មានរបស់ប្រើប្រាស់មួយចំនួន ដែលយើងនឹកស្មានថាគ្មានហានិភ័យអ្វីទាំងអស់ គ្រាន់តែលាងធម្មតាគឺបានហើយ តែការពិតគឺផ្ទុកគ្រោះថ្នាក់ជាច្រើនស្មានមិនដល់។
ខណៈមនុស្សជាច្រើនជឿជាក់ថា បន្ទប់ទឹកគឺជាកន្លែងដែលផ្ទុកមេរោគច្រើនជាងគេនៅក្នុងផ្ទះនោះ គឺអ្នកគិតខុសទាំងស្រុង។ យោងតាមទស្សនាវដ្ដី Hygiene របស់សហរដ្ឋអាមេរិក ផ្ទះបាយគឺជាកន្លែងដែលមានបង្កប់មេរោគច្រើនជាងគេក្នុងគេហដ្ឋាន ហើយរបស់ទាំង៤ខាងក្រោមនេះ គឺជាឧបករណ៍ដែលមេរោគអាចស្នាក់អាស្រ័យបានច្រើនជាងគេ។
១. ប៉ុងលាងចាន
បើផ្ទះបាយត្រូវចាត់ទុកថាកន្លែងសម្បូរមេរោគជាងគេនោះ កន្លែងលាងចានគឺជាប្រភពនៃមេរោគតែម្ដង។ មានប្រមាណ១០មេរោគនៅលើ១សង់ទីម៉ែត្រនៃប៉ុងលានចាន ដូច្នេះលើប៉ុងទាំងមូល គឺអាចមានដល់១០០លានមេរោគឯណោះ។ ដើម្បីជៀសវាងការឆ្លងមេរោគ អ្នកគួរហាលវានៅទីស្ងួតក្រោយពេលប្រើម្ដងៗ ឬយូរម្ដងៗ អ្នកអាចស្រុះទឹកក្ដៅចេញដើម្បីសម្លាប់មេរោគទាំងអស់។ក្រៅ​ពី​លាង​ចាន ​អេ​ប៉ុង​អាច​ប្រើ​បាន​ច្រើន​មុខ​ទៀត! (វីដេអូ)​ - Kanha២. ចង្កឹះ
ចង្កឹះក៏ជាទីស្នាក់អាស្រ័យរបស់មេរោគដូចគ្នា ជាពិសេសគឺចង្កឹះឈើតែម្ដង។ មេរោគជាច្រើនដូចជា Salmonella, Escherichia នឹងធ្វើឲ្យអ្នកពុលអាហារពេលប្រើប្រាស់ចង្កឹះដែលមានផ្ទុកមេរោគទាំងនេះ។ ចង្កឹះឈើក៏អាចដុះផ្សិតដូចគ្នាបើប្រើក្នុងរយៈពេលយូរ។ ដើម្បីជៀសវាងបញ្ហាខាងលើ អ្នកត្រូវឧស្សាហ៍ស្រុះចង្កឹះ និងមិនគួរប្រើចង្កឹះឈើលើសពី១ឆ្នាំនោះឡើយ។Helen's Asian Kitchen Gourmet 'Solid' Chopsticks (Stainless Steel) |  Kitchen Stuff Plus៣. ជ្រុញ
ទោះបីជាដឹងថាសន្សំសំចៃគឺល្អ តែអ្នកជំនាញបានណែនាំថា គ្រួសារមួយមិនគួរប្រើជ្រុញសម្រាប់ហាន់គ្រប់របស់ឡើយ។ ឧទាហរណ៍អ្នកមិនគួរប្រើជ្រុញហាន់របស់ឆៅ មកប្រើជាមួយរបស់ឆ្អិនឡើយ។ ទោះបីជាលាងច្រើនដងប៉ុណ្ណា ក៏មេរោគនេះមិនអាចអស់ដែរ ដូចនេះផ្ទះមួយគួរមានជ្រុញយ៉ាងតិច២។ហាន់បន្លែប្រើជ្រុញទំនើបមានមុខងារដូចជា Google ដែរ - JAPO Japanese News៤. ក្រណាត់ជូតជើង
រណាត់ជូតជើងគឺជាជម្រកនៃមេរោគដ៏ច្រើនរាប់លាន។ ក្រណាត់ជូតជើងនៅពេលត្រូវទឹកសើម ហើយយូរថ្ងៃមិនប្ដូរទៀតនោះ នឹងចាប់ផ្ដើមមានក្លិនមិនល្អ ពេលនោះហើយដែលមេរោគនឹងវាយលុកពេញផ្ទះ ហើយធ្វើឲ្យសមាជិកក្នុងផ្ទះមានជំងឺផ្ដាសាយ ឬក្អក។ ក្រណាត់ជូតជើងត្រូវឧស្សាហ៍ផ្លាស់ប្ដូរ ហើយនៅពេលសើមគឺត្រូវយកហាលភ្លាមៗ៕English Home