Home Blog Page 1797

មីយ៉ាន់ម៉ាបង្កើនការនាំចេញជ័រកៅស៊ូទៅកាន់ចិន

0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា (MRTV) បានរាយការណ៍ថា ចិនជាប្រទេសទិញជ័រកៅស៊ូធំមួយពីមីយ៉ាន់ម៉ា ស្មើនឹង៧៥% របស់ការនាំចេញជ័រកៅស៊ូទាំងអស់របស់ប្រទេសមីយ៉ាន់ម៉ា ។

មីយ៉ាន់ម៉ាបាននាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោនទៅកាន់ប្រទេសនានាលើពិភពលោកដូចជា ចិន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងជប៉ុន តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។ នៅឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ាមានគោលដៅនាំចេញជ័រកៅស៊ូរបស់ខ្លួនឱ្យស្មើគោលដៅដែលបានកំណត់ គឺ៣០ម៉ឺនតោន ។ តាមទិន្នន័យរបស់មជ្ឈមណ្ឌលទំនិញបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២៣ តម្លៃជ័រកៅស៊ូបន្ទះស្ងួតស្មើប្រមាណ១.១៩០kyat ក្នុង១ដុំ ។Myanmar becomes member of rubber producing bloc - Thura Swiss

មន្ត្រីសមាគមអ្នកដាំដុះ និងផលិតជ័រកៅស៊ូមីយ៉ាន់ម៉ានិយាយថា បច្ចុប្បន្ន តម្លៃជ័រកៅស៊ូក្នុងទីផ្សារក្រៅប្រទេស គឺស្មើប្រមាណ១.៧០០ដុល្លារអាមេរិកក្នុង១តោន ។ ទោះយ៉ាងណា តម្លៃជ័រកៅស៊ូបច្ចុប្បន្នមិនបានបំផ្លាញស្ថិតិតម្លៃខ្ពស់បំផុត១.៦០០ kyat ក្នុង១ដុំ ក្នុងរដូវចៀរកៅស៊ូនៅសប្តាហ៍ទី៣ របស់ខែកញ្ញា ឆ្នាំ២០២២ ទេ ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាមានផ្ទៃដីដាំដុះកៅស៊ូទូទាំងប្រទេសប្រមាណ១,៦៤លានហិកតា ហើយកន្លែងផលិតជ័រកៅស៊ូភាគច្រើនស្ថិតនៅក្នុងរដ្ឋម៉ន តំបន់តាណាវស្រ៊ី និងរដ្ឋការៀង រួមទាំងនៅតំបន់ថេបបាហ្គោ អិរ៉ាវ៉ាឌី ទីក្រុងយ៉ាំងហ្គន រដ្ឋសាន និងរដ្ឋខាឆិន ។ ប្រទេសមីយ៉ាន់ម៉ារំពឹងថា នឹងអាចផលិតជ័រកៅស៊ូបានប្រមាណ៤០ម៉ឺនតោននៅឆ្នាំ២០២៣នេះ ខណៈការផលិតជ័រកៅស៊ូជារៀងរាល់ឆ្នាំ មីយ៉ាន់ម៉ាអាចរកប្រាក់ចំណេញបានច្រើនពីក្រៅប្រទេស ។Fresh made rubber sheets at a Rubber plantation near Myeik (Mergui), Myanmar  (Burma), Asia stock photo

ក្រៅពីនេះ តម្រូវការ និងការផ្គត់ផ្គង់ក្នុងទីផ្សារពិភពលោក រួមទាំងការផលិតជ័រកៅស៊ូក្នុងតំបន់អាស៊ាន គឺមានទំនាក់ទំនងគ្នាខ្លាំងជាមួយតម្លៃជ័រកៅស៊ូរបស់មីយ៉ាន់ម៉ាផងដែរ ៕ File:20200208 110338 Rubber plantation Bago Division, Myanmar anagoria.jpg  - Wikimedia Commonsប្រភព ៖ AEC connect

កូរ៉េខាងជើងប្រកាសប្រើប្រាស់វិធានការទប់ស្កាត់សង្គ្រាម

0

ប្រទេសកូរ៉េខាងជើង ៖ តាមសារព័ត៌មានកូរ៉េខាងជើងផ្សព្វផ្សាយថា កូរ៉េខាងជើងបានសម្រេចចិត្តប្រើប្រាស់វិធានការដើម្បីទប់ស្កាត់សង្គ្រាម ដោយរៀបចំសកម្មភាពប្រតិបត្តិការយ៉ាងសំខាន់ ។ ការប្រកាសនេះ គឺមុនពេលកូរ៉េខាងត្បូង និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយក្នុងរយៈពេល៥ឆ្នាំ ។

សារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធានៃគណបក្សពលករ ដែលមានលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងធ្វើជាប្រធាននៃកិច្ចប្រជុំដើម្បីពិភាក្សា និងសម្រេចចិត្តប្រើប្រាស់វិធានការគ្រប់គ្រងសកម្មភាពសំខាន់ៗដើម្បីទប់ស្កាត់សង្គ្រាមប្រកបដោយប្រសិទ្ធភាព និងពង្រឹងកងកម្លាំងឱ្យកាន់តែខ្លាំងក្លាជាមុន ។ ការប្រកាសចាត់វិធានការរបស់កូរ៉េខាងជើងនេះ គឺក្នុងគោលបំណងទប់ស្កាត់ស្ថានការណ៍បច្ចុប្បន្ន ខណៈកូរ៉េខាងជើងអះអាងថា កូរ៉េខាងត្បូង និងអាមេរិកកំពុងតែបង្កសង្គ្រាម ។North Korea says it will never give up nukes to counter US

កាលពីមុន កូរ៉េខាងត្បូង និងអាមេរិកបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាមួយក្រោមឈ្មោះថា Freedom Shield នាពេលឆាប់ៗនេះ ។ ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ គឺផ្តោតទៅលើស្ថានភាពសន្តិសុខដែលកំពុងផ្លាស់ប្តូរ ព្រោះកូរ៉េខាងជើងបានបង្កើនការឈ្លានពានរបស់ខ្លួនរហូតដល់២ដង ។

កាលពីថ្ងៃទី១០ ខែមីនា កន្លងមក សារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA រាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើងបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនបង្កើនការហ្វឹកហាត់សម្រាប់ត្រៀមខ្លួនធ្វើសង្គ្រាមពិតប្រាកដ ។ លោក គឹម ជុងអ៊ុន បានថ្លែងក្នុងអំឡុងពេលត្រួតពិនិត្យការហ្វឹកហាត់ការបាញ់ប្រហាររបស់កងទ័ពថា កងទ័ពត្រូវត្រៀមខ្លួនសម្រាប់ភារកិច្ចផ្នែកយុទ្ធសាស្ត្រ២យ៉ាង គឺការទប់សង្កាត់សង្គ្រាម និងចាប់ផ្តើមធ្វើសង្គ្រាម ។How do you solve a problem like North Korea? | North Korea | The Guardian

ទោះយ៉ាងណា អ្នកវិភាគមើលឃើញថា កូរ៉េខាងជើងនឹងយកការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ធ្វើជាលេសដើម្បីធ្វើសកម្មភាពអាក្រក់ថែមទៀត ដូចជា សាកល្បងបាញ់មីស៊ីល ឬសាកល្បងអាវុធនុយក្លេអ៊ែរ ជាដើម ៕

ប្រភព ៖ TNN World

ដឹងអត់! ព្រះរាជដំណាក់នៅសៀមរាប ដែលឆាបឆេះនោះ​ មានតួនាទីសំខាន់អ្វីខ្លះសម្រាប់ព្រះករុណាគ្រប់ព្រះអង្គ?

