ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ប្រទេសជប៉ុនបានប្រកាសជាផ្លូវការពីថ្ងៃចាប់ផ្តើមពិធីបុណ្យផ្កាសាគូរ៉ានៅទីក្រុងតូក្យូ ។ នៅឆ្នាំ២០២៣នេះ គេចាត់ទុកថា ដើមសាគូរ៉ាចាប់ផ្តើមចេញផ្កាលឿនជាងពេលធម្មតា១០ថ្ងៃ ហើយកាលពីពេលមុននេះ វាធ្លាប់បានចេញផ្កាមុនពេលកំណត់២ដង គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ។

អ្នកជំនាញផ្នែកឧតុនិយមរបស់ជប៉ុនបញ្ជាក់ថា ផ្កាសាគូរ៉ាបានរីកឡើងមុនពេលកំណត់បែបនេះ ដោយសារតែអាកាសធាតុផ្លាស់ប្តូរ ហើយក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក សីតុណ្ហភាពនៅទីក្រុងតូក្យូក្តៅជាងមុនខុសប្រក្រតី ។These 20 Weird Facts about Japanese Cherry Blossom Trees Will Make You Feel  Instantly Smarter | LIVE JAPAN travel guideគេសង្កេតឃើញថា មានពលរដ្ឋជប៉ុន និងភ្ញៀវទេសចរជាច្រើននាក់បាននាំគ្នាទៅកម្សាន្តនៅសួនច្បារសាធារណៈអុអេណុ នៅទីក្រុងតូក្យូ ដើម្បីគយគន់ភាពស្រស់ស្អាតរបស់ផ្កាសាគូរ៉ា ដែលបានរីកឡើងយ៉ាងស្រស់បំព្រង ។

ពិធីបុណ្យផ្កាសាគូរ៉ាប្រចាំឆ្នាំ២០២៣ គឺជាពេញចិត្តរបស់ពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសផងដែរ ហើយការប្រកាសចាប់ផ្តើមពិធីបុណ្យផ្កាសាគូរ៉ាជាផ្លូវការនេះ សារព័ត៌មានធំៗរបស់ជប៉ុនបានផ្សព្វផ្សាយទៅកាន់ពលរដ្ឋឱ្យបានជ្រាប និងមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៀតផង ។ តាមប្រពៃណីរបស់ជប៉ុន សម្រាប់ពិធីបុណ្យផ្កាសាគូរ៉ា គេនឹងប្រារព្ធពិធីមួយឈ្មោះថា ហាណាមិ ឬការគយគន់ផ្កាសាគូរ៉ា និងចូលរួមរីករាយទាំងអស់គ្នា ។The 3 Great Cherry Trees of Japan — Travel Japan with Amnet

ពលរដ្ឋជប៉ុនក៏បាននាំគ្នាបរិភោគចំណីអាហារ និងភេសជ្ជៈផ្សេងៗនៅក្រោមដើមផ្កាសាគូរ៉ាផងដែរ ខណៈក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតកន្លងមក មន្ត្រីជប៉ុនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនរៀបចំពិធីនានានៅទីនេះ ហើយភ្ញៀវទេសចរបរទេស ដែលជាធម្មតានាំគ្នាមកកម្សាន្តនៅប្រទេសជប៉ុនក្នុងរដូវផ្កាសាគូរ៉ា ក៏មិនអាចធ្វើដំណើរមកកាន់ទីនេះ ដោយសារជប៉ុនបិទប្រទេស ។10 Best Cherry Blossom Spots in Japan - Where to View Japan's Cherry  Blossoms – Go Guides

ជប៉ុនបានចាប់ផ្តើមបើកប្រទេសឡើងវិញកាលពីខែតុលា ឆ្នាំ២០២២ ហើយនៅតាមសួនច្បារសាធារណៈផ្សេងៗ ក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកមើលផ្កាសាគូរ៉ា រួមទាំងអនុញ្ញាតឱ្យពួកគេអាចអង្គុយបរិភោគចំណីអាហារយ៉ាងសប្បាយរីករាយក្រោមដើមសាគូរ៉ា ។ គេចាត់ទុកថា នេះជាលើកដំបូងហើយក្នុងឆ្នាំ២០២៣នេះ ដែលជប៉ុនអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសមកកម្សាន្តនៅសួនច្បារសាធារណៈនានា បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ៕Japan Cherry Blossom Festival 2018: Where and When to Visit10 Best Early Blooming Sakura Spots in Japan February-March 2023 | Japan  Wonder Travel Blog ប្រភព ៖ Tnn thailand