ប្រទេសថៃ ៖ នៅថ្ងៃទី២៨ ខែមេសា សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសថៃនៅតែជាប់ចំណាត់ថ្នាក់លេខ១ លើការនាំចេញស្រោមអនាម័យច្រើនបំផុតក្នុងពិភពលោក ។ តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០២២ ការនាំចេញស្រោមអនាម័យរបស់ថៃ ស្មើនឹងទឹកប្រាក់២៧២.៣លានដុល្លារអាមេរិក ឬស្មើជាង៩,៣ពាន់លានបាត ខណៈប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម គឺជាអតិថិជននាំចូលស្រោមអនាម័យច្រើនបំផុតពីថៃ ។

ប្រទេសថៃបាននាំចេញស្រោមអនាម័យទៅកាន់ក្រៅប្រទេសស្មើនឹង៤៤% នៃទីផ្សារពិភពលោក ខណៈនៅឆ្នាំ២០២១ ការនាំចេញស្រោមអនាម័យស្មើត្រឹម៤៣,៧% ប៉ុណ្ណោះ ។ ចំណែកការនាំជ័រកៅស៊ូ និងផ្លែឈើ គឺតិចជាង១០% នៃការនាំចេញទំនិញសរុបរបស់ថៃ ។ រដ្ឋាភិបាលសង្ឃឹមថា ការនាំចេញទំនិញនឹងទទួលបានការពេញនិយមកាន់តែខ្លាំងពីក្រៅប្រទេសក្នុងឆ្នាំ២០២៣ នេះ ស្របពេលតម្រូវការទំនិញនៅលើពិភពលោកធ្លាក់ចុះ បានធ្វើឱ្យការនាំចេញទំនិញថៃនៅខែមីនា ឆ្នាំ២០២៣ ធ្លាក់ចុះ៤,២% បើធៀបនឹងឆ្នាំ២០២១ ។In Thailand the shy get their condoms at the bank | Reuters

ទោះយ៉ាងណា ក្រៅពីការនាំចេញស្រោមអនាម័យហើយ ថៃនៅតែកាន់តំណែងជាប្រទេសនាំចេញទុរេនច្រើនបំផុតនៅលើពិភពលោកផងដែរ ។ ការនាំចេញទុរេនរបស់ថៃទៅក្រៅប្រទេស គឺស្មើនឹងទឹកប្រាក់៣,២២ពាន់លានដុល្លារអាមេរិក ។ ប៉ុន្តែការនាំចេញទុរេនរបស់ថៃបានធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២១ ដោយសារប្រទេសវៀតណាមក៏បាននាំចេញទុរេនទៅចិនដែរ ខណៈចិនជាប្រទេសទិញទុរេនច្រើនពីថៃ ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថ្លែងថា ៖ «អ្នកនាំចេញត្រូវតែប្រុងប្រយ័ត្ន ដោយសារយើងកំពុងប្រឈមនឹងការបែងចែកទីផ្សារជាមួយប្រទេសផ្សេងៗ ។ ម្យ៉ាងទៀត ប្រទេសថៃបានពឹងផ្អែកលើទីផ្សារចិនខ្លាំងពេក» ៕ซื้อออนไลน์ Onetouch Condom (บรรจุ 3ชิ้น/กล่อง) ถุงยางอนามัย วันทัช ทุกรุ่น  ขนาด 49 - 56 มม. One touch ប្រភព ៖ The standard