0

អគារមួយកន្លែង ដែលជាព្រះរាជដំណាក់មហាក្សត្រនៅសៀមរាប ក្បែរព្រះអង្គចេក ព្រះអង្គចម ត្រូវបានភ្លើងកំពុងឆាបឆេះយ៉ាងខ្លាំង នាយប់ថ្ងៃទី១២មីនានេះ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា  ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១០៖២០នាទីយប់នេះ ដែលមកទល់ព្រឹកនេះភ្លើងបានរលត់អស់ហើយ។ លោកបន្តនិយាយថា៖ “ចំពោះមូលហេតុនៃភ្លើងឆេះនេះ គឺយើងមិនទាន់ដឹងឡើយនោះទេ”។

ហេតុការណ៍ឆាបឆេះព្រះរាជដំណាក់នេះ បានបង្កភ្ញាក់ផ្អើលជាខ្លាំង សូម្បីតែព្រះអង្គម្ចាស់​ចក្រាវុធ​ ព្រះ​ប្រធាន​គណៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មានព្រះបន្ទូលថា​៖ “ដំណឹងដ៏សែនរន្ធត់ជាទីបំផុត​ព្រះរាជតំណាក់​ នាខេត្តសៀមរាបត្រូវភ្លេីងឆេះ​ក្នុងនាមព្រះញាតិវង្សមួយព្រះអង្គ​ ព្រះអង្គម្ចាស់​ មានការសោកជាបំផុត​ ព្រោះព្រះរាជតំណាក់នេះជាទីកន្លែងសម្រាប់ព្រះករុណាគ្រប់ព្រះអង្គគង់ប្រថាប់​៕”May be an image of 1 person, tree and outdoorsMay be an image of 1 person, fire and outdoorsMay be an image of 1 person, standing, fire and outdoors

សម្តេចតេជោ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម

0

នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ​ ក្រើនរម្លឹកដល់​ប្រជាពលរដ្ឋ ឱ្យ​បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម។ នេះក៏ដោយសារ​តែសម្តេច បានទទួល​សារ​តាមតេឡេក្រាម ពីអ្នកដាក់ឈ្មោះ និងរូបថតអ្នកឧកញ៉ា ឃុន សៀ ហើយ​ឱ្យ​សម្តេច ផ្ទេរប្រាក់ឱ្យតាម Account ធនាគារ ABA។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមសារ​ជាសំឡេងថា៖ “លេខអ្នកផ្ញើសារចូល​តេឡេក្រាមសម្តេចនោះ ជាលេខនៅឡាវ។ តែតាមការស្រាវជ្រាវ គឺអ្នកផ្ញើចេញពីតៃវ៉ាន់​។ គេបានផ្ញើសារជាភាសាអង់គ្លេស មកសម្តេច ឱ្យវេរលុយ តាម ABA”។

ដូច្នេះ​ករណី​ឆបោកប្រាក់នេះ សម្តេចតេជោ បានប្រកាសអំពាវនាវដល់​បងប្អូន​ជនរួមជាតិ សូម​ប្រុងប្រយ័ត្ន​ កុំ​ចាញ់បោក​គេ ក្នុងករណីណាមួយ៕

ចូលស្តាប់ប្រសាសន៍សម្តេចពេញ៖ https://t.me/spmhunsen

មិនមែនរឿងលេងសើច ! សម្ភារៈផ្ទះបាយ៤យ៉ាង បើសម្អាតមិនស្អាតនឹងនាំមេរោគដល់គ្រួសារ

0

មានរបស់ប្រើប្រាស់មួយចំនួន ដែលយើងនឹកស្មានថាគ្មានហានិភ័យអ្វីទាំងអស់ គ្រាន់តែលាងធម្មតាគឺបានហើយ តែការពិតគឺផ្ទុកគ្រោះថ្នាក់ជាច្រើនស្មានមិនដល់។
ខណៈមនុស្សជាច្រើនជឿជាក់ថា បន្ទប់ទឹកគឺជាកន្លែងដែលផ្ទុកមេរោគច្រើនជាងគេនៅក្នុងផ្ទះនោះ គឺអ្នកគិតខុសទាំងស្រុង។ យោងតាមទស្សនាវដ្ដី Hygiene របស់សហរដ្ឋអាមេរិក ផ្ទះបាយគឺជាកន្លែងដែលមានបង្កប់មេរោគច្រើនជាងគេក្នុងគេហដ្ឋាន ហើយរបស់ទាំង៤ខាងក្រោមនេះ គឺជាឧបករណ៍ដែលមេរោគអាចស្នាក់អាស្រ័យបានច្រើនជាងគេ។
១. ប៉ុងលាងចាន
បើផ្ទះបាយត្រូវចាត់ទុកថាកន្លែងសម្បូរមេរោគជាងគេនោះ កន្លែងលាងចានគឺជាប្រភពនៃមេរោគតែម្ដង។ មានប្រមាណ១០មេរោគនៅលើ១សង់ទីម៉ែត្រនៃប៉ុងលានចាន ដូច្នេះលើប៉ុងទាំងមូល គឺអាចមានដល់១០០លានមេរោគឯណោះ។ ដើម្បីជៀសវាងការឆ្លងមេរោគ អ្នកគួរហាលវានៅទីស្ងួតក្រោយពេលប្រើម្ដងៗ ឬយូរម្ដងៗ អ្នកអាចស្រុះទឹកក្ដៅចេញដើម្បីសម្លាប់មេរោគទាំងអស់។ក្រៅ​ពី​លាង​ចាន ​អេ​ប៉ុង​អាច​ប្រើ​បាន​ច្រើន​មុខ​ទៀត! (វីដេអូ)​ - Kanha២. ចង្កឹះ
ចង្កឹះក៏ជាទីស្នាក់អាស្រ័យរបស់មេរោគដូចគ្នា ជាពិសេសគឺចង្កឹះឈើតែម្ដង។ មេរោគជាច្រើនដូចជា Salmonella, Escherichia នឹងធ្វើឲ្យអ្នកពុលអាហារពេលប្រើប្រាស់ចង្កឹះដែលមានផ្ទុកមេរោគទាំងនេះ។ ចង្កឹះឈើក៏អាចដុះផ្សិតដូចគ្នាបើប្រើក្នុងរយៈពេលយូរ។ ដើម្បីជៀសវាងបញ្ហាខាងលើ អ្នកត្រូវឧស្សាហ៍ស្រុះចង្កឹះ និងមិនគួរប្រើចង្កឹះឈើលើសពី១ឆ្នាំនោះឡើយ។Helen's Asian Kitchen Gourmet 'Solid' Chopsticks (Stainless Steel) |  Kitchen Stuff Plus៣. ជ្រុញ
ទោះបីជាដឹងថាសន្សំសំចៃគឺល្អ តែអ្នកជំនាញបានណែនាំថា គ្រួសារមួយមិនគួរប្រើជ្រុញសម្រាប់ហាន់គ្រប់របស់ឡើយ។ ឧទាហរណ៍អ្នកមិនគួរប្រើជ្រុញហាន់របស់ឆៅ មកប្រើជាមួយរបស់ឆ្អិនឡើយ។ ទោះបីជាលាងច្រើនដងប៉ុណ្ណា ក៏មេរោគនេះមិនអាចអស់ដែរ ដូចនេះផ្ទះមួយគួរមានជ្រុញយ៉ាងតិច២។ហាន់បន្លែប្រើជ្រុញទំនើបមានមុខងារដូចជា Google ដែរ - JAPO Japanese News៤. ក្រណាត់ជូតជើង
រណាត់ជូតជើងគឺជាជម្រកនៃមេរោគដ៏ច្រើនរាប់លាន។ ក្រណាត់ជូតជើងនៅពេលត្រូវទឹកសើម ហើយយូរថ្ងៃមិនប្ដូរទៀតនោះ នឹងចាប់ផ្ដើមមានក្លិនមិនល្អ ពេលនោះហើយដែលមេរោគនឹងវាយលុកពេញផ្ទះ ហើយធ្វើឲ្យសមាជិកក្នុងផ្ទះមានជំងឺផ្ដាសាយ ឬក្អក។ ក្រណាត់ជូតជើងត្រូវឧស្សាហ៍ផ្លាស់ប្ដូរ ហើយនៅពេលសើមគឺត្រូវយកហាលភ្លាមៗ៕English Home

ទទួលទានភេសជ្ជៈទាំង៤ប្រភេទនេះអាចធ្វើអោយសម្ពាធឈាមរបស់អ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

0

ភេសជ្ជៈក៏អាចប៉ះពាល់ដល់សម្ពាធឈាមដែរ ដូចច្នេះអ្នកគួរតែប្រយ័ត្ននឹងភេសជ្ជៈទាំង៤មុខនេះព្រោះអាចបណ្តាលអោយសម្ពាធឈាមរបស់អ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ភេសជ្ជៈទាំង៤ប្រភេទនេះមានដូចជា៖

១.ផឹកស្រាច្រើនពេក៖ អ្នកជំងឺលើសឈាមគួរតែកំណត់ការទទួលទានជាតិអាល់កុល យោងតាមគ្លីនិក Mayo ការផឹកស្រាលើសពីបីកែវក្នុងមួយថ្ងៃអាចបង្កើនសម្ពាធឈាមខ្ពស់ ហើយការផឹកជាប្រចាំអាចបង្កើនសម្ពាធឈាមក្នុងរយៈពេលវែង។Can One Beer a Day Increase Your Cancer Risk? The Science Says Yes |  Discover Magazine

២.ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក៖ ការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចប៉ះពាល់ដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ។ លោក Lindsay Delk អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកបាននិយាយថា ភេសជ្ជៈប៉ូវកម្លាំងអាចបង្កើនសម្ពាធឈាមខ្ពស់ មូលហេតុគឺដោយសារវាមានផ្ទុកជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការផឹកភេសជ្ជៈប៉ូវកម្លាំងជារៀងរាល់ថ្ងៃអាចបង្កើនសម្ពាធឈាមខ្ពស់។In the Energy Drink Market, It's Ads vs. Science

៣.ផឹកភេសជ្ជៈមានជាតិស្ករច្រើនពេក៖ អ្នកឯកទេសខាងចំណីអាហារនិយាយថាការផឹកភេសជ្ជៈដូចជាសូដា ឬទឹកផ្លែឈើដែលមានជាតិស្ករច្រើន អាចជះឥទ្ធិពលអវិជ្ជមានដល់សម្ពាធឈាម។ អ្នកឯកទេសអាហារូបត្ថម្ភគឺលោក Venezuelan Edibel Quintero មានប្រសាសន៍ថា “ភេសជ្ជៈមានជាតិស្ករខ្ពស់បង្កើនសម្ពាធឈាម និងអាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ។Review: I Tried the 'Healthy Coke' Drink Going Viral on TikTok

៤.ផឹកកាហ្វេរច្រើនពេក៖ ការផឹកកាហ្វេច្រើនពេកក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងហានិភ័យនៃជំងឺលើសឈាមផងដែរ អ្នកឯកទេសខាងចំណីអាហារជនជាតិអាមេរិកលោក Vincenza Zurlo វិភាគថា “ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជា តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈដែលមានជាតិកាបូនមួយចំនួនអាចបង្កើនសម្ពាធឈាមខ្ពស់ និង បណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕31 Coffee Brands, Ranked From Worst To Best

ប្រភព៖ phuntoday.com

កំពង់ផែវៀតណាមគិតថ្លៃដឹកជញ្ជូនទាបជាងគេនៅអាស៊ាន

0

ប្រទេសវៀតណាម ៖ សមាគមអាជីវកម្ម logistics របស់វៀតណាមបានបង្ហាញថា កំពង់ផែវៀតណាមបានគិតថ្លៃសេវាកម្មដឹកជញ្ជូនទំនិញទាបជាងគេ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ។

ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវទឹកអន្តរជាតិរបស់វៀតណាម បានគិតថ្លៃសេវាកម្មកំពង់ផែ (Terminal handling charges: THC) ប្រមាណជា១៤០ដុល្លារអាមេរិកសម្រាប់ទូរកុងទឺន័រដែលមានទំហំ២០ហ្វុត ប៉ុន្តែបង់ប្រាក់ទៅឱ្យអ្នកប្រចាំការនៅកំពង់ផែវៀតណាម ដែលដឹកទំនិញឡើងចុះត្រឹមតែ៥២ដុល្លារអាមេរិកប៉ុណ្ណោះ ។ គេចាត់ទុកថា កំពង់ផែវៀតណាមបានគិតថ្លៃសេវាកម្មថោកជាងគេនៅអាស៊ាន ខណៈកំពង់ផែនៅប្រទេសសិង្ហបុរីត្រូវបង់ប្រាក់ចំនួន១១៥ដុល្លារអាមេរិក ។Introduce – Da Nang Port

យោងតាមទិន្នន័យខាងលើនេះចាត់ទុកថា វាជាគុណវិបត្តិរបស់កំពង់ផែវៀតណាម ព្រោះប្រទេសនេះបានចំណាយប្រាក់លើការវិនិយោគកំពង់ផែរាប់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលវៀតណាម ក៏កំពុងពិចារណាដំឡើងថ្លៃសេវាកម្មកំពង់ផែផងដែរ ។ លើសពីនេះ ការពិនិត្យទំនិញរបស់គយវៀតណាមត្រូវប្រើពេលយូរ ដែលវាបានបង្កការលំបាកផ្សេងៗដល់បណ្តាក្រុមហ៊ុនអាជីវកម្ម logistics របស់វៀតណាម ។Container Terminals Proposed for Vietnam Port

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក វៀតណាមកែលម្អកំពង់ផែធំបំផុតរបស់ខ្លួនឈ្មោះ Cai Mep – Thi Vai ស្ថិតនៅខេត្ត Ba Xie-Vung Tau ភាគខាងត្បូងប្រទេស ។ រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ៦២.១៧លានដុល្លារអាមេរិកដើម្បីកែលម្អកំពង់ផែនេះ ដោយពង្រីកទទឹងពី៣១០ម៉ែត្រ ទៅ៣៥០ម៉ែត្រ និងបន្ថែមជម្រៅពី១៤ម៉ែត្រ ទៅ១៥,៥ម៉ែត្រ ដើម្បីអាចទទួលនាវាធំៗចូលចតបាន ។Vietnam Surpasses Hong Kong in Port Throughput - Caixin Global

កំពង់ផែ Cai Mep – Thi Vai គឺជាកំពង់ផែដំបូងរបស់វៀតណាមដែលអាចទទួលនាវាធំៗចំណុះ២១ម៉ឺន៤ពាន់តោនចូលចត ហើយរដ្ឋាភិបាលវៀតណាមបានអភិវឌ្ឍន៍កំពង់ផែនេះឱ្យក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ដឹកជញ្ជូនទំនិញរវាងប្រទេស ៕ ប្រភព ៖ AEC connect

កុំភ្លេច! ព្រឹត្តិការណ៍ដ៏អស្ចារ្យ ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១ មីនា

0

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-LWp37COqBa9GXqj3nw-HTH3gN8sf1TULNTAAhRIPSIt6WfUW9o7gS1I-3449dAZ8SW8JfF-An5UoMR-0fqvaiOmocJbO6ePnXvZEmgCUCLER2cL3kB5P6hTA7noh8OSenDC0JTkv4DfFPzqWVWMULNgyPXsVnMANNPtIGJYkWT-CN4jIsSRDNLg5/s1280/photo_2023-03-11_10-03-52.jpg

«សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ។

គូរឲ្យដឹងថា ជារៀងរាល់ឆ្នាំពេលព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កើតឡើងគឺមានបណ្ដាភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរង់ចាំមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅអង្គវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0NwuWeOjat1gTEv5CW5WQeUcw95PL1jLDrdeg4Rro8ieHfpqqFUAkeBz8U3Lu5ChhZzmTGkmUIHuG3Q7vDVCv4FD7sEVzfrCRvYV9GyBdj6DdoFwHbmHjgtrJDJgLmQNoHtEh2NotFvZ-UajyHEz6F4ooIGR6W8eeir0YmbwtAfbEXeLr95weJAu/s960/photo_2023-03-11_10-04-10.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim7RDpYK6OL7GrBEG31JIfbF2QYg99CMZGPw4wI_Y52tRqZHvbSWb8toY8N4-KDLEnj5Il6XQ-yAccfMJf0Vcqsfgxc4lUnZYpQW0wSyNhTzZmLLlMnlJyYjdVou6dBYS53-_TqBZk2jjXxI1JV8IF_MyLi8AEPNRzGmakSvkZiWTHcojPzDlrkh7-/s960/photo_2023-03-11_10-04-22.jpg

អត្ថប្រយោជន៍ខុសៗគ្នារវាងផ្លែទំពាំងបាយជូរខៀវនិងផ្លែទំពាំងបាយជូរក្រហម

0

ទំពាំងបាយជូរមានច្រើនប្រភេទ ដែលមានពណ៌ខុសៗគ្នា ប៉ុន្តែបច្ចុប្បន្នមានការពេញនិយមបំផុតគឺពណ៌ខៀវ និងក្រហម។ មនុស្សជាច្រើនឆ្ងល់ថាតើការញ៉ាំទំពាំងបាយជូរខៀវ ឬទំពាំងបាយជូរក្រហមមួយណាផ្ដល់អត្ថប្រយោជន៍ល្អដល់សុខភាពជាង? ដូចច្នេះហើយតោះយើងមកដឹងអំពីអត្ថប្រយោជន៍របស់ផ្លែទំពាំងបាយជូរខៀវនិងក្រហម៖

អត្ថប្រយោជន៍នៃការទទួលទានផ្លែទំពាំងបាយជូរក្រហម៖
ទំពាំងបាយជូរក្រហមអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ទំពាំងបាយជូរក្រហមមានសារធាតុសំខាន់ៗ ៣ គឺ flavonoids quercetin និង resveratrol ។flavonoids គឺសម្បូរទៅដោយសារធាតុចិញ្ចឹមដល់ស្បែកនិងធ្វើអោយយើងមានសុខភាពល្អ។ Resveratrol មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានជំងឺរលាកសន្លាក់ និងជំងឺសរសៃឈាមបេះដូង ហើយថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទៀតផង។ Quercetin គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ការពាររាងកាយពីជំងឺ និងកាត់បន្ថយឥទ្ធិពលនៃភាពចាស់ លើសពីនេះ quercetin ក៏ជាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដែលអាចជួយកាត់បន្ថយរោគសញ្ញានៃអាឡែស៊ីតាមរដូវ។Green Muscat Grapes Information and Facts

អត្ថប្រយោជន៍នៃការទទួលទានទំពាំងបាយជូរខៀវ៖
ដូចទៅនឹងទំពាំងបាយជូរក្រហមដែរ ទំពាំងបាយជូរខៀវមានវីតាមីន C, B1 និង B6 ទំពាំងបាយជូរខៀវក៏មានផ្ទុកសារធាតុ quercetin និង resveratrol ផងដែរ ដូច្នេះវាល្អសម្រាប់បញ្ចុះកូឡេស្តេរ៉ុល និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។10 Tasty Kinds of Blue Grapes - Minneopa Orchardsយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Food Research & Molecular Nutrition ទំពាំងបាយជូរខៀវមានផ្ទុកអាស៊ីត phenolic អាស៊ីត Phenolic អាចការពារកោសិកាពីជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែមបាន៕
ប្រភព៖Phuntoday.com

សម្តេចតេជោហ៊ុនសែន អបអរសាទរចំពោះ ឯកឧត្តម សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣

0

លោកស៊ី ជីនពីង ប្រធានាធិបតីផុត​អាណត្តិ ត្រូវ​សភាប្រជាជន​ចិន​បោះឆ្នោត នៅថ្ងៃ​សុក្រទី ១០មីនានេះ ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​បន្ថែម​ទៀត។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាប្រទេសដៃគូសេដ្ឋកិច្ច និង​ការទូតជាមួយ​ចិន បាន​ផ្ញើសារជាបន្ទាន់ អបអរ​ការជាប់ឆ្នោត សម្រាប់​អាណត្តិថ្មី អាណត្តិ​ទី៣​របស់​លោកស៊ី ជីនពីង ក្នុងនាមជាប្រធានាធិបតី​ចិន។ ការបោះឆ្នោត របស់សភាប្រជាជនចិន អនុញ្ញាត​ឲ្យ​លោកស៊ីជីនពីង​ដឹកនាំមួយអាណត្តិបន្ថែមទៀត សបញ្ជាក់​ពី​ការឡើងបុណ្យសក្តិរបស់​លោកស៊ី ជីនពីង តាំងពីនៅ​ជា​អ្ននយោបាយ​ដែល​គេមិនធ្លាប់ស្គាល់ រហូតដល់​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​អំណាចកំពូល​របស់​មហាយក្ស​ចិន។ សភាប្រជាជនចិន​បោះឆ្នោត​ជ្រើសរើស​​លោក​ស៊ី ជីនពីង​ឱ្យ​ដឹកនាំ​ប្រទេស​ សម្រាប់អាណត្តិទី៣។Mr Xi asks Mr Hun Sen not to bow to EU's demands - Khmer Times

ទន្ទឹមគ្នានេះដែរសម្តេចតេជោហ៊ុនសែន ក៏បានអបអរសាទរចំពោះ ឯកឧត្តម សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣។

សម្តេចបានមើលឃើញថា ចាប់តាំងពីឯកឧត្តម សុី ជីនពីង ដឹកនាំចិនមក ទំនាក់ទំនងលើគ្រប់វិស័យចិន កម្ពុជា ហាក់មានភាពរីកចម្រើន និងរលូនជានិច្ច។

ចុងក្រោយសម្តេច ក៏បានជូនពរឱ្យឯកឧត្តម សុី ជីនពីង មានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCLcvUU38MoDkutoZvPPgLzoHqrm3IPpclSFo8HXVXeAn4VAK6vcCxW-17GWhJPdYdaW0HVLlzW28ikBJDPzbhhYQfCVsdo3d5DhlopzQ2ruRYNOp7O4_KfM6jBfmmJMXAwePI2tEU_6hOBSFepb4giAg-pk7jNR67uiCVWvvVAy6-zQw4WDIlMQ3j/s1280/photo_2023-03-11_13-53-53.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-yBHZWC3p8u0UyWSNpolmK6UY2UPVrMCElmpjA-SFGAmVoXRa5vKE6wS5yE8ysRnDwUzBtLtHBNwdkiF3q5Qw2xBXFuISgimkzE54iXw7ofLnqLEu8Fc6Fv7ObB2bjl8OBC79rOgo3ODl2tOTfJCMPNM03yCsdyMf7BbB0YyOe3xgL6VpPkryCYs/s1280/photo_2023-03-11_13-53-55.jpg