អ្នកលេងបណ្តាញសង្គមវៀតណាម ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើអ្នកជំនួញអនឡាញស្រស់ស្អាតម្នាក់អំឡុងពេលទៅគាំទ្រក្រុមជម្រើសជាតិ
បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិ ទីម័រ បានបញ្ចប់ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមជាជនជាតិវៀតណាមផ្ទុះការចាប់អារម្មណ៍បានថតវីដេអូ អ្នកគាំទ្រកម្ពុជាដែលគេស្គាល់ថាអ្នកនាងជាអ្នកលក់ឡាញល្បីម្នាក់ដែលបានទៅគាំទ្រក្រុមជម្រើសកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នកនិយមលេងបណ្តាញសង្គមទិកតុក មានភាពភ្ញាក់ផ្អើលមិនតិចនោះទេថែមទាំងចូល Mention សាមីខ្លួនដែលមានគណនីទិកតុក Coco Mami ក្រោយពីអ្នកលេងបណ្តាញសង្គមវៀតណាមមានគណនី saothethao បង្ហោះវីដេអូពេលអ្នកនាងស្រែកអបអរក្រុមជម្រើសជាតិកម្ពុជា ដែលបានប្រកួតបើកឆាកដំបូងជាមួយក្រុមជម្រើសជាតិទីម័រនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅថ្មីៗនេះ។ អ្នកលេងបណ្តាញសង្គមវៀតណាម បានពោលសរសើរពីសម្រស់នារីកម្ពុជាថាស្រស់ស្អាតដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសវៀតណាមពីសម្រេស់អ្នកនាង Coco Mami ។
អ្នកនាង Coco Mami គឺជាអ្នកលក់អនឡាញម្នាក់ព្រមទាំងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមផងដែរ ជាពិសេស ទោះបីជាអ្នកនាងមានគ្រួសារថែមទាំងមានកូនហើយក្តីប៉ុន្តែសម្រស់របស់អ្នកនាងនៅតែជាទីចាប់អារម្មណ៍របស់អ្នកលេងបណ្តាញសង្គម គួបផ្សំឥរិយាបថដ៏ប្រពៃបានពាក្យក្រមាខ្មែរទៅលើកទឹកចិត្តកីឡាករដោយផ្ទាល់ទៀតកាន់តែទទួលបានការសរសើរ។
ក្រោយពីមានការចាប់អារម្មណ៍ល្បីដល់ប្រទេសវៀតណាម អ្នកនាង Coco Mami បានបង្ហើបពីអារម្មណ៍ខ្លួនថាអ្នកនាងមិនដឹងខ្លួនសោះហើយក៏ភ្ញាក់ផ្អើលដែរពេលមានគេ mention អ្នកនាងច្រើនសន្ធឹក៕
@saothethao Trả lời @cocomami7 See you soon ???????????? #Cambodia #seagames32???????? #khmer



ដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕











បច្ចុប្បន្ននៅសហភាពអឺរ៉ុប ពួកគេមានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីបញ្ឈប់ការនាំចូលផលិតផលនេះពីប្រទេសរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបនៅតែស្ថិតក្រោមសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ព្រោះពួកគេមិនមានលទ្ធភាពក្នុងការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកឡើយ៕ ប្រភព៖vnexpress










