នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម។ នេះក៏ដោយសារតែសម្តេច បានទទួលសារតាមតេឡេក្រាម ពីអ្នកដាក់ឈ្មោះ និងរូបថតអ្នកឧកញ៉ា ឃុន សៀ ហើយឱ្យសម្តេច ផ្ទេរប្រាក់ឱ្យតាម Account ធនាគារ ABA។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមសារជាសំឡេងថា៖ “លេខអ្នកផ្ញើសារចូលតេឡេក្រាមសម្តេចនោះ ជាលេខនៅឡាវ។ តែតាមការស្រាវជ្រាវ គឺអ្នកផ្ញើចេញពីតៃវ៉ាន់។ គេបានផ្ញើសារជាភាសាអង់គ្លេស មកសម្តេច ឱ្យវេរលុយ តាម ABA”។
ដូច្នេះករណីឆបោកប្រាក់នេះ សម្តេចតេជោ បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិ សូមប្រុងប្រយ័ត្ន កុំចាញ់បោកគេ ក្នុងករណីណាមួយ៕
ចូលស្តាប់ប្រសាសន៍សម្តេចពេញ៖ https://t.me/spmhunsen










