach was pregnant  with 40 pupsប្រភព៖vnexpress