ជប៉ុនដំឡើងប្រាក់ខែបុគ្គលិកដើម្បីទប់នឹងអតិផរណាកើនឡើងខ្ពស់
ប្រទេសជប៉ុន ៖ ក្រុមហ៊ុនធំៗរបស់ជប៉ុនបានប្រកាសដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយសហជីពការងារនៅថ្ងៃទី១៥ ខែមីនា ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអំពាវនាវឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ខែបុគ្គលិក ដើម្បីជួយពួកគេអាចទប់ទល់នឹងអត្រាអតិផរណាកើនឡើងខ្ពស់ ។
ចាប់តាំងពីឆ្នាំ១៩៩០ មក ប្រាក់ខែរបស់បុគ្គលិកជប៉ុនស្ទើរតែមិនកើនឡើងឡើយ ហើយបើតាមអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍបង្ហាញថា ប្រាក់ខែជាមធ្យមរបស់បុគ្គលិកនៅតាមក្រុមហ៊ុននានាបានកើនឡើងត្រឹម៦,៣% ប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២១ ខណៈក្រុមប្រទេស G7 ដូចជា អាមេរិក និងអង់គ្លេស ប្រាក់ខែបុគ្គលិករបស់ពួកគេបានកើនឡើងរហូតដល់៥០% ក្នុងរយៈពេលដូចគ្នា ។
ទោះយ៉ាងណា បច្ចុប្បន្ន អត្រាអតិផរណានៅប្រទេសជប៉ុនបានកើនឡើងខ្ពស់ក្នុងរយៈពេល៤០ឆ្នាំ រីឯតម្លៃទំនិញប្រើប្រាស់ជាមូលដ្ឋានរបស់ជប៉ុនបានកើនឡើង៤,២% នៅខែមករា ឆ្នាំ២០២៣ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាការកើនឡើងឆាប់រហ័សបំផុត គិតចាប់ពីខែកញ្ញា ឆ្នាំ១៩៨១ មក ។ ការធ្លាក់ថ្លៃប្រាក់យេនរបស់ជប៉ុន រួមផ្សំនឹងការកើនឡើងថ្លៃដើមទំនិញបានធ្វើឱ្យរយៈពេលកន្លងមក រដ្ឋាភិបាលរបស់លោក Fumio Kishida ព្យាយាមជំរុញឱ្យបណ្តាក្រុមហ៊ុនផ្សេងៗដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួន ។
ក្រុមហ៊ុន Nissan ប្រកាសថា នឹងដំឡើងប្រាក់ខែបុគ្គលិកជាមធ្យមប្រមាណ១២.០០០យេន ដែលគេចាត់ទុកថា ជាការដំឡើងប្រាក់ខែដល់បុគ្គលិកខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៤មក ហើយក្រុមហ៊ុននឹងត្រៀមដំឡើងប្រាក់បំណាច់ឆ្នាំដល់បុគ្គលិកផងដែរតាមការអំពាវនាវរបស់សហជីពការងារ ។ ចំណែកក្រុមហ៊ុន Toyota Motor ក៏បានត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរក្នុងរយៈពេល២០ឆ្នាំ ខណៈក្រុមហ៊ុន Honda Motor ក៏បានយល់ព្រមដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនដូចគ្នាដែរក្នុងរយៈពេល៣០ឆ្នាំ ។
ក្រៅពីវិស័យឧស្សាហកម្មរថយន្តប្រកាសដំឡើងប្រាក់ខែបុគ្គលិកហើយ ក៏មាន Hitachi ជាក្រុមហ៊ុនលក់សម្ភារអគ្គិសនីល្បីឈ្មោះបានសម្រេចចិត្តដំឡើងប្រាក់បុគ្គលិកចំនួន៧.០០០យេនផងដែរ ដែលជាការឡើងខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៩៨ មក ។ ចំណែកក្រុមហ៊ុនភេសជ្ជៈឈ្មោះ Sapporo ក៏ត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរចំនួន៩.០០០យេន គឺខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ ។
ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ទេថា តើក្រុមហ៊ុនតូចៗនៅជប៉ុននឹងមានគោលការណ៍ដំឡើងប្រាក់ខែបុគ្គលិកដូចក្រុមហ៊ុនធំៗដែរឬអត់ ដោយសារក្រុមហ៊ុនទាំងនេះទទួលស្គាល់ថា ពួកគេមានការបារម្ភ បើបណ្តោយឱ្យអតិថិជនទទួលបន្ទុកចំណាយខ្ពស់ជាងនេះ ៕
ប្រភព ៖ The standard




























២.BamBam(GOT7)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Kunpimook Bhuwakul លោកកើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩៧ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៣.Ten(WayV)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Chittaphon Leechaiyapornkulលោកកើតនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ១៩៩៦ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៤.Minnie(G)I-DLE៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Minnie Nicha Yontararakនាងកើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៧ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៥.Chiquita(BABYMONSTER)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Riracha Phondechaphiphat នាងកើតនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០០៩ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៦.Pharita(BABYMONSTER)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pharita Chaikong នាងកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៥ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៧.Prince(GHOST9)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pasidh Vataniyapramoteលោកកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៣ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៨.Winnie(NINE.i)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Pattipong Kasemsant លោកកើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
៩.SARA(APRIL KISS)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Sara Eckhoff នាងកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩១ ដែលនាងមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ។
១០.Yoyo(THE7)៖ ដែលមានឈ្មោះពិតជាភាសាថៃគឺ Thanawin Sintoem លោកកើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៩ ដែលលោកមានស្រុកកំណើតនៅទីក្រុងបាងកក,ប្រទេសថៃ៕.webp?v=de2b5)

៣.ផ្លូវរូង Niagara Falls៖ ផ្លូវរូងនេះគឺមាននៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅទីនេះមានការលងបន្លាចយ៉ាងសាហាវ ដែលគេជឿថាមានខ្មោចក្មេងស្រីម្នាក់ ដែលនៅពេលយប់នាងតែងតែអង្គុយយំម្នាក់ឯង ហើយបើអ្នកណាទៅជិតខ្មោចក្មេងស្រីនោះ នាងនឹងកាច់កនាក់នោះចោលយ៉ាងព្រៃផ្សៃទៀតផង។
៤.វិមាន Bhangarh Fort៖ វិមាននេះគឺមាននៅក្នុងប្រទេសឥណ្ឌា ដែលមានគេនិយាយតៗគ្នាថាវិមាននេះមានជាប់បណ្តាសា បើអ្នកណាចូលក្នុងវិមាននេះនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។
៥.ផ្ទះសំណាក់Ancient Ram៖ ផ្ទះនេះមាននៅក្នុងប្រទេសអង់គ្លេស ដែលមនុស្សគ្រប់គ្នាជឿថាផ្ទះនេះគឺមានខ្មោចលងយ៉ាងសាហាវផងដែរ ព្រោះដោយសារផ្ទះនេះបានសាងសង់នៅលើកន្លែងដែលគេកប់ខ្មោច។
៦.វិមានMonte Cristo៖ វិមាននេះមាននៅក្នុងប្រទេសអូស្រ្តាលី ដែលវិមាននេះគេល្បីថាមានខ្មោចលងសាហាវ ខ្មោចនេះគឺជាម្ចាស់នៃវិមាននេះតែម្តង ខ្មោចនេះតែងតែលងបន្លាចដូចជាឈរលើដំបូលផ្ទះ ឈរសម្លក់នៅក្បែរបង្អួចជាដើម។
៧.អាគារនៅលើកូនភ្នំDominican៖ អាគារនេះគឺមាននៅក្នុងប្រទេសភីលីពីនដែលគេជឿថាមានព្រលឹងខ្មោចដែលស្លាប់យ៉ាងសាហាវកាលពីសម័យសង្រាមលោកលើកទី២ រាល់យប់គេតែងតែលឺសំឡេងគោះទ្វារនិងបិទទ្វារ ហើយពេលខ្លះទៀតគេលឺសំឡេងមនុស្សនិយាយគ្នាសើចខ្លាំងៗជារៀងរាល់យប់តែម្តង។

.jpg)

ប្រភព ៖ The Durian Times